
នារី ៤ នាក់អង្គុយក្នុងបារ គិតថានរណាឆ្លាតជាងគេ? នេះអាចបង្ហាញពីអាទិភាពធំបំផុតក្នុងជីវិតអ្នក
របៀបរបបនៃការវិភាគនៅស្ថានការណ៍ណាមួយ ក៏អាចសបង្ហាញពីអត្តចរិតរបស់មនុស្សម្នាក់ៗបានដែរ។ តាមរយៈរូបភាពនេះ យើងមានមនុស្សស្រី ៤ នាក់កំពុងអង្គុយក្នុងបារ តែភាពខុសគ្នារបស់ពួកនាងគឺត្រង់បែបបទនៃការអង្គុយ ចូរអ្នកធ្វើការជ្រើសរើសមួយ នោះអាចបង្ហាញពីអ្វីដែលជាអាទិភាពក្នុងជីវិតរបស់អ្នក៖ នារីទី ១ បើអ្នកជ្រើសរើសនារីទី ១ នោះមានន័យថា អ្នកគិតអំពីខ្លួនឯងជាងគិតអំពីនរណាទាំងអស់ អ្នកជាមនុស្សពោរពេញដោយទំនុកចិត្ត រហូតដល់ពេលខ្លះអារម្មណ៍មួយនេះបានរុញច្រានឲ្យអ្នកបែរជាមានអារម្មណ៍ឆាប់មួម៉ៅទៅលើខ្លួនឯង។ ប៉ុន្តែអ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន ពីផែនការណ៍ជីវិតរបស់អ្នក ហើយអ្នកបាននឹងកំពុងព្យាយាមតាមចាប់វា។ ជាទូទៅប្រសិនអ្នកមានអារម្មណ៍ល្អជាមួយនរណាម្នាក់ហើយ មិនថាក្នុងទំនាក់ទំនងអ្វីក៏ដោយ នោះអ្នករមែងក្លាយជាដៃគូដ៏ល្អមួយដែលមនុស្សទូទៅចង់បាន។ នារីទី ២ ប្រសិនអ្នកគិតថាជានារីទី ២ នោះអ្នកឲ្យតម្លៃខ្ពស់ទៅលើអារម្មណ៍ខាងក្នុងរបស់អ្នក គ្រប់យ៉ាងអ្នកមិនសូវមើលតាមរយៈការបង្ហាញឬទង្វើនោះទេ ពោលគឺប្រើប្រាស់ការគិតខ្ពស់។ អ្នកអាចជាអ្នកណែនាំនិងផ្តល់យោបល់ដ៏ល្អម្នាក់ ដែលអាចជួយរំងាប់ផ្លូវអារម្មណ៍ទាំងខ្លួនឯងនិងអ្នកដទៃបាន។…











