
ខ្សែភាពយន្តខ្នាតធំជាមេរៀនប្រវត្តិសាស្រ្តពិភពលោក «គ្រោះជីវិតកូវីត១៩ » បានដំណើរការថតជាផ្លូវការ
ដើម្បីចង់ឱ្យជំងឺកូវីត១៩ ក្លាយជាមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភពលោក និងប្រទេសកម្ពុជាពេលនេះលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានប្រកាសថានឹងផលិតខ្សែភាពយន្តបែបអប់រំមួយមានចំណងជើងថា «គ្រោះជីវិតកូវីត១៩ »។ ហើយព្រឹកថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២១ «គ្រោះជីវិតកូវីត១៩ » បានធ្វើពិធីក្រុងពាលីចេញថតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករ ក្នុងសាច់រឿងសំខាន់ៗ ចូលរួមសម្តែង ដោយក្នុងនោះកញ្ញាយ៉ែម ស្រីពេជ្រ គឺជាតួស្រីឯកនៅក្នុងរឿងនេះតែម្តង។ លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបង្ហើបឱ្យដឹងថា ស្នាដៃនេះ មានរសជាតិច្រើនលាយឡំគ្នា យំ…











