
ឆាប់រកដៃគូម្នាក់មួយទៅ ឱបគ្នាញឹកញាប់ អាចផ្តល់ប្រយោជន៍ធំ ៥ យ៉ាងនេះ
នៅក្នុងទំនាក់ទំនងស្នេហា មិត្តភក្តិ ឬបងប្អូន ការឱបគ្នាក្រៅពីផ្តល់អារម្មណ៍កក់ក្តៅ ទៀតសោតវាក៏អាចជួយផ្តល់ប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត និងរាងកាយមួយចំនួនផងដែរ។ ខាងក្រោមយើងបង្ហាញ ៥ ចំណុចល្អបំផុត៖ ១) កាត់បន្ថយស្រ្តេស តាមការស្រាវជ្រាវពីសាលកវិទ្យាល័យ Miami បានគាំទ្រនៅអត្ថប្រយោជន៍នៃការឱបគ្នា ដោយវាអាចជួយកាត់បន្ថយនូវអរម៉ូនម្យ៉ាងមានឈ្មោះថា Cortisol ដែលអរម៉ូននេះវាកើតឡើងនៅពេលយើងមានអារម្មណ៍តប់ប្រមល់ និងធុញថប់ក្នុងអារម្មណ៍ ហើយផ្ទុយមកវិញវាជួយឲ្យយើងមានអារម្មណ៍ល្អជាងមុន។ ២) ជួយកាត់បន្ថយសម្ពាធឈាម ឱបគ្នា និងការអង្អែលបរិវេណខ្លួនប្រាណ ពិតជាជួយកាត់បន្ថយការកើនឡើងសម្ពាធឈាម និងធ្វើឲ្យចង្វាក់បេះដូងរបស់អ្នក ដំណើរការទៅដោយភាពល្អប្រសើរ។ ជាពិសេសសម្រាប់ស្រ្តីមុនពេលអស់រដូវ គឺល្អបំផុត។ ៣) ពង្រឹងប្រព័ន្ធភាពសាំ ជាងនេះការឱបក៏ជួយឲ្យប្រភពភាពសាំក្នុងខ្លួនរបស់យើង បង្កើនភាពរឹងមាំមួយកម្រិតទៀតផងដែរ។…











