ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hgg
កីទ្បា

ដឹង​តម្លៃ​រថយន្ត​ Ronaldo ទើប​តែ​ទិញ​ថ្មីថ្មោង​ហើយ វា​មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក

ដើម្បី​អបអរ​ការ​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ តារា​ឆ្នើម Cristiano Ronaldo បាន​ចំណាយ​លុយ​យ៉ាង​ក្រាស់ក្រែល​លើ​ការ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង នោះ​គឺ​ម៉ាក Bugatti Centodieci ​ដែល​ជា​ប្រភេទ​រថយន្ត​កម្រ មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក។ នេះ​ជា​ម៉ូឌែល​ថ្មី​មួយ​ទៀត​នៃ​សេរ៊ី Bugatti ដែល​ស្ថិត​ក្នុង​ការ៉ាស​របស់ CR7 ដោយ​កន្លង​មក​ធ្លាប់​មាន​ម៉ូឌែល Veyron, Chiron និង La Voiture Noire រួច​មក​ហើយ។ ដោយឡែក​ចំពោះ​ត្រកូល​ថ្មី Centodieci គឺ​វា​មាន​តម្លៃ ៨ លាន​អឺរ៉ូ​ឬ​ជាង ៩,៧…

15220035_583602868492330_4785889710393213826_n
សង្គម

ធ្លាប់សម្រាលកូនដោយការវះកាត់ ចុះកូនក្រោយៗអាចសម្រាលតាមធម្មជាតិវិញបានដែរឬទេ?

ជាការពិតណាស់ ស្ត្រីដែលធ្លាប់សម្រាលកូនដោយការវះកាត់ពិតជាមានចម្ងល់ពីការសម្រាលកូននៅពេលមានផ្ទៃពោះលើកក្រោយ។ ស្ត្រីមួយចំនួនយល់ថាគាត់ពុំអាចសម្រាលបានទេ ហើយត្រូវតែធ្វើការវះកាត់ម្តងទៀតនៅពេលមានផ្ទៃពោះលើកក្រោយ។ ទាក់ទងនឹងចំនុចនេះ តាមការបង្ហើបពីវេជ្ជបណ្ឌិតឯកទេសសូមធ្វើការបកស្រាយដូចតទៅ ៖ ក) តាមការសិក្សាបង្ហាញឲ្យឃើញថា ៥០%នៃស្ត្រីដែលមានស្បូនធ្លាប់ធ្វើការវះកាត់ និងមានអាងត្រគាកប្រហាក់ប្រហែលធម្មតា អាចសម្រាលកូនតាមផ្លូវធម្មជាតិដោយគ្មានផលវិបាក ប៉ុន្តែត្រូវស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃហ្មត់ចត់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព។ ខ) កត្តាដែលកំណត់ថាស្ត្រីអាចសម្រាលកូនតាមផ្លូវធម្មជាតិបាន គឺផ្អែកទៅលើ៖ ប្រវត្តិវះកាត់ពីមុន (វះដោយសារបញ្ហាអ្វី, ផ្ទៃពោះគ្រប់ខែឬទេ?, ប្រភេទវះកាត់, ការវិត្តន៍ជំងឺក្រោយការវះកាត់) ប្រវត្តិផ្នែកសម្ភព និងរោគស្ត្រី (ឧ. វះកាត់ស្បូន) ការវាយតម្លៃទម្ងន់ទារក ការវាយតម្លៃទៅលើអាងត្រគាក ការវាយតម្លៃមាត់ស្បូន (ការបើកនៃមាត់ស្បូននិងកម្ពស់ទម្ងន់កូន) ការចង់បានរបស់អ្នកសម្រាល គ)…

KNONGSROK
PR

ប្លែកខ្លាំង! ស៊ូលី ផេង ច្រៀង ៩ បទលាយចូលគ្នាក្នុងការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា!!!

ម្ចាស់បទ «អ្នកជិតដិត» ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ការប្រគំតន្រ្តីនេះនឹងធ្វើការផ្សាយផ្ទាល់នៅ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ម៉ោង ៦:៣០ ល្ងាច លើទំព័រហ្វេប៊ុក Smart Axiata…

Hghg
សង្គម

ស្នេហាណាក៏ដូចស្នេហាណា ទាំង​នេះ​ជា​ហេតុផល ៥ នាំ​ឲ្យ​ជីវិត​គូ​ឈាន​ដល់​ផ្លូវ​បែក

ទំនាក់ទំនង​ស្នេហា​កើត​ឡើង​រវាង​មនុស្ស​ពីរ​នាក់ មុន​បាន​ជា​ចំណុច​ចាប់ផ្ដើម​គឺ​លេចចេញ​ពី​កត្តា​និង​ហេតុផល​ជា​ច្រើន។ ប្រសិន​មាន​ការ​យោគយល់ ចេះ​អធ្យាស្រ័យ និង​យល់​ចិត្ត​គ្នា ទំនាក់ទំនង​នោះ​ក៏​អាច​បន្ត​ទៅ​ក្នុង​រយៈ​ពេល​វែង ហើយ​ខ្លះ​ក៏​ជា​និរន្ត ប៉ុន្តែ​បើ​មាន​ហេតុផល​ទាំង ៥ នេះ​ចូល​មក​ចុងក្រោយ​អ្នក​ទាំង​ពីរ​រមែង​ត្រឹម​ក្លាយ​ជា​អ្នកដទៃ និង​ជា​មនុស្ស​ដែល​ធ្លាប់​ឆ្លង​ដាន​បទពិសោធន៍​លើ​គន្លង​រួម​គ្នា​តែ​ប៉ុណ្ណោះ។ ៥) មិន​ទាន់​ចាស់​ចិត្ត​ចាស់​គំនិត ស្រលាញ់​គ្នា​ដោយ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​គិត ក៏​មិន​ខុស​ពី​ការ​ដែល​អ្នក​ចេញ​ដំណើរ​ទៅ​ក្នុង​មហាសមុទ្រ​ដ៏​ធំ ទាំង​ដែល​កប៉ាល់​មិន​ទាន់​រៀបចំ​ស្រួលបួល​ដែរ នោះ​គ្រោះថ្នាក់​ប្រាកដ​ជា​កើត​មាន​នៅ​ភាគរយ​ខ្ពស់។ ស្នេហា​ក៏​ដូច​គ្នា​ប្រសិន​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ សូម​កុំ​ប្រញាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ស្រលាញ់​នរណា​ម្នាក់​លឿន។ រៀន​មើល​គេ​ឲ្យ​បាន​ច្រើន យល់​ពី​ចំណង់​របស់​គេ​ឲ្យ​បាន​ច្រើន ទើប​ទៅ​ថ្ងៃ​មុខ​ពេល​ជួប​បញ្ហា​អ្វី អន់​ចិត្ត​អ្វី យើង​ចេះ​មាន​ចិត្ត​អធ្យាស្រ័យ ពោល​ប្រសិន​ម្ខាង​ជា​ភ្លើង ម្ខាង​គួរ​ជា​ទឹក នោះ​ទើប​មិន​ឆេះឆួល​ឲ្យ​ទំនាក់ទំនង​រលាយ​ទៅ​បាត់។ វ័យ​ដែល​គួរ​គិត​ពី​ស្នេហា​ច្បាស់លាស់​គួរ​នៅ​ចន្លោះ​អាយុ​ ២០ ក្រាស់​ឬ​ជ្រេ​ចូល ៣០ ស្តើង​ជា​វ័យ​ល្អ​បំផុត។…

Gh
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​បង្ហាញ​ថា​ពេល​ណា​ស្នេហ៍​ពិត​នឹង​ចូល​មក​ដល់​ក្នុង​ជីវិត​អ្នក

មនុស្ស​មួយ​ចំនួន​បាន​ទម្លាប់​រស់នៅ​ដោយ​ប្រើប្រាស់​ជីវិត​ឯករាជ្យ និង​ពុំ​បាន​ផ្សាភ្ជាប់​ទៅ​ក្នុង​ទំនាក់ទំនង​ស្អិតល្មួត​ន័យ​ជា​ស្នេហា ជាមួយ​នរណា​ម្នាក់​ឡើយ។ ប៉ុន្តែ​ខ្លះ​ទៀត​មិន​អាច​រស់នៅ​ដោយ​គ្មាន​ស្នេហា​បាន​ឡើយ ហើយ​ក៏​រមែង​ទទួល​បទពិសោធន៍​ឈឺចាប់ ដែល​ធ្លាប់​ត្រូវ​បោកប្រាស់​ចិត្ត និង​ខ្លះ​មិន​ទាន់​ជ្រើសរើស​ត្រូវ​មនុស្ស​ដែល​អ្នក​ចង់​បាន។ ខាង​ក្រោម​នេះ​ជា​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ទំនើប​មួយ ដែល​អ្នក​ត្រឹម​តែ​ជ្រើសរើស​រូបភាព​មួយ​សន្លឹក​ក្នុង​ចំណោម​រូបភាព​ទាំង ៣ ហើយ​យើង​អាច​បង្ហាញ​អំពី​ទំនាក់ទំនង​ស្នេហា​ពិត​របស់​អ្នក​ថា​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ណា៖ រូបភាព​ទី ១ អ្នក​ពុំ​មាន​បទពិសោធន៍​ច្រើន​ទេ​ក្នុង​ន័យ​ស្នេហា ហើយ​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ឆ្លងកាត់​ទំនាក់ទំនង​មួយ​ចំនួន​បន្ថែម​ទៀត ទម្រាំ​នឹង​ទទួល​បាន​ស្នេហា​ដ៏​ពិត​ប្រាកដ​មួយ។ ក្នុង​ន័យ​ស្នេហា អ្នក​ក៏​បាន​ប្រលូក​និង​ដឹង​ខ្លះ​ហើយ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​ឡើយ និង​សូម​ឲ្យ​អ្នក​បោះ​ជំហាន​ទៅ​មុខ ១-២ ជំហាន​ទៀត មុន​នឹង​អាច​ទទួល​បាន​ស្នេហា​ពិត។ កុំ​បាត់បង់​ការ​បំផុស​ទឹក​ទឹក​ចិត្ត ត្រូវ​តែ​បន្ត​ស៊ូ​រហូត​ដល់​ចំណុច​ដែល​ចង់​បាន។ រូបភាព​ទី ២ អ្នក​ធ្លាប់​មាន​បទពិសោធន៍​ស្នេហា​ពី​មុន​មក​ហើយ និង​ទំនាក់ទំនង​ខ្លះ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក ដែល​ធ្វើ​ឲ្យ​ចងចាំ​មក​ទល់​ពេល​នេះ។ ប៉ុន្តែ​ភាព​ជា​បុគ្គល​ដែល​តែងតែ​ស្រមៃ​មាន​ក្នុង​ខ្លួន​របស់​អ្នក រហូត​នាំ​ឲ្យ​ពេល​ខ្លះ​អ្នក​បាន​ដើរ​ចេញ​ពី​ការ​ពិត…

How Many Dogs Do You See Find Out Your Mental Age
សង្គម

មើល​ឃើញ​សត្វឆ្កែ​ប៉ុន្មាន​ក្នុង​រូប​នេះ? អាច​បង្ហាញ​ពី​គំនិត​ចាស់​ទុំ ​របស់​អ្នកថា​ស្ថិត​នៅ​អាយុ​ប៉ុន្មាន

នៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​សន្លឹក​នេះ តើ​អ្នក​មើល​ឃើញ​សត្វ​ឆ្កែ​ប៉ុន្មាន​ក្បាល? ចំនួន​ឆ្កែ​ដែល​អ្នក​អាច​អង្កេត​ឃើញ ក៏​ជា​តម្រុយ​អាច​ទស្សន៍ទាយ​ដឹង​ពី​ចំនួន​អាយុ​របស់​អ្នក​នៅ​លើ​ការ​គិត​នា​ពេល​បច្ចុប្បន្ន​បាន ដែល​ត្រូវ​ ៩៩ ភាគរយ៖ ១) ប្រសិន​អ្នក​ឃើញ​ឆ្កែ ៤ ក្បាល នោះ​មាន​ន័យ​ថា​ការ​គិត​របស់​អ្នក​គឺ​ប្រៀប​បាន​នឹង​មនុស្ស​អាយុ​ចន្លោះ ២០-២៥ ឆ្នាំ អ្នក​ចូលចិត្ត​មើល​នូវ​អ្វី​មួយ​អំពី​ទស្សនវិស័យ​ថ្មីៗ ហើយ​មនុស្ស​ប្រភេទ​នេះ​កម្រ​នឹង​មាន​ចិត្ត​ចង់​ទៅ​កម្សាន្ត​នៅ​ការ​ប្រគំ​តន្រ្តី​អ្វី​ខ្លាំង​ណាស់។ បរិយាកាស​ដែល​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ខ្លាំង​ពុំ​បាន​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​អ្នក​ឡើយ ហើយ​រាល់​ការ​គិត​អ្វី​ទាំង​អស់​គឺ​ខួរក្បាល​អ្នក​គិត​រឿង​សាមញ្ញ​ជា​ចម្បង។ ២) ប្រសិន​អ្នក​មើល​ឃើញ​ឆ្កែ ៥ ក្បាល ប្រសិន​អ្នក​មើល​សត្វ​ឆ្កែ​ដល់​ទៅ ៥ ក្បាល នោះ​ខួរក្បាល​និង​ការ​គិត​របស់​អ្នក​គឺ​ស្ថិត​នៅ​ល្បាក់​មនុស្ស​អាយុ​ចន្លោះ​ពី ២៥ ទៅ ៣០ ឆ្នាំ​ហើយ ជា​ពិសេស​មនុស្ស​ប្រភេទ​នេះ​គឺ​ជា​មនុស្ស​ដែល​សាមញ្ញ​បំផុត។ អ្នក​មិន​សូវ​ស្មុគស្មាញ​ខ្លាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​នៃ​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ…

KNONGSROK 10
ទស្សនៈ

#ឧកញ៉ា គួច ម៉េងលី ប្រាប់ពីហានិភ័យនៃការឈានទៅបរាជ័យ!!!

​ការកំណត់​គោលដៅ​អាជីវកម្ម​ ​ឬ​ខ្លួនឯង​មិន​ច្បាស់លាស់​ ​ប្រៀប​បានការ​ដើរ​លើ​ស្នួល​ ​ឬ​ខ្សែពួរ​ ​ដែល​គ្មាន​បង្កាន់ដៃ​សម្រាប់​តោង​ ​ព្រោះ​ការកំណត់​គោលដៅ​មិន​ច្បាស់លាស់​ ​នឹង​ធ្វើ​ឱ្យ​ខ្លួន​យើង​ ​ឬ​អាជីវកម្ម​យើង​បរាជ័យ​។​ ​ធ្វើ​ឱ្យ​ខ្លួន​យើង​ ​អាជីវកម្ម​យើង​ ​មិន​អាចប​ន្ត​ទៅមុខ​ដោយ​រលូន​បាន​ ​ឬ​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​ ​ជាប់​គំា​ង​ ​ដួល​រលំ​បន្ទាប់ពី​ដំណើរការ​បាន​មួយ​រយៈ​។​ ​ការកំណត់​អាជីវកម្ម​ ​ឬ​មុខរបរ​មិន​ច្បាស់លាស់​ ​ងាយ​នឹង​ធ្វើឲ្យ​អាជីវកម្ម​ក្ស័យ​ទុន​ ​ព្រោះ​យើង​មិន​ដឹង​ថា​ ​គួរ​ចាប់ផ្តើម​ពីណា​ទៅណា​? ​ហើយ​បញ្ចប់​នៅ​ត្រឹមណា​? ​ដូច្នេះ​ ​នៅ​ទីនេះ​ ​ខ្ញុំ​ស្នើ​ថា​ ​មុន​ធ្វើអ្វី​មួយ​ ​ត្រូវ​កំណត់​គោលដៅ​ឱ្យ​ច្បាស់លាស់​ ​ចៀសវាង​ ​ធ្វើ​ទំា​ង​ ​ងងឹត​ងងុល​។​ ​ដូច​ពាក្យចាស់​ពោលថា​ ​មុន​ឡើង​ទូក​ ​ទាញ​ច្រវា​មក​អុំ​ ​យើង​ត្រូវ​ដឹង​ថា​…

KNONGSROK 9
ទស្សនៈ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ #អ្នកដឹកនាំល្អមានលក្ខណសម្បត្តិបែបណា​?​

១. អ្នកដឹកនាំដែលល្អ មិនមែនជាមេ ជាថៅកែ ឬជាចៅហ្វាយនាយឈរច្រត់ចង្កេះ ជ្រែងហោប៉ៅ ចាំតែបង្អុលបង្គាប់បញ្ជានោះទេ តែជាអ្នកដឹកនាំគេធ្វើគ្រប់សកម្មភាព មិនថាកិច្ចការនោះក្តៅឬត្រជាក់ឡើយ។ ដូច្នេះអ្នកដឹកនាំដែលល្អ ជាអ្នកដឹកនាំដែលធ្វើឱ្យគេគោរព មិនមែនធ្វើឱ្យគេខ្លាចទេ និងជាអ្នកដឹកនាំដែលចេះបង្ហាញការងារ ចេះសហការការងារ ចេះណែនាំការងារ និងចេះដឹកនាំធ្វើការងារ។ ២. អ្នកដឹកនាំដែលល្អ គឺអ្នកមានចំណេះ ជំនាញ និងបទពិសោធជោកជាំលើសង្គមមនុស្សយ៉ាងច្បាស់ ជាមនុស្សដែលបានឆ្លងកាត់គ្រប់រសជាតិ។ ការឆ្លងកាត់នេះ ធ្វើឱ្យគេស្គាល់ពីមនុស្សល្អឬអាក្រក់យ៉ាងប្រាកដ ជាពិសេសយល់ចិត្តពីតម្រូវការថ្នាក់ក្រោមរបស់ខ្លួន មិនមែនធ្វើការតាមទំនើងចិត្តអាងខ្លួនជាមេដឹកនាំនោះទេ។ ៣. អ្នកដឹកនាំដែលល្អ ជាមនុស្សដែលមានមនោសញ្ចេតនា មានមេត្តាធម៌ មានការយោគយល់ទៅលើបុគ្គលក្រោមឱវាទរបស់ខ្លួន។ មានន័យថា…

Cover Japan
សង្គម

អាណិតណាស់!​ ជនជាតិជប៉ុនមួយរូប​ធ្លាក់ខ្លួនរើសអេតចាយនៅវត្តបុទុម ​ព្រោះគ្មានប្រាក់ទិញសំបុត្រយន្តហោះទៅស្រុកកំណើតវិញ

ថ្មីៗនេះជនជាតិជប៉ុនមួយរូបត្រូវបានគេរកឃើញថាជួបបញ្ហាលំបាកបាត់បង់លិខិតស្នាមផ្សេងៗនៅក្នុងប្រទេសកម្ពុជា ​ហើយរើសអេតចាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង ​ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានចិត្តអាណិត និងសង្វេកជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក Kashino Nita ដែលបានបង្ហោះរូបជនជាតិជប៉ុនមួយរូបនេះ ​ដោយបានរៀបរាប់លម្អិតថា៖ « បាន​ជួប​ជនជាតិ​ជប៉ុន​ដែល​ធ្លាក់​ខ្លួន​រេីស​អេតចាយ​ហើយ​ បេី​តាម​ការ​សួរ​នាំ​ពី​គាត់​គឺ​ថា​គាត់​មិនមាន​សាច់​ញាតិ​អី​ច្រើន​ទេ​នៅ​ជប៉ុន​គឺ​មាន​តែ​ប្អូន​ប្រុស​ម្នាក់​តែប្អូន​ប្រុស​គាត់​គឺ​ជា​កម្មករ​ចឹងប្អូន​គាត់​គ្មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ​អោយ​គាត់​ទេ​ ហេីយ​ខាង​ទូតជប៉ុន​ជប៉ុន​ក៏​មិនបាន​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​អោយ​គាត់​ដែរ​ចឹង​ហើយ​គាត់​មាន​តែ​រេីស​អេតចាយ​បាន​មួយ​ថ្ងៃ​2$ទុក​ទិញ​បាយ​ហូប​ទេ​ ។ ខ្ញុំ​បាន​ទិញ​ទូរសព្ទ​អោយ​គាត់​មួយ​គ្រឿង​ដេីម្បី​អោយ​គាត់​អាច​មាន​លេខ​ទំនាក់ទំនង​និង​អោយ​លុយ​គាត់​ខ្លះ​ដេីម្បី​ទុក​ទិញ​ចំណី​អាហារ​។ សូម​បងៗ​អូន​ៗ​ជួយ​ស៊ែរ​ផុស​នេះ​ផង​ដេីម្បី​អោយ​អ្នក​ដែល​ចង់​ជួយ​គាត់​អាច​ជួយ​សម្រាល​ជីវភាព​គាត់​ខ្លះ​ ហេីយ​ពួក​យើង​ក៏​អាច​ជួយ​គ្នា​ចូល​លុយ​ដេីម្បី​អោយ​គាត់​អាច​ទិញ​សំបុត្រ​យន្តហោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​🙏🙏🙏🙏 អ្នក​ទាំងអស់​គ្នា​អាច​ជួប​គាត់​ផ្ទាល់​ គាត់​នៅ​មុខ​វត្ត​បុទុម​នៅ​ម្តុំ​បន្ទប់​ទឹក​ គាត់​គេង​លេី​បង់​ជិត​បន្ទប់​ទឹក​ហ្នឹង​ឯង​😭😭😭»។ បន្ថែមពីនោះ អ្នកដែលបានជួបគាត់ ​និងផ្តល់ព័ត៌មានពីជនជាតិជប៉ុនរូបនេះ បានបង្ហើបបកស្រាយបន្ថែមច្បាស់ថា ​ជន​ជាតិ​ជប៉ុនមួយរូបនេះមានឈ្មោះ Gen Kubota ស្រុក​កំណើតនៅ​ខេត្ត ​Fukuoka ។ ​គាត់​មក​ខ្មែរ​តាំង​ពី​ខែ៣ឆ្នាំ​មុន​ តាម​ការ​រៀបរាប់​…

Dsdf
សង្គម

តិច​អត់​ដឹង? ថើប​គ្នា​អាច​ជួយ​ ៦ ចំណុច​នេះ​ដល់​រាងកាយ ល្អ​ខ្លាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ការ​ថើប​ថ្ពាល់​ឬ​ថើប​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់ មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​បែប​ស្និទ្ធស្នាល ឬ​ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ល្អ ជាង​នេះ​វា​ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​រាងកាយ។ ក្នុង​នោះ​យើង​បង្ហាញ ៧ ចំណុច​ដូច​ខាង​ក្រោម៖ ១) ដំណើរការ​ប្រព័ន្ធ​សរសៃ​ឈាម​បាន​ល្អ​ជាង​មុន តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ថើប​គ្នា​កាន់​តែ​ញឹកញាប់​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ុល​កាន់​តែ​ចុះ​ទាប។ ដោយឡែក​នៅ​ពេល​អ្នក​ថើប​គ្នា នោះ​រាងកាយ​នឹង​ផលិត​អុកស៊ីតូស៊ីន​បន្ថែម​ទៀត អរម៉ូន​នេះ​វា​ជួយ​បន្ថយ​ភាព​ស្រ្តេស និង​ការ​ធុញ​ថប់​អារម្មណ៍​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ។ ២) ប្រតិកម្ម​អាលែកហ្សី​នឹង​ចុះ​អន់ថយ ប្រសិន​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​អាលែកហ្សី​ចំណី​អាហារ​ឬ​របស់​ប្រើប្រាស់​ណា​មួយ នោះ​ការ​ថើប​នឹង​អាច​ជួយ​កាត់​បន្ថយ​អាលែកហ្សី​បាន​ថែម​ទៀត​ផង ពោល​ប្រតិកម្ម​នៃ​ការ​កើត​អាលែកហ្សី​វា​នឹង​ថយ​ចុះ ឬ​លែង​មាន​តែ​ម្តង។ ៣) ជួយ​ឲ្យ​មុខ​ក្មេង​ជាង​វ័យ សាច់ដុំ​មុខ​ជា​ច្រើន​វា​នឹង​ធ្វើ​ដំណើរការ​នៅ​ពេល​អ្នក​ថើប​គ្នា ដូច្នេះ​វា​ប្រៀប​បាន​នឹង​ការ​ហាត់ប្រាណ​លើ​ផ្នែក​មុខ​ង៊ីចឹង។ ក្នុង​រយៈ​ពេល​មួយ​នាទី​នៃ​ការ​ថើប អ្នក​អាច​ដុត​បាន ២៦ កាឡូរី ហើយ​ដោយសារ​ការ​ថើប​នេះ​សោត​វា​ជួយ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​ផ្ទៃ​មុខ​ដំណើរការ​កាន់​តែ​ល្អ ជួយ​ឲ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ។…

Fh
កីទ្បា

Man Utd ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ធ្លាប់​ស៊ី​គេ ៩-០ ​ដូច​គ្នា​នៅ FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ

ការ​ប្រកួត FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ឈាន​ចូល​មក​ដល់​នៅ​កំឡុង​ថ្ងៃ​ទី ២០/២១ មិនា ឆ្នាំ ២០២១ ខាង​មុខ ក្រោយ​ពី​បាន​ជម្រុះ​ចម្រាញ់​ក្រុម​ជា​ច្រើន​កាល​ពី​វគ្គ​មុន​ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម។ ការ​ចាប់ឆ្នោត​ក៏​បាន​បង្ហាញ​ជា​លទ្ធផល​មក​ហើយ ដោយ​យើង​ឃើញ​ថា Man Utd ដែល​បាន​យក​ឈ្នះ West Ham នៅ​ជុំ​ទី ៥ សម្រេច​ឲ្យ​ជួប Leicester City។ ពួក​គេ​ជា​ក្រុម​មាន​កំណត់ត្រា​ធ្លាប់​យក​ឈ្នះ ៩-០ ដូច​គ្នា​នៅ Premier…

Cover Wat
សង្គម

ពិសេសប្លែកភ្នែកអស្ចារ្យ! ​គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស រចនាបថ បាយ័ន

ថ្មីៗនេះគម្រោងសាងសង់ខ្លោងទ្វារវត្តអារាមមួយ ​កំពុងតែល្បីល្បាញជាខ្លាំងនៅលើបណ្តាញសង្គមថាមានភាពប្លែកថ្មីបង្កប់នូវការច្នៃប្រតិដ្ឋខ្ពស់ ​លំនាំតាមរចនាបថដើម  បាយ័ន ​ធ្វើឱ្យមានការកោតសរសើរជាខ្លាំង។ យ៉ាងណាមិញ សម្រាប់ម្ចាស់គំនូរគម្រោងនេះ បានឱ្យដឹងថា​ គ្រប់ផ្នែកទាំងអស់គឺជាការធ្វើថ្មី សំរាប់សម័យកាលបច្ចុប្បន្នទៅតាមការចង់បានរបស់ព្រះសង្ឃ ដែលមិនមែនជាការចំលងតាមរចនាដើមទាំងស្រុងនោះទេ ។ មិនថាស្ថាប្យកម្ម ឬ រចនាបថ ប្រាសាទទេ គឺប្រែប្រួលតាម សម័យកាល និង ការច្នៃប្រឌិតរបស់ស្ថាបត្យករ ឬ វិចិត្រករ នាសម័យកាលនេះ ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក​ Khmer Molding បានបង្ហោះរូបភាពគម្រោងនេះ ដោយបានរៀបរាប់ថា៖ «​ គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស…