ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Bokhashvili
កីទ្បា

បាល់​ទាត់​អាស៊ាន៖ ក្លិប Sri Pahang រក​បាន​ម៉ាស៊ី​ន​ផលិតគ្រាប់បាល់​ពី​អ៊ុយក្រែន​មក​ជំនួស Sergio Aguero

រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​លីគ​គំពូលម៉ាឡេស៊ី​សម្រាប់​ពេលវេលាបើក​រដូវ​កាល​ពេល​នេះនឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែក្លិប Sri Pahang បាន​រក​ឃើញ​ម៉ាស៊ីន​ផលិត​គ្រាប់​បាល់​របស់​ខ្លួន​ពី​ប្រទេសអ៊ុយក្រែន ដោយ​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​Yevhen Bokhashvili មក​ជំនួស​ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន Sergio Fabian Ezequiel Agüero ។ គេ​ដឹង​ថា​​Agueroនឹង​ត្រូវចាកចេញ​ពី​ក្លិប​ទៅ​លេង​ខ្ចី​ជើងនៅ​ក្លិប​ណាផ្សេង​រហូត​ដល់​គាត់​ឈាន​ដល់​កំណត់​ពេល​៥​ឆ្នាំ​ដើម្បី​អាច​ធ្វើ​ការ​ចូល​សញ្ជាតិ​ម៉ាឡេស៊ី​ហើយ​លេង​ជាកីឡាករ​ក្នុង​ស្រុក​សម្រាប់​ក្លិប Sri Pahang។ វិស័យបាល់​ទាត់​អាស៊ី​គ្មាន​អ្វី​គួរឲ្យ​ចម្លែក​នោះ​ទេ សម្រាប់​វត្តមាន Bokhashvili ខណៈ​ដែល​អតីតយុវជន​ជម្រើស​ជាតិ​អ៊ុយក្រែន​រូបនេះ​ធ្លាប់​លេង​នៅ​ក្លិប​ឥណ្ឌូនេស៊ី PS Sleman​ហើយ​រូប​គេ​ក៏​ជា​កីឡាករម្នាក់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ឥណ្ឌូនេស៊ី( Indonesian League 1)រដូវ​កាល​២០១៩ផង​ដែរ។ រូប​គេ​ក្លាយ​ជា​ម៉ាស៊ីនរក​គ្រាប់បាល់​ងហើយ​ក្លាយ​ជាកីឡាករសំណព្វចិត្ត​របស់អ្នក​គាំទ្រក្លិប PS Sleman ក្រោយ​បង្ហាញខ្លួន​បាន​៣៦​ប្រកួតរក​បាន​១៦​គ្រាប់​ហើយ​ធ្លាប់​បាន​ក្លិប​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​តាមប្រមាញ់ផង​ដែរ។​នាយកប្រតិបត្តិ PS Sleman លោក…

Choose A Bag And Get A Gift From The Old Witch
សង្គម

ជ្រើសរើស​ថង់​ទិព្វ​មួយ ដើម្បី​ទទួល​បាន​សារ​ជូនពរ​ពី​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​វេទមន្ត

បើ​អ្នក​ជឿ​ថា សំណាង​និង​ការ​ជូន​ពរ អាច​ក្លាយ​ជា​ការ​ពិត​ក្នុង​ពិភពលោក​យើង​នេះ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​នៅ​ថង់​ទិព្វ​មួយ​ក្នុង​ចំណោម​ថង់​ទិព្វ​ទាំង ៥ ដើម្បី​ទទួល​បាន​សារ​ជូនពរ​មួយ​ពី​ស្រ្តី​វ័យ​ចំណាស់​ដែល​មាន​វេទមន្ត៖ ថង់​ទិព្វ​ទី ១ អំណោយ​សម្រាប់​អ្នក នោះ​គឺ​ជា​ភាព​រុងរឿង​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ឆាប់ៗ​ខាង​មុខ​នេះ​បញ្ហា​សេដ្ឋកិច្ច​ដែល​អ្នក​ធ្លាប់​ប្រឈម នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​សូម​អ្នក​ប្រើប្រាស់​លុយ​ដែល​បាន​មក បន្ត​អភិវឌ្ឍ​ជីវិត​និង​បង្កើត​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង។ ថង់​ទិព្វ​ទី ២ អ្នក​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់ ដែល​ពោរពេញ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តស៊ូ។ ពេល​នេះ​សូម​អ្នក​ស្រមៃ​នៅ​បំណង​ប្រាថ្នា​ ៣ យ៉ាង ហើយ​បន្ទាប់​មក​រឿង​នោះ​វា​នឹង​អាច​កើត​ឡើង​ក្នុង​ពេល​ខាង​មុខ។ ថង់​ទិព្វ​ទី ៣ អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ដែល​វា​ជា​អ្វី​អ្នក​ចង់​បាន​បំផុត​ក្នុង​ជីវិត​ជា​យូរ​ណាស់​មក​ហើយ។ ក៏​រំពឹង​ថា​នឹង​មាន​រឿងរ៉ាវ​ថ្មី​ជា​ច្រើន ដែល​ជា​ភាព​វិជ្ជមាន​ចូល​មក​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ហើយ​ទី​បំផុត​អ្នក​នឹង​អាច​ឈាន​ទៅ​ដល់​គោលដៅ​មួយ​ដែល​អម​ដោយ​សេចក្តីស្រលាញ់។ ថង់​ទិព្វ​ទី ៤…

Hg
ប្លែកៗ

ចេះតែឆ្ងល់ភាពយន្តហូលីវូដគេថតបែបម៉េចបានឡូយម្ល៉េះ នេះ ១០ សន្លឹកឃើញហើយហួសចិត្ត

នៅ​លើ​កញ្ចក់​ទូរទស្សន៍ ឬ​ក្នុង​រោង​ភាពយន្ត អ្នក​អាច​មើល​ឃើញ​គ្រប់​យ៉ាង​ដែល​ពេល​ខ្លះ​វា​មិន​ធ្លាប់​មាន​ក្នុង​ពិភពលោក​យើង​នេះ។ ជឿ​ថា​អ្នក​ក៏​ធ្លាប់​កើត​មាន​ចម្ងល់ ហើយ​ចេញ​សញ្ញា​សួរ​ សួរ​ខ្លួន​ឯង​ដែរ​ថា​តើ​ផលិតករ​ភាពយន្ត គេ​អាច​ផលិត​ឈុត​មួយ​នោះ​បាន​ដោយ​របៀប​ណា? ឧទាហរណ៍៖ ដូច​ជា​ឈុត​មាន​មនុស្សយន្ត ឈុត​វាយ​គ្នា​ដែល​មិន​គួរ​ឲ្យ​ជឿ ឬ​ឈុត​ប្រណាំង​រថយន្ត​អ្វី​ជា​ដើម។ ខាង​ក្រោម​យើង​បង្ហាញ​តិចនិក​ក្នុង​រូបភាព ១០ សន្លឹក​នៃ​ការ​ផលិត​ភាពយន្ត​ហូលីវូដ៖ Life Of Pi (2015) Avengers : Infinity War (2018) Titanic (1997) Shutter Island (2010) Mulan The Call Of…

Fh
សុខភាព

សម្រាប់​អ្នក​ឃើញ​បន្លែ “ស្អប់” តែ​ចង់​ស្គម អាច​មក​សាក​អាហារ​ទាំង ៥ យ៉ាង​នេះ​បាន

ជឿ​ថា​អ្នក​ដែល​ទទួល​ទាន​បន្លែ​ច្រើន​ជាង​សាច់ គឺ​មិន​ងាយ​នឹង​ឡើង​ទម្ងន់​នោះ​ទេ ហើយ​ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង។ ប៉ុន្តែ​គ្នា​យើង​ខ្លះ​ក៏​មិន​អាច​ផ្លាស់ប្តូរ​ចំណង់​របស់​ខ្លួន​ឯង​បាន​ដែរ ដោយ​ខ្លះ​ឃើញ​បន្លែ គ្រវី​ក្បាល ហើយ​មិន​សូវ​ចូលចិត្ត​ទទួលទាន​ឡើយ។ សម្រាប់​អ្នក​ចង់​បាន​រូបរាង​ស្លីម​ស្អាត និង​អ្នក​កំពុង​ឡើង​ទម្ងន់​ហើយ​ចង់​ស្រក ដែល​ចង់​ជៀស​ពី​បន្លែ យើង​ណែនាំ​អាហារ ៥ ប្រភេទ​នេះ ក៏​អាច​ជួយ​ឲ្យ​អ្នក​ឆ្អែត ហើយ​មិន​ផ្ទុក​សារធាតុ​ខ្លាញ់ច្រើន៖ ៥) ទ្រូង​មាន់ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ហើយ​នៅ​ត្រង់​ផ្នែក​ទ្រូង​មាន់​នេះ​ក៏​គ្មាន​ខ្លាញ់​ដែរ។ ៤) ការចម្អិនបាយសដែលមានរសជាតិ វា​មាន​ជាតិ​កាឡូរី​ទាប តែ​ក៏​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន។ វា​មាន​លក្ខណៈ​សម្បត្តិ​ដែល​ល្អ​ជា​ច្រើន​សម្រាប់​ស្រ្តី។ ៣) តៅហ៊ូ រសជាតិ​អាច​ពិបាក​ទទួល​យក​បន្តិច ប៉ុន្តែ​វា​មិន​ល្វីង​ឬ​ជូរ​ដូច​បន្លែ​ខ្លះ​នោះ​ឡើយ ហើយ​ក៏​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែរ។ លើស​ពី​នេះ​ទៀត​វា​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ…

Untitled 1
សេដ្ឋកិច្ច

មុនអាយុ ៣៥ ឆ្នាំស្ត្រីគ្រប់រូបត្រូវធ្វើរឿង ៥ យ៉ាងនេះបើមិនចង់ស្ដាយក្រោយ

នៅពេលអ្នកមានទីជំរកផ្ទាល់ខ្លួនអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន រួមទាំងការសម្រាកពីការងារដែលអ្នកកំពុងធ្វើដើម្បីធ្វើដំណើរកំសាន្ត ឬចាប់ផ្តើមអាជីវកម្មដោយខ្លួឯង។ មុនអាយុ ៣៥ ឆ្នាំស្ត្រីគ្រប់រូបគប្បីត្រូវធ្វើរឿង ៥ យ៉ាងនេះឱ្យបានដើម្បីកុំឱ្យមានការស្ដាយក្រោយ! 1. មានស្នេហាដ៏ជ្រាលជ្រៅមួយ ក្នុងនាមជាស្ត្រីម្នាក់ គ្រាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ សូមបើកបេះដូងសម្រាប់បុរសណាម្នាក់ដែលពិតជាស្រឡាញ់អ្នក មិនត្រូវចង់រស់នៅតែម្នាក់ឯងជារៀងរហូតនោះទេ។ ដោយសារមានតែការស្រឡាញ់ ការបាត់បង់ ការឈឺចាប់ ដូច្នេះអ្នកអាចមានរីករាយសម្រាប់ខ្លួនអ្នក។ ប្រសិនបើអ្នករក្សាភាពកំសាកអ្នកនឹងខ្ជះខ្ជាយពេលវេលាក្នុងវ័យរបស់អ្នក។ ជីវិតគឺជាការផ្សងព្រេងហើយពេលខ្លះវានឹងធ្វើឱ្យអ្នកហត់នឿយ។ បន្ទាប់មកអ្នកនឹងរកឃើញនរណាម្នាក់ដែលស្រឡាញ់អ្នកពិតប្រាកដ និងធ្វើឱ្យអ្នករីករាយពេញមួយជីវិត។ 2. ថែរក្សាឪពុកម្តាយ គ្មាននរណាម្នាក់ល្អចំពោះយើងដូចឪពុកម្តាយរបស់យើងនោះទេ។ សូមចំណាយពេលរាល់ថ្ងៃដើម្បីហៅទូរស័ព្ទទៅឪពុកម្តាយរបស់អ្នក ទៅផ្ទះញ៉ាំបាយជុំគ្នាជាមួយពួកគាត់។ សួរឪពុកម្តាយរបស់អ្នកនូវអ្វីដែលពួកគាត់ចូលចិត្ត ស្តាប់អ្វីដែលពួកគាត់និយាយ។ កុំស្ទាក់ស្ទើរក្នុងការបង្ហាញសេចក្តីស្រឡាញ់ចំពោះពួកគាត់។ 3.ស្វែងរកការងារដែលមានស្ថេរភាព នៅពេលអ្នកដល់អាយុ…

2 1518
សុខភាព

តិចនិក​ដើរ​ឲ្យ​ត្រឹមត្រូវ ៤ យ៉ាង អាចជួយឲ្យអ្នក​ស្រក​ទម្ងន់​ត្រឹម​រយៈ​ពេល​ខ្លី

ការ​ដើរ​គឺ​ជា​លំហាត់ប្រាណ​មួយ​ប្រភេទ​ដែល​មនុស្ស​រាល់​គ្នា​អាច​អនុវត្ត​បាន ហើយ​វា​មិន​ទាមទារ​សម្ភារៈ​អ្វី​ច្រើន​នោះ​ទេ ពោល​គឺ​ត្រឹម​ដឹង​ច្បាស់​ពី​ពេលវេលា​និង​តិចនិក​មួយ​ចំនួន នោះ​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ និង​ស្រក​ទម្ងន់​ឆាប់​រហ័ស​ទៀត​ផង។ ខាង​ក្រោម​នេះ យើង​បង្ហាញ​តិចនិក​នៃ​ការ​ដើរ ៤ យ៉ាង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ក្នុង​រយៈ​ពេល​ខ្លី៖ ៤) ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង ការ​ដើរ​គឺ​ពិត​ជា​អាច​ដុត​កាឡូរី​ដូច​កីឡា​ឯ​ទៀត​ពិត​មែន ប៉ុន្តែ​វា​មិន​អាច​ដុត​បាន​ច្រើន​នោះ​ទេ បែប​នេះ​ហើយ​អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មិនមែន​ចំណាយ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ហើយ​គិត​ថា​គ្រប់គ្រាន់​ទេ។ ការ​ដុត​កាឡូរី​នៅ​កម្រិត​ច្រើន​ឬ​តិច វា​អាស្រ័យ​ទៅ​លើ​ទម្ងន់​និង​រាងកាយ​របស់​អ្នក​មួយ​ផ្នែក​ទៀត ប៉ុន្តែ​ថេរវេលា​នៃ​ការ​ដើរ​យល់​ល្អ​គឺ​ចន្លោះ​ពី ៣០ ទៅ ៤០ នាទី​ក្នុង​មួយ​ថ្ងៃ​ទើប​ល្អ​បំផុត។ ៣) បន្ថែម​ថេរវេលា តែ​កុំ​បង្ខំ កុំ​បង្ខំ​ដើរ​មួយ​ថ្ងៃ​យក​រាប់​សិប​គីឡូ ហើយ​ស្អែក​ដើរ​លេង​រួច​នោះ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​រៀន​ទម្លាប់​ខ្លួន​ឯង ដោយ​អាច​ថា​ដំណាក់កាល​ដំបូង…

Fh
សេដ្ឋកិច្ច

៥ ហេតុផល​នេះ​សោះ​ទើប​មនុស្ស​ស្រី​ចូលចិត្ត​ឱប​បុរស​មាន​ក្បាល​ពោះ ជាង​អ្នក 6 Pack

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ស្រី​ភាគ​ច្រើន​ចូលចិត្ត​ឱប​បុរស​ដែល​ដុះ​ក្បាល​ពោះ ជា​ជាង​បុរស​ដែល​មាន​ក្បាល​ពោះ ៦ កង់ ឬ​យើង​និយម​ហៅ​ថា 6 Pack។ ក្នុង​នោះ​គឺ​មាន​ហេតុផល​ដូច​ខាង​ក្រោម៖ ៥) ឱប​ពេញ​ដៃ ពុំ​មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ច្រើន​ទេ តែ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ស្រី​គឺ​និយម​ទៅ​លើ​ការ​ឱប​មនុស្ស​ប្រុស​ដែល​មាន​សាច់​ពេញៗ​ដៃ​ច្រើន​ជាង​តែ​ម្តង។ ព្រោះ​ពេល​ឱប​ទៅ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ទទួល​បាន​ភាព​ផ្អែមល្ហែម ហើយ​នៅ​ពេល​ដែល​បាន​ប៉ះ​ក្បាល​ពោះ​ម៉ាប់ៗ​ហ្នឹង​ទៀត ដូច​ជា​អារម្មណ៍​អ្វី​មួយ​មិន​ដឹង។ ៤) ទន់​ស្រួល​ដូច​ខ្នើយ ចំណុច​តូចៗ​អស់​ហ្នឹង​ហើយ​ជា​សុភមង្គល​លាយឡំ​ក្នុង​ជីវិត​របស់​មនុស្ស​ស្រី។ ពេល​ខ្លះ​ដូច​ជា​អាន​សៀវភៅ ទស្សនា​ខ្សែ​ភាពយន្ត នាង​បាន​គេង​លើ​ក្បាល​ពោះ​របស់​បុរស​ដែល​ខ្លួន​ស្រលាញ់​ជំនួស​ខ្នើយ នោះ​ជា​ភាព​កក់ក្តៅ​មួយ​បំផុត ដែល​វា​ខុស​ពី​អារម្មណ៍​ដាក់​ក្បាល​ទៅ​លើ​ក្បាល​ពោះ​រឹងៗ។ ៣) ជួយ​បាន​ទាំង​នៅ​រដូវ​ក្តៅ​និង​ត្រជាក់ បើ​នៅ​រដូវ​ក្តៅ ក្បាល​ពោះ​របស់​បុរស​ខ្លះ​ពេល​ប៉ះ​ទៅ​គឺ​ត្រជាក់ស្រេប ហើយ​បើ​នៅ​រដូវ​រងា​វិញ ពេល​បាន​ឱប​ពេញ​ដៃ នោះ​ប្រៀប​ដូច​ជា​ភួយ​សាច់​…

Gh
សេដ្ឋកិច្ច

ក្នុង​រូប​នេះ​អ្វី​ទៅ​ដែល​សម្លឹង​ឃើញ​មុន​គេ? អាច​បង្ហាញ​ពី​ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ្នក

នៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ​មាន​របស់​បី ដែល​បង្កប់​ក្នុង​នោះ ហើយ​របស់​មួយ​ដែល​អ្នក​បាន​មើល​ឃើញ​មុន​គេ នោះ​អាច​ទស្សន៍ទាយ​ដឹង​អំពី​អ្វី​ដែល​ជា​អ្នក ហើយ​ចំណុច​ខ្លះ​អ្នក​ខ្លួន​ឯង​អាច​ភ្ញាក់ផ្អើល​ក៏​ថា​បាន៖ ប្រសិន​អ្នក​ឃើញ​មនុស្ស​ស្រី អ្នក​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សង្កេត​តាំង​តែ​ពី​នៅ​ក្មេង​មក​ម្ល៉េះ អ្នក​អាច​មើល​ឃើញ​លើស​ពី​អ្វី​ដែល​មនុស្ស​ទូទៅ​មើល​ឃើញ ហើយ​អ្នក​អាច​យល់​ច្បាស់​ពី​ចេតនា​និង​អារម្មណ៍​លាក់បាំង​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ វា​មិន​ងាយ​នឹង​កើត​មាន​ទេ​ដែល​នរណា​ម្នាក់​អាច​មក​បោកបញ្ឆោត​អ្នក​បាន ហើយ​វា​គឺ​ជា​អំណោយទាន​ពី​ធម្មជាតិ​សម្រាប់​អ្នក​ហើយ។ ប្រសិន​អ្នក​មើល​ឃើញ​ស្លឹក​ឈើ អ្នក​ជា​មនុស្ស​ដែល​មាន​អត្តចរិត​ល្អ ហើយ​តែងតែ​ធ្វើ​អ្វី​មួយ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​និង​ភាព​ស្មោះត្រង់។ ពេល​ខ្លះ​រហូត​ដល់​អ្នក​ធ្លាប់​ទទួល​បាន​អារម្មណ៍​ឈឺចាប់ ដោយសារ​ទង្វើ​សប្បុរសធម៌​ដែល​អ្នក​បាន​ធ្វើ ហើយ​គេ​មើល​រំលង តែ​ត្រូវ​ចាំ​វា​ជា​គំរូ​ល្អ​ដែល​អ្នក​គួរ​តែ​បង្ហាញ​ហើយ​ថ្ងៃ​ណា​មួយ​នឹង​មាន​របស់​តបស្នង​មក​វិញ​សម្រាប់​ជីវិត​អ្នក។ បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​អ្នក គឺ​ជា​ទ្រព្យ​មាន​តម្លៃ​ពី​កំណើត សូម​អ្នក​កុំ​បោះបង់​ចោល ចូរ​បន្ត​ដើរ​នៅ​លើ​ផ្លូវ​ស្មោះត្រង់​មួយ​នោះ ហើយ​រឿង​ល្អៗ​នឹង​ឈាន​មក​ក្នុង​ជីវិត​អ្នក​ក្នុង​ពេលវេលា​ដ៏​សមប្រកប​មួយ។ ប្រសិន​អ្នក​មើល​ឃើញ​សត្វល្អិត ចំណុច​ដែល​ពិសេស​បំផុត​របស់​អ្នក គឺ​អ្នក​ជា​មនុស្ស​ដែល​ប្លែក​ពី​គេ។ ចូរ​រស់នៅ​តាម​ការ​គិត​របស់​អ្នក កុំ​ព្យាយាម​ចម្លង​តាម​នរណា​ម្នាក់។ បន្ត​ខ្លួន​ឯង​ជា​ខ្លួន​ឯង រហូត​ដល់​ថ្ងៃ​មួយ​ពិភព​នៅ​ខាង​ក្រៅ​គេ​មើល​ឃើញ​និង​កោតសរសើរ​អ្នក។ ត្រូវ​ចាំ​ថា បេសកកម្ម​ក្នុង​ជីវិត​អ្នក…

Kick Boxing
កីទ្បា

ការ​​ហាត់​ឃីក​បុកសីង​(KICK-BOXING)មាន​អត្ថប្រយោជន៍​សំខាន់​៥ដល់ជីវិតលោកអ្នក

លោក​អ្នក​ប្រហែល​ជា​គិត​ថា ការ​ហាត់កីឡាឃីកបុកសីង គ្រាន់​​តែ​សម្រាប់​ឡើង​សង្វៀន​ប្រកួត​ដូច​ជា​​កម្មវិធី ONE Super Series ជា​ដើម​ ប៉ុន្តែ​ការ​ពិត​ត្រូវ​បាន​បង្ហាញ​ថា ការ​ហាត់​ឃីកបុកសីង និង​វិន័យ​កីឡា​នេះ​អាច​ជួយ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​មនុស្ស​​​ដែល​កែប្រែ​ជីវិត​បាន​យ៉ាង​ល្អ​ប្រសើរ។ រាប់​ចាប់តាំង​ពីស្មារតី​រហូត​ដល់​សាច់​ដុំ​រាង​កាយ លោក​អ្នក​នឹង​​មាន​កាយ​សម្បទាមាំ​មួន សុខភាព​ល្អ​​ និង​ចិត្ត​គំនិតម៉ត់​ចត់​ល្អ បន្ទាប់​ពី​លោក​អ្នក​ចំណាយ​ពេល​ហ្វឹក​ហាត់កីឡា​ឃីកបុកសីង។ គ្រាន់​តែ​បញ្ជាក់​ខ្លី​ខាង​លើ​ដូច​មិន​ច្បាស់​ ដូច្នេះ​សូម​​លើក​ហេតុ​ផល​​សំខាន់​៥​យ៉ាង​ពី​ការ​ហាត់​ឃីកបុកសីង​ជួយ​ធ្វើ​ឲ្យ​លោក​អ្នក​ផ្លាស់​ប្តូរ​កាន់​តែ​ល្អ​ប្រសើរ។ ទី១៖ ជួយ​សម្រួល​ចល័តរាងកាយ ប្រសិន​បើ​លោក​អ្នក​អង្គុយ​លើកៅអី​ធ្វើ​ការពេញ​មួយ​ថ្ងៃ​ដោយ​មិន​បាន​សម្រាក​ញឹក​ញាប់​ ឬ​ក្រោក​ដើរ​​បាន​តែ​ម្តង​ម្កាល​នោះ លោក​អ្នក​ប្រហែល​ជាមានចលនា​រាង​កាយ​មិនស្រណុក​ស្រួល​ឡើយ។ ​បន្ត​អង្គុយ​កាន់​តែ​យូរ​ ហើយ​នៅ​ពេល​លោក​អ្នក​ចូល​នីវត្តរ៍ ខ្លួន​ប្រាណ​របស់​លោក​​​អ្នក​អាច​នឹង​ប្រែ​ប្រួល​ទៅ​ជា​រាង​អក្សរ “S” ដូចដែល​លោក​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ចាស់​​ដែល​ធ្វើ​ការ​អង្គុយ​​យូរ​ពេញ​មួយ​អាជីពការងារ។ ប៉ុន្តែ​នៅ​ពេល​លោក​អ្នក​​ហាត់​កីឡា​ឃីកបុកសីង​ដែល​​ធ្វើ​ឲ្យ​មាន​ចលនា​ចល័ត និង​​ប្រែ​ប្រួល​តាម​រយៈ​ការ​ទាត់ និង​បញ្ចេញ​កណ្តាប់​ដៃ ចលនា​រាង​កាយ​របស់​លោក​អ្នក​នឹង​ដើរ​បាន​ស្រួល និង​កាន់​តែ​​ល្អ​​ជា​បន្ត​បន្ទាប់។…

KNONGSROK
PR

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកម្មវិធី BEEP របស់អង្គការយូណេស្កូ!!!

ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលា ឱ្យបញ្ចប់ការអប់រំអនុវិទ្យាល័យ ដោយធ្វើការងារជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម…

Maguire
កីទ្បា

អតីតកីឡាករ Man Utd ម្នាក់​ថា៖បងប្រធាន Maguire ជា​គ្រឹះនៃតំបន់ការពាររបស់បិសាចក្រហមហើយតែមានបញ្ហាមួយ

អតីតកីឡាករបិសាចក្រហម លោក Gary Neville បាននិយាយថាបងប្រធាន Harry Maguire គឺ​ជា​គ្រឹះនៃ​តំបន់​ការពារ​របស់​ក្លិប​ហើយ​ក្លិបមិនចាំបាច់ការ​វិនិយោគ៨០​លានអឺរ៉ូ​ផ្សេង​ទៀត​ដើម្បី​រក​ខ្សែការពារថ្មី​នោះ​ទេ។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ Sky Sports លោ​កថា៖“ ក្រុមបិសាចក្រហម Manchester United នឹងមិនធ្វើការផ្លាស់ប្តូរកីឡាករ Harry Maguire នោះទេ។ ពួកគេបានវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូ គឺគាត់គឺជាគ្រឹះនៃតំបន់ការពាររបស់​ក្លិប ហើយ​ក្លិប​នឹង​កសាង​ខ្សែការពារ​ដោយ​យក​កីឡាករ​រូបនេះ​ជា​គោល។ ដូច្នេះពួកគេចាំបាច់ត្រូវស្វែងរកដៃគូមកជួយគាត់។ វាត្រូវតែជាមនុស្សម្នាក់ដែលមានកាយសម្បទានិងប្រវត្តិរូបល្អ​ដូចជា Eric Bailly” ។ “អ្នកនោះ​គួរតែមនុស្សដែលរហ័ស ពូកែបាល់នៅលើអាកាស រឹងមាំ…

Manny Ott
កីទ្បា

បាល់ទាត់​អាស៊ាន៖ ខ្សែបម្រើ​ជម្រើសជាតិ​ហ្វីលីពីន Manny Ott ចាកចេញ​ពី United City ទៅ​លេង​នៅ Melaka United

ក្រុម Melaka United របស់ប្រទេសម៉ាឡេស៊ីបានប្រកាសពីការចុះហត្ថលេខាលើកីឡាករអន្តរជាតិហ្វីលីពីន Manny Ott ពីក្លឹប United City Football Club។ ខ្សែបម្រើវ័យ ២៨ ឆ្នាំដែលបានចាប់ផ្តើមអាជីពជាមួយក្រុម FC Ingolstadt ០៤ II របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១០ បានជួយពង្រឹងក្រុមបាល់ទាត់ Melaka United ត្រៀមការប្រកួតលីគកំពូលម៉ាឡេស៊ី Malaysia Super League (MSL)រដូវ​កាល​២០២១ ។ Manny Ott គឺជាផ្នែកមួយជួយក្រុម…