
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! កាលពេលខ្ញុំនៅកុមារភាព ខ្ញុំធ្លាប់ត្រូវគេជិះជាន់ទើបនាំឱ្យខ្ញុំយល់ពីអារម្មណ៍ និងផលវិបាកដែលត្រូវគេជិះជាន់
[…] អ្នកដឹងទេ ពេលកុមារភាព ខ្ញុំធ្លាប់ត្រូវគេជិះជាន់ទើបនាំឱ្យខ្ញុំយល់ពីអារម្មណ៍ និងផលវិបាកដែលត្រូវគេជិះជាន់។ ដូច្នេះ សូមយើងទាំងអស់គ្នាចូលរួមលុបបំបាត់ទង្វើបែបនេះ។ ពាក្យថា “ជិះជាន់” ស្តាប់មួយភ្លែត ដូចជាស្រាលមែនទែន។ តែក្រោយវិភាគថ្លឹងថ្លៃងនិងឆ្លងកាត់ការរស់នៅក្រោមគំនាប គឺពិតជាធ្ងន់ធ្ងរនិងគ្រោធគ្រាធខ្លាំងណាស់។ “ជិះ” គឺនៅពីលើ សង្កត់យក និងបង្ខំដោយបញ្ជា។ “ជាន់” គឺយកបាត់ជើងដាក់ពីលើ ដើម្បីបំភិតបំភ័យដល់ដួងព្រលឹង។ ជាន់ នេះទៀតសោត គឺមិនសង្កត់មួយទំហឹងប្រលែងឱ្យរួច ឬរួចរស់ដោយលំបាក។ ម៉្លោះហើយ ខ្ញុំនៅតែស្នើដោយទទូចថា “កុំជិះជាន់គេ”។ ហើយសូមមេត្តាលប់បំបាត់នូវប្បធម៌ជិះជាន់ មិនថាក្នុងរូបភាពអ្វីក៏ដោយចុះ។ សូមព្យាយាមឈ្វេងយល់ពីទុក្ខលំបាក និងបើកចិត្តមើលទៅអ្នកទន់ខ្សោយជាងយើងដោយសមានចិត្ត។ សូមកុំក្រឡេកមើលទៅមេឃធ្វើអ្វី…











