ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! កាលពេលខ្ញុំនៅកុមារភាព ខ្ញុំធ្លាប់ត្រូវគេជិះជាន់ទើបនាំឱ្យខ្ញុំយល់ពីអារម្មណ៍ និងផលវិបាកដែលត្រូវគេជិះជាន់

៦
ការផ្សាយពាណិជ្ជកម្ម

[…] អ្នកដឹងទេ ពេលកុមារភាព ខ្ញុំធ្លាប់ត្រូវគេជិះជាន់ទើបនាំឱ្យខ្ញុំយល់ពីអារម្មណ៍ និងផលវិបាកដែលត្រូវគេជិះជាន់។ ដូច្នេះ សូមយើងទាំងអស់គ្នាចូលរួមលុបបំបាត់ទង្វើបែបនេះ។ ពាក្យថា “ជិះជាន់” ស្តាប់មួយភ្លែត ដូចជាស្រាលមែនទែន។ តែក្រោយវិភាគថ្លឹងថ្លៃងនិងឆ្លងកាត់ការរស់នៅក្រោមគំនាប គឺពិតជាធ្ងន់ធ្ងរនិងគ្រោធគ្រាធខ្លាំងណាស់។ “ជិះ” គឺនៅពីលើ សង្កត់យក និងបង្ខំដោយបញ្ជា។ “ជាន់” គឺយកបាត់ជើងដាក់ពីលើ ដើម្បីបំភិតបំភ័យដល់ដួងព្រលឹង។ ជាន់ នេះទៀតសោត គឺមិនសង្កត់មួយទំហឹងប្រលែងឱ្យរួច ឬរួចរស់ដោយលំបាក។ ម៉្លោះហើយ ខ្ញុំនៅតែស្នើដោយទទូចថា “កុំជិះជាន់គេ”។ ហើយសូមមេត្តាលប់បំបាត់នូវប្បធម៌ជិះជាន់ មិនថាក្នុងរូបភាពអ្វីក៏ដោយចុះ។ សូមព្យាយាមឈ្វេងយល់ពីទុក្ខលំបាក និងបើកចិត្តមើលទៅអ្នកទន់ខ្សោយជាងយើងដោយសមានចិត្ត។

162511353_4187187327993361_8782264263687406041_o

ការផ្សាយពាណិជ្ជកម្ម

សូមកុំក្រឡេកមើលទៅមេឃធ្វើអ្វី វាទទេស្អាត និងគ្មានអ្វីសោះឡើយ!
មើល សូមមើល! មើលទៅពួកគាត់ មើលទៅកូនៗរបស់ពួកយើង!
មើល សូមមើល! មើលសកម្មភាពដែលពួកគេលេង និងភាពរីករាយ
ក្អាកក្អាយដែលពួកគេមាន!
មើល សូមមើល! មើលទឹកមុខរបស់ក្មេងទាំងនេះ ហើយសម្លឹងទៅក្នុងកែវភ្នែកគេ!
មើល សូមមើល! មើលឱ្យជិត ហើយឱ្យកាន់តែជិតថែមទៀត។
មើល សូមមើល! មើលរួចហើយសឹមមកប្រាប់ខ្ញុំថា អ្នកបានឃើញអ្វី?
មើល សូមមើល! មើលហើយពិចារណា ពិចារណាហើយសូមមកប្រាប់ខ្ញុំថា អ្នកមានអារម្មណ៍បែបណា?

162720429_2834678253437887_8829855126224476545_o

ការផ្សាយពាណិជ្ជកម្ម

តើអ្នកមានឃើញសេចក្តីត្រេកអរនៅក្នុងទឹកមុខ ក្តីសង្ឃឹមនៅក្នុងខ្សែភ្នែក និងភាពសប្បាយរីករាយសើចក្អាកក្អាយរបស់គេ ឬទេ?
សូមមើលទៅកាន់ពួកគេបន្តទៅទៀត រហូតទាល់តែអ្នកបានយល់ និងមានអារម្មណ៍ម្យ៉ាងដែលមនុស្ស ដទៃទៀតមិនធ្លាប់មាន!
តើអ្នកនៅបានឃើញអ្វីខ្លះទៀត? ប្រាប់ខ្ញុំមក… សូមមេត្តាប្រាប់ខ្ញុំមក…ប្រាប់ខ្ញុំឱ្យបានច្រើនថែមទៀតនូវអ្វី ដែលអ្នកបានយល់និងឃើញ!
ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះខ្ញុំឃើញនូវអ្វីដែលខ្ញុំធ្លាប់បានឃើញ យល់នូវអ្វីដែលខ្ញុំធ្លាប់បានយល់ និងដឹងនូវអ្វីដែលខ្ញុំធ្លាប់បានដឹង។ ថ្ងៃនេះផងដែរ ខ្ញុំក៏សែនទោម្នេញ ហើយសោកសៅដ៏សែនក្តៅក្រហាយបំផុត នូវអ្វីដែលខ្ញុំធ្លាប់បានឃើញ នូវអ្វីដែលខ្ញុំបានដឹង ហើយអ្វីដែលខ្ញុំបានដឹងបានឃើញទាំងនេះ វាមិនឋិតឋេរសោះ វាហាក់បីដូចជាតែមួយប៉ប្រិចប៉ុណ្ណោះ។
តើយើងទាំងអស់គ្នាអាចចូលរួមថែរក្សាស្នាមញញឹម សំណើចក្អាកក្អាយ និងសកម្មភាពលេងសើចសប្បាយរីករាយទាំងនេះឱ្យនៅជាប់លាប់ដែរឬទេ? តើពួកយើងទាំងអស់គ្នា អាចពួតដៃគ្នាធ្វើឱ្យទស្សនីយភាពទាំងនេះនៅរក្សាជានិរន្តរបានទេ?[…]

164275486_4190741504304610_3571726927317325033_o
……….

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #TheCollectionOfPhilosophy #LifeAndSociety
ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបានតាមរយៈ ៖
https://www.mjquniversitypress.com/…/the-philosophy…/ (ដើម្បីអញ្ជើញទៅទិញដោយផ្ទាល់)
https://www.l192.com/search?search=keyword… (ដើម្បីទិញតាមអនឡាញ)
ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម