ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី!

3
ការផ្សាយពាណិជ្ជកម្ម

#សមភាពយែនឌ័រផ្តើមចេញពីយើង

ប្រទេសណាដែលពុំមានវត្តមាននារីលើតួនាទី ក៏ដូចជាកិច្ចការផ្សេងៗ ប្រទេសនោះពុំអភិវឌ្ឍទៅមុខប្រសើរឡើយ។ អ្នកដឹងទេ! នៅគ្រប់វិស័យទាំងអស់មិនអាចអត់ពួកគាត់នោះទេ ដោយហេតុថា គាត់មានការអត់ធ្មត់ខ្ពស់ ម៉ឺងម៉ាត់ ហើយក្លាហានណាស់។

ការផ្សាយពាណិជ្ជកម្ម

កិច្ចការចរចាស្មាញស្មុគមួយចំនួន អាចនឹងដោះស្រាយបានប្រសិនបើមានវត្តមានគាត់។ ផ្ទុយទៅវិញ វាអាចរឹតតែជំពាក់ជំព័ន្ធ ប្រសិនបើមានតែប្រុសៗដូចគ្នាជជែកវែកញែកដោះស្រាយ។ ប៉ុន្តែវាគួរឱ្យសោកស្តាយមែនទែន ដែលយើងហាក់ភ្លេចភ្លាំង ឬថាមើលរំលងស្នាដៃគាត់ ទេពកោសល្យគាត់ និងវត្តមានគាត់។

មិនតែប៉ុណ្ណោះ ប្រុសៗខ្លះនៅទីសាធារណៈឱ្យតម្លៃនារីណាស់ តែពេលទៅដល់តំបន់កម្សាន្តចិត្តម្តងៗចាត់ទុកគ្នាដូចអីវ៉ាន់ដែលប្តូរនឹងទឹកប្រាក់អ៊ីចឹង។ មានមនុស្សប្រុសតិចនាក់ណាស់ដែលយល់និងផ្តល់តម្លៃដល់នាង។

ការផ្សាយពាណិជ្ជកម្ម

អ្នកធ្លាប់សង្កេតទេថា រាល់ទំនាក់ទំនងការងារ ស្ត្រីហាក់មានឥទ្ធិពល ពិសេសពេលណាត់ជួបជជែកកិច្ចការជាមួយដៃគូការងារ។ ស្ត្រីមិនត្រឹមតែអាចធ្វើការងារការិយាល័យបានល្អដូចឬល្អជាងបុរសប៉ុណ្ណោះទេ ការងារផ្ទះក៏គាត់ត្រូវរ៉ាប់រងរហូតដល់យប់ជ្រៅនោះដែរ។

ក្រៅពីហ្នឹង គាត់ត្រូវមើលថែកូន ម្តាយក្មេក ឪពុកក្មេក និងមើលថែប្តីថែមទៀត។ ម្តេចយើងមិនឃើញទំហំការងារដ៏ធំសម្បើមនេះផង? ហើយប្រសិនបើយើងនៅតែពុំយល់តម្លៃស្ត្រី ដែលពិភពលោកទទួលដឹងឭនេះ ខ្ញុំឆ្ងល់ថា តើប្រទេសយើងនឹងមានមុខមាត់បែបណាដែរ?

ការផ្សាយពាណិជ្ជកម្ម

159842515_4154708301241264_2307678679648510560_o

យុវជនខ្លះមិនចង់ជួយកិច្ចការងារផ្ទះទេ ដោយគិតថាខ្លួនឯងជាកូនប្រុសដើមទ្រូងប្រាំហត្ថ។ តែខ្ញុំបារម្ភខ្លាចក្រែងតែយូរៗទៅ នឹងក្លាយជាភាគតិចទៅវិញរឿងប្រាំហត្ថហ្នឹង។ កូនប្រុសពូកែជាងកូនស្រី តែខ្ញុំខ្លាចតែយូរៗទៅ ប្រពន្ធលែងឱ្យចូលផ្ទះ។ ប្រុសមួយចំនួន គិតតែរឿងផឹកស្រា លេងល្បែង រហូតដល់មានស្រីក្បត់ប្រពន្ធក្បត់កូន។ ស្រាក្លាយជាត្រីមុខ ស្រាក្លាយជាមេកើយ យូរៗទៅតៀមស្រាក្លាយជាការិយាល័យជជែករឿងអត់ប្រយោជន៍។

ការផ្សាយពាណិជ្ជកម្ម

មានពេលខ្លះខ្ញុំឮតែពាក្យថា បេះដូងខ្ញុំ ថ្លើមខ្ញុំ ប្រមាត់ខ្ញុំ។ ហើយពាក្យ “មោទនភាពខ្ញុំ” គឺ “ស្រាខ្ញុំ”នេះឯង។ តើគ្រួសារសង្ឃឹមលើអ្វីទៀត បើមេគ្រួសារ(ប្តី)ខ្លះខ្ជិលក៏ខ្ជិល ផឹកក៏ផឹក ល្បែងក៏ល្បែង ស្រីញីក៏ស្រីនោះ។ ហើយពេលណាក៏ដូចពេលណា ខ្វល់តែរឿងដើរហើរជុំមិត្តភក្តិភឿនបន។

ខ្លះទៀតឈានដល់ប្រើអំពើហិង្សាមកលើគ្រួសារ។ សួរថា គួរបន្ទោសនរណាបើអ្នកក្រ? ចង់ជេរប្រពន្ធ ជេរកូន ជេម្តាយឪពុក ឬជេរខ្លួនឯង? បើឈឺធ្ងន់ ធ្លាក់ខ្លួនតេតៗរស់ពិបាក ស្លាប់ក៏ពិបាក ដោយសារជំងឺក្រិនថ្លើមអីជាដើម តើមានលទ្ធភាពរកសេវាព្យាបាលទេ? បើពុំមានប្រាក់ព្យាបាល តើត្រូវលក់ផ្ទះ លក់ដីស្រែបង់ថ្លៃពេទ្យ? ចុះកូនប្រពន្ធទៅរស់នៅទីណា? សូមវត្តស្នាក់នៅ?

ការផ្សាយពាណិជ្ជកម្ម

បើក្រោយលក់អស់ នៅតែមិនអាចព្យាបាលបាន តើបន្ទោសគ្រូពេទ្យថាអសមត្ថភាពឬយ៉ាងណា? ហើយត្រូវត្អូញថាសេវាសុខាភិបាលគ្មានប្រសិទ្ធភាព? ចុះពេលនៅការិយាល័យស្រាម្តេចក៏ខ្លាំងដៃម្ល៉េះ? សុទ្ធតែចែកដប ចែកកំប៉ុង សឹងមុជស្រាផងនោះមិនគិតលទ្ធផលផង? កូនប្រុសដើមទ្រូងប្រាំហត្ថ បើនិយាយឱ្យខ្លីមក គឺមានចំណេះដឹងជ្រៅជ្រះ ចេះគិតគូរពិចារណា។

មានហេតុផល ចេះមើលថែទុកដាក់គ្រួសារ រក្សាថ្នាក់ថ្នមប្រពន្ធកូនបានសមរម្យ និងជានិច្ចជាកាល បណ្តុះថ្នាលសុភមង្គលដល់គ្រួសារខ្លួនដោយពុំមានវៀចវេរ ដើម្បីក្លាយជាផ្នែកល្អមួយក្នុងដំណើរការកសាងសង្គមជាតិបានថ្លៃថ្លា។ ពុំមែនពូកែនៅតែតៀមស្រា រហេតរហូតតាមបារ តាមក្លិបដូចក្មេងៗទើបចាប់ផ្តើមស្គាល់សង្គមនោះទេ។

ការផ្សាយពាណិជ្ជកម្ម

មែនទែនទៅ ដើម្បីធ្វើឱ្យសង្គមមួយដែលពលរដ្ឋរស់នៅប្រកបដោយសមភាព យើងទាំងអស់គ្នាមិនថាភេទអ្វីនោះទេ ទោះមានចំណេះខ្ពស់ឬមិនថាទាបត្រឹមណានោះឡើយ យើងត្រូវចេះជួយគ្នាដោយមិនប្រកាន់តួនាទី ជួយគ្នាដោយភាតរភាព រាប់អានគ្នាដោយសមានចិត្ត និងគោរពផ្តល់តម្លៃឱ្យគ្នាដោយស្មើភាព នោះទើបសង្គមជាតិយើងប្រែក្លាយជាល្អ ល្អប្រសើរ និងល្អអស្ចារ្យ៕

160606893_4163244713720956_4248654871214840381_o

ការផ្សាយពាណិជ្ជកម្ម

………………………………….

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #TheCollectionOfPhilosophy #LifeAndHappiness
ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបានតាមរយៈ ៖
https://www.mjquniversitypress.com/…/the-philosophy…/ (ដើម្បីអញ្ជើញទៅទិញដោយផ្ទាល់)
https://www.l192.com/search?search=keyword… (ដើម្បីទិញតាមអនឡាញ)
ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម