ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Thumnail Logo
ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចំានៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូ.វី.ដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់…

ហាឡែន
កីទ្បា

លោក Ole បង្ហើប​ថា​ Haaland ជា​កីឡាករ​ម្នាក់​ល្អ​តែ​ពិបាក​បំផុត​លើ​រឿង​មួយ​នេះកាល​នៅ​ក្លិប Molde

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានបង្ហើបឱ្យដឹងថា Erling Haaland បានតស៊ូជាមួយនឹងការរងរបួសក្នុងដំណាក់កាលដំបូងនៃអាជីពរបស់គាត់ជាញឹកញាប់។ ក្រុមបិសាចក្រហមចង់ចុះហត្ថលេខាយក Haaland មក​ធ្វើ​រួម​គ្នាជាថ្មីជាមួយ Solskjaer ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ន័រវេស ធ្លាប់បានបង្វឹកខ្សែប្រយុទ្ធរូបនេះនៅឯ Molde កាលពីនៅក្មេង។ លើស​ពី​នេះ Solskjaer បានបើកចំហរអ្វីៗគ្រប់​យ៉ាងនៅថ្ងៃដំបូងរបស់គាត់នៅប្រទេស​ន័រវេស ដោយពិពណ៌នាអំពីរបៀបដែលកីឡាករវ័យក្មេងរូបនេះបាន​ធ្វើ​ពេល​លេង​តទល់​ជាមួយ​គូប្រជែង​និង​ហ្វឹកហាត់​ជាមួយមិត្តរួម​ក្រុម។ នៅពេលអ្នក​សម្ភាសន៍សួរគាត់នៅលើកញ្ចក់ទូរទស្សន៍ Sky Sports ថា​តើ​លោក​មាន​ការ​រំពឹង​ទុក​យ៉ាងណាចំពោះ Haaland  លោក Ole បានតបថា៖ “បាទ! អ្នកអាចមើលឃើញបុគ្គលិកលក្ខណៈរបស់គាត់។ កាល​នោះ​គាត់​មក​កាន់​ក្លិប​ត្រឹមជាក្មេងវ័យ១៦ឆ្នាំប៉ុណ្ណោះ។ ពិតណាស់អ្នកមិនដែលដឹងថាគាត់បានតស៊ូយ៉ាងខ្លាំងជាមួយនឹងរបួសជង្គង់អាក្រក់នៅពេលគាត់មកដល់ភ្លាមៗ។…

B1bc2155 41d7 429d 901b 59048885eff3
កីទ្បា

មក​ស្គាល់កីឡាករស៊ុតបញ្ចូល​ទី​ច្រើន​ជាង​គេ​ក្រោម​ការ​ដឹកនាំរបស់​លោក Solskjaer

Solskjaer មក​កាន់​តំណែង​នៅ Man United កាល​ពី​ថ្ងៃ​ទី​១៩​ខែធ្នូឆ្នាំ២០១៨​ហើយ​ក្នុង​ចំណោម​កីឡាករ​ទាំងអស់​ Rashford ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្រោម​ការ​គ្រប់​គ្រងរបស់​លោក។ Ole Gunnar Solskjaer ត្រូវ​តែងតាំង​ជា​គ្រូប​ង្វឹក Manchester United ផ្លូវការ​នៅ​ថ្ងៃ​ទី២៨​ខែមីនាឆ្នាំ២០១៨ ប៉ុន្តែ​គាត់​បាន​មក​ដឹកនាំ​ក្នុង​នាម​​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​តាំង​ពី​ថ្ងៃ​ទី១៩​ខែ​ធ្នូឆ្នាំ​២០១៨​មក​ម្ល៉េះ​​អីចឹង​យើង​រាប់​ទាំង​ចំនួន​ថ្ងៃ​ទៅ​ដែលគាត់​មក​ដំបូងបំផុត។ Marcus Rashford គឺ​ជាកីឡាកររបស់បិសាចក្រហម​ដែល​ស៊ុត​បញ្ចូល​ទីច្រើន​ជាងគេក្រោម​ការដឹកនារបស់​គ្រូបង្វឹក​សញ្ជាតិ​ន័រវេស​គិត​លើ​គ្រប់​កម្មវិធីប្រកួត​ដោយ​ស៊ុត​បាន​៤៩​គ្រាប់។  Bruno Fernandes បាន​ឡើង​មក​ឈរ​លេខ​២​រួច​ទៅ​ហើយ​ដោយ​ស៊ុត​បាន​៣៥​គ្រាប់​ទោះ​បី​ជា​មក​ដល់​ Old Trafford កាល​ពី​ខែ​មករាឆ្នាំ២០២០​ក៏ដោយ។ ខាងក្រោម​ជាបញ្ជី​ឈ្មោះកីឡាករ Man Utd ស៊ុត​ច្រើន​ជាងគេក្រោមការ​ដឹកនាំរបស់លោក Ole: 1. Marcus Rashford…

Mosquito
ទស្សនៈ

មូសចូលចិត្តមនុស្សឈាម O? តោះមកដឹងអំពីវិធីកម្ចាត់តាមបែបមូសធម្មជាតិ!

មូសជាសត្វដែលខាំយេីង ហេីយអាចបង្កជាជំងឺគ្រុនឈាម។ សត្វល្អិតដ៏អាក្រក់នេះមានចូលចិត្តនៅជិត​ កន្លែងបោះជំរុំ ឬ ទឹក ហេីយពួកវាចូលចិត្តកន្លែងរានហាលរបស់អ្នកណាស់។ តើអ្នកធ្លាប់កត់សម្គាល់ទេថាមូស “ខាំ” តែមនុស្សម្នាក់នៅក្នុងហ្វូងមនុស្សជាច្រេីន? មែនហើយសត្វតូចៗទាំងនេះពិតជារើសអើងណាស់។ ដូច្នេះ តើពួកគេធ្វើការជ្រើសរើសដោយរបៀបណា? មូសត្រូវបានទាក់ទាញដោយចំនុចមួយចំនួនរបស់មនុស្ស ហើយយើងនឹងបង្ហាញចំនុចទាំងនោះ។ ១. ដង្ហើមធ្ងន់ មូសតាមដានដង្ហើមរបស់អ្នក។ ជឿ ឬ មិនជឿ ពួកគេត្រូវបានទាក់ទាញដោយកាបូនឌីអុកស៊ីតដែលអ្នកបញ្ចេញ។ ម្យ៉ាងវិញទៀត មូសនឹងមកតាមរកអ្នក រាល់ពេលដែលអ្នកធ្វេីការនៅក្រៅផ្ទះ។ អត្រាញើស និង ដង្ហើមរបស់អ្នក ធ្វើឱ្យអ្នកក្លាយជាអាហារសម្រន់ដ៏ល្អឥតខ្ចោះសំរាប់មូស។ នេះក៏នឹងនាំយកមូសអោយនៅជិត អ្នកដែលមានបញ្ហាជាមួយនឹងជំងឺហឺត ធាត់…

Thumnail Logo
ព័ត៌មានជាតិ

គម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩

បច្ចុប្បន្នជំងឺកូ.វី.ដ-១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយប្រមុខរាជរដ្ឋាភិបាលជាមួយនិងក្រុម TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏កំពុងតែដុតដៃដុតជើងព្យាយាមព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យជំងឺមួយនេះឆាប់រលាយបាត់ និង ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាកុំឲ្យបាត់បង់ជីវិត។ ការខិតខំព្យាយាមទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះមនុស្សស្ទើរតែមួយរយភាគរយហើយ ប៉ុន្តែដោយសារវីរុសនេះបានបំលែងខ្លួនជាថ្មី បូកផ្សំជាមួយជំងឺប្រចាំកាយរបស់អ្នកដែលមានផ្ទុកជំងឺនេះ ក៏បានឆក់យកអាយុជីវិតប្រជាជនកម្ពុជាប្រមាណជាងដប់នាក់ហើយបើគិតមកត្រឹមថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នេះ។ ទោះបីជាមានអ្នកស្លាប់ដោយសារជំងឺនេះក្តី ក៏ប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តការផឹកស៊ីជួបជុំ មិនគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្កម្ពុជារដដែល។ ដោយសារតែមានការមិនគោរពតាមការនែនាំនេះ ទើបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្យាយាមការពារនិងព្យាយាមតាមរករួចចុះផ្អាកសកម្មភាពនេះភ្លាមៗនៅគ្រប់ច្រកល្ហក់ក្នុងរាជធានីភ្នំពេញ ដើម្បីជាការការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា។ បន្ទាប់ពីមានការបង្ហោះបង្ហាញគម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩ សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា នឹងព្យាយាមគោរពតាមការនែនាំរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខសុវត្ថិភាពខ្លួនឯងនឹងសង្គមជាតិទាំងមូល។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលបានមកពី Page ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK…

Web Copy
ទស្សនៈ

តើអាពាហ៍ពិពាហ៍បែបណា ទើបអាចចាត់ទុកថាស្មើភាពគ្នា?

អាពាហ៍ពិពាហ៍ដែលស្មើភាពបំផុតគឺ – ខ្ញុំចាកចេញពីរង្វង់គ្រួសារខ្ញុំ! – អ្នកក៏ត្រូវចាកចេញពីរង្វង់គ្រួសារអ្នកដែរ! ពួកយើងត្រូវសាងគ្រួសារតូចរបស់ពួកយើងឡើងរួមគ្នា។ តែមិនមែនខ្ញុំព្រមចាកចេញពីរង្វង់គ្រួសារខ្ញុំហើយ តម្រូវឱ្យខ្ញុំទៅសម្របចូលជាមួយនឹងគ្រួសារអ្នកនោះទេ។ មួយជីវិតរបស់មនុស្សស្រី មានផ្ទះ៣ ៖ – ផ្ទះទីមួយ គឺជាការរៀបចំរបស់ទេវតា ពេលធំពេញវ័យហើយក៏បានប្តូរមកជា “ផ្ទះកំណើត”។ – ផ្ទះទីពីរ គឺផ្លូវច្បាប់ផ្តល់ឱ្យ ដើមឡើយពួកយើងគឺមិនស្គាល់គ្នាទេ។ ប៉ុន្តែដោយសារតែប្តី ទើបយើងក្លាយជាគ្រួសារតែមួយ នៅពាក់កណ្តាលជីវិតក្រោយនេះ ហៅថា “ផ្ទះម្តាយក្មេក”។ ប្រសិនបើខ្ញុំចាកចេញពីផ្ទះខ្ញុំហើយ ហើយអ្នកមិនព្រមចាកចេញពីផ្ទះរបស់អ្នកទេ។ – នៅផ្ទះកំណើតខ្ញុំ គឺជាភ្ញៀវ – នៅផ្ទះម្តាយក្មេកខ្ញុំ…

3
ទស្សនៈ

រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយដ៏ល្អសម្រាប់ជីវិតរបស់យើង

ឆាកជីវិត គឺជាផ្លូវមួយខ្សែ! នៅក្នុងដំណើរផ្លូវ អាចនឹងត្រូវឆ្លងកាត់ឧបសគ្គ ក៏អាចប្រឈមមុខនឹងព្យុះភ្លៀងផងដែរ! នៅលើដំណើរផ្លូវ នឹងជួបមនុស្សគ្រប់ប្រភេទ! មានអ្នកខ្លះ អាចកៀកស្មាដើរដល់ដំណើរផ្លូវចុងក្រោយជាមួយអ្នក! មានអ្នកខ្លះ កំដរអ្នកដើរបានពាក់កណ្តាលផ្លូវក៏ចាកចេញទៅ! ផ្លូវនៃឆាកជីវិត វែងឆ្ងាយហើយឯកោ ទោះរយៈខ្លីក៏រីករាយដែរ! ភាពវែងឆ្ងាយ គឺជាការសាកល្បងក្នុងដំណើរជីវិត ពេលខ្លះរយៈពេលខ្លី គឺជាភាពរីករាយម្យ៉ាង ពេលដែលអ្នកប្រើទឹកចិត្តអវិជ្ជមានទៅប្រឈមមុខនឹងរឿងរ៉ាវ នោះអ្នកនឹងមានអារម្មណ៍ថាធុញទ្រាន់។ តែពេលដែលអ្នកប្រើឥរិយាបទ និងទឹកចិត្តដ៏កក់ក្តៅទៅទទួលយកនោះ រឿងដែលយើងជួបប្រទះ គឺពោរពេញដោយភាពអស្ចារ្យ។ រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយ! នៅក្នុងឧបសគ្គ យើងរៀនចេះភាពរឹងមាំ! នៅក្នុងស្ថានភាពលំបាក យើងមានភាពក្លាហានទៅពុះពារ! នៅក្នុងដំណើរផ្លូវដ៏រាបស្មើ ញុំាងឱ្យយើងមានចិត្តដឹងគុណ!…

Thumnail Logo 1
ប្លែកៗ

ទិដ្ឋភាពសែនស្រស់ស្អាតក្នុងទីក្រុងមួយរបស់ប្រទេសកូរ៉េត្បូងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

នៅក្នុងទីក្រុងDae-gu របស់ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២១នេះ នឹងមានកម្មវិធីបុណ្យផ្កាលើកទីប្រាំបួន។ ទេសភាពស្អាតៗអមជាមួយការរៀបចំយ៉ាងស៊ីវីល័យ នៅក្នុងទីក្រុងមួយនេះកំពុងតែឆាបឆក់យកបេះដូងយុវវ័យទូទាំងសកលលោកក្នុងពេលបច្ចុប្បន្ន។ ការរៀបចំភ្លើងពណ៌យ៉ាងស្រស់ស្អាតនិងលំអរទៅដោយអំពូលភ្លើងជាច្រើនពណ័ដែលភ្លឺចែងចាំងពាសពេញផ្ទៃមេឃនាពេលរាត្រីតែម្តង ហើយមិនត្រឹមតែប៉ុណ្ណោះយើងក៏អាចចូលលេងកម្សាន្ដជាមួយគូស្នេហ៍ នឹងផ្ដិតយករូបភាពស្អាត យ៉ាងសប្បាយរីករាយបានផងដែរ។ កុំឲ្យខាតពេលវេលាយូរ ចង់ដឹងកាន់តែច្បាស់ថាទិដ្ឋភាពនៅទីនោះស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Thumnail Logo
សម្រង់

សភាពទឹកក្នុងស្រះស្រង់ស្រកខ្លាំងជាហេតុអាចធ្វើឲ្យស្រះស្រង់នឹងរីងស្ងួតនាចុងរដូវប្រាំងឆ្នាំ២០២១នេះ

នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់ដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុលនិងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។ អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយៈអាកាសធាតុសព្វថ្ងៃ៕ អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ ហាប់ គឹមអាន ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Thumnail Logo
ព័ត៌មានជាតិ

លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាម៉ី ចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីពីររូបដល់គេហដ្ឋាន

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាម៉ី ចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីចំនួន២នាក់៖ ១.លោកស្រីអនុសេនីយ៍ឯក ជា សេង តាយ ឋាន:នាយរងផ្នែក នៃការិយាល័យសន្តិសុខផ្ទៃក្នុង​ វះកាត់ប្រឺសបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែតទទួលបាន៖ -​ ថវិកាឯកឧត្តមស្នងការ ចំនួន:៤០០ ០០០រៀល –…

Thumnail Logo
ព័ត៌មានជាតិ

កោះហៅជនសង្ស័យដែលបង្ហោះព័ត៌មានក្លែងក្លាយនៅក្នុងTik Tok មកធ្វើការណែនាំអប់រំ (មានវីឌីអូ)

យោងតាមការបង្ហោះរបស់Page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ពាក់ព័ន្ធជាមួយនឹងករណីកាត់តសម្លេង និង បង្ហោះព័ត៌មានមិនពិតធ្វើឲ្យមហាជនយល់ច្រលំ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែរ Page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បុរសម្នាក់ឈ្មោះ​ វ៉ាន់​ រចនា​ ដែលបានយកសារសម្លេងបុគ្គលមិនស្គាល់អត្តសញ្ញាណ​ មកផ្សព្វផ្សាយជាមួយនឹងរូបភាព​ ដែលថាមានការបិទទីក្រុងភ្នំពេញ​ បានចូលខ្លួនសារភាពកំហុស​ និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​។ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង ១២:៤០នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកោះហៅជនសង្ស័យឈ្មោះ​ វ៉ាន់​…

3
ប្លែកៗ

សូម្បីតែរបៀបនៃការញុំា ក៏អាចមើលដឹងថា អ្នកជាមនុស្សបែបណាដែរ

យោងទៅតាមអ្នកចិត្តសាស្រ្តបានឱ្យដឹងថា តាមរយៈការញុំារបស់អ្នក ក៏អាចដឹងថាអ្នកជាមនុស្សបែបណា រហ័សរហួន ឬក៏យ៉ាងណា? ចូរស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នក តាមរយៈទម្លាប់នៃការបរិភោគ តើអ្នកជាមនុស្សស្ថិតក្នុងទម្លាប់មួយណា? ១. បរិភោគហើយ ផឹកទឹកភ្លាមៗ អ្នកអាចប្រើឃ្លា“ ពិតប្រាកដដូចជាខ្លា” ដើម្បីនិយាយពីរបបអាហាររបស់អ្នក។ មនុស្សដែលមានទម្លាប់ញុំាបែនេះ ច្រើនតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយមានការងារមមាញឹកខ្លាំង និងស្ទើរតែប្រឈមមុខនឹងពេលវេលាកំណត់បំផុត។ អ្នកចេះគិតពីអ្នកដទៃ ជាដៃគូល្អ តែក៏ព្រោះតែខ្វះការយកចិត្តទុកដាក់លើខ្លួនឯង ពេលខ្លះមានបញ្ហាកើតឡើងចំពោះខ្លួនឯង។ ២. ញុំាលឿនពេក អ្នកដែលមានទម្លាប់ញុំាបែបនេះ ច្រើនតែរស់នៅដោយចិត្តទូលាយ ហើយសកម្ម និងមានសុខភាពល្អ។ ជីវិតមានភាពរីករាយ ប៉ុន្តែពេលខ្លះមិនចេះអត់ធ្មត់ និងតែងតែមានការបំពានសិទ្ធិលើអ្នកដទៃផងដែរ។ ៣.…