ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Kiatisuk Senamuang HAGL
កីទ្បា

Kiatisuk Senamuang ចង់ឲ្យ Chanathip Songkrasin មក​លេង​នៅ​លីគ​វៀតណាម

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Kiatisuk Senamuang បាននិយាយក្នុង​គណនី Instagram របស់លោកដោយ​ចង់​ឲ្យ​អតីតកូនសិស្ស Chanathip Songkrasin ទៅលេងនៅលីគកំពូលវៀតណាម។ បច្ចុប្បន្នលោក Kiatisuk គឺជាគ្រូបង្វឹករបស់ក្លិប Hoang Anh Gia Lai ដែលពេល​នេះ​កំពុងឈរកំពូលតារាងលីគវៀតណាម V.League 1 ។គ្រូបង្វឹករូបនេះដែលត្រូវបានគេស្គាល់ថា Zico បានធ្វើកាឆ្លើយតបនៅលើទំព័ Instagram របស់ខ្លួន បន្ទាប់​ពី Chanathip ចុច Mention ឈ្មោះគាត់ ដែលបច្ចុប្បន្នកំពុងពាក់អាវរបស់ក្លិបជប៉ុនឈ្មោះ Consadole Sapporo…

KNONGSROK
ទស្សនៈ

កុំឱ្យ​ពាក្យ​សម្តី​របស់​អ្នក​ដទៃមក​កំណត់​ជោគ​វាសនា​របស់​អ្នក!!!

#ទាសករគំនិត មនុស្សមានការគិតរាងៗខ្លួនគ្មាននរណាម្នាក់ហាមការគិតរបស់អ្នកដទៃបាននោះទេ ការ​យល់​ឃើញ​ភាព​ស្រប​នឹងការផ្ទុយ​គ្នា​តែង​តែកើតមានឡើងជានិច្ច។​សូម្បីតែយើងខ្លួនឯង​ក៏​មិនអាច​ហាម​ការ​គិត​របស់​ខ្លួន​ឯង​បាននោះដែរ តែបើ​អ្នក​មិនគិត​អ្នកបានន័យថា​”អ្នក​ខ្ជិល​សូម្បីតែគិត”។​ មនុស្សគ្រប់គ្នា​គិត​អវិជ្ជមាន​មកលើអ្នកបាន តែខ្លួនអ្នកមិនអាចគិត​អវិជ្ជមានលើខ្លួនឯងបាននោះទេ វាធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់និង​ទំនុក​ចិត្តលើខ្លួនឯង។​ គ្មាន​នរណា​ម្នាក់អាច​គេចបាន​ឡើយ​អំពីរឿងទាំង​អស់​នេះ​ដូចជា កា​រស្រឡាញ់ ការ​ស្អប់​បង្គាប់ន័យ ឈ្នានីស និន្ទា ឈ្លុះ​ប្រកែក សុទ្ធ​តែមាន​ទាំង​អស់ សូម្បី​តែ​ព្រះ​ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់មាន​មនុស្ស​និន្ទា មារ​មក​ផ្ចាញ់ទ្រង់​ផង​ដែរ។​ទាំងអស់​នេះ​សុទ្ធ​តែ​ជីវិត​ដែល​មនុស្សគ្រប់គ្នាមាន ពាក្យថា​ជីវិតមាន​ន័យ​ធំ​ទូលាយ​ខ្លាំងណាស់ ទាំង​អ្នក​ប្រាជ្ញា បុគ្គល​ល្បីៗ​ព្រមទស្សនៈវិទូជា​ច្រើន​ជុំ​វិញ​ពិភព​លោក​សុទ្ធតែឱ្យ​ពាក្យ​និយមន័យ​រៀងៗខ្លួន​និង​ខុសៗគ្នា។​ តែចំពោះខ្ញុំ​ឱ្យ​និយមន័យជីវិត​នេះថា(គឺជាមេរៀន)ព្រោះ​មនុស្សគ្រប់រូបតែងតែជួបនៅរឿងថ្មីៗជារៀងរាល់ថ្ងៃ រឿងខ្លះក៏វាល្អ រឿងខ្លះក៏វាអាក្រក់ទាំងអស់​និង​ហើយគឺមេរៀនដែលយើងគួររៀននិងទទួលយកជារៀងរាល់ថ្ងៃមិនអាចគេចរួច។​ ចូល​កុំចុះចាញ់និងពាក្យ​សម្តី​របស់​អ្នក​ដ៏ទៃ ចូលជឿជាក់លើខ្លួនឯង ការឈ្នះខ្លួនឯងគឺជាការប្រសើរ។​ តើអ្នក​ប្រគល់​ជោគ​វាសនា​ទៅឱ្យ​អ្នក​ដទៃ ឬអ្នកត្រូវ​សម្រេចលើខ្លួនឯង?​ “កុំឱ្យ​ពាក្យ​សម្តី​របស់​អ្នក​ដទៃមក​កំណត់​ជោគ​វាសនា​របស់​អ្នក”។​😊♥️ អ្នកជាម្ចាស់នៃទាសករ តែហេតុអីបានជាអ្នក​ឱ្យ​ទាសករ​ប្រើអ្នក?​ #អត្ថបទសមណនិស្សិត៖#អ៊ុង_សុផាត ភ្នំពេញថ្ងៃទី​១៤…

4e6d38bd 503b 4a9a 9457 7f1887416166
កីទ្បាក្រៅស្រុក

កាត់ក្ដីឲ្យប្រកួតមួយស្មើ​គ្នា០-០​អាជ្ញាកណ្ដាលហ្គាណា៣​នាក់​ត្រូវ​អ្នក​គាំទ្រទាំងហ្វូងដេញវ៉ៃ បែកឈាមពេញមាត់(មានវីដេអូ)

រឿង​គឺ​វា​អញ្ចេះ! អ្នក​គាំទ្រក្លិបម្ចាស់​ផ្ទះ Wanamafo Mighty Royals ​បាន​សម្រុកចូល​ទីលាន​ដេញ​វ៉ៃ​អាជ្ញាកណ្ដាលទាំងបី​បន្ទាប់​ពី​ពួក​គាត់​ទទួល​កាត់ក្ដី​ការ​ប្រកួត​ក្នុងក្របខ័ណ្ឌ Ghana Division One League សប្ដាហ៍​ទី​១៤​ទល់​និង​ក្រុមភ្ញៀវ​ Bofoakwa Tano  កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ។ លោក Niatire Suntuo Aziz ​អាជ្ញាកណ្ដាលដឹកនាំ​ការ​ប្រកួត រួម​ជាមួយ​ជំនួយការរបស់​គាត់​២​នាក់​ទៀតលោក Suleman Mohammed និង Yakubu Abdul Rahman​ត្រូវ​បាន​អ្នក​គាំទ្រក្រុមម្ចាស់​ផ្ទះ Wanamafo Mighty Royals ​ខឹងសម្បារយ៉ាងខ្លាំង​បន្ទាប់​ពី​លោក​ផ្លុំកញ្ចែរបញ្ចប់​ការ​ប្រកួតភ្លាមៗ។ លើស​ពី​នេះ​មន្រ្តី​ទី​៤​លោក Hasim…

បាល់ទាត់ក្នុងសាលថៃ
កីទ្បា

លីគបាល់​ទាត់ក្នុងសាលថៃ ​Futsal Thai League 2021 ចាប់ផ្ដើម​ខែ​មិថុនា

ការប្រកួតលីគបាល់ទាត់​ហ្វុតសាលថៃរដូវ​កាល​ ២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំនេះ ហើយរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២២ ។ សហព័ន្ធកីឡាបាល់​ទាត់​ថៃថៃក៏នឹងរៀបចំលីគលំដាប់​ក្រោមៗ​សម្រាប់​ពានរង្វាន់លីគក្នុង​សាល​នេះ​ដែរ ដោយ​បែងចែកជា៦តំបន់។លើស​ពី​នេះ! ការប្រកួតពាន​រង្វាន់លក្ខខណៈអន្ដរជាតិដំបូងបង្អស់សម្រាប់ការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិហ្វូតសាលអន្តរជាតិ SAT Futsal International Championship ក៏​នឹង​ធ្វើ​ឡើង​ផង​ដែរ នៅថ្ងៃទី ២២ដល់ ២៧ ឧសភា ២០២១ ។ ការប្រកួតបាល់ទាត់ហ្វូតសាលនារីថៃឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែកក្កដាដល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២១…

T34
សង្គម

ជ្រើសរើស​និមិត្ត​សញ្ញា​មួយ ដើម្បី​ដឹង​ថា​តើ​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ខែ​មេសា​ខាង​មុខ?

នៅ​សល់​តែ​រយៈ​ពេល ៣ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទំព័រ​ថ្មី​នៃ​ខែ​មេសា​នឹង​ឈាន​ចូល​មក​ដល់។ តើ​ឆ្លង​កាត់​រយៈ​ពេល​មួយ​ខែ​ពេញ​នៃ​ខែ​មិនា​នេះ អ្នក​បាន​ជួប​រឿងរ៉ាវ​ល្អ​និង​អាក្រក់​អ្វី​ខ្លះ? ពិត​ហើយ​ទោះ​ជួប​រឿង​អ្វី​ក៏​ដោយ អ្នក​ត្រូវ​តែ​បន្ត​ឈរ​លើ​គោលដៅ​និង​ក្តី​ស្រមៃ​ជា​បន្ត​ទៀត ហើយ​កុំ​ងាយ​នឹង​បាក់​ទឹកចិត្ត។ យ៉ាង​ណា​នៅ​ខែ​មេសា​ខាង​មុខ យើង​អាច​ដឹង​ខ្លះៗ​អំពី​រឿង​ដែល​អាច​នឹង​កើត​ឡើង​លើ​អ្នក ដោយ​ផ្អែក​តាម​រយៈ​ការ​ជ្រើសរើស​នៃ​និមិត្ត​សញ្ញា​មួយ​ក្នុង​ចំណោម និមិត្ត​សញ្ញា​ទាំង ៦ ខាង​លើ៖ ១) និមិត្ត​សញ្ញា​នេះ តំណាង​ឲ្យ​សេចក្តី​ស្រលាញ់ ចំណង់​ចំណូល​ចិត្ត​និង​ភាព​ទន់ភ្លន់​នៃ​ស្នេហា។ នៅ​ខែ​ថ្មី នឹង​មាន​ខ្យល់​បក់​ចូល​មក ដែល​ជា​ខ្យល់​ព​ញាក់​អារម្មណ៍​របស់​អ្នក ហើយ​បើ​សម្រាប់​អ្នក​អត់​គូ ដែល​រស់នៅ​ឯកោ​យូរ​ណាស់​មក​ហើយ គឺ​ត្រៀម​នឹង​បាន​ជួប​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ២) និមិត្ត​សញ្ញា​នេះ បង្ហាញ​ថា​កន្លង​មក​អ្នក​ហាក់​ជាប់គាំង​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ដោះស្រាយ​មិន​ចេញ។ ប៉ុន្តែ​កុំ​បារម្ភ​អី នៅ​ខែ​ក្រោយ​នេះ រឿង​នោះ​អ្នក​នឹង​អាច​ឆ្លង​ផុត​វា​បាន ហើយ​វា​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ភាព​វិជ្ជមាន។…

Thumnail Logo
ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ នឹងប្រជុំដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១

នៅថ្ងៃពុធ ទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉េាង ២: ៣០ នាទីរសៀលស្អែកនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី~ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន…

Tt
សង្គម

កុំ​គិត​ថា​មិន​អី! ប្រភេទ​ពណ៌​នៃ​សំបោរ ក៏​អាច​បង្ហាញ​ច្បាស់​ថា​អ្នក​មាន​ផ្ទុក​ជំងឺ​អ្វី​ខ្លះ​ដែរ

ច្រមុះ​របស់​មនុស្ស​មួយ​ចំនួន ខ្លះ​រមែង​អាឡែស៊ី​នឹង​បរិយាកាស​ជុំវិញ ខ្លះ​ពេល​កើត​មាន​ផ្តាសាយ​ក៏​រមែង​ហៀរ​ចេញ​ជា​ទឹក​សំបោរ ហើយ​ប្រភេទ​នៃ​ពណ៌​សំបោរ​ក៏​មាន​ច្រើន​ពណ៌​ច្រើន​ប្រភេទ​ផង​ដែរ។ ពណ៌​សំបោរ​នីមួយៗ​គឺ​ជា​សញ្ញា​សម្គាល់​នៃ​ប្រភេទ​ជំងឺ​ដែល​អ្នក​កំពុង​មាន​ផ្ទុក ហើយ​អ្នក​ខ្លះ​ក៏​មិន​ដឹង​ខ្លួន​ថែម​ទៀត។ យ៉ាង​ណា​ Knongsrok សូម​ចែករំលែក​ចំណេះដឹង​ថ្មី​ទាក់ទង​នឹង​ពណ៌​សំបោរ ដែល​អាច​បង្ហាញ​ច្បាស់​ថា​អ្នក​មាន​ផ្ទុក​ជំងឺ​អ្វី ហើយ​ត្រូវ​ប្រញាប់​រក​វិធី​ព្យាបាល៖ ពណ៌​ថ្លា​ច្បាស់​ធម្មតា ជា​សញ្ញា​បង្ហាញ​ពី​ការ​រលាក​ច្រមុះ ដោយសារ​អាឡែស៊ី ឬ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ណា​មួយ ដែល​វា​មិន​ជា​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ពោល​គឺ​សាមញ្ញ​ធម្មតា។ ពណ៌​ស វា​អាច​កើត​ឡើង​ចំពោះ​អ្នក​ដែល​ទទួល​ទាន​ប្រភេទ​ផលិតផល​មាន​ជាតិ​ទឹកដោះគោ​ច្រើន​ហួស​កម្រិត ហើយ​ធ្វើ​ឲ្យ​ច្រមុះ​បាត់បង់​សំណើម​ជាតិ​ទឹក។ នាំ​ឲ្យ​ទឹក​សំបោរ​ឡើង​ក្រាស់ ស្អិត ហើយ​មាន​ពណ៌​ស​ក្បុស ហើយ​ជួន​ខ្លះ​មក​ពី​ជំងឺ​ហើម​ច្រមុះ។ ពណ៌​លឿង នោះ​អាច​មក​ពី​ការ​រាតត្បាត​នៅ​បាក់តេរី​ខាង​ក្នុង​ប្រហោង​ច្រមុះ ហើយ​ក៏​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​អាច​នឹង​មាន​ជំងឺ​រលាក​ទង​សួត ឬ​បញ្ហា​នៃ​ប្រហោង​ឆ្អឹង​នៃ​ត្រង់​ផ្នែក​ទ្រូង​ណា​មួយ។ ពណ៌​បៃតង ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា រាងកាយ​របស់​អ្នក​កំពុង​ព្យាយាម​ទប់ទល់​នឹង​បាក់តេរី ហើយ​ជា​រឿយៗ​វា​ពាក់ព័ន្ធ​នឹង​ការ​ហើម​ច្រមុះ…

Honda
កីទ្បា

Keisuke Honda ថា៖ Balotelli ជាកីឡាករមានទេពកោលស្យ​តែមិនអភិវឌ្ឍន៍ខ្លួនបន្ថែម ហើយខ្ជិលហាត់

Keisuke Honda បាន​និយាយ​អំពី​អតីតមិត្តរួម​ក្រុមសញ្ជាតិ​អ៊ីតាលី​ Mario Balotelli កាលនៅ​លេង​ជាមួយគ្នាក្នុង​ក្លិប​ AC Milan ថា​កីឡាកររូបនេះ​មាន​ទេពកោសល្យ​ប៉ុន្តែ​មិន​អភិវឌ្ឍន៍​ខ្លួនឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជាលំដាប់​នោះ​ទេ។ Balotelli បានស៊ូទ្រាំនឹងអាជីពបាល់​ទាត់ដ៏ច្របូកច្របល់អស់រយៈពេល ១៥ ឆ្នាំដែលរួមបញ្ចូលទាំងអាជីព​ជោគជ័យ​នៅ Inter Milan, Manchester City, ​អាជីព​ធ្លាក់​ជើងខ្លាំង​នៅ Liverpool និង Milan ហើយ​ក្រោយ​ៗ​មក​ទេពកោសល្យបាល់​ទាត់របស់គាត់​មិន​អាច​យោង​ភាព​ខ្ជិលច្រអូសនៃ​ការ​ហ្វឹកហាត់​បាន​ទេ។ Honda បានឃើញអំពីទំនោរបំផ្លិចបំផ្លាញខ្លួនឯងរបស់ខ្សែប្រយុទ្ធជនជាតិអ៊ីតាលីរូបនេះ ពេល​ពួក​គេលេង​ជាមួយគ្នាក្នុងក្រុម AC Milan ហើយជឿជាក់ថាវិធីសាស្រ្តខ្វះខាតការ​ប្រឹងប្រែងរបស់គាត់គឺ​ជាឧបសគ្គរារាំងគាត់មិនឱ្យបំពេញសក្តានុពលរបស់គាត់ដែល​មាន​ស្រាប់។ អតីតខ្សែបម្រើក្លិប​ Milan រូបនេះបានប្រាប់គេហទំព័រ Gazzetta…

Thumnail Logo
ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី បានអះអាងថា នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូ.វី.ដ-១៩ ចូលក្នុងសហគមន៍ឡើយ

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា គិតមកទល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូ.វី.ដ-១៩ ចូលក្នុងសហគមន៍ឡើយ។ ទាំងនេះអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹង និងសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអនុវត្តបាននូវវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនៃយើង។ នាពេលខាងមុខនេះតាមប្រពៃណី ទំនៀមទម្លាប់បងប្អូនកាត់សែស្រឡាយចិន នឹងត្រូវធ្វើដំណើរទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកកំណើត ឬទីកន្លែងផ្សេងៗទៀតក្នុងប្រទេស។ ស្របពេលបច្ចុប្បន្នករណីជំងឺកូ.វី.ដ-១៩ កំពុងវាយលុកខ្លាំងក្នុងសហគមន៍ និងបានរកឃើញជាបន្តបន្ទាប់ ព្រមទាំងមានករ.ណីស្លា.ប់មួយចំនួនផងដែរ។ ដើម្បីបង្ការបានពីហានិភ័យ និងកុំឲ្យមានវិប្បដិសារី ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់…

Tt
សង្គម

(This 6 Type’s Man Can Not Be Rich) មនុស្ស​មានចរិត ៦ប្រភេទ​នេះ ទោះ​ខំ​ប្រឹង​ប៉ុណ្ណាក៏​គ្មាន​ថ្ងៃ​មាន​បាន​នឹង​គេ​ដែរ

នៅ​ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់ៗ ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង ឆន្ទៈ​នៃ​ការ​តស៊ូ ជាង​នេះ​តម្រូវ​ការ​នៃ​កិច្ច​ប្រាស្រ័យ​ទាក់ទង​ល្អ ការ​រៀបចំ​ចរិត​ឬកពារ ក៏​ជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ដែរ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​និង​ការ​មិនបាន។ យ៉ាង​ណា​ចំពោះ​មនុស្ស ៦ ប្រភេទ​នេះ មិន​ថា​ពួក​គេ​ខិតខំ​កម្រិត​ណា​នោះ​ទេ គឺ​គ្មាន​ថ្ងៃ​មាន​បាន​ដូច​គេ​បាន​ឡើយ៖ ៦) មនុស្ស​កំសាក មនុស្ស​ដែល​អៀនខ្មាស​ច្រើន មិន​សូវ​ក្លាហាន ងាយ​នឹង​ជួប​រឿង​បរាជ័យ​ខ្លាំង​ណាស់ ​ដោយ​មិន​ថា​អ្នក​ស្ថិត​នៅ​វ័យ​ស្រករ​ណា​នោះ​ទេ។ គ្រប់​ពេល​ពួក​គេ​ខ្លាច​បរាជ័យ រហូត​ដល់​ថ្នាក់​លែង​ហ៊ាន​ធ្វើ​អ្វី​ទាំង​អស់។ នៅ​ទី​បញ្ចប់​នៃ​មនុស្ស​ប្រភេទ​នេះ គឺ​នឹង​បាត់បង់​ឱកាស​ជា​ច្រើន ហើយ​បើ​សួរ​ថា​សំណាង​របូត​ទៅ​ណា គឺ​ខ្លួន​ឯង​នោះ​ហើយ​ជា​អ្នក​ធ្វើ​ឲ្យ​របូត​សំណាង។ ៥) មនុស្ស​អវិជ្ជមាន មនុស្ស​ដែល​រស់នៅ​ដោយ​ភាព​អវិជ្ជមាន ឬ​គេ​ហៅ​ថា​មនុស្ស​ទុទ្ទិដ្ឋិនិយម គឺ​ស្មើ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​ឯង។ មិន​ថា​តែ​ក្នុង​កាលៈទេសៈ​ណា ទោះ​រឿង​ខ្លះ​ល្អ ឃើញ​ដៃគូ​សហការ​ល្អ…

3
ប្លែកៗ

តើកញ្ចក់វេទមន្ត នឹងប្រាប់អ្វីខ្លះដល់អ្នក?

ជ្រើសរើសកញ្ចក់មួយ ដែលអ្នកចូលចិត្តជាងគេ នោះកញ្ចក់នោះនឹងប្រាប់រឿងខ្លះដល់អ្នក។ 1. “កុំស្ទាក់ស្ទើរ” ដល់ពេលហើយ ដែលអ្នកគួរតែចាប់ផ្ដើមធ្វើ នូវអ្វីដែលអ្នកគួរធ្វើ ព្រោះបើអ្នកមិនចាប់ផ្ដើមពេលនេះទេ អ្នកនឹងមិនមានពេលទៀតឡើយ ឈប់ព្យាយាមទប់ទល់នឹងសេចក្តីប៉ងប្រាថ្នាដែលមាននៅក្នុងចិត្តអ្នកទៀតទៅ។ កុំស្ទាក់ស្ទើរ ឬអល់អែកទៀតអី ប្រហែលជានេះគឺជាឱកាសដ៏កម្រ និងអស្ចារ្យបំផុតមួយដើម្បីក្លាយជាខ្លួនអ្នក។ តើអ្នកធ្លាប់សង្ឃឹមថា នឹងមានអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍កើតឡើងចំពោះអ្នក ដែលនឹងធ្វើឱ្យអ្នកញាប់ញ័រ ក្នុងការចាកចេញពីគ្រួសាររបស់អ្នក ហើយចង់ធ្វើសកម្មភាពនោះដែរទេ? ជាការពិតណាស់ អ្នកដឹងច្បាស់ថាការមានអារម្មណ៍ពិសេសបែបនេះ គឺអាស្រ័យលើការខិតខំ និងការសម្រេចចិត្តរបស់អ្នក។ បេះដូងរបស់អ្នកដឹងពីអ្វីដែលអ្នកត្រូវការ។ ឥឡូវនេះយោងទៅតាមអ្វីដែលបេះដូងប្រាប់ និងបំណងប្រាថ្នា ជីវិតរបស់អ្នកនឹងត្រូវបានផ្លាស់ប្តូរតាមរបៀបដ៏អស្ចារ្យបំផុត។ 2. “លើកកម្ពស់ និងការគោរពខ្លួនឯង” អ្នកជាបុគ្គលដ៏អស្ចារ្យម្នាក់…

Thumnail Logo Recovered
ព័ត៌មានជាតិ

លោកហ៊ុយ វណ្ណៈ បកស្រាយចម្ងល់ អ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី

  យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក​​ – TVK នាព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ ២០២១ ស្តីពីការដកហូតអាជ្ញាប័ណ្ណអស់ជាង៧០ករណី។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែល ទូរទស្សន៍ជាតិកម្ពុជា ទទក​​ – TVK បានបង្ហោះ៖ ………………………………………….. ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកការសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។ លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ! • សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ…