ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Laor
សង្គម

មិនធម្មតា! ប្រវត្តិរូបសង្ខេប និងទេពកោសល្យផ្ទាល់ខ្លួន កុមារីល្អហួស ដែលមានបំណងក្លាយជាបវរកញ្ញាតំណាងកម្ពុជា

កុមាររីល្អហួស ត្រូវបានគេស្គាល់ថាជាក្មួយរបស់តារាសម្តែង ដេនីខ្វាន់ មានរូបឆោមលោមពណ៌ល្អទម្រង់មុខផូរផង់ ថែមទាំងមានមុខមាត់ស្រដៀងតារាសម្តែងថៃដងផងដែរ។ ដោយមិនត្រឹមតែមានសម្បត្តិស្រស់ស្អាតទាំងក្មេងខ្ចី តែ កុមារីល្អហួស ត្រូវបានគ្រួសារឱ្យហ្វឹកហាត់ជំនាញសិល្បៈជាច្រើនទម្រង់ស្ទើរតែមិនគួរឱ្យជឿ ពិសេសនាងក៏មានបំណងថ្ងៃអនាគតក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៀតផង។ ដូច្នេះមកតាមដានជីវប្រវត្តិសង្ខេបរបស់កុមារីល្អហួសដូចខាងក្រោមនេះ ៖ #ប្រវត្តិរូបសង្ខេប និងទេព្យកោសលផ្ទាល់ខ្លួន កុមារីល្អហួស មានអាយុ12ឆ្នាំ កម្ពស់1.56cm ទំងន់36គីឡូ សប្បុរស្រអែម – ល្អហួសសិក្សាររៀនថ្នាក់ទី7 នៅសាលា វេនស្ទើន អន្តរជាតិ -ល្អហួសអាចនិយាយបាន3ភាសាបានយ៉ាងល្អ ដូចជាភាសាខ្មែរ ភាសាអង់ក្លេស និងភាសាថៃ -ល្អហួសមានសម្ថភាពផ្នែកសិល្បះខាងរបាំបុរាណខ្មែរ នាងអាចរាំរបាំបុរាណខ្មែរបាន7របាំយ៉ាងស្អាតនិងស្ទាត់ជំនាញ ដូចជារបាំ «…

3
ប្លែកៗ

ជ្រើសរើសដើមឈើមួយដែលអ្នកចូលចិត្ត ដើម្បីដឹងលម្អិត ពីភាពឯកជនរបស់អ្នកបានកាន់តែច្បាស់

ដើម្បីដឹងថាអ្នកមានចំណុចលាក់បាំង និងឯកជនយ៉ាងណាខ្លះ ជ្រើសរើសដើមឈើមួយតាមចំណូលចិត្តរបស់អ្នក នោះអ្នកនឹងបានដឹងកាន់តែច្បាស់។ 1. ដើមឈើទី 1 ការជ្រើសរើសដើមទីនៅលេខរៀងទី1 នេះបានបង្ហាញថា អ្នកគឺជាប្រភេទមនុស្សដែលមានការរួមបញ្ចូលគ្នាប្រកបដោយការចុះសម្រុងគ្នារវាងក្តីសុបិន និងការពិត។ អ្នកទទួលយក និងស្រឡាញ់អ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក ជំនួសឱ្យការព្យាយាមយល់ពីវា។ ដើមឈើទី1 នេះក៏បង្ហាញឱ្យឃើញថា អ្នកជាមនុស្សវិជ្ជមាន ហើយតែងតែស្វែងរកវិធីដើម្បីកែលម្អខ្លួនឯង។ ប្រឈមមុខនឹងការលំបាកក្នុងជីវិត អ្នកនឹងក្លាយជាមនុស្សរឹងមាំ និងមានបទពិសោធន៍ច្រើនបំផុត។ ក្នុងនាមជាអ្នកចម្បាំងក្លាហាន អ្នកតែងតែប្រយុទ្ធយ៉ាងខ្លាំងហើយមិនខ្លាចអ្វីទាំងអស់។ ជាមួយនឹងបុគ្គលិកលក្ខណៈរបស់អ្នក អ្នកមិនងាយធ្លាក់ទឹកចិត្តទេ ហើយតែងតែរក្សាជំហររបស់អ្នកឱ្យស្ថិតស្ថេរជានិច្ច។ ក្រៅពីនេះ ដោយភាពស្មោះត្រង់ និងចិត្តល្អ អ្នកតែងតែគិតដល់អ្នកដែលនៅជុំវិញខ្លួនអ្នក ហើយក៏មានការគោរពខ្លាំងចំពោះគេផងដែរ។ នេះជាហេតុផលដែលមនុស្សជាច្រើនស្រលាញ់…

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់មូលហេតុដល់អ្នកធាត់​សម្រក​ទម្ងន់មិនព្រមស្រក!!!

​ជាទូទៅ​មនុស្ស​តែង​ចង់បាន​រាង​ស្រស់​ស្អាត​ខុស​ពី​ធម្មជាតិ​របស់​ខ្លួន​។​ ​អ្នកខ្លះ​ស្គម​ចង់បាន​ធាត់​ ​ហើយ​អ្នកខ្លះ​ធាត់​ចង់បាន​ស្គម​។​ ​ដើម្បី​សម្រេចការ​ណ៍​នេះ​ ​ពួកគេ​តែងតែ​រិះរក​វិធីសាស្ត្រ​ដំឡើង​ទម្ងន់​ ​ឬ​សម្រក​ទៅតាម​ការ​ចង់បាន​របស់​ខ្លួន​។​ ​លើស​ពី​នេះ​ ​អ្នកខ្លះ​ធាត់​ដែល​មាន​ក្បាលពោះ​ជ្រុល​មិន​ពេញចិត្ត​ក៏​ខំប្រឹង​សម្រក​រាង​ ​ដោយ​អ្នកខ្លះ​ក៏បាន​ទទួលជោគជ័យ​ ​តែ​អ្នកខ្លះ​ក៏​មិនបាន​សម​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។​ ​តើ​បណ្ដាលមកពី​មូលហេតុ​​​អ្វី​បានជា​សម្រក​មិន​ស្រក​ ​ហើយ​បែរជា​កាន់តែ​ធាត់​ទៅវិញ​? ​ជុំវិញ​នឹង​ករណី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​ជា​វេជ្ជបណ្ឌិត​ជំនាញ​វេជ្ជ​សា​ស្រ្ត​ទូទៅ​ ​និង​ជា​អ្នកឯកទេស​ផ្នែក​សុខភាព​សាធារណៈ​ផង​នោះ​ ​បាន​ប្រាប់​ថា​ ​ការ​សម្រក​ទម្ងន់​មិន​ស្រក​ ​ឬ​សម្រក​ស្រក​មួយ​រយៈ​បែរជា​ឡើង​ទម្ងន់​ ​កាន់តែ​ធាត់​ ​និង​កាន់តែ​ដុះ​ក្បាលពោះ​ជាង​មុន​ ​គឺ​មាន​កត្តា​ជាច្រើន​រួមផ្សំ​គ្នា​ ​ដែល​ភាគច្រើន​គេ​មិនសូវ​បាន​ដឹង​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍​ពន្យល់​ពី​ហេតុផល​ជា​ចំណុច​ៗ​ដូច​ខាងក្រោម​៖​ ​១​.…

Tt4
សង្គម

ស្រ្តី ៤ ប្រភេទ​នេះ បើ​មាន​ប្តី​ត្រូវ​តែ​ប្រញាប់​យក​កូន ហាម​អូស​បន្លាយ​យូរ​ប្រយ័ត្ន​យឺត​ពេល

បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ស្រ្តី ៤ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម នៅ​ពេល​មាន​ស្វាមី​អ្នក​ត្រូវ​តែ​ស្រូត​ឆាប់​យក​កូន ហើយ​មិន​អាច​អូសបន្លាយ​រង់ចាំ​ពេល​យូរ​ឆ្នាំ​នោះ​ទេ ​ព្រោះ​អាច​នឹង​ប្រឈម​ការ​អត់​កូន៖ ៤) ស្រ្តី​ដែល​មាន​កាយសម្បទា​ទន់​ខ្សោយ ស្រ្តី​ដែល​មាន​ភាព​ទន់ខ្សោយ​នៃ​រាងកាយ ដូច​ជា​ងាយ​នឹង​ឆាប់​កើត​មាន​ជំងឺ​ផ្សេងៗ ឬ​មាន​ជំងឺ​ពី​កំណើត គួរ​តែ​រៀប​គម្រោង​យក​កូន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​ដែល​អ្នក​ចូល​ដល់​អាយុ​រាង​ចាស់​បន្តិច នោះ​ហានិភ័យ​នៃ​ការ​ជួប​ផល​លំបាក​ទាំង​ម្តាយ​និង​ទារក​គឺ​ច្រើន​តែ​កើត​មាន។ ៣) ស្រ្តី​ធ្លាប់​រំលូត​កូន បច្ចុប្បន្ន​នេះ​មាន​វិធី​ពន្យារ​កំណើត​ដែល​មាន​ប្រសិទ្ធភាព​ជា​ច្រើន ប៉ុន្តែ​មិន​សុទ្ធ​តែ​ស្រ្តី​ទាំង​អស់​បាន​ដឹង​និង​អនុវត្ត​នោះ​ទេ។ ហេតុ​នេះ​ហើយ​ករណី​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​នៅ​ពេល​មិន​ទាន់​ចង់​បាន​ក៏​មាន​ច្រើន ហើយ​ពួក​នាង​តែ​សម្រេច​ចិត្ត​​រំលូត​កូន​ទាំង​បង្ខំ។ ការ​ធ្វើ​បែប​នេះ​វា​នាំ​ឲ្យ​ស្បូន​ចាប់​ផ្តើម​មាន​សភាព​ស្តើង ហើយ​ក្រោយ​មក​អំប្រ៊ីយ៉ុង​នឹង​ពិបាក​ក្នុង​ការ​បង្ក​កំណើត ហើយ​ចាប់​ចុះ​ថយ​សមត្ថភាព​នៃ​ការ​ក្លាយ​ជា​ម្តាយ​របស់​ទារក។ ២) ស្ត្រី​ដែល​ធ្វើ​ការ​ច្រើន​ហួស​កម្រិត សព្វថ្ងៃ​នេះ​ស្ត្រី​ក៏​រមែង​ធ្វើ​ការ​រាប់​ម៉ោង​មិន​ចាញ់​បុរស​ឡើយ ហើយ​ខ្លះ​មាន​ទាំង​ថែម​ម៉ោង​ការងារ​ដាច់​យប់​ទៀត​ក៏​មាន។ ការ​គេង​មិន​សូវ​បាន​គ្រប់គ្រាន់ មិន​សូវ​មាន​ពេល​ធ្វើ​លំហាត់​ប្រាណ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅ​ថ្ងៃ​ខាង​មុខ។ ជា​ពិសេស​ស្រ្តី​ដែល​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន…

T4
សង្គម

បើ​ឈឺចាប់​ខ្លាំង​កំឡុង​ពេល​មក​រដូវ ស្រីៗ​កុំ​ប្រើ​ថ្នាំ ហើយ​មក​សាក​ទទួល​ទាន​របស់​ទាំង ៦ នេះ​វិញ

នៅ​ពេល​មក​រដូវ ជា​ទូទៅ​ស្រ្តី​តែងតែ​មាន​បញ្ហា​ឈឺ​ពោះ មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ផ្លាស់ប្តូរ​អារម្មណ៍​ច្រើន និង​មាន​ចំណង់​ក្នុង​ការ​ឃ្លាន​ខុស​ពី​ធម្មតា។ យ៉ាង​ណា​ការ​ទទួល​ទាន​របស់​នៅ​ពេល​នេះ ក៏​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​របស់​ខ្លះ​អាច​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក និង​ធ្វើ​ឲ្យ​ការ​ឈឺចាប់​មាន​ការ​កើន​ឡើង​លើស​ដើម។ ចំពោះ​ស្រ្តី​ខ្លះ​នៅ​ពេល​ដែល​ឈឺចាប់​ខ្លាំង​ពេក ក៏​សម្រេច​ប្រើប្រាស់​ថ្នាំ​ដើម្បី​ទប់​និង​កាត់​បន្ថយ​ការ​ឈឺចាប់​រយៈ​ពេល​ខ្លី ប៉ុន្តែ​ទម្លាប់​នៃ​ការ​ប្រើ​ថ្នាំ គឺ​មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព។ អត្ថបទ​នេះ Knongsrok ណែនាំ​ការ​ជ្រើសរើស​អាហារ&ភេសជ្ជៈ ៥ ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​ស្រ្តី​កំឡុង​ពេល​មក​រដូវ៖ ៥) ត្រី​សាម៉ុង វា​ជា​អាហារ​ដែល​ស្រ្តី​គួរ​តែ​ទទួល​បាន​បំផុត​កំឡុង​ពេល​មក​រដូវ ​ព្រោះ​ជាតិ​អូមេហ្គា-៣ នឹង​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ ​មិន​សូវ​តានតឹង ហើយ​បន្ថែម​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ថែម​ទៀត​ផង។ ជាង​នេះ​វា​នឹង​ជួយ​បន្ធូរ​សាច់ដុំ ហើយ​បំបាត់​ការ​ឈឺ​ចុកចាប់។ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ប្រភេទ​ត្រី​សាម៉ុង ក៏​អាច​ទទួល​ទាន​អាហារ​ផ្សេង​ទៀត ឲ្យ​តែ​ជា​ប្រភព​ផ្ទុក​នូវ​អូមេហ្គា-៣ ដូច​ជា​គ្រាប់​សណ្តែក ទឹក​ដោះគោ​សណ្តែក…

T1
សង្គម

ជ្រើសរើស​កាំជ្រួច​មួយ ដើម្បី​ទម្លាយ​នូវ​រឿង​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

ជីវិត​តែងតែ​ថ្មី លាយឡំ​នឹង​អាថ៌កំបាំង​ដែល​យើង​មិន​អាច​ដឹង​ទុក​មុន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ រឿង​ខ្លះ​ក៏​ល្អ រឿង​ខ្លះ​ក៏​មិន​ល្អ តែ​ពុំ​មាន​ន័យ​ថា​យើង​ត្រូវ​តែ​បោះបង់​ត្រឹម​ហ្នឹង​នោះ​ដែរ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​កាំជ្រួច​មួយ ដើម្បី​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ កាំជ្រួច​ទី ១ ឆាប់ៗ​នេះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ផែនការណ៍​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ចាប់ផ្តើម​ចេញ​ផល​ជា​បណ្តើរៗ ដោយ​ផែនការណ៍​នេះ​អ្នក​បាន​ហែលកាត់​ខិតខំ​ជាមួយ​វា​យូរ​ណាស់​មក​ហើយ ហត់នឿយ​ខ្លាំង​ណាស់​ហើយ។ យ៉ាង​ណា​បើ​ទោះ​បាន​ផ្លែផ្កា​បន្តិច​ហើយ​ក៏​ដោយ តែ​សុំ​កុំ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ចូរ​បន្ត​ប្រើប្រាស់​មហិច្ឆតា​ដែល​អ្នក​មាន ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត។​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ និង​ឈាន​ទៅ​ដល់​ចំណុច​ជោគជ័យ​ពិត​ប្រាកដ។ កាំជ្រួច​ទី ២ របស់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង​នេះ មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ឡើយ។ វា​ពុំ​មែន​ជា​ការ​បាត់បង់​អ្វី​ដែល​ធំ​បំផុត​នោះ​ទេ ប៉ុន្តែ​របស់​ប្រើប្រាស់​មួយ​ចំនួន​របស់​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ត្រូវ​ខូចខាត ឬ​ខូច​ទ្រង់ទ្រាយ​ផ្អែក​ទៅ​តាម​អាយុកាល​ដែល​អ្នក​បាន​ប្រើប្រាស់​វា។ យ៉ាង​ណា​សូម​ណែនាំ​ឲ្យ​អ្នក​កុំ​ចំណាយ​លើសលប់​ពេក​ទៅ​លើ​សម្ភារៈ​និយម​ដែល​មិន​ចាំ​បាច់ រាប់​បញ្ចូល​ទាំង​របស់របរ​បច្ចេកវិទ្យា​មួយ​ចំនួន…

T
សង្គម

ជ្រើសរើស​ប្រភេទ​បង្អួច​មួយ ​អាច​ទាយ​ដឹង​ច្បាស់ៗ​ពី​បុគ្គល​លក្ខណៈ​របស់​អ្នក

តាម​រយៈ​រូបភាព​បង្អួច​ដូច​បង្ហាញ​ទាំង ៤ ចូរ​អ្នក​សូម​ធ្វើ​ការ​ជ្រើសរើស​យក​មួយ ដើម្បី​លាតត្រដាង​នូវ​អត្តចរិត​និង​បុគ្គល​លក្ខណៈ​របស់​អ្នក​ពី​កំណើត៖ បង្អួច​ទី ១ អ្នក​ជា​មនុស្ស​ដែល​ប្រើប្រាស់​អារម្មណ៍​បែប​រ៉ូមែនទិក ហើយ​ពេល​ខ្លះ​ការ​ស្រមើស្រមៃ​របស់​អ្នក អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​តែ​ឯង​នៅ​រយៈ​ពេល​ខ្លី។ ជា​ទូទៅ​ដៃ​គូ​ស្នេហា​របស់​អ្នក​មិន​ងាយ​នឹង​ធុញទ្រាន់​នឹង​អ្នក​ឡើយ ព្រោះ​អ្នក​តែងតែ​បង្កើត​អារម្មណ៍​ល្អៗ​ដល់​គេ និង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​បែប​មនោសញ្ចេតនា​ជា​បន្តបន្ទាប់។ បង្អួច​ទី ២ អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​គ្រួសារ​ជាង​អ្វីៗ​ទាំង​អស់ រហូត​ដល់​ពេល​ខ្លះ​សឹង​តែ​លះបង់​អ្វី​ដែល​ខ្លួន​មាន ឲ្យ​តែ​សមាជិក​គ្រួសារ​មាន​ក្តី​សុខ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ ជាង​ភាព​ស្ងប់ស្ងាត់​និង​សន្តិភាព​នៅ​ខាង​ក្នុង​ផ្ទះ​នោះ​ទេ អ្នក​ចង់​បាន​គ្រួសារ​មួយ​ដែល​មិន​ចេះ​ទាស់​ពាក្យ​ទាស់​សម្តី​ច្រើន ហើយ​បើ​បាន​ក្លាយ​ជា​ឪពុក​ឬ​ម្តាយ អ្នក​គឺ​ជា​អាណាព្យាបាល​ដ៏​ល្អ​បំផុត ដែល​ជន​ដទៃ​ចង់​យក​គំរូ​តាម។ បង្អួច​ទី ៣ អ្នក​ជា​មនុស្ស​ឯករាជ្យ ដែល​ធ្វើ​អ្វី​ដោយ​ឯកឯង មិន​ចង់​មាន​គ្នា​មក​ចូលរួម​ច្រើន​ឡើយ។ មិន​ថា​តែ​ដំណើរ​កម្សាន្ត​ក៏​ចូលចិត្ត​ភាព​ស្ងាត់ស្ងៀម ហើយ​បើ​អាច​ចង់​ទៅ​តែ​ម្នាក់​ឯង​ទៀត​ផង។ នៅ​ក្នុង​ការងារ​វិញ បើ​ការងារ​នោះ​អ្នក​ធ្វើ​តែ​ឯង​បាន…

Thumnail Logo
ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូ.វី.ត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។ ប្រភព៖ Royal du Cambodge

ជឬ៧
កីទ្បា

ស្លាកប្រធានក្រុមដែល CR7 បោះ​ចោល​ត្រូវ​បាន​គេ​យក​ទៅ​ដេញ​ថ្លៃបានលុយ ជួយក្មេងស្រីម្នាក់មានជំងឺមហារីកសាច់ដុំឆ្អឹងខ្នង

Ronaldo ប៊ិះតែ​នឹង​ឈ្នះការ​ប្រកួត​ទៅ​ហើយ​នៅ​ពេល​ដែល​គាត់​ស៊ុត​បញ្ចូល​ទីចុង​ម៉ោង ​ពេល​លេង​វគ្គ​ជម្រុះ World Cup ទល់​និង​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី ប៉ុន្តែគ្រាប់បាល់របស់​គាត់ត្រូវ​បាន​អាជ្ញាកណ្ដាល​មិនឲ្យ​ចូល ហើយ​រឿង​រ៉ាវ​នានា​ក៏​បាន​កើត​ឡើង​ដូចជាការ​បង្ហាញកាយវិការមិនសមរម្យ ការបោះចោល​ស្លាកប្រធានក្រុម​ ការ​តវ៉ា…ជាដើម។ Cristiano Ronaldo walked off the pitch before the final whistle at the end of the Serbia-Portugal game, and threw his captain’s armband…

Thumnail Logo
ព័ត៌មានជាតិ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

ត្រីមាសទី១ ក្នុងឆ្នាំ២០២១ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើ។ ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន១៨សំណើ សរុបចំនួន៦១៦សំណើ។ ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។ ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ…

Thumnail Logo
កីទ្បា

សាន បូរ៉ា ថា ចូលកោះកុងជាជម្រើសដ៏ល្អមួយសម្រាប់ខ្លួន ព្រោះមានឱកាសបានចូលរួមក្នុងការប្រកួតច្រើន

ការចូលរួមជាមួយកោះកុងអេហ្វស៊ី គឺជាជម្រើសដ៏ត្រឹមត្រូវមួយ មិនមែនជាការដើរថយក្រោយក្នុងអាជីពរបស់ខ្លួនទេ។ នេះជាការលើកឡើងពីខ្សែបម្រើវ័យក្មេង សាន បូរ៉ា ដែលផ្លាស់ពីវិសាខាទៅក្រុមមានមូលដ្ឋាននៅខេត្តកោះកុងក្នុងឆ្នាំ២០២១ និងកំពុងប្រកួតប្រជែងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ ជាក្រុមកម្រិតខេត្ត និងលេង Cambodian League 2 មិនដូចទ្រនំចាស់វិសាខាដែលជាក្រុមកម្រិតលីគកំពូលក្ដី អតីតកីឡាករ U19 ជម្រើសជាតិកម្ពុជានៅតែអះអាងរីករាយ ព្រោះមានឱកាសបង្ហាញខ្លួនច្រើន។ បូរ៉ា ពន្យល់ពីមូលហេតុសម្រេចចិត្តចូលរួមជាមួយកោះកុងអេហ្វស៊ីបែបនេះ “៖ខ្ញុំមកកោះកុង ព្រោះចង់ជួយក្រុមទទួលបានលទ្ធផលល្អ បានលេងលីគកំពូល និងមានឱកាសចូលលេងបានច្រើន។ ខ្ញុំមកនៅនេះខ្ញុំបានលេងច្រើនជាងក្រុមចាស់។” គួរដឹងដែរថា សាន បូរ៉ា បានចាកចេញពីក្រុមថ្នាលយុវជនព្រះខ័នរាជស្វាយរៀងទៅចូលរួមជាមួយវិសាខាក្នុងឆ្នាំ២០១៧…

Thumnail Logo
កីទ្បា

ហេង បូរ៉ា បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន២យ៉ាងក្រោយលេងឲ្យគិរីវង់លើកដំបូង

អ្នកចាំទីគិរីវង់សុខសែនជ័យ ហេង បូរ៉ា បានបង្ហាញអារម្មណ៍រីករាយដែលត្រូវបានក្លិបដាក់ឲ្យចូលលេងក្នុងការប្រកួតផ្លូវការលើកដំបូងពេលប៉ះភ្នំពេញក្រោន។ យ៉ាងណា គេក៏អាក់អន់ស្រពន់ចិត្តខ្លួនឯងដែរដែលមិនអាចជួយក្រុមទទួលបានលទ្ធផលល្អ។ នេះជាការបង្ហាញខ្លួនក្នុងការប្រកួត Metfone Cambodian League លើកដំបូងសម្រាប់កីឡាករវ័យក្មេងផ្លាស់ពីក្រុមយុវជនសសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ កាលនៅទ្រនំចាស់ គេបានចូលលេងតែក្នុងការប្រកួត League 2 ប៉ុណ្ណោះ។ បន្ទាប់ពីចូលចាប់បាល់ក្នុងការប្រកួតផ្លូវការកាលថ្ងៃសៅរ៍ ទី២៧ ខែមីនា កីឡាករមានកំណើតនៅខេត្តតាកែវទទូចថា មិនអារម្មណ៍ភ័យព្រួយអ្វីឡើយ ព្រោះបានហ្វឹកហាត់ត្រៀមយ៉ាងល្អ។ ប៉ុន្តែ គេទទួលស្គាល់នៅមានកង្វះខាតយ៉ាងច្រើន ពោលទើបបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃការចង់បាន។ គេថា នៅមិនទាន់អាចប្រើជើងបានល្អនៅឡើយ ដូច្នេះត្រូវព្យាយាមពង្រឹងបន្ថែម។ ទោះចាញ់១ទល់នឹង២មែន គេសង្កេតឃើញថា ហេង បូរ៉ា…