
បាល់ទាត់អាស៊ាន៖ គ្រូបង្វឹកសញ្ជាតិជប៉ុនម្នាក់ទៀតឡើងកាន់តំណែងជាគ្រូបង្វឹកក្លិប PT Prachuap ក្នុងលីគកំពូលថៃ
លោក Masami Taki ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ PT Prachuap ដែលជាក្រុមមួយរបស់លីគកំពូលថៃ Thai League 1 នេះបើតាមការប្រកាសរបស់ក្លិបកាលពីម្សិលមិញ។ ប្រភពដដែលបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះចុះកុងត្រារយពេលមួយឆ្នាំខណៈដែលកុងត្រាចាស់របស់គាត់ជាមួយក្លិបធ្លាក់ទៅលីគទី២ Rayong FC ក្រោយបញ្ចប់រដូវកាល២០២០/២០២១ នឹងផុតកំណត់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយនោះ។ Taki មានវ័យ៤៨ឆ្នាំឡើងមកជំនួសអតីតកីឡាករជម្រើសជាតិថៃលោក Thawatchai Dumrong-ongtrakulដែលបានចាកចេញក្រោយដឹកនាំ Prachuap មិនជោគជ័យតាមការចង់បានរបស់ក្លិប។ និយាយឲ្យខ្លីកាលពីរដូវកាលមុនក្លិបមានមូលដ្ឋានក្នុងខេត្ត Prachuap Khiri Khan មួយនេះបញ្ចប់ចំណាត់ថ្នាក់លេខ១០ក្នុងចំណោម១៦ក្លិបដែលប្រកួតប្រជែងក្នុងលីគកំពូលថៃ។ អ្នកចាត់ការទូទៅរបស់ក្លិបមួយនេះនិយាយក្នុងវេបសាយផ្លូវការថា៖ “យើងជឿជាក់លើបទពិសោធន៍ និងជំនាញរបស់ Masami…











