ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hh
សង្គម

ជ្រើសរើសដើមឈើមួយ ដើម្បីលាតត្រដាងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ជាងមុន

ស្រមៃទៅមើលថាបើអ្នកមានសួនច្បារមួយ ហើយអ្នកមានជម្រើសក្នុងការដាំដើមឈើទៅក្នុងសួនច្បារនោះ តើដើមឈើទាំង ៦ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖ ដើមឈើទី ១ អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀន។ ដើមឈើទី ២ ដើមឈើនេះតំណាងឲ្យអមតភាព ដ្បិតអ្នកជាមនុស្សរឹងមាំប៉ុណ្ណា ក៏នៅតែមានពេលខ្លះ អ្នកខ្វះទំនុកចិត្តលើខ្លួនឯង ដែលវាជាចំណុចខ្សោយម្តងម្កាលរបស់អញនក។ ដើមឈើទី ៣ ជាដើមឈើ តំណាងឲ្យភាពឈ្លាសវៃ និងពោរពេញដោយប្រាជ្ញា។ អ្នកជាមនុស្សដែលមានចំណេះដឹងធំទូលាយ ចូលចិត្តការរៀន ការដឹងលឺនៅអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងនោះទៅបង្កើតជាប្រយោជន៍នៅពេលក្រោយ។ ដើមឈើទី ៤…

Hhh
សង្គម

៤ រឿងនេះនារីឆ្លាតវៃគេរមែងធ្វើដោយខ្លួនឯង លែងចាំបាច់ពឹងផ្អែកលើបុរស

មនុស្សស្រីជឿនលឿនសម័យនេះ រឿងល្មមៗគេមិនពឹងផ្អែកទៅលើបុរសនោះទេ ហើយបុរសក៏ដូចគ្នា ពួកគេក៏ស្រលាញ់រកតែនារីដែលមានការគិតវិជ្ជមានខ្ពស់ជាងមុន និងមិនយកនារីដែលពឹងផ្អែកលើគេទាំងស្រុងពេកឡើយ។ ខាងក្រោមជាចំណុចធំៗ ៤ ដែលនារីឆ្លាតវៃ និងសម័យថ្មី គេលែងពឹងផ្អែកលើបុរស ដ្បិតបើពួកគេស្រលាញ់គ្នាខ្លាំងក៏ដោយ៖ ៤) ស្រលាញ់ខ្លួនឯង ជាទូទៅមនុស្សស្រីត្រូវការការពារ និងការស្រលាញ់ពីបុរស តែយ៉ាងណាមិនអាចរំពឹងបានរហូតនោះឡើយ។ បែបនេះហើយស្ត្រីឈ្លាសវៃនាងតែងតែបង្រៀនខ្លួនឯងឲ្យចេះស្រលាញ់ខ្លួនឯង អ៊ីចឹងគេក៏មិនសូវឈឺចាប់ខ្លាំងនោះដែរ បើថ្ងៃណាមួយបុរសម្នាក់នោះចាកចេញ ឬមានថ្មី។ ស្ត្រីឈ្លាសវៃ តែងតែស្រលាញ់ខ្លួនឯងជាមុន មុនឲ្យប្រុសៗមកស្រលាញ់ពួកនាង។ ៣) រកលុយខ្លួនឯង ដើរលេងខ្លួនឯង នារីសម័យថ្មី ខ្លះពូកែរកលុយជាងបុរសទៅទៀត ហើយនាងចេះបង្កើតក្តីសុខដោយខ្លួនឯង ពោលមិនចាំបាច់តែពឹងផ្អែកលើបុរសជាដៃគូឡើយ។ នាងចង់បានអ្វី ទៅដើរលេងនៅទីណា…

Mm
សង្គម

ចែកគ្នាបានដឹង! កុំធ្វើរឿង ៦ នេះ នៅពេលហាត់ប្រាណ ប្រយ័ត្នដាច់សរសៃឈាមខួរក្បាលមួយរំពេច

ការធ្វើលំហាត់ប្រាណ ឬលេងកីឡាណាមួយ គឺសុទ្ធសឹងតែល្អចំពោះសុខភាព យ៉ាងណាក៏មានពេលវេលាសមស្របទៅតាមនោះដែរ ដោយមិនចេះតែបង្ខំខ្លួនឯង ឬអនុវត្តក្នុងកាលៈទេសៈដែលមិនល្អណាមួយឡើយ។ ខាងក្រោមយើងបង្ហាញរឿងទាំង ៦ ដែលអ្នកគួរជៀសវាង កំឡុងពេលលេងកីឡា ឬហាត់ប្រាណ ព្រោះអាចនាំឲ្យអ្នកដាច់សរសៃឈាមខួរក្បាល បាត់បង់ជីវិតមួយរំពេច៖ ១) អង្គុយ ដេកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណ ពេលដែលរាងកាយហត់នឿយខ្លាំង ឬសាច់ដុំដំណើរការខ្លាំង និងទើបតែហៀរញើសចេញមកច្រើន អ្នកមិនគួរអង្គុយចុះ ឬមកដេកភ្លាមៗនោះទេ ព្រោះរាងកាយវាមិនអាចសម្របទៅតាមសកម្មភាពនោះបានភ្លាមៗ ដែលនាំឲ្យអ្នកអាចដួលសន្លប់។ ល្អបំផុតគួរតែដើរ ដកដង្ហើមយឺតៗរយៈពេល ១០ ទៅ ១៥ នាទីសិន ដើម្បីឲ្យរាងកាយវិលទៅសភាពដើម។ ២)…

5
សង្គម

ជាមួយមនុស្សស្រី ទោះបីនាងល្អដាក់អ្នកប៉ុនណាក៏ដោយ តែបើនាងមិនអាចផ្ដល់ឱ្យអ្នកនូវចំណុចទាំង៥នេះទេ អ្នកគួរតែដកខ្លួនចេញទៅ

ពេលដែលនារីម្នាក់ស្រលាញ់អ្នកពិតប្រាកដ នាងនឹងទុកចិត្តអ្នក ហើយគោរពដល់អ្នក សុខចិត្តកំដរអ្នក នេះគឺជាសុភមង្គលរបស់មនុស្សប្រុស។ ប៉ុន្តែ បើនាងមិនស្រលាញ់អ្នកទេ គ្មានអារម្មណ៍ចំពោះអ្នកទេ មិនចង់មានស្នេហាយូរអង្វែងជាមួយអ្នកទេ នៅក្នុងពេលនេះ ទោះជានាងយល់ព្រមសេពគប់នឹងអ្នកក៏ដោយ ក៏គ្រាន់តែយកអ្នកមកកំដរអារម្មណ៍គេតែប៉ុណ្ណោះ ជួនកាលអាចធ្វើពុតជាខ្វល់ខ្វាយនឹងអ្នក ប៉ុន្តែដល់វិនាទីសំខាន់ នាងបែរជាអាចធ្វើឱ្យអ្នកអស់សង្ឃឹមមក៏ថាបាន។ បើអ្នកមិនចង់ធ្វើបាបខ្លួនឯងទេ កុំបន្តកុហកខ្លួនឯងទៀតអី ទោះជានារីម្នាក់ល្អដាក់អ្នកយ៉ាងណាក៏ដោយ បើគេមិនអាចផ្តល់របស់ទាំងនេះដល់អ្នកបានទេនោះ បញ្ជាក់ថានាងមិនបានស្រលាញ់អ្នកប៉ុន្មាននោះទេ យល់ល្អឆាប់ដកខ្លួនចេញទៅ។ ១. មើលមិនឃើញចំណុចល្អរបស់អ្នក តែងតែវាយប្រហារ និង មិនគិតដល់អារម្មណ៍របស់អ្នក នារីម្នាក់ដែលស្រលាញ់អ្នក គេនឹងអាចមើលឃើញពីភាពវិជ្ជមានរបស់អ្នក ហើយនៅក្នុងកែវភ្នែករបស់នាង នាងចាត់ទុកអ្នកល្អជាងគេបំផុត ផ្ទុយមកវិញ នារីម្នាក់បើមិនដែលមើលឃើញពីសមត្ថភាពអ្នកទេ…

5
សង្គម

ច្បាស់ណាស់! មានតែ៣ចំណុចនេះ ក៏អាចដឹងហើយថា ការពិតទៅសង្សារចាស់ នៅតែនឹកនាដល់យើង

អ្នកណាក៏ដោយ សុទ្ធតែមិនចង់ជួបនឹងការបែងបាក់ស្នេហាឡើយ ពេលដែលស្នេហាទើបតែចាប់ផ្តើម ម្នាក់ៗសុទ្ធតែចង់កាន់ដៃគ្នា ថែរក្សាគ្នាដល់ចាស់។ ប៉ុន្តែដោយសារមូលហេតុជាច្រើន បានធ្វើឱ្យទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ មិនអាចបន្តតទៅទៀតបាន។ តែមានមនុស្សមួយចំនួន មើលសំខាន់ចំពោះរឿងមនោសញ្ចេតនា ពួកគេចេះថែរក្សាមនុស្សនៅចំពោះមុខ រឹតតែចេះថែរក្សាពេលវេលាដែលពួកគេនៅជាមួយគ្នាទៀត។ ដូច្នេះដ្បិតតែពួកគេបានបែកគ្នាក៏ពិតមែន ក៏នៅមានបុរសខ្លះនៅតែលាក់ទុកមនុស្សស្រីដែលខ្លួនស្រលាញ់នៅក្នុងបេះដូងដោយស្ងាត់ៗដែរ ហើយនៅតែស្រលាញ់នាងជារហូត។ ទោះជាបែកគ្នាក៏ដោយ បើមានថ្ងៃមួយអ្នកផ្ញើសារទៅគេ ហើយនិយាយប្រាប់គេថាអ្នកកំពុងតែជួបទុក្ខលំបាក ត្រូវការឱ្យគេជួយ បើគេជាមនុស្សដំបូងលេចមុខនៅចំពោះមុខអ្នកភ្លាមៗ ដូច្នេះអ្នកគួរតែដឹងថា តាមពិតគេនៅតែស្រលាញ់អ្នក។ ខាងក្រោមនេះជាសញ្ញាដែលបញ្ជាក់ថាគេនៅមិនទាន់អស់ចិត្តស្រលាញ់ពីអ្នកនៅឡើយ។ ១. ក្រោយពេលស្រវឹងហៅឈ្មោះអ្នកមិនឈប់ មិនថាអ្នកបែកគ្នាដោយរបៀបណាទេ មនុស្សប្រុសម្នាក់នៅពេលដែលបែកគ្នា បើគេផឹកស្រវឹងជោគជាំ ហើយហៅឈ្មោះអ្នកមិនឈប់ នោះបញ្ជាក់ថាគេមិនអាចបំភ្លេចអ្នកបានឡើយ។ ហើយកុំគិត ឬសង្ស័យថា…

5
ទស្សនៈ

មួយជីវិតនេះ បើបាត់បង់សុខភាពហើយ ទោះអ្នកអាចរកបានប្រាក់ច្រើនប៉ុនណាក៏គ្មានប្រយោជន៍ដែរ

ពេលដែលមនុស្សម្នាក់គ្មានអ្វីសោះនៅក្នុងខ្លួន តែងតែស្ញើចសរសើរអ្នកមានទ្រព្យសម្បត្តិ ហើយយល់ថាមានប្រាក់គឺល្អណាស់ តែពេលដែលមនុស្សម្នាក់មានទ្រព្យសម្បត្តិហូរហៀរ បែរជាមានអារម្មណ៍ថាមិនសប្បាយចិត្តទៅវិញ ហើយយល់ថាធ្វើជាមនុស្សសាមញ្ញពិតជាល្អណាស់។ តាមពិតទៅនៅក្នុងសង្គមមួយនេះ តែងតែមើលពីគ្នាទៅវិញទៅមក។ អ្នកមាន មិនប្រាកដថារីករាយ ចំណែកអ្នកក្រីក្រ ក៏មិនប្រាកដថាគ្មានសុភមង្គលដែរ។ មនុស្សនាពេលបច្ចុប្បន្ន ត្រូវបានមាសប្រាក់បាំងភ្នែក គិតតែដេញតាមមាសប្រាក់ទ្រព្យសម្បត្តិ ហើយភ្លេចពីភាពពិតជាក់ស្តែង។ មនុស្សម្នាក់ ដើម្បីតែក្តីស្រមៃរបស់ខ្លួនបានបោះបង់អ្វីៗគ្រប់យ៉ាង ឃ្លាតឆ្ងាយពីផ្ទះសម្បែង អាចប្រឹងប្រែងអស់ប៉ុន្មានឆ្នាំក្រោយ ក៏បានក្លាយទៅជាអ្នកមាន តែមនុស្សក្បែរខ្លួនបានកន្លងផុតទៅ មិនអាចត្រលប់មកវិញបានឡើយ។ យើងតែងតែយល់ថាឪពុកម្តាយអាចរង់ចាំយើងបាន ស្ថានភាពអាចរង់ចាំយើងបាន តែនៅក្នុងលោកនេះ មាសប្រាក់ក៏មិនអាចទិញអ្វីៗបានគ្រប់យ៉ាងដែរ។ ប្រាក់អាចទិញសុខភាពបានទេ? ច្បាស់ណាស់ថា មិនបានទេ! ពេលដែលមនុស្សម្នាក់មានបានស្តុកស្តម្ភ ហើយពេលដែលគាត់មានជំងឺធ្ងន់ធ្ងរជិតនឹងចាកចេញពីក្នុងលោកនេះ…

P=97567
សេដ្ឋកិច្ច

បញ្ឈប់ការគិតអវិជ្ជមាន ២៣ នេះ អ្នកនឹងចាកឆ្ងាយពីភាពឈឺចាប់ ហើយជីវិតនឹងស្រស់បំព្រង

ការរបស់មនុស្សគឺជាអ្វីដែលអាចកើតឡើងដោយគ្មានកំណត់។ ប្រសិនបើខួរក្បាលនិងរាងកាយនៅតែអាចដំណើរការធម្មតា។ វានឹងផ្តល់ឱ្យអ្នកនូវគំនិតអ្វីដែលអ្នកចង់ធ្វើ។ គិតអំពីអ្វីដែលនឹងកើតឡើង ឬគិតអំពីអ្វីដែលបានកើតឡើងនៅអតីតកាល ហើយនៅក្នុងគំនិត ឬការចងចាំនោះជាការពិតមានអនុស្សាវរីយ៍ល្អៗ និងអាក្រក់ៗ។ ថ្ងៃនេះ Knongsrok សូមបង្ហាញជូនប្រិយមិត្តអំពីអ្វីដែលអ្នកមិនគួរគិត មិនគួរយកចិត្តទុកដាក់ និងមិនគួរបន្ទោសខ្លួនឯង។ ដោយសារតែគំនិតខ្លះ សកម្មភាពខ្លះ អាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក !!! ១. ឈប់កុហកខ្លួនឯង កុហកខ្លួនអ្នកគ្រាន់តែបង្វែរអារម្មណ៍អ្នកចេញពីការពិតហើយការពិតអ្នកដឹងច្បាស់ថាតើការពិតគឺជាអ្វីហើយគ្រាន់តែមិនទទួលយកវា។ អ្នកកុហកខ្លួនឯងកាន់តែច្រើនអ្នកមិនអាចរស់នៅក្នុងជីវិតពិតបានទេ។ ការប្រឈមមុខនឹងការពិតគឺពិបាកណាស់។ ប៉ុន្តែនោះជាជំហានសំខាន់មួយដែលធ្វើអោយជីវិតរបស់យើងដើរទៅមុខ។ ២. ឈប់ព្យាយាមធ្វើជាអ្វីដែលមិនមែនជាអ្នក ជាច្រើនដងដែលយើងចង់ក្លាយជាបែបនេះ។ ប៉ុន្តែវាមិនតែងតែអាចទៅរួចទេ។ ខ្លួនយើងមិនចេះតែអាចផ្លាស់ប្តូរបាននោះទេ។ ហើយវាមិនមែនជាអ្វីដែលយើងត្រូវធ្វើនោះទេ។ ម៉្យាងវិញទៀតការព្យាយាមធ្វើអ្វីៗដែលមិនមែនជាអ្នកគឺគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាដោយបង្ខំខ្លួនឯង និងឱកាសដើម្បីអភិវឌ្ឍភាពខ្លាំងរបស់អ្នកផ្ទាល់។ លើសពីនេះទៀតការព្យាយាមត្រូវបានស្រឡាញ់ដោយមនុស្សគ្រប់គ្នា…

5
សុខភាព

គុណប្រយោជន៍ទាំង៦ចំណុច នៃប្រេងដូង!

ប្រេងដូងត្រូវបានគេស្គាល់នឹងបានយកទៅប្រើប្រាស់ជាច្រើនមុខ ដូចជាប្រើក្នុងគ្រឿងសម្អាង សម្រាប់ជំនួយសក់ និងសក់ ឬប្រើសម្រាប់ក្នុងការចម្អិនម្ហូបអាហារជាដើម។ ក្នុងនេះដែរ ប្រេងដូង វាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ទៅមនុស្ស ហើយទាំងនេះគឺជាអ្វីដែលប្រេងដូងបានផ្តល់ដល់សុខភាពរបស់យើង ៖ ១. មានផ្ទុកទៅដោយខ្លាញ់ល្អ ប្រេងដូងវាមានផ្ទុកនូវប្រភេទខ្លាញ់មួយប្រភេទ ដែលអាចជួយឱ្យរាងកាយរបស់យើងដុតខ្លាញ់ក្នុងរាងកាយកាន់តែលឿន និងផ្តល់នូវថាមពលដល់រាងកាយ ព្រមទាំងខួរក្បាលទៀតផង។ ខ្លាញ់ដែលផ្ទុកក្នុងប្រេងដូង វាក៏ជួយឱ្យបរិមាណ Cholesterols ល្អក្នុងសរសៃឈាមកើនឡើង និងកាត់បន្ថយនៃជំងឺបេះដូងផងដែរ។ ២. ជំនួយដល់សុខភាពបេះដូង នៅក្នុងប្រេងដូង មានសារធាតុដែលអាចដុតកម្ចាត់ខ្លាញ់ ព្រមទាំងវាអាចបម្លែង cholesterol ដែលមិនល្អនៅក្នុងសរសៃឈាមឱ្យមានផលប៉ះពាល់ទាបដល់សុខភាព ជំនួសមកវិញ វាបង្កើន cholesterols ល្អ…

5
សុខភាព

អត្ថប្រយោជន៍នៃការទទួលទានគ្រាប់ធញ្ញជាតិ ដែលអ្នកមិនធ្លាប់ដឹង

គ្រាប់ធញ្ញជាតិ វាជាអាហារដែលពេញនិយមនៅពេលបច្ចុប្បន្ន ដោយសារតែពួកវាមានច្រើនប្រភេទ និងមានរសជាតិឆ្ញាញ់ ព្រមទាំងជួយដល់ការសម្រកទម្ងន់បានថែមទៀតផង។ លើសពីនេះ វាក៏មានគុណប្រយោជន៍ជាច្រើនជំនួយដល់ផ្នែកសុខភាពជាច្រើនផងដែរ។ គ្រាប់ធញ្ញជាតិមានច្រើនប្រភេទ វាត្រូវបានយកចេញពីរុក្ខជាតិផ្សេងៗគ្នាទៅតាមប្រភេទរបស់វា គ្រាប់ធញ្ញជាតិទាំងនោះមានដូចចា គ្រាប់ Almonds គ្រាប់ស្វាយច័ន្ទទី សណ្តែកដី កៅឡាក់ walnut គ្រាប់ផ្ការីករាយជាដើម .ល.។ ដូច្នេះ ការទទួលទានគ្រាប់ធញ្ញជាតិទាំងនោះ ពិតជាផ្តល់ឱ្យយើងនូវសារប្រយោជន៍ជាច្រើន ដល់សុខភាព។ ១. សារធាតុចិញ្ចឹម គ្រាប់ធញ្ញជាតិចម្រុះក្នុង 28g មានផ្ទុកនូវ ៖ – កាឡូរី 173 –…

Bv
សង្គម

សើច​ច្រើន​មិន​អត់​ប្រយោជន៍​ទេ បើ​ស៊ី​ជម្រៅ​ទៅ​អាច​ជួយ​ ៥ ចំណុច​នេះ​ដល់​រាងកាយ

មនុស្ស​យើង​មាន​រឿង​អស់​សំណើច ដែល​នាំ​ឲ្យ​សើច​ខុសៗ​ពី​គ្នា ហើយ​នៅ​ពេល​សើច​អ្នក​ចាប់​អារម្មណ៍​ទេ ថា​ខ្លួន​ប្រាណ​យើង​ហាក់​មាន​អ្វី​ម្យ៉ាង​ប្លែក​ខុស​ពី​ធម្មតា។ តាម​ពិត​ទៅ​បើ​ស៊ី​ជម្រៅ​ឲ្យ​អស់​ទៅ ការ​សើច​គឺ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ យ៉ាង​ដល់​រាងកាយ​មនុស្ស៖ ៥) អាច​ជួយ​ដុត​កាឡូរី​ក្នុង​រាងកាយ ការ​សើច​រយៈ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ដុត​កាឡូរី​បាន​គួរ​សម​ដែរ បែប​នេះ​មាន​ន័យ​ថា អ្នក​ទម្លាប់​សើច​ច្រើន ក៏​អាច​ជា​កត្តា​ជួយ​ជំរុញ​ដល់​ការ​ស្រក់​ទម្ងន់។ វា​ស្រដៀង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​ផ្នែក​មុខ និង​ផ្នែក​ពោះ ឲ្យ​មាន​សភាព​តឹងណែន​ល្អ។ ៤) កាត់​បន្ថយ​ស្រ្តេស មនុស្ស​យើង​ពេល​ខ្លះ​ស្រ្តេស​ដោយ​មិន​ដឹង​រឿង បែប​ហ្នឹង​ទើប​គេ​មិន​សូវ​ឲ្យ​នៅ​ម្នាក់​ឯង ហើយ​គួរ​មាន​គ្នា​ជជែក​លេង ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស។ ជា​ទូទៅ​ការ​សើច នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ហើយ​អាច​បន្លប់​ទុក្ខ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ចិត្ត។ ៣) សម្ពាធ​ឈាម​មាន​ការ​ថយ​ចុះ ជួយ​ឲ្យ​លំហូរ​ឈាម ​ដំណើរការ​ទៅ​បាន​ល្អ…

Tt
សង្គម

ជ្រើសរើសរមូលសំបុត្រមួយ ដើម្បីដឹងថាមានអ្វីកំពុងរង់ចាំអ្នកនៅពេលខាងមុខ?

តើអ្នកកំពុងប្រាថ្នាចង់ជួបរឿងអ្វីនៅពេលខាងមុខ? ទិដ្ឋភាពពិតនៃជីវិតយើងមិនអាចមើលឃើញមុននោះទេ ប៉ុន្តែតម្រុយខ្លះវាហាក់ដូចជាបានផ្តល់ឲ្យយើងត្រៀមខ្លួនទុកមុន មិនថារឿងនោះជារឿងល្អឬរឿងមិនល្អបែបណាក្តី។ តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសរើស ១ ក្នុងចំណោមរមូលសំបុត្រទាំង ៤ ដើម្បីដឹងថា តើនៅពេលខាងមុខមានរឿងអ្វីកំពុងរង់ចាំអ្នក? រមូលសំបុត្រទី ១ អ្នកនឹងទទួលបានជោគជ័យក្នុងទំនាក់ទំនងស្នេហា ដោយអាចជាទទួលបានអារម្មណ៍ផ្អែមល្ហែមជាមួយដៃគូកាន់តែខ្លាំងជាងមុន ឬអ្នកដែលនៅលាវ នឹងទទួលបានដៃគូស្នេហាថ្មី ធ្វើឲ្យភ្ញាក់ផ្អើលក្នុងជីវិតរបស់អ្នក។ ដូច្នេះឈប់បារម្ភទៅ ប្រសិនអ្នកកំពុងនៅម្នាក់ឯង អ្នកមិនឯកោទៀតនោះទេ គូរបស់អ្នកជិតចូលមកដល់ហើយ ពេលវេលារីករាយបែបស្នេហាក៏នឹងកើតឡើងឆាប់ៗដែរ។ រមូលសំបុត្រទី ២ សំណាងហាក់កំពុងរង់ចាំអ្នកនៅផ្លែបំបែកខាងមុខ ភាពជោគជ័យលើផ្នែកហិរញ្ញវត្ថុនឹងកើតមានឡើងសម្រាប់ជីវិតអ្នកនៅពេលដ៏ខ្លី។ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់នេះ លុយនឹងហូលចូលដូចទឹកមកកាន់អ្នក ដោយខ្លះអាចជាប្រាក់រង្វាន់ ដែលបានដោយការខិតខំប្រឹងប្រែង និងខ្លះជាលាភសំណាង…

គ្រូបង្វឹកឥណ្ឌូនេស៊ី
កីទ្បា

គ្រូបង្វឹកឥណ្ឌូនេស៊ីបន្ទោសអាប៊ីតក្រោយ​លេង​ចាញ់​វៀតណាម៤​ទល់​០​យប់មិញ

គ្រូបង្វឹកលោក Shin Tae-yong បានអះអាងថាកំហុសរបស់អាជ្ញាកណ្តាលគឺជាហេតុផលដែលឥណ្ឌូណេស៊ីចាញ់ ០-៤ ទល់នឹងវៀតណាមកាលពីយប់ថ្ងៃច័ន្ទ។ លោក Shin បាននិយាយថា៖ “មុនពេលការប្រកួត! ខ្ញុំបាននិយាយថាឱកាសមានសម្រាប់ក្រុមទាំងពីរដើម្បី​ឈ្នះ ហើយខ្ញុំនៅតែគិតថាអ្វីដែលខ្ញុំនិយាយ វាជាការពិតរហូតដល់តង់ទី២”។ យោងទៅតាមលោក Shin អាជ្ញាកណ្តាលគឺជាកត្តាដែលបង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃចង្វាក់លេងរបស់​វៀតណាមមក​លើឥណ្ឌូនេស៊ី។ “យើងបានបណ្តោយឲ្យមានគ្រាប់បាល់ទី ១ បន្ទាប់ពីបាត់បង់ការ​គ្រប់​គ្រងបាល់។ ប៉ុន្តែគ្រាប់បាល់ទី ២ កើតចេញពីកំហុសរបស់អាជ្ញាកណ្តាល។ វាមានកំហុស ប៉ុន្តែគាត់មិនបានអនុវត្តវាត្រឹមត្រូវទេ។ យើងមិនចង់បានបែបនេះទេ” ។  “ខ្ញុំមិនរំពឹងថានឹងទទួលបានលទ្ធផលដូចនេះទេ។ យើងបានចាញ់នៅថ្ងៃនេះ ប៉ុន្តែយើងបានលេងជាមួយនឹងថាមពលរបស់យើង ១០០ ភាគរយ”។ ក្នុងការ​ប្រកួត​នេះ​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ទទួលបាន​កាត​លឿង៥​ហើយ​លោក​…