
អ្វីទៅដែលហៅថាគូស្នេហ៍? លក្ខណៈនៃគូស្នេហ៍ដ៏ល្អតើបែបណាទៅ?
អ្វីទៅដែលហៅថាគូស្នេហ៍? ពាក្យថាគូស្នេហ៍ គឺចង់សម្ដៅដល់ទំនាក់ទំនងដែល គេស្រលាញ់អ្នក មិនដែលធ្វើឱ្យអ្នកលំបាក យល់ពីអ្នក មិនធ្វើឱ្យអ្នកឈឺចាប់ តែងតែថ្នាក់ថ្នមអ្នក មិនបោកប្រាស់អ្នក សុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីអ្នកតែមិនទាមទារការតបស្នងអ្វីពីអ្នកត្រឡប់មកវិញនោះឡើយ។ អ្វីទៅដែលហៅថាគូស្នេហ៍? ពេលអ្នកពិបាកចិត្ត គេក៏ពិបាកចិត្ត ពេលអ្នកហូរទឹកភ្នែក គេក៏ឈឺចិត្ត។ ពេលអ្នកមានបាន គេក៏សប្បាយចិត្ត ពេលអ្នកក្រីក្រ គេមិនបោះបង់អ្នក នៅក្នុងចិត្តរបស់គេ ច្បាស់ជានឹកនាដល់អ្នក គ្រប់ពេលវេលា ហើយក៏ចង់នៅក្បែរអ្នកគ្រប់ពេលផងដែរ។ ដែលហៅថាគូស្នេហ៍ មិនចេះទៅកេងចំណេញលើអ្នក មិនចេះចង់បានអ្វីពីអ្នក គ្រាន់តែសង្ឃឹមថាអ្នកអាចមានសុភមង្គលជាមួយនឹងអ្នក គេដូចជាមិត្តដ៏ស្មោះត្រង់របស់អ្នក គេយល់ពីអ្នកដូចជាយល់ពីខ្លួនគេអ៊ីចឹង គេស្រលាញ់អ្នកដូចជាស្រលាញ់ខ្លួនគេដែរ។ គូសេ្នហ៍ដែលពិតប្រាកដ គឺចិត្តរបស់គេស្មោះជាងមិត្តភក្តិ…











