សង្គមខ្ញុំស្អប់អារម្មណ៍បាត់បង់ ខ្ញុំខ្លាចនឹងការឈរមេីលមនុស្សដែលខ្ញុំស្រឡាញ់ដេីរចាកចេញពីខ្ញុំទៅ ដូច្នេះហេីយទេីបខ្ញុំមិនទាន់ហ៊ានបេីកចិត្តទទួលយកអ្នកណាម្តងទៀត ខ្ញុំបារម្ភថា ប្រសិនបេីគេចូលមកធ្វេីឱ្យខ្ញុំស្រឡាញ់គេខ្លាំង ហេីយគេក៏ទៅចោលខ្ញុំដូចអ្នកមុនៗទៀត ខ្ញុំប្រាកដជាត្រូវប្រឈមនឹងអារម្មណ៍បាត់បង់ម្តងទៀតហេីយ។ ច្បាស់ណាស់ ប្រសិនបើជួបការបាក់បែកម្ដងទៀត ខ្ញុំប្រាកដជាត្រូវឈឺចាប់ ត្រូវខូចចិត្ត ដេកយំរាប់ខែរាប់ឆ្នាំ ទម្រាំនឹងធ្វេីចិត្តកាត់គេចេញពីបេះដូងបាន។ ក្រោយពេលខ្ញុំត្រូវឈឺចាប់ខ្លាំង ក្រោយពេលបាត់បង់គេពីជីវិតទៅ ខ្ញុំក៏គិតថាបេីខ្ញុំមិនបានស្រឡាញ់គេ ខ្ញុំមិនបណ្តោយឱ្យគេចូលមកក្នុងជីវិតខ្ញុំ ខ្ញុំរស់នៅតែម្នាក់ឯង ម្ល៉េះខ្ញុំក៏មិនបានត្រូវមកខូចចិត្តបែបនេះដែរ។ មែនហើយ បើខ្ញុំមិនចាប់ផ្ដើមជាមួយនឹងអ្នកណាទេនោះ ខ្ញុំក៏មិនត្រូវអ្នកណាបោះបង់ចោលពាក់កណ្តាលផ្លូវដែរ ដូច្នេះទេីបពេលនេះខ្ញុំរស់នៅម្នាក់ឯងសិន ខ្ញុំត្រូវការពេលវេលាហ្វឹកហាត់ចិត្តខ្ញុំឱ្យរឹងមាំ ប្រាប់ចិត្តថាស្រឡាញ់អ្នកណាក៏ត្រូវត្រៀមចិត្តទុកសម្រាប់ឈឺ មានជួបមានបែកជារឿងដែលប្រកែកមិនបាននោះឡើយ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់មាននរណាម្នាក់ដែលស្រឡាញ់ខ្ញុំពិតប្រាកដ ហេីយក៏ព្រមនៅក្បែរខ្ញុំ កាន់ដៃខ្ញុំពេញមួយជីវិតរបស់គេ មិនចាកចេញពីខ្ញុំ មិនបោះបង់ចោលខ្ញុំ ដរាបណាបេះដូងគេនៅតែលោត…