
ជ្រើសរើសនាឡិកាមួយ ដើម្បីដឹងថា តើកាលពីអតីតជាតិអ្នកជាមនុស្សបែបណា?
រឿងរ៉ាវអតីតជាតិត្រូវបានគេផ្សារភ្ជាប់មកក្នុងបច្ចុប្បន្នកាលនៃជីវិតរស់នៅប្រចាំថ្ងៃ ហើយមនុស្សជាច្រើនជឿថា អ្វីដែលអ្នកបានសាងកាលពីជាតិមុន និងតបស្នងនូវផលត្រលប់មកវិញនៅជាតិនេះ មិនថាតែរឿងល្អ ឬរឿអាក្រក់ក៏ដោយ។ តាមរយៈអត្ថបទនេះ យើងមកសាកល្បងទស្សន៍ទាយពីអតីតជាតិសម្រាប់អ្នក ហើយជឿថាអ្នកអាន ៩០ ភាគរយប្រហែលជានឹងទទួលបានចម្លើយដ៏ត្រឹមត្រូវមួយ៖ នាឡិកាទី ១ អ្នកដែលបានជ្រើសរើសនាឡិកាទី ១ កាលពីជាតិមុន អ្នកជាមនុស្សដែលមានជំនឿខ្លាំងទៅលើរបស់អ្វីមួយកាលពីជាតិមុន ហើយមកដល់ជាតិនេះវាផ្ទុយស្រឡះទៅវិញ។ ទាំងជាមួយមនុស្ស ជាមួយអប្បិយជំនឿ អ្នកមិនសូវជាជឿខ្លាំងឡើយ។ យ៉ាងណាអ្នកបានបើកទ្វារនៃបច្ចុប្បន្នកាលរបស់អ្នក ឲ្យវិវត្តទៅរកចំណុចថ្មី ដែលនាំឲ្យមានថាមពលវិជ្ជមានចូលមកជារឿយៗ ហើយជឿជាក់លើខ្លួនឯង ខ្លាំងជាងជឿជាក់លើនរណាទាំងអស់។ នាឡិកាទី ២ កាលពីអតីតជាតិអ្នកមិនថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកបានល្អឡើយ ដែលនាំឲ្យជាតិនេះអ្នកពិបាកនឹងបង្កើតស្នេហាដ៏រឹងមាំមួយ។ អ្នកហាក់ជាប់ជំពាក់ជំពិននឹងស្នេហាកាលពីជាតិមុន ដែលនាំឲ្យគូស្នេហ៍នៅជាតិនេះ…











