ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៥
ប្លែកៗ

ជ្រើសរើសកាមេរ៉ាមួយ ទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា ជំនាញទាក់ទងរបស់អ្នក ស្ថិតក្នុងកម្រិត និងមានលក្ខណៈបែបណា?

កាមេរ៉ាមួយ ក្នុងចំណោមកាមេរ៉ាទាំង៤ដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីជំនាញនៃការទំនាក់ទំនងរបស់អ្នក តើវាស្ថិតក្នុងកម្រិតណា និងមានលក្ខណៈបែបណា? A. កាមេរ៉ាដំបូង អ្នកបានជ្រើសរើសកាមេរ៉ាដែលបានរចនាតាមបែបរសជាតិបែបនេះ វាបង្ហាញថា អ្នកចូលចិត្តនិយាយជជែកជាមួយមនុស្សជិតស្និទ្ធនឹងអ្នក។ អ្នកមិនចូលចិត្តចូលរួមពិធីជប់លៀងធំៗ ឬជួបមនុស្សចម្លែកៗច្រើនទេ។ អ្នកអាចត្រូវបានគេមើលឃើញថាជា មនុស្សដែល”ពិបាកក្នុងការទាក់ទង” ហើយពេលជួបលើកដំបូង អ្នកពិតជាមើលទៅពិបាកនឹងចុះសម្រុងពិតមែន គឺបែបដូចជាមនុស្សដែលពូកែវាយឫក ក្រអើតក្រទមអីបែបហ្នឹង។ B. កាមេរ៉ា B អ្នកបានជ្រើសរើសកាមេរ៉ារចនាថ្មីបំផុត។ អ្នកគឺជាប្រភេទដែលមានចំណង់ខ្លាំង និងរួសរាយរាក់ទាក់។ សូម្បីតែពេលអ្នកជួបនរណាម្នាក់ជាលើកដំបូងក៏ដោយ ក៏អ្នកអាចកាត់បន្ថយចម្ងាយជាមួយមនុស្សនោះភ្លាមៗដែរ។ ទោះបីជាវិសាលភាពនៃការប្រាស្រ័យទាក់ទង ប្រហែលជាមិនទូលំទូលាយក៏ដោយ ប្រសិនបើអ្នកផ្សេងចែករំលែកយោបល់របស់អ្នក អ្នកទាំងពីរទំនងជាជជែកគ្នាជាច្រើនម៉ោង អាចនឹងជជែកដាច់យប់ក៏ថាបានដែរ។ C.…

៥
ប្លែកៗ

លក្ខណៈទាំង៣យ៉ាងនេះហើយ ដែលលុបបំបាត់លាភសំណាង​របស់ជីវិតមនុស្សស្រី

ស្ត្រីដែលមានលក្ខណៈសម្គាល់ទាំង៣ខាងក្រោមនេះ ចាំបាច់ត្រូវរកវិធីដើម្បីបន្សាបចោល បើមិនដូច្នេះទេ ទោះមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនអាចស្រោចស្រង់ខ្សែជីវិតបានដែរ ច្បាស់ជាមានបញ្ហាក្នុងរឿងស្នេហា គ្រួសារបែកបាក់។ លើសពីនេះ មនុស្សស្រីដែលមានលក្ខណៈទាំងនេះ ជីវិតមានតែទុក្ខលំបាក លិចអណ្ដែត ខ្វះមុខខ្វះក្រោយ។ ១. ខ្ទង់ច្រមុះខ្ពស់ ស្លាបច្រមុះស្ដើង ក្នុងវិស័យវិទូ មនុស្សស្រីមនុស្សដែលមានច្រមុះខ្ពស់ត្រង់ និងស្លាបច្រមុះរីកធំទូលាយ ជាធម្មតាមានជីវិតដែលពេញលេញលេញល្អណាស់។ តែផ្ទុយមកវិញ ចំពោះស្ត្រីដែលមានស្លាបច្រមុះស្តើង ខ្ទង់ច្រមុះខ្ពស់ ច្រើនតែមានខ្សែបន្ទាត់ស្នេហាកោង តែងតែធ្លាក់ចូលក្នុងបញ្ហា។ ជាពិសេសនៅក្នុងរឿងស្នេហា និងអាពាហ៍ពិពាហ៍ នារីប្រភេទនេះច្រើនតែចូលចិត្តឈរនៅលើភ្នំនេះហើយមើលទៅលើភ្នំនោះ។ ពួកគេមិនចូលចិត្តនៅជាមួយបុរសណាម្នាក់យូរទេ។ ដូច្នេះនៅចុងបញ្ចប់នៃជីវិតពួកគេ ច្រើនតែនៅម្នាក់ឯង។ ២. បបូរមាត់ខាងក្រោមក្រាស់ពេក ហោរាសាស្រ្តនិយាយថា…

Bnbn
បច្ចេកវិទ្យា

គ្មាន Note គ្មាន S21 FE តែ Samsung នឹង​បញ្ចេញ​អាវុធ​ថ្មី ៤ នេះ នៅ​ព្រឹត្តិការណ៍​ខែ​សីហា

ជា​ទូទៅ​ក្រុមហ៊ុន Samsung មាន​ព្រឹត្តិការណ៍​ធំ ២ ប្រចាំ​ឆ្នាំ ដោយ​មួយ​នៅ​កំឡុង​ខែ​កុម្ភៈ សម្រាប់​ការ​បង្ហាញ​ត្រកូល S និង​នៅ​ខែ​សីហា បង្ហាញ​ត្រកូល Note។ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​គន្លង​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ គឺ​នឹង​ត្រូវ​បាន​ខកខាន​សម្រាប់​ព្រឹត្តិការណ៍​នៅ​ខែ​សីហា​ខាង​មុខ។ គ្មាន​ត្រកូល Note សេរ៊ី​ឆ្នាំ ២០២១ នោះ​ទេ ហើយ​ព័ត៌មាន​ដែល​ថា Galaxy S21 FE អាច​នឹង​ចេញ​វត្តមាន​មក​ជំនួស​ត្រកូល​ Note នោះ តាម​ដំណឹង​ចុង​ក្រោយ​ក៏​ត្រូវ​បាន​លុប​ចេញ​ទៅ​វិញ​ដែរ ក្រោម​ហេតុផល​ចង្វាក់​ផលិតកម្ម​ដំណើរការ​ទៅ​មិន​ទាន់​ពេល ពោល​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​មួយ​ចំនួន​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី​មួយ​នោះ មិន​អាច​ផ្គត់ផ្គង់​ទាន់​ពេលវេលា តួ​យ៉ាង​ដូច​ជា​ផ្នែក​នៃ​ថ្ម។…

Vvbgh
សង្គម

ចង់ឲ្យប្រព័ន្ធភាពសាំរឹងមាំ មិនងាយផ្ដាសាយ ត្រូវប្តូរមកទម្លាប់ទទួលទានអាហារ ៨ ប្រភេទនេះ

អាហារនិងភេសជ្ជៈទាំង ៨ ខាងក្រោមនេះ មានផ្ទុកនូវសារធាតុចិញ្ចឹម រ៉ែ និងមានសមត្ថភាពពង្រឹងប្រព័ន្ធភាពសាំក្នុងរាងកាយ អាចការពារមិនងាយឲ្យអ្នកកើតជំងឺផ្តាសាយនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ដូច្នេះហើយអ្នកគួរតែប្តូរទម្លាប់មកទទួលទានវាឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន៖ ៨) ទឹកដោះគោជូរ ទឹកដោះគោជូរឬយ៉ាអួរមានផ្ទុកនូវសារធាតុ Probiotics ដែលអាចពង្រឹងប្រព័ន្ធភាពសាំ ទ្រទ្រង់ដល់ពោះវៀន ជួយឲ្យមានតុល្យភាពក្នុងការប្រយុទ្ធនឹងបាក់តេរី។ ៧) ផ្លែឈើសម្បូរវីតាមីន C ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ក៏អាចបង្កើនសមត្ថភាពដំណើរការប្រព័ន្ធភាពសាំក្នុងរាងកាយបានដែរ។ ជាការពិតបើអ្នកមានកង្វះខាតវីតាមីន C នោះងាយនឹងឲ្យខ្លួនប្រាណចុះខ្សោយ ហើយងាយនឹងមានជំងឺមកបៀតបៀន។ ប្រភេទផ្លែឈើមានផ្ទុកវីតាមីន C មានដូចជាផ្លែប៉ោម ចេក ក្រូច ឪឡឹក…

T1
សង្គម

ជ្រើសរើសរូបភាពមួយ ដើម្បីដឹងនូវអ្វីដែលជាចន្លោះប្រហោងក្នុងជីវិតអ្នកពេលនេះ?

ជីវិតមនុស្សយើងម្នាក់ៗមិនសុទ្ធតែអាចស្ថិតនៅភាពល្អឥតខ្ចោះទាំងអស់នោះឡើយ ហើយចំណុចខ្លះយើងមើលឃើញថាល្អ គ្រប់គ្រាន់ហើយ តែសម្រាប់អ្នកដទៃគេមិនបានគិតដូច្នោះទេ។ យ៉ាងណាការរស់នៅភាពជាខ្លួនឯង នៅតែជាចំណុចដែលអ្នកគប្បីគួរតែធ្វើ ប៉ុន្តែចន្លោះប្រហោងខ្លះក៏អ្នកគួរតែបំពេញឲ្យវាបានល្អបន្ថែមទៀតតាមដែលអាចធ្វើទៅបាន។ ជ្រើសរើសរូបភាព ១ ក្នុងចំណោមរូបភាពទាំង ៣ ហើយយើងនឹងបង្ហាញអ្នក ថាជីវិតអ្នកកំពុងមានចន្លោះប្រហោងអ្វី? រូបភាពទី ១ តាមពិតទៅអ្នកជាមនុស្សរឹងមាំណាស់ គ្រាន់ថាសំបកក្រៅរបស់អ្នក មិនចេះបង្ហាញឲ្យគេឃើញ។ ធម្មជាតិរបស់អ្នក ពោរពេញទៅដោយការប្តេជ្ញាចិត្ត និងការដាក់គោលដៅច្បាស់លាស់ក្នុងការសម្រេចរឿងអ្វីមួយ តែអ្នកចូលចិត្តធ្វើវាដោយឯកឯង ពោលគឺជាមនុស្សដែលលាក់អារម្មណ៍ច្រើន។ យ៉ាងណាក្នុងកាលៈទេសៈខ្លះ ជាមួយមនុស្សដែលអ្នកគួរតែរាប់អានខ្លះ ក៏អ្នកគួរតែរៀនបើកចិត្តឲ្យទូលាយ បើកឲ្យគេបានយល់ពីខ្លួនអ្នកកាន់តែច្រើន ដើម្បីជាឱកាសរឹតបន្តឹងទំនាក់ទំនងល្អជាមួយពួកគេ និងជាប្រយោជន៍ផ្តល់ឲ្យគ្នាទៅមកនៅពេលក្រោយ។ រូបភាពទី ២ អ្នកដែលជ្រើសរើសរូបភាពទីពីរនេះ…

៥
ប្លែកៗ

តើអ្នកសំខាន់ខ្លាំងប៉ុនណា នៅក្នុងចិត្តដៃគូរបស់អ្នក?

ជ្រើសរើសដុំថ្មដ៏មានតម្លៃណាមួយ ក្នុងចំណោមទាំង៣ខាងក្រោមនេះ ដើម្បីដឹងពីទម្ងន់នៃតម្លៃរបស់អ្នក ដែលមាននៅក្នុងចិត្តគូស្នេហ៍។ 1. មិនធ្ងន់ មិនស្រាល បុគ្គលិកលក្ខណៈរបស់អ្នក ដែលជាមនុស្សមានការប្តេជ្ញាចិត្ត និងឯករាជ្យ។ អ្នកអាចដោះស្រាយបញ្ហាទាំងអស់ដោយខ្លួនឯង ដោយមិនសុំជំនួយ ឬពឹងផ្អែកពីនរណាម្នាក់នោះឡើយ សូម្បីតែគូស្នេហ៍របស់ខ្លួន។ ភាគីម្ខាងទៀតយល់ថា គាត់គ្មានប្រយោជន៍អ្វីសម្រាប់អ្នក បើទោះបីជាអ្នកមានបញ្ហា ក៏អ្នកមិនដែលនឹងនឹងប្រាប់ឱ្យគាត់បានដឹង ដូច្នេះហើយទើបភាពសំខាន់របស់អ្នកចំពោះគាត់ មិនធ្ងន់ ក៏មិនស្រាលដែរ។ 2. ធ្ងន់​ណាស់ ខ្ញុំមានសេចក្តីរីករាយដែលបានប្រកាសថាគាត់ស្រឡាញ់អ្នកខ្លាំងណាស់ មនុស្សម្នាក់ទៀតបានប្តេជ្ញាថា អ្នកនឹងធ្វើជាដៃគូរបស់គាត់អស់មួយជីវិត។ ភាគីម្ខាងទៀតស្រឡាញ់ និងត្រាប់តាមអ្នកដូចជាស្តេចមួយអង្គអ៊ីចឹង លើសពីនេះទៅទៀត វាក៏បង្កើតនូវជំនឿយ៉ាងមុតមាំលើអ្នក ជួយបំពេញនូវអារម្មណ៍សុវត្ថិភាពរបស់អ្នក។ ទោះបីអ្នកជាមនុស្សដែលមានភាពកក់ក្តៅក្នុងភាពផ្អែមល្ហែមនៃក្តីស្រឡាញ់ក៏ដោយ…

Cover Janh
សង្គម

ប្រពៃណីចិន! ប្រវត្តិនៃការសែននំចាំង និងសែនរបៀបម៉េចទើបត្រឹមត្រូវតាមក្បួនចិន

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែ ៥ ក្នុងប្រតិទិនចន្ទគតិ ឬប្រតិទិនចិន តែងតែមានទំនៀមទម្លាប់មួយ នោះគឺពិធីសែននំចាំង ដោយឆ្នាំនេះ បុណ្យសែននំចាំងគឺត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១។ មិនថាតែជនជាតិចិននោះទេ សូម្បីតែប្រជាជននៅប្រទេសដទៃ ដែលជាប់ខ្សែស្រឡាយចិន រួមមានទាំងប្រជាជនកម្ពុជាផងនោះ តែងតែប្រារព្ធពិធីសែននំចាំងនេះជារៀងរាល់ឆ្នាំ តែប្រហែលជាមានមនុស្សជាច្រើនមិនទាន់ដឹងពីប្រវត្តិនៃការសែននំចាំងនោះទេ ហើយក៏មិនទាន់ជ្រាបច្បាស់ពីវិធីសែននំចាំងឱ្យបានត្រឹមត្រូវផងដែរ។ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមដកស្រង់ពីប្រវត្តិ និងវិធីសែននំចាំងឱ្យបានត្រឹមត្រូវដូចដូចខាងក្រោមនេះ ៖ # នំចាំងជាអ្វី?…

Cover Pks Srov
ដើរកម្សាន្ត

ចុះពីស្ពានច្បារអំពៅចំងាយ៥គីឡូម៉ែត្រ​ មកដល់កន្លែងសម្រាកកម្សាន្តលំហែអារម្មណ៍បែបធម្មជាតិមួយនេះ

ចង់លំហែអារម្មណ៍ជាមួយកន្លែងកម្សាន្តជិតៗមិនឆ្ងាយពីទីក្រុងភ្នំពេញនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំកន្លែងកម្សាន្តបែបធម្មជាតិមួយកន្លែងនោះគឺ « ភោជនីយដ្ឋាន ផ្កាស្រូវ » ដែលជាទីកន្លែងលំហែពោរពេញដោយបរិយាកាសធម្មជាតិ ទេសភាព ស្រស់ស្រាយ អាចថតរូបកម្សាន្ត និងសម្រាកបំបាត់ភាពតានតឹង។ ក្រៅពីមានទេសភាពស្រស់ស្អាត ដើម្បីលំហែអារម្មណ៍បំបាត់ក្តីនឿយហត់ហើយ « ភោជនីយដ្ឋាន ផ្កាស្រូវ » ក៏មានការប្រគុំតន្រ្តី មានកន្លែងស្ទូចត្រី សួនវង្វេង ទោងយោង វាលស្មៅដ៏ខៀវខ្ចី កញ្ចុះបែបខ្មែរអមដោយអាហារឈ្ងុយឆ្ញាញ់ពិសា។ ហើយកាន់តែពិសេសនោះ រាល់ការកក់កញ្ចុះជាមុន នឹងមានការជូនផ្លែឈើចំនួនមួយចានទៀតផង។ គួរឱ្យដឹងផងដែរថា « ភោជនីយដ្ឋាន ផ្កាស្រូវ…

អង់គ្លេស
កីទ្បា

ប្រភពជាច្រើន​ថា យប់​នេះគ្មានកីឡាករ​មក​ពី Man Utd ស្ថិតក្នុងជម្រើសដំបូង១១នាក់របស់​អង់គ្លេស​ត្រៀមប៉ះក្រូអាតនោះទេ

នៅពេលដែលអង់គ្លេសជួបក្រូអាតក្នុងការប្រកួតបើកឆាក Euro ២០២០ របស់ពួកគេនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនឹងគ្មានកីឡាករក្រុមបិសាចក្រហម Manchester United ស្ថិត​ក្នុងជម្រើសដំបូង១១នាក់លើទីលាននោះ​ទេ។ ព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយលោក David Ornstein ( ដេវីដ អ័រស្តិន)អ្នក​សារព័ត៌មានកីឡារបស់​វេបសាយអង់គ្លេស The Athletic ហើយបន្ទាប់មកព័ត៌ស្រដៀងគ្នានេះដែរ ត្រូវបានបញ្ជាក់ដោយ​កាសែត​ធំ​ៗពីរគឺ Telegraph និង Sky Sports។ ជម្រើស១១នាក់ដំបូងរបស់អង់គ្លេសទល់នឹងក្រូអាត៖ Pickford; Walker, Stones, Mings, Trippier; Rice, Phillips; Sterling, Mount, Foden;…

Christian Eriksen
កីទ្បា

អ្នកឯកទេសខាងជំងឺបេះដូង(Sports cardiologist) ៖«Christian Eriksen ប្រហែលមិនអាច​លេងបាល់​ទាត់​អាជីពបាន​ត​ទៅ​ទៀតទេ»

កីឡាករបាល់ទាត់ជម្រើស​ជាតិដាណឺម៉ាក Christian Eriksen ទំនងជាមិនលេងបាល់​ទាត់អាជីពម្តងទៀតទេ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាមានជំងឺគាំងបេះដូនេះបើ​តាម​ការ​និយាយរបស់អ្នកឯកទេសឈានមុខ​គេខាងជំងឺបេះដូងផ្នែកកីឡា sports cardiologist ទៅ​លើ​ស្ថានភាពរបស់គាត់។ ខ្សែបម្រើរូបនេះបានដួលនៅលើទីលាន អំឡុងការប្រកួតយូរ៉ូ ២០២០ របស់ប្រទេសរបស់គាត់ ពេលប៉ះហ្វាំងឡង់ហើយត្រូវធ្វើការសង្គ្រោះបន្ទាន់ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ Eriksen អាយុ ២៩ ឆ្នាំស្ថិតក្នុងស្ថានភាពដឹងខ្លួន​ឡើង​វិញ​ហើយ កាលពីយប់ថ្ងៃសៅរ៍ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាសាធារណៈអំពីអ្វីដែលនៅពីក្រោយការ​ដួល​ក៏​ដូចជាជំងឺរបស​គាត់នៅឡើយទេ។ លោក Sanjay Sharma ជាសាស្រ្តាចារ្យផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យស្ទែក George ក្នុងទីក្រុងឡុងដ៍ និងបានធ្វើការជាមួយ Eriksen ក្នុងកំឡុងពេលដែលគាត់នៅលេងឯ Tottenham Hotspur ។ គាត់បាននិយាយថា៖“…

៦
ប្លែកៗ

តើចរិតឯកជនរបស់អ្នក មានភាពអស្ចារ្យយ៉ាងណាទៅ?

ជ្រើសរើសស្ករគ្រាប់មួយ ក្នុងចំណោមស្ករគ្រាប់ខាងក្រោមនេះ ដើម្បីដឹងពីភាពអស្ចារ្យនៃចរិតឯកជនរបស់អ្នក។ 1. ស្ករគ្រាប់ទី 1 អ្នកគឺជាមនុស្សពោរពេញដោយក្ដីស្រឡាញ់ រួសរាយរាក់ទាក់ និងមានភាពរីករាយជាមយយនឹងជីវិត។ អ្នកមិនចូលចិត្តធ្វើឱ្យខ្លួនឯងស្មុគស្មាញនោះឡើយ ព្រោះអ្នកដឹងថា ជីវិតនេះគឺខ្លីណាស់។ អ្នកតែងតែមានគំនិតសុទិដ្ឋិនិយម ហើយដឹងពីរបៀបដើម្បីធ្វើឱ្យជីវិតកាន់តែរីករាយ។ ព្រោះតែបែបនេះហើយ មនុស្សគ្រប់គ្នាចង់នៅក្បែរអ្នក ស្រឡាញ់រាប់អានអ្នកយ៉ាងខ្លាំង។ 2. ស្ករគ្រាប់ទី 2 អ្នកមានបេះដូងដ៏ផ្អែមល្ហែម ហើយងាយនឹងរំភើប ចិត្តល្អ ដែលជាហេតុបង្កឱ្យអ្នកអាចក្លាយជាជនរងគ្រោះ ព្រោះតែសេចក្ដីល្អនេះឯង។ អ្នកអាចបង្កើតមិត្តភក្តិជាមួយមនុស្សគ្រប់គ្នាយ៉ាងងាយស្រួល។ ព្រោះអ្នកជាមនុស្សម្នាក់ដែលតែងតែខ្លាចនឹងឃើញនរណាម្នាក់រងទុក្ខ។ 3. ស្ករគ្រាប់ទី 3 អ្នកគឺជាមនុស្សដែលពោរពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅ។ អ្នកផ្តល់ក្តីស្រឡាញ់ដល់មនុស្សជាច្រើនដែលនៅជុំវិញអ្នក។…

Sardar Azmoun Knongsroksport
កីទ្បា

AC Milan កំពុងទាក់​ទងខ្សែប្រយុទ្ធជម្រើស​ជាតិអ៊ីរ៉ង់ Sardar Azmoun ខណៈតម្លៃខ្លួន២៥លានអឺរ៉ូ

ក្លិបលេង​ក្នុង​លីគកំពូលអ៊ីតាលី AC Milan កំពុង​តែ​ទាក់​ទងចង់​បាន​ខ្សែប្រយុទ្ធជម្រើស​ជាតិ​អ៊ីរ៉ង់​កីឡាករ​ Sardar Azmoun ដែល​បច្ចុប្បន្នកំពុងលេង​ឲ្យ​ក្លិបជើងឯកលីគកំពូលរុស្សី Zenit Saint Petersburg ។ មែនទែនទៅ! គោលដៅរបស់ AC Milan គឺ Olivier Giroud ។ គាត់មាន​ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Rossoneri ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើទោះបីជាគាត់បានបន្តកិច្ចសន្យាជាមួយ Chelsea មួយឆ្នាំទៀតក៏ដោយ។ ចំណែក​ខ្សែប្រយុទ្ធដែលមានស្រាប់ Zlatan Ibrahimovic ហាក់មិនមានអនាគតជាមួយក្លិបយូរអង្វែងទេ ហើយនេះប្រហែលជាមូលហេតុដែល AC Milan…