
ចូលរួមអបអរ UEFA EURO 2020 ជាមួយ HEINEKEN ទាំងអស់គ្នា!
ភ្នំពេញ, ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ - បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍តាមដានការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកមួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។ ក្នុងនាមជាអ្នកឧបត្ថម្ភធំថ្នាក់អន្ដរជាតិផ្លូវការប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken® សូមអញ្ជើញអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាដែលទន្ទឹងរង់ចាំយូរមកហើយចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ជាការចាប់ផ្ដើមយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken® សូមណែនាំនូវយុទ្ធនាការជាសកលរបស់ខ្លួន…











