
ស្រ្តីៗត្រូវប្រយ័ត្ន បើណាត់ជួបដំបូងខាងបុរសលេចចេញ ៤ ចំណុចនេះ អ្នកគួរប្រញាប់ត្រូវដកខ្លួន
មុនក្លាយទៅជាពាក្យថា “សង្សារ” នរណាក៏ដូចគ្នាសុទ្ធតែឆ្លងកាត់ការណាត់ជួបជាលើកដំបូង មិនមែនមិនដែលជួបមុខគ្នាសោះ ហើយទៅប្រកាសថា ស្រលាញ់គ្នាបាននោះទេ ព្រោះបែបហ្នឹងគេរកថាស្នេហាក្មេងខ្ចី ដែលបានតែមួយឆាវ។ យ៉ាងណានៅការណាត់ជួបដំបូងនោះ សម្រាប់នារីៗត្រូវតែគិតគូរឲ្យបានល្អិតល្អន់ពីចំណុចដែលបានឃើញនៅពេលដៃគូបង្ហាញចេញមក ព្រោះអ្នកត្រូវតែច្បាស់នៅចំណុចដំបូង ទើបទៅពេលក្រោយមានភាគរយឈឺចាប់ទាប។ ខាងក្រោម Knongsrok ណែនាំនូវ ៤ ចំណុច ប្រសិនបុរសជាដៃគូបង្ហាញចេញមក អ្នកប្រេចិត្តប្រេកាយត្រៀមដើរចេញឲ្យហើយទៅ៖ ៤) តក់ក្រហល់ចង់ក្លាយជាមិត្តប្រុសម្នាក់ ស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែព្យាយាមសុំអ្នកធ្វើជាសង្សារ ធ្វើជាមិត្តប្រុសរបស់អ្នក ហើយប្រកូកប្រកាសឲ្យគេដឹងថារវាងអ្នកទាំងពីរមានទំនាក់ទំនងផ្អែមល្ហែមនឹងគ្នា។ មនុស្សមិនអាចមើលតែប៉ុន្មានថ្ងៃដឹងទេ ដោយចង់បានស្នេហាប្រាកដប្រជាមួយ គឺត្រូវឆ្លងកាត់ការស្វែងយល់ចិត្តគ្នាជាច្រើនខែ ហើយមានពេលវេលានៅក្បែរគ្នា និងស្គាល់ពីគ្នាច្បាស់នៅចំណុចមួយចំនួនសិន។ អ្នកជានារីគឺត្រូវតែហ៊ានប្រាប់ចំៗទៅគេ ប្រសិនបើមិនទាន់ត្រៀមចិត្តរួចរាល់នោះ។…











