សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបអ្នកលក់ និងចែកចាយទូរស័ព្ទ Nokia ក្លែងក្លាយ តាមបណ្តឹងរបស់ ក្រុមហ៊ុន HMD Global

New Copy Copy
ការផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានចុះបង្ក្រាបទីតាំងហាងលក់ទូរស័ព្ទដៃយីហោ កូលាប១ ពាក់ព័ន្ធនឹងករណី លក់ចែកចាយទូរស័ព្ទម៉ាក Nokia ក្លែងក្លាយ និងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ តបតាមបណ្តឹងរបស់ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក Nokia ។

2021 06 14 17.27.41

ការផ្សាយពាណិជ្ជកម្ម

ក្នុងការចុះឆ្មក់បង្គ្រាបនេះ ហាងលក់ទូរស័ព្ទ និងផ្ទះមួយកន្លែង របស់ហាងកូលាប១ ត្រូវបានឆែកឆេរត្រួតពិនិត្យ ដោយសមត្ថកិច្ចរកឃើញ និងរឹបអូស ទូរស័ព្ទ NOKIA ក្លែងក្លាយចំនួន ២១៩១ គ្រឿង ប្រអប់ដាក់ទូរស័ព្ទចំនួន ៥២៧៦ប្រអប់ រួមជាមួយស្ទីកឃ័រក្លែងក្លាយ NOKIA, KTH មួយចំនួនទៀត ។

2021 06 14 17.27.49

ការផ្សាយពាណិជ្ជកម្ម

ការជាវទូរស័ព្ទ Nokia ក្លែងក្លាយ ធ្វើឱ្យអតិថិជនខាត និងអាចប៉ះពាល់ដល់អត្ថប្រយោជន៍ជាច្រើន រួមមាន មិនមានការធានាច្បាស់លាស់ពីក្រុមហ៊ុន មិនអាចទទួលបានសេវាកម្មធានាជួសជុល ឬដូរថ្មីដោយឥតគិតថ្លៃ ផលិតផលមិនល្អឆាប់ខូច ថ្មមិនកាន់ អាចទិញប៉ះចំទូរស័ព្ទមួយទឹកយកមកបន្លំថាថ្មី ពុំអាចទទួលបានកាដូ ឬ កម្មវិធីលើកទឹកចិត្តផ្សេងៗពីក្រុមហ៊ុន។

ដោយឡែក បើអតិថិជនចង់ជាវទូរស័ព្ទដែលមានការធានាពីក្រុមហ៊ុន Nokia លោកអ្នកគ្រាន់តែស្វែងរកនូវតែម KTH ដែលមានបិទភ្ជាប់ជាមួយនឹងទូរស័ព្ទផ្ទាល់ (ដូចបង្ហាញក្នុងរូបខាងក្រោម) ដោយតែមនេះអាចធានាអត្ថប្រយោជន៍ជាច្រើនដល់លោកអ្នក មានដូចជា ៖

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

• ទូរស័ព្ទថ្មី និង តម្លៃពិតពីក្រុមហ៊ុន
• គុណភាពល្អ និង ភាពធន់ក្នុងការប្រើប្រាស់
• ថ្មកាន់បានយូរ
• ទូរស័ព្ទអិនចុចពិលមួយចំនួនដូចជា Nokia 105, Nokia 106 ។ល។ បើខូចដូរថ្មីដោយឥតគិតថ្លៃ
• ធានាលើការជួសជុលរយៈពេលមួយឆ្នាំពីក្រុមហ៊ុនផ្ទាល់

KTH ជាក្រុមហ៊ុនស្របច្បាប់នៅកម្ពុជា ជាអ្នកចែកចាយ និងលក់ទូរស័ព្ទ Nokia គ្រប់ម៉ូដែល។ សម្រាប់ព័ត៌មានបន្ថែម ដើម្បីជាវទូរស័ព្ទដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Nokia លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ៩៣៣ ១០២ ។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HMD Global គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការលក់ និងចែកចាយទូរស័ព្ទ និង Tablets ម៉ាក Nokia ។ ខណៈដែលម៉ាកសញ្ញា Nokia នេះគឺត្រូវបានចុះឈ្មោះជាម៉ាកសញ្ញារបស់ក្រុមហ៊ុន Nokia Corporation៕

2021 06 14 17.27.58
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2021 06 14 17.27.52
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2021 06 14 17.28.04
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2021 06 14 17.27.55
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2021 06 14 17.28.01
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម