ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T
សង្គម

ជ្រើសរើសស៊ុតមាសមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អបំផុតក្នុងជីវិត

មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនក្នុងជីវិត ដែលយើងពិបាកនឹងដឹងមុន ហើយក៏មិនច្បាស់ថាគួរដើរផ្លូវបែបណាដែលល្អបំផុតសម្រាប់ឆាកជីវិតមួយនេះ។ តាមរយៈការជ្រើសរើសនូវស៊ុតមាសមួយ យើងនឹងបង្ហាញនូវសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក៖ ស៊ុតមាសទី ១ អ្នកជាមនុស្សដែលកំណត់គោលដៅច្បាស់លាស់ និងដឹងច្បាស់ថាអ្នកគួរធ្វើអ្វីក្នុងជីវិត។ អ្នកមានទេពកោសល្យក្នុងការបង្កើតកិច្ចប្រាស្រ័យទាក់ទង ហើយនាំឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់អ្នកខ្លាំងបំផុត។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាពស្មុគស្មាញនៅខាងក្នុងរបស់អ្នក ដែលអ្នកលាយឡំនូវអារម្មណ៍សោកសៅជាច្រើន ហើយមិនសូវមានអ្នកដឹងពីអ្នកនោះទេ។ យល់ល្អពេលខ្លះគួរតែរៀនបើកចំហ ឲ្យមនុស្សក្បែរខ្លួននិងជិតស្និទ្ធនឹងអ្នកបំផុត បានដឹងលឺខ្លះ ព្រោះមិនប្រាកដថាគេមិនអាចជួយអ្នករហូតនោះទេ ក៏មានពេលខ្លះគេអាចមានយោបល់ល្អៗសម្រាប់អ្នកខ្លះដែរ។ ស៊ុតមាសទី ២ អ្នកជាមនុស្សដែលមានមិត្តភ័ក្ដិតិច តែពួកគេជាមិត្តល្អ ហើយទំនាក់ទំនងជ្រាលជ្រៅខ្លាំងណាស់។ អ្នកជាមនុស្សរាងត្រង់បន្តិច ឃើញអីនិយាយហ្នឹងមិនសូវចេះលាក់ពុតច្រើនឡើយ យ៉ាងណាអ្នកគួរតែមានការគិតឲ្យបានល្អិតល្អន់បន្តិច ទោះពេលខ្លះត្រូវនិយាយក៏គួរគិតពីអារម្មណ៍អ្នកដទៃបន្តិចដែរ ជាពិសេសមនុស្សថ្មី ដែលទើបតែជួបអ្នក ត្រូវប្រយ័ត្នសម្តីជាមួយពួកគេបន្តិច…

Benzema
កីទ្បា

Olivier Giroud និយាយយ៉ាងម៉េច​ពេល Karim Benzema ជាប់​ជម្រើស​ជាតិ​បារាំង​ឡើងវិញ?

“វាជាដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិបារាំង។ នេះគឺ​ជាអាវុធបន្ថែមមួយទៀតក្នុងការបង្កើនឱកាសរបស់យើងឲ្យបំពេញតួនាទីបានល្អ”។ នេះ​គឺ​ជាសម្ដីរបស់​ខ្សែប្រយុទ្ធជម្រើស​ជាតិបារាំង​Olivier Giroud និយាយ​ពេល​ដែល​ Karim Benzema ត្រូវ​បាន​គ្រូបង្វឹក​ជម្រើស​ជាតិកោះ​ហៅ​មក​រួម​ក្រុមសម្រាប់ព្រឹត្តិការណ៍ Euro 2021។ ខ្សែប្រយុទ្ធ Chelsea រូបនេះ​បាន​និយាយក្នុង​កាសែតបារាំង RMCថា៖” ខ្ញុំមានអារម្មណ៍ថាវាល្អ សម្រាប់ក្រុមជម្រើសជាតិ។ ក្រៅពីនេះយើងនឹងត្រូវបានគេរំពឹងថានឹងបំពេញតួនាទីជាជើងឯករងពានទ្វីបអឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកដែល​យើង​ធ្លសប់​បាន។ យើងមានស្តង់ដារជាក់លាក់មួយ ក្នុងការលើកស្ទួយដើម្បីឆ្លើយតបរាល់អាវុធ(ខ្សែប្រយុទ្ធ)ទាំងអស់ត្រូវបានស្វាគមន៍ដូច្នេះ ពិតណាស់ Karim ត្រូវបានស្វាគមន៍”។ ចំណែក Karim Benzema វិញ​បាន​និយាយ​ថា​គាត់​ជា​មនុស្សដែល​សប្បាយចិត្តជាងគេបំផុត ដែលបានកោះហៅ​ចូល​ជម្រើស​ជាតិ​ឡើង​វិញ។ ខ្សែប្រយុទ្ធ Real Madrid រូបនេះបាន​និយាយក្នុង​កាសែត…

៤
សង្គម

សុំទោស! ខ្ញុំគ្មានចេតនាធ្វើជាអ្នកទីបី ចូលទៅបំបែកស្នេហាអ្នកនោះឡើយ

អ្វីដែលខ្ញុំស្អប់បំផុតក្នុងទំនាក់ទំនងស្នេហានោះគឺ អ្នកទីបី។ អ្នកទីបីជាមនុស្សដែលជ្រៀតជ្រែកស្នេហាអ្នកដទៃ ស្នេហាមុនៗរបស់ខ្ញុំត្រូវបាត់បង់ទៅក៏ព្រោះតែអ្នកទីបីនេះហើយ ជាច្រើនលើកច្រើនសារ ដែលខ្ញុំត្រូវយំ ត្រូវឈឺចាប់ ខូចចិត្ត មានរឿងឈ្លោះប្រកែកគ្នារហូតដល់បែកគ្នាក៏ព្រោះតែអ្នកទីបីនេះឯង គួបផ្សំជាមួយនឹងភាពអាត្មានិយម មិនចេះគ្រប់គ្រាន់របស់អតីតសង្សារខ្ញុំផងនោះ មនុស្សស្មោះត្រង់ដូចខ្ញុំនេះហើយត្រូវក្លាយជាជនរងគ្រោះ។ ប៉ុន្តែរឿងដែលគួរឱ្យហួសសចិត្តបំផុតនោះគឺ ពេលនេះខ្ញុំក្លាយជាទីបីដោយមិនដឹងខ្លួនសោះ ព្រោះតែមនុស្សប្រុសអាត្មានិយមម្នាក់មកកុហកខ្ញុំ កុហកថាបេះដូងគេមិនបានជាប់ជំពាក់នឹងអ្នកណា ខ្ញុំក៏លង់ស្រឡាញ់ ព្រោះតែសម្តីបោកប្រាស់ ទង្វើក្លែងក្លាយរបស់គេធ្វើឱ្យខ្ញុំជាប់ឈ្មោះជាជនទីបី ជ្រៀតជ្រែកក្នុងស្នេហាគេទៅវិញ។ ខ្ញុំក៏ស្ទើរតែមិនជឿថាខ្លួនឯងស្រឡាញ់សង្សារគេទេ ខ្ញុំក៏ស្លុតចិត្តមិនស្ទើរដែរ ដែលសុខៗមានគេមកយំសុំសង្សារវិញបែបនេះ ពេលបានដឹងថាខ្លួនឯងទាក់ទងសង្សារគេបែបនេះ ខ្ញុំឈឺចាប់ណាស់ ឈឺព្រោះត្រូវគេបោកប្រាស់ផង​ ឈឺព្រោះខ្មាស​ដែលខ្លួនឯងជាអ្នកទីបីផង​ ព្រោះតែមនុស្សប្រុសអាត្មានិយមដូចអ្នក ទេីបខ្ញុំក្លាយជាមនុស្សដែលលួចសង្សារគេ​ ខ្ញុំគ្មានចេតនាធ្វេីជាអ​្នកទីបីទេ​ ព្រោះខ្ញុំខ្លួនឯងក៏ស្អប់អ្នកទីបី​ គ្រប់យ៉ាងព្រោះខ្ញុំមិនបានដឹង​អ្វីទាល់តែសោះ។…

៤
សង្គម

នៅម្នាក់ឯងច្បាស់ជាមានអារម្មណ៍ថាអផ្សុក តែវាមិនមែនភាពឯកានោះឡើយ

ការដែលយើងរស់នៅម្នាក់ឯង មិនមែនជាភាពឯកានោះឡើយ ប៉ុន្តែភាពឯកាពិតប្រាកដនោះគឺ ការដែលយើងរស់នៅក្បែរនរណាម្នាក់ដែលគេមិនដែលខ្វាយខ្វល់ពីយើងទៅវិញទេ។ មានគេធ្លាប់សួរខ្ញុំថា គ្មានសង្សារបែបនេះមិនអផ្សុកខ្លះទេឬ? ខ្ញុំក៏តបទៅគេវិញថា ខ្ញុំអផ្សុកតែខ្ញុំគ្មានអារម្មណ៍ឯកា ហើយក៏មិនបាច់ប្រឈមមុខជាមួយនឹងអារម្មណ៍ត្រូវគេទុកចោល មិនបាច់ត្រូវខ្វល់ខ្វាយ និងឈឺចាប់ព្រោះតែអ្នកណាម្នាក់នោះដែរ។ មកដល់ពេលនេះទើបខ្ញុំបានដឹងថា ការដែលត្រូវរស់នៅតែម្នាក់ឯង ទោះបីជីវិតមួយនេះស្ងប់ស្ងាត់បន្តិចមែន តែវាក៏ជាអារម្មណ៍ស្ងប់ស្ងាត់ដែលមានសេចក្តីសុខបំផុត។ ពេលដែលខ្ញុំទម្លាប់នៅម្នាក់ឯងបាន ខ្ញុំក៏មិនចាំបាច់ទៅទាមទារការយកចិត្តទុកដាក់ពីអ្នកណាទៀតដែរ មិនបាច់ត្រួវឈឺចាប់ព្រោះតែការរង់ចាំ រង់ចាំគេផ្តល់ពេលវេលាខ្លះមកឱ្យខ្ញុំ ខ្ញុំត្រូវមានអារម្មណ៍ថាកណ្តោចកណ្តែងទាំងដែលខ្ញុំមានមនុស្សម្នាក់នៅក្បែរ។ មនុស្សម្នាក់ដែលក្បែរយើងតែកាយ តែចិត្ត និងបេះដូងរបស់គេមិនបាននៅជាមួយខ្ញុំសូម្បីតែបន្តិច បែបនេះទើបខ្ញុំជ្រើសរើសនៅម្នាក់ឯងជំនួសវិញ វាក៏ប្រសើរជាងការដែលខ្ញុំនៅក្បែរមនុស្សដែលមិនផ្តល់ភាពសំខាន់ដល់វត្តមានខ្ញុំទាល់តែសោះ។ ខ្ញុំក៏ក្លាយជាមនុស្សរឹងមាំ បង្កើតស្នាមញញឹមឱ្យខ្លួនឯងបាន ខ្ញុំមិនបានផ្ញើក្តីសុខខ្លួនឯងលើអ្នកណាទៀត ខ្ញុំឈប់ឯកាដូចកាលពីមុនទៀតហើយ រស់នៅម្នាក់ឯងបែបនេះក៏ល្អ មានសេរីភាព មានពេលសម្រាប់មើលថែខ្លួនឯង…

៧
ប្លែកៗ

ផ្នែក៤នៃរាងកាយបុរស កាន់តែធំ ជីវិតក៏រឹតតែស្ដុកស្ដម្ភ និងកាន់តែថ្កុំថ្កើង មានតែ១ចំណុចក៏អស្ចារ្យដែរ

បុរសម្នាក់ដែលមានលក្ខណៈសម្គាល់នៅលើរាងកាយទាំង៤ផ្នែកខាងក្រោមនេះ គឺបង្ហាញពីភាពសម្បូរបែប និងមានទេពកោសល្យខ្លាំង ដូច្នេះ បើបុរសណាមានចំណុចពិសេសទាំងនេះ ជីវិតពិតជាសំណាងខ្លាំងណាស់។ ១. ជើងធំ នៅក្នុងហោរាសាស្ត្រមនុស្សប្រុសដែលមានជើងធំ នេះបញ្ជាក់ពីពរជ័យដ៏អស្ចារ្យនៅក្នុងជីវិត អ្នកតែងតែទទួលបានការការពារពីថ្នាក់លើរបស់អ្នក ដូច្នេះអ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភនៅក្នុងជីវិត។ នៅក្នុងអាជីព និងក្នុងជីវិត ពួកគេបង្កើតបានយ៉ាងងាយស្រួលនូវជីវិតដែលតែងតែពោរពេញទៅដោយសុភមង្គល និងជោគជ័យធំធេងនៅក្នុងកិច្ចការងារទាំងពួង។ លើសពីនេះ មនុស្សប្រភេទនេះ ក៏ងាយនឹងអាចទម្លុះនូវរនាំងឧបសគ្គ ដែលធ្វើឱ្យជីវិតរបស់គេ កាន់តែមានភាពចម្រុងចម្រើង និងទ្រព្យស្ដុកស្ដម្ភផងដែរ។ ជាពិសេសបុរសដែលមានជើងធំ ច្រើនតែជាមនុស្សប្រុសដែលមានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្តបំផុត។ នេះគឺជាប្រភេទបុរសក្លាហាន ដែលជាអ្នកគាំទ្រដ៏រឹងមាំសម្រាប់សមាជិកគ្រួសាររបស់គាត់។ នៅពេលដែលស្ត្រីជ្រើសរើសបុរសម្នាក់នេះនាងនឹងមិនដែលខ្វល់ខ្វាយពីលុយសេដ្ឋកិច្ចគ្រួសារនោះឡើយ។ ២. ចង្កាមូលធំពេញសាច់ ផ្នែកនរវិទ្យាបានឱ្យដឹងថា មិនថាប្រុស…

Fddf
សង្គម

ឧស្សាហ៍​ឈឺក្បាល​រៀងរាល់​ព្រឹក ​បើ​ប៉ះ​ចំណុច​ផ្សេងមិនសូវអីទេ តែ​បើ​ប៉ះ​​ចំណុច​ទី ១ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ

ជឿ​ថា​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ជួប ដោយ​មាន​អាការៈ​ឈឺក្បាល​នៅ​ពេល​ព្រឹក ទាំង​ដែល​ខ្លួន​ឯង​មិន​ទាន់​បាន​ដំណើរការ​សកម្មភាព​អ្វី​មួយ​ទាល់​តែ​សោះ។ តាម​ពិត​ទៅ​វា​ពុំ​មែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​គួរ​ដឹង​ពី​មូលហេតុ​នៃ​អាការៈ​ហ្នឹង​ដែរ។ យើង​បង្ហាញ ៦ ចំណុច​ដូច​ខាង​ក្រោម៖ ៦) សម្រាក​មិន​គ្រប់គ្រាន់ ការ​ចូល​ដំណេក​ល្អ​បំផុត គឺ​ត្រូវ​សម្រាក​ឲ្យ​បាន ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ដែល​គេង​មិន​គ្រប់គ្រាន់​វា​អាច​បណ្តាល​ឲ្យ​ចង្វាក់​បេះដូង​របស់​អ្នក​លោត​មិន​សូវ​បាន​ល្អ ហើយ​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម ទើប​បណ្តាល​ឲ្យ​ឈឺក្បាល​ទាំង​ព្រឹក។ បែប​នេះ​ក្រោយ​ក្រោក​ពី​គេង​បើ​មាន​សញ្ញា​បែប​ហ្នឹង ចូរ​អ្នក​បន្ត​បិទ​ភ្នែក​សម្រាក ២០ ទៅ ៣០ នាទី​ទៀត តែ​កុំ​ឲ្យ​លើស​ហ្នឹង ព្រោះ​នាំ​ឲ្យ​ឈឺក្បាល​ថែម។ ៥) គេង​ច្រើន​ជ្រុល គេង​តិច​ពេក​ក៏​ឈឺ គេង​ច្រើន​ពេក​ក៏​ឈឺ​ដែរ និយាយ​ទៅ​គេង​ត្រឹម​ស្តង់ដារ…

Hghg
សង្គម

ពិតទេ កើតកូនលើយន្តហោះ កូននោះនឹងបានជិះយន្តហោះឥតគិតថ្លៃពេញមួយជីវិត?

ពុំ​មាន​របាយការណ៍​ផ្លូវការ​ណា​មួយ​ដែល​ចុះ​ផ្សាយ​ថា កន្លង​មក​ធ្លាប់​មាន​ស្រ្តី​ប៉ុន្មាន​នាក់​ដែល​បាន​ផ្តល់​កំណើត​ឲ្យ​ទារក កំឡុង​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ​នោះ​ទេ? ប៉ុន្តែ​បើ​តាម​ប្រភព​គេហទំព័រ​មួយ​ចុះ​ផ្សាយ​ថា គឺ​មាន​ករណី​នេះ​ប្រមាណ ៦០ លើក​រួច​មក​ហើយ។ ជឿ​ថា​អ្នក​ខ្លះ​ប្រាកដ​ជា​ចង់​ដឹង​ចម្លើយ ថា​តើ​បើ​កើត​មាន​ករណី​បែប​នោះ តើ​ទារក​នឹង​ត្រូវ​ជួប​រឿង​អ្វី​ខ្លះ​ទៅ ហើយ​ពិត​ទេ​ដែល​គេ​ថា​ទារក​នោះ​នឹង​អាច​ជិះ​យន្តហោះ​បាន​មួយ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ? ខាង​ក្រោម​យើង​បង្ហាញ ៥ រឿង​ដែល​នឹង​កើត​ឡើង៖ ៥) នាវិក​អាច​សម្រេច​បាន​ថា​ត្រូវ​ចុះ​ចត​ភ្លាមៗ​បែប​ណា ជា​ទូទៅ​មុន​ពេល​ហោះហើរ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​រមែង​មាន​ការ​ដាក់​កំហិត​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ។ ដោយ​ពួក​គេ​ត្រូវ​ពិនិត្យ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ដោយ​ជា​ធម្មតា​មិន​ឲ្យ​លើស​ពី ៣៨ សប្តាហ៍​ឬ​ខ្វះ ៣០ ​ថ្ងៃ​មុន​ពេល​កើត មក​ធ្វើ​ដំណើរ​លើ​យន្តហោះ​នោះ​ទេ។ យ៉ាង​ណា​បើ​មាន​ករណី​នេះ​កើត​ឡើង វា​ស៊ីសង​លើ​យន្តហោះ​នោះ​ដែរ ប្រសិន​មាន​គិលានុបដ្ឋាយិកា​ឈរ​ជើង​ម្នាក់ ក៏​នឹង​បង្កើត​នៅ​លើ​យន្តហោះ​ភ្លាមៗ តែ​បើ​អត់​ទេ​ក៏​នឹង​ធ្វើ​ការ​ចុះ​ចត​ជា​បន្ទាន់។ តែ​ជា​ធម្មតា​សម្រាប់​អ្នក​បម្រើ​តាម​យន្តហោះ ពុំ​មាន​នរណា​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នូវ​ផ្នែក​ឆ្មប​អ្វី​នោះ​ឡើយ។…

Vcv
សង្គម

ជ្រើសរើសរូបភាពមួយ ដើម្បីបង្ហាញថាអ្នកកំពុងកើតទុក្ខរឿងអ្វីនៅក្នុងខែមិថុនានេះ?

ឆ្លងកាត់ខែមិថុនារយៈពេលជិត ១ សប្តាហ៍ហើយ តើអ្នកបានជួបរឿងមិនសប្បាយចិត្តអ្វីខ្លះ? ពេលខ្លះអ្នកព្យាយាមលាក់បាំងអារម្មណ៍ មិនចង់ចែករំលែកវាទៅនរណាឡើយ ប៉ុន្តែតាមរយៈអត្ថបទនេះ សូមអ្នកជ្រើសរើសរូបភាពមួយ ហើយយើងនឹងចូលរួមចំណែកដឹងលឺពីបញ្ហារបស់អ្នក៖ រូបភាពទី ១ បញ្ហាស្នេហា សម្រាប់អ្នកដែលមានស្នេហា ត្រឹមជាសង្សារ អ្នកហាក់កំពុងតែលាក់បាំង មិនទាន់ប្រកាសជាផ្លូវការ ដែលហាក់នាំឲ្យអ្នកមានអារម្មណ៍ថារងសម្ពាធ ហើយពេលខ្លះវាក្លាយជាបញ្ហារកាំរកូសនឹងគ្នាទៅវិញ។ បើក្នុងទំនាក់ទំនងជាប្តីប្រពន្ធទៅហើយនោះ អ្នកហាក់មានការទាស់ចិត្តនឹងពេលវេលាសម្រាប់ខ្លួនឯង ដែលមិនសូវមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ។ តាមពិតទៅអ្នកចង់ខ្លាំងណាស់ តែអ្នកមិនទាន់អាចបែងចែកពេលវេលាសម្រាប់គ្រួសារច្រើននោះឡើយនៅពេលនេះ។ បញ្ហាទី ២ ភាពសោកសៅ ភាពសោកសៅនរណាក៏កើតមានដែរ តែគ្រាន់តែបញ្ហាខុសៗគ្នា។ សម្រាប់អ្នកផ្ទាល់កុំតក់ក្រហល់នឹងការរកដំណោះស្រាយខ្លាំងពេក បញ្ហាខ្លះវាត្រូវការពេលវេលា មិនសុទ្ធតែអាចដោះស្រាយភ្លាមៗបានទាំងអស់នោះទេ។ មួយផ្សេងទៀតអ្នកមិនអាចប្រាថ្នាគ្រប់យ៉ាងឲ្យស្ថិតនៅចំណុចកំពូល…

៧
ប្លែកៗ

មនុស្សស្រី ដែលមានទម្រង់.ក ៤ប្រភេទនេះ អាយុចាប់ពី៣០ឆ្នាំឡើងទៅ ជីវិតនឹងឡើងកប់ពពក

ប្រសិនបើមានមនុស្សស្រីណា ដែលមានរូបរាង-ក ណាមួយក្នុងចំណោម៤ដូចរូបនៅខាងក្រោមនេះ ជាសញ្ញាបញ្ជាក់ថា នាងជាមនុស្សស្រីដែលមានសំណាងខ្ពស់ ជោគវាសនាល្អ អ្វីដែលសំខាន់នោះគឺ ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ ជីវិតនាងនឹងឡើងកបពពកតែម្ដង។ ១. ក.ពេញ នេះបើយោងតាមនរវិទ្យាបុគ្គលដែលមានទម្រង់.ក បែបនេះ គឺផ្នែកខាងក្រោយ មានសាច់ច្រើនពេញល្អ សញ្ញាបង្ហាញថា​ មនុស្សទាំងនេះបានកើតមកដោយមានវាសនានៃផូននិច ពួកគេភាគច្រើនត្រូវបានប្រទានពរ។ ក្នុងនាមជាមនុស្សពេញវ័យវាងាយស្រួលក្នុងជីវិតរីករាយ និងរីកចម្រើន។ ជាពិសេសបន្ទាប់ពីវ័យកណ្តាល ស្ត្រីទាំងនេះអាចទទួលបានស្វាមីអ្នកមានដែលស្រឡាញ់ប្រពន្ធ និងកូន ៗ របស់ពួកគេយ៉ាងងាយស្រួល។ ជីវិតអាពាហ៍ពិពាហ៍ជាទូទៅមានសន្តិភាព។ ពួកគេមានសំណាងកាន់តែច្រើនកិត្តិយស និងទ្រព្យសម្បត្តិកាន់តែច្រើន។ ២. កញ្ចឹងកមានរាងមូល ហើយវែង នៅក្នុងហោរាសាស្ត្រ…

PPOTY
កីទ្បា

រកឃើញកីឡាករល្អបំផុត​ក្នុង​ Premier League រដូវ​កាល ២០២០/២០២១​ហើយ

ខ្សែការពារ Ruben Dias របស់ក្រុម Manchester City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League នៅក្នុងរដូវកាលដំបូងរបស់គាត់។ Dias បានផ្តួលគូប្រជែងឆ្នើម ៗមួយចំនួន​ដូចជាមិត្តរួម​ក្រុម Manchester City គឺ Kevin De Bruyne, Ilkay Gundogan និង Phil Foden ។ Kane និង Bruno Fernandes ក៏បានជាប់ឈ្មោះក្នុងបញ្ជីសម្រាំងចុងក្រោយដែរ ប៉ុន្តែ​មិន​បាន​ទទួលជ័យលាភីនោះ​ទេ។ Mo…

Ole
កីទ្បា

លោក Solskjaer សន្យាពេញៗមាត់ថា នឹងចុះកុងត្រាកីឡាករ​ថ្មីក្នុងរដូវ​ក្ដៅ​នេះ

ក្នុង​សន្និសីទកាសែតជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ២របស់​ន័រវេសលោក  Ole Gunnar Solskjaer  បាននិយាយថា”​យើង​ជាក្រុមលេខ២ល្អបំផុត​ប៉ុន្តែ​នៅឆ្ងាយខ្លាំងពេកដើម្បីគំរាមក្រុម​ឈ្នះពាន។​ដូច្នេះចាំបាច់ត្រូវពង្រឹងខ្លួនយើង”។ លោកបន្តថា៖” ពិតណាស់!នឹងមានអ្វីមួយកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករ។ ពិភពលោកបានប្រែប្រួលខុសពីកាលពី ១៥-១៦ ខែមុន ប៉ុន្តែយើងមិនត្រឹមតែធ្វើការផ្លាស់ប្តូរខ្លះៗនៅលើទីផ្សារដោះដូរកីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើ​ការ​ផ្លាស់ប្ដូរជាមួយក្រុមដែលមានស្រាប់ផងដែរ”។ “វាមិនអាចទៅរួចទេ​ ក្នុងការអង្គុយនៅកៅអី​ខាងក្រោយគេ។ អ្នកត្រូវ​តែកំពុងស្វែងរកការពង្រឹងជានិច្ច។ បាល់ទាត់មានលក្ខណៈស្វាហាប់ ដូច្នេះអ្វីៗដែលមិននឹកស្មានដល់អាចកើតឡើង ដូចជាការរងរបួសជំងឺអ្វីមួយ ឬ​អាចនរណាម្នាក់ចង់ចាកចេញ​ជាដើម”។ “អ្នកត្រូវតែយកអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ក្នុងការពិចារណានិងការឆ្លុះបញ្ចាំងមកវិញ។ ខ្ញុំមិនអាចអង្គុយហើយគិតថា” ឥឡូវនេះ! ក្រុមមួយនេះគឺជាវិធីដែលខ្ញុំចង់បាន ពី​ព្រោះ​ខ្ញុំតែងតែឃើញ​ក្រុម​ដទៃទិញ​កីឡាករ​ល្អ​ហ់ើយ​គិតថា​យើងក៏​ចង់​បាន​កីឡាករល្អដែរ”។ ក្រុមបិសាចក្រហម Manchester United មានជំនឿចិត្តកាន់តែខ្លាំងឡើងៗ លើកិច្ចព្រមព្រៀងជាមួយ Jadon Sancho…

Park Hang Seo
កីទ្បា

គ្រូបង្វឹកវៀតណាម​៖​បើ​ខ្ញុំដឹកនាំ​មិនបានលទ្ធផលល្អ​ទេ ខ្ញុំសុខចិត្តវេចបង្វេចត្រឡប់​ទៅ​ផ្ទះវិញ

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានលើកឡើងថាលោកនឹងលាលែងពីតំណែង ប្រសិនបើលោកមិនបានដឹកនាំក្រុមរបស់លោកទៅប្រកួតជុំទី ៣ នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ និងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ទេនោះ។ លោកបានសារភាពថាអ្នកគាំទ្របាល់ទាត់វៀតណាមឥឡូវនេះ មានក្តីសង្ឃឹមខ្ពស់មកលើលោក ហើយកិច្ចការដ៏លំបាកមួយកំពុងរង់ចាំក្រុមកីឡាកររបស់គាត់មុនការប្រកួតជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអារ៉ាប់រួម។ “ ខ្ញុំជាជនជាតិកូរ៉េខាងត្បូង ដែលគ្រប់គ្រងក្រុមជម្រើសជាតិវៀតណាម។ ប្រសិនបើខ្ញុំមិនទទួលបានលទ្ធផលល្អ ខ្ញុំនឹងវេចបង្វេចខោអាវរបស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញ។ នោះគឺជៀសមិនរួចទេ”។ គ្រូបង្វឹករូបនេះបាននិយាយនៅក្នុងវេបសាយវៀតណាមឈ្មោះ Bongdaplus ថា៖“ ដូច្នេះខ្ញុំចង់បង្កើតទំនុកចិត្តលើខ្លួនឯង…