
ចតទុកចោលក៏លុយចូលដែរ! រថយន្តជីកកាក់ Bitcoin ដំបូងបង្អស់ក្នុងលោក តម្លៃមិនដល់ ២ មុឺនដុល្លារ
យើងធ្លាប់តែលឺគេទិញបណ្ដុំ GPU ច្រើនគ្រាប់ មករៀបជាម៉ាស៊ីនជីកកាក់អេឡិចត្រូនិក តែថ្មីៗនេះស្រាប់តែចេញដំណឹងពាក់ព័ន្ធនឹងរថយន្តអគ្គិសនីជីកកាក់វិញម្តង ដែលអភិវឌ្ឍដោយក្រុមហ៊ុន Daymak របស់កាណាដា។ នោះគឺជារថយន្តម៉ូដែល Spiritus ដែលវាជារថយន្តអគ្គិសនីដំបូងក្នុងលោក ដែលមានមុខងារអាចជីកកាក់ Bitcoin កំឡុងពេលអ្នកចតរថយន្តចោល ឬពេលសាកភ្លើង។ តាមការបញ្ជាក់ពីគេហទំព័រក្រៅស្រុក រថយន្តថ្មីនេះនឹងចេញលក់លើទីផ្សារនៅឆ្នាំ ២០២៣។ ដំណើរការដោយប្រព័ន្ធ Daymak Nebula Mining Hardware ដែលមានន័យថា ម្ចាស់រថយន្តថែមទាំងអាចរកលុយបានទៀត នៅពេលដែលអ្នកចតរថយន្តចោល។ នៅក្នុងប្រព័ន្ធ Nebula Wallet វាអាចគាំទ្រនូវរូបិយប័ណ្ណអេឡិចត្រូនិកធំៗជាច្រើនដូចជា Bitcoin, Ethereum,…











