ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hg
សង្គម

៧ ចំណុចបង្ហាញច្បាស់ថាបុរសនោះគ្រាន់តែមកលោងអ្នក កំដរអារម្មណ៍ឯកាគេរយៈពេលខ្លី

ក្នុងន័យស្នេហាពិតជាពិបាកបែងចែក និងសម្គាល់ច្បាស់ណាស់ថាគេស្រលាញ់យើងពិត ឬគ្រាន់តែលេងសើច។ ប្រសិនយើងបែងចែកមិនត្រូវទេ ពេលខ្លះនាំឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់ស្នេហ៍គេខូចអារម្មណ៍ឥតអំពើ។ ក្នុងអត្ថបទនេះ Knongsrok សូមណែនាំឲ្យនារីៗដឹងចំណុចទាំង ៧ ដែលអ្នកអាចសម្គាល់បានថា បុរសនោះគេមកលេងសើចអារម្មណ៍អ្នក យកអ្នកមកកំដររយៈពេលខ្លី៖ ៧) គេទៅមកៗ គេប្រៀបដូចជាវិញ្ញាណដែលចង់មកបន្លាចមួយភ្លែតក៏មក ហើយចង់ទៅវិញក៏ទៅ ដោយគេមិនខ្វល់ពីអារម្មណ៍របស់អ្នកច្រើននោះទេ។ ៦) Reply យឺតៗ ហើយមិនចេះ Call មកវិញ ជាទម្លាប់របស់មនុស្សប្រុសដែលមិនបានគិតអ្នកថាជានារីដែលគេគោរព គេឲ្យតម្លៃ នោះគឺការ Reply ឆាត ឬសារ យូរៗម្តង ឬពេលណាចង់តបក៏តប។ បើពេលអ្នក…

Vv
សង្គម

ជ្រើសរើសក្រឡមួយ ដើម្បីលាតត្រដាងពីអារម្មណ៍សោកសៅរបស់អ្នកពេលនេះ

តើអ្នកកំពុងមានរឿងពិបាកចិត្តអ្វី មានរឿងតប់ប្រមល់អ្វីខ្លះនៅក្នុងចិត្ត? តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមចូលរួមចំណែកដឹងលឺរបស់អ្នក ដោយគ្រាន់តែអ្នកជ្រើសរើសនូវក្រឡកមួយក្នុងចំណោមក្រឡទាំង ៤ ហើយផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ ក្រឡទី ១ អ្នកជាមនុស្សរួសរាយ ទន់ភ្លន់ មិនឆ្មើងឆ្មៃ ហើយមានបេះដូងធំ ដែលតែងតែខ្វល់ពីអ្នកដទៃ យោគយល់ដល់អ្នកដទៃដែលនៅជុំវិញអ្នក។ អ្នករមែងបង្កើតភាពរីករាយដល់ពួកគេតាមដែលអាចធ្វើទៅបាន ហើយបើទោះបីជាពេលខ្លះអ្នកត្រូវហត់នឿយបន្តិច ដើម្បីតែបំពេញតម្រូវការរបស់ពួកគេ ក៏នឹងមិនរារែកក្នុងការធ្វើនោះដែរ។ សរុបមកដោយសារចំណុចខាងលើទាំងអស់នេះហើយ ការដែលអ្នកខ្វល់ខ្វាយពីអ្នកដទៃលើសលប់ពេក លើសពីព្រំដែនកំណត់ វាក៏បាននាំឲ្យអ្នកពេលខ្លះមានអារម្មណ៍ថាភ្លេចគិតពីខ្លួនឯង ភ្លេចបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ហើយចុងក្រោយមនុស្សមួយចំនួនគេមិនទាំងខ្វល់ និងដឹងនូវអ្វីដែលអ្នកបានលះបង់ថែមទៀត។ ក្រឡទី ២ អ្នកតែងតែគិតវិជ្ជមាន មានភាពសុទិដ្ឋិនិយមទៅលើមនុស្សជុំវិញខ្លួន អ្នករមែងបង្កើតរឿងរ៉ាវអស្ចារ្យមួយចំនួន ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល…

កម្ពុជាបារ៉ែន
កីទ្បា

ជម្រាបបងប្អូន៖យប់​នេះ​ក្រុមគោព្រៃកម្ពុជាចេញ​ធ្វើ​សឹកក្នុង​សមរភូមិវាលស្មៅ World Cup ជាមួយម្ចាស់​ផ្ទះហើយ

បន្ទាប់​ពី​ខកខាន​លេង​តាំង​ពី​ចុង​ឆ្នាំ២០១៩ នៅយប់​នេះ ក្រុមជម្រើស​ជាតិ​កម្ពុជាចាប់​ផ្ដើម​បង្ហាញខ្លួន​វិញ​ហើយ​ដោយ​ត្រូវ​ជួបក្រុមម្ចាស់​ផ្ទះបារ៉ែន​ក្នុង​ពាន​រង្វាន់ 2022 FIFA World Cup &2023 AFC Asian Cup វគ្គ​ជម្រុះ​ជុំ​ទី​២​ និង​ជើង​ទី​២​នៅ​កីឡដ្ឋាន Bahrain National Stadium ក្នុង​ទីក្រុង Riffa។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើមនៅ​ម៉ោង ១៧និង៣០​នាទី(ម៉ោងសាកល) ត្រូវ​និង​ម៉ោង​១១​និង​៣០​នាទី​យប់​ម៉ោង​នៅកម្ពុជា។ នេះ​គឺ​ជា​យុទ្ធធនាការ​ទ្រង់​ទ្រាយ​ធំ​លើក​ដំបូងរបស់​ក្រុមជម្រើស​ជាតិ​កម្ពុជាហើយ​ខណៈ​ពួក​គេ​បាន​ធ្វើ​ការ​ហ្វឹកហាត់​រយៈ​ពេល​៤ថ្ងៃ មុន​ការ​ប្រកួត។​រយៈ​ពេល​ជាង​២ឆ្នាំកន្លង​មក​នេះក្រុម​មានមូលដ្ឋាន​នៅ​អាស៊ីអាគ្នេយមិន​ដែល​មាន​លេង​មិត្តភាពអន្តរជាតិ ឬ​ចូល​រួម​ប្រកួតពាន​រង្វាន់​ណាមួយ​នោះ​ទេ​ដោយ​សារ​ស្ថានភាពនៃ​ការ​ឆ្លង​កូវីដ១៩ក្នុង​ប្រទេ៣ស​និង​វិធានការ​បិទខ្ទប់​នានាទាំងក្រៅ​និង​ក្នុង​ប្រទេស។   View this post on Instagram   A…

Cover Sell Online
ប្លែកៗ

សើចហៀរទឹកមាត់! បានប្រពន្ធលក់អនឡាញអ៊ីចឹងហើយ គេឱ្យធ្វើអីត្រូវតែធ្វើ មិនមែនខ្លាចទេ តែខ្ជិលឈ្លោះ

សម័យនេះជាសម័យបច្ចេកវិទ្យា អនឡាញ ការទំនាក់ទំនងភាគច្រើនគឺតាមរយៈអ៊ីនធើណេត សូម្បីតែការងារ និងការរកស៊ី ក៏តាមរយៈអនឡាញដែរ ពិសេសសម័យនេះមានអ្នកលក់អីវ៉ាន់ព្រោងព្រាតតាមអនឡាញ ទាំងម្ហូបអាហារ សំលៀកបំពាក់ និងរបស់ប្រើប្រាស់ជាច្រើនទៀត។ យ៉ាងណាមិញដើម្បីឱ្យការលក់កាន់តែមានការគាំទ្រ និងលក់ដាច់នោះអ្នកលក់បានប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈការ  Boost Post ផលិតផល ហើយវិធីផ្សព្វផ្សាយលក់ដ៏ពេញនិយមនោះគឺការ Lives ផ្ទាល់លក់ផលិតផលតាមហ្វ៊េសប៊ុកតែម្តង។   តែការ Lives លក់ធម្មតាៗមិនអាចទាក់ទាញអតិថិជនទិញផលិតផលរបស់អ្នកឡើយ មានតែរិះរកវិធីនៃការលក់តាម Lives ផ្សេងៗគ្នា អ្នកខ្លះក៏ពូកែនិយាយ កំប្លែង ពូកែវោហា ឬយកការជេរ បញ្ចោរគ្នាដើម្បីទាញអ្នកទស្សនា ឯអ្នកខ្លះខិតខំតុបតែងខ្លួនស្អាតៗ ស៊ិចស៊ី…

Cover Mother Wifi
បច្ចេកវិទ្យា

ស្រីស្អាតជោគជ័យទាំងបច្ចេកវិទ្យា និងការងារសិល្បៈរូបនេះ ជាមាតានៃមូលដ្ឋានគ្រឹះ WiFi GPS និង Bluetooth

Hedy Lamarr គឺជាតារាសម្តែង ដែលមានរូបសម្ផស្សស្រស់ស្អាត និងជាអ្នកច្នៃប្រឌិតជនជាតិអូស្រ្តាលី – អាមេរិក ដែលបានត្រួសត្រាយបច្ចេកវិទ្យា និងបានបង្កើតជាមូលដ្ឋានគ្រឹះដំបូង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងដូចជា WiFi GPS និង Bluetooth មកដល់សព្វថ្ងៃ។ ដំបូងឡើយ Lamarr គឺមានឈ្មោះពិតតថា Hedwig Eva Kiesler កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩១៤ ក្នុងគ្រួសារជនជាតិជ្វីស្វមួយដែលមានជីវភាពធូរធារ។ ដោយសារតែនាងជាកូនទោលនៅក្នុងគ្រួសារនោះ Lamarr ទទួលបានការចាប់អារម្មណ៍ និងក្តីស្រលាញ់យ៉ាងខ្លាំងពីឪពុករបស់នាង…

91d5a10f Dcc3 4b67 82d8 2c35afc56ea0
កីទ្បា

Chelseaនិង Leicester City ត្រូវពិន័យជាប្រាក់ ២២.៥០០ ផោនដូចគ្នាពីបទវាយគ្នាដូចគោហ្វូងកាលពីខែមុន

ក្រុមតោខៀវ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួន ២២.៥០០ អឺរ៉ូ បន្ទាប់​ពី​កីឡាកររបស់​ពួក​គេសឹង​មួយតារាងបូក​ទាំង​កីឡាករបម្រុងជិត ២០នាក់វាយគ្នា និង​ប្រទូសរ៉ាយជាមួយកក្រុម Leicester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge កាលពីខែមុន។ ក្រុមតោខៀវបានយកឈ្នះលើក្រុមកញ្ជ្រោងខៀវ ២-១ នៅរាត្រីន៉ ប៉ុន្តែការប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់ដោយ Ricardo Pereira បានប៉ះពារគ្នាទៅលើ Ben Chilwell ធ្វើអោយមានការភ្ញាក់ផ្អើល រហូត​មានការចូលរួមពីកីឡាករនិងបុគ្គលិកនៃក្រុមទាំងពីរវាយ​គ្នាដូចគោហ្វូង។ ដំបូងឡើយ​អញ្ចេះ​ទេ! Rudiger បានប្រជែងយកបាល់​ជាមួយ Pereira…

New Copy
គ្រួសារ

មិនបាច់ខ្លាចក្រ អត់លុយចាយទេ ឱ្យតែក្នុងគ្រួសារមានទាំង៥ចំណុចនេះ អស់ភ័យហើយ

ក្នុងគ្រួសារនីមួយៗតែងតែមើលសំខាន់ចំពោះប្រាក់ចំណូល និងសម្ភារៈនិយម ព្រោះពួកគេយល់ថាឱ្យតែមានប្រាក់ហើយនឹងមានអ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនេះដែរ យើងអាចសង្កេតឃើញថា ក្នុងក្រតូលគ្រួសារអ្នកមាន និងអ្នកជំនួញជាច្រើន បានបង្ហាញឱ្យឃើញថា ពួកគេមានទម្លាប់ក្នុងការរស់នៅមិនខុសគ្នាប៉ុន្មាននោះទេ យ៉ាងហោចណាស់ ក៏ពួកគេមានរបស់ទាំង ៥ យ៉ាងនេះដែលមានគុណតម្លៃសំខាន់ដូចគ្នា ដើម្បីថែរក្សាគ្រួសារឱ្យកាន់តែមានសុភមង្គល និងភាពកក់ក្តៅ ហើយក៏មិនអាចខ្វះមួយណាបានឡើយ ។ ០១. មិនខ្វះឆន្ទៈតស៊ូ នៅក្នុងជីវិភាពរស់នៅ មនុស្សរាល់គ្នាសុទ្ធតែមានក្តីស្រមៃមិនដូចគ្នា ដើម្បីតែក្តីស្រមៃរបស់ខ្លួនបានទៅខិតខំមិនឈប់ឈរ នេះហើយគឺឆន្ទៈតស៊ូ។ ប្រសិនបើមនុស្សម្នាក់បាត់បង់ឆន្ទៈនេះហើយ អ៊ីចឹងមិនខុសគ្នាពីអ្វីនឹងមនុស្សស្លាប់នោះដែរ។ ទោះជាពេលនេះអ្នកកំពុងតែស្ថិតនៅដំណាក់កាលអ្វីនៅក្នុងជីវិតក៏ដោយ ឱ្យតែអ្នកមិនបោះបង់ មិនរត់ចោល ដូច្នេះដល់ទីបញ្ចប់ប្រាកដជាជោគជ័យ។ ប៉ុន្តែបើមនុស្សម្នាក់គ្មានឆន្ទៈតស៊ូទេនោះ ចំពោះជីវិតនឹងបាត់បង់ក្តីសង្ឃឹម គ្មានកម្លាំងឆ្ពោះទៅមុខ។…

Romelu Lukaku
កីទ្បា

បើកកកាយរឿងមួយចំនួនរបស់ Man Utd ដែល​សារព័ត៌មាន​ធំៗមិនចាប់ភ្លឹកសរសេរ

Juan Mata អាច​នឹង​ចាក​ចេញ​ពី Man Utd ទៅ​ Everton: អតីតកីឡាករជម្រើស​ជាតិ​សាធារណរដ្ឋអៀកឡង់លោក Paddy Kenny ជឿថា Juan Mata គួរតែចាកចេញ​ពី Manchester United ក្នុង​រដូវ​ក្ដៅ​នេះហើយ​ទៅ​ចូល​រួម​ជាមួយ Everton។ អតីតអ្នក​ចាំ​ទី​រូបនេះបាន​ប្រាប់​កាសែត​Football Insider ថា៖ គាត់​នៅ​ជា​កីឡាករល្អ​នៅ​ឡើយ​ហើយបើ​គាត់មាសនឱកាស​ចាកចេញទៅ​លេង​នៅ​ទី​នោះ រៀងរាល់សប្ដាហ៍​គាត់​នឹង​ទទួលបាឱកាស​លេង ហើយ​ Everton គួរតែគិត​អំពី​រឿង​នេះ។ ខ្ញុំជឿជាក់​ថាគាត់​ជាកម្លាំងជំរុញបន្ថែមទៅ​កាន់​ក្លិប”។ ទំនាក់ទំនងរវាង Rooney និង​លោក​Sir Alex Ferguson…

New Copy
សង្គម

ស្រឡាញ់ទាំងអស់ស្មោះតែមួយ ទោះស្មោះតែម្នាក់ក៏ដោយ តែបើស្រឡាញ់លើសពីមួយហើយ គឺមានន័យថាក្បត់ច្បាស់ណាស់

ស្រឡាញ់​ទាំងអស់ស្មោះតែមួយ!!! ឈប់ភ្លាមទៅ​ កុំប្រេីពាក្យនេះជាមួយខ្ញុំ​ ខ្ញុំមិនត្រូវការបែបហ្នឹងឡើយ​ អ្នកត្រូវដឹងថា គ្មានមនុស្សស្រីណាពេញចិត្តឱ្យមនុស្សដែលខ្លួនឯងស្រឡាញ់ដេីរចែករំលែកក្តីស្រឡាញ់ពាសវាលពាលកាលទេ​ ស្រឡាញ់​តែមួយទេីបហៅថាស្មោះ​ តែបេីស្រឡាញ់លេីសពីមួយក៏បានន័យថាអ្នកមិនស្មោះត្រង់បាត់ទៅហេីយ​។ កុំប្រេីពាក្យថាស្មោះតែមួយ​ ឮពាក្យនេះម្តងណាក៏សង្កៀរត្រចៀក​ ហេីយមានអារម្មណ៍មិនសូវល្អដែរ​ ខ្ញុំត្រូវការស្នេហាស្មោះត្រង់​ ចាស់ទុំ​ មិនមែនលេងសេីច​ ស្រឡាញ់​ខ្ញុំគឺខ្ញុំតែម្នាក់​ ស្មោះនឹងខ្ញុំតែមួយ​ វ័យប៉ុណ្ណេះអស់ហេីយ​ កុំអាត្មានិយមយល់តែសេចក្តីសុខខ្លួនឯង​ពេក កុំបន្ទាបតម្លៃខ្លួនឯងធ្វេីជាមនុស្សក្បត់ ហេីយប្រេីពាក្យមួយឃ្លាខាងលេីនេះមកគាំទ្រទង្វេីមិនសមគួរមួយនេះ។​ រៀនយកចិត្តគេដាក់ក្នុងចិត្តយេីងផង​ ចុះប្រសិនបើខ្ញុំជាអ្នកក្បត់អ្នកវិញ​ ខ្ញុំលួចលាក់ទាក់ទងមនុស្សប្រុសផ្សេង​ ហេីយខ្ញុំប្រាប់ទៅអ្នកវិញថាខ្ញុំស្រឡាញ់ទាំងអស់ស្មោះតែអ្នកម្នាក់​ ខ្ញុំគ្រាន់តែលេងសេីច​ តេីអ្នកព្រមទេ? អ្នកទទួលយកបានទេ? អ្នកមានអារម្មណ៍បែបណាដែរ? ជាក់ស្ដែងណាស់ អារម្មណ៍ខ្ញុំក៏មិនខុសពីអ្នកដែរ​ អារម្មណ៍ត្រូវគេក្បត់​ អារម្មណ៍គេមេីលងាយថាជាមនុស្សល្ងង់ដូចទីងមោងអត់ដឹងខ្យល់អី​…

Bnnb
កីទ្បា

កុំ​ថា​គេ​ខ្ជិល! តាម​ពិត​ទម្លាប់​ពត់​ខ្លួន និង​ស្ងាប​ច្រើន​អាច​នាំ​ប្រយោជន៍​ធំ ៤ នេះ​ដល់​រាងកាយ

ជា​ទូទៅ​អ្នក​ឧស្សាហ៍​ឃើញ​មនុស្ស​មួយ​ចំនួន ចូលចិត្ត​លើក​ដៃ​ពត់​ខ្លួន​ពត់​ប្រាណ ហើយ​ខ្លះ​ឧស្សាហ៍​ស្ងាប​ច្រើន​ទាំង​ដែល​ពេល​ខ្លះ​ពួក​គេ​បាន​ទទួល​ទាន​ដំណេក​គ្រប់គ្រាន់​ទៅ​ហើយ។ បើ​មិន​ដឹង​អ្នក​អាច​គិត​ថា​វា​ទម្លាប់​ខ្ជិល​ច្រអូស​ដែល​ពួក​គេ​គួរ​ជៀសវាង ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ការ​ពិត​ទៅ នោះ​អាច​នាំ​ផល​ប្រយោជន៍​សំខាន់ៗ​ដល់​រាងកាយ​របស់​អ្នក​ទៅ​វិញ​ទេ។ ជា​ឧទាហរណ៍​ជាក់​ស្តែង បន្ទាប់​ពី​ក្រោក​ពី​ដំណេក​ខ្លួន​ប្រាណ​របស់​អ្នក​ងើប ប៉ុន្តែ​ជា​ធម្មតា​សាច់ដុំ​ក្នុង​រាយកាយ​វា​មិន​ទាន់​ដំណើរការ​ទាំង​ស្រុង​ទេ លុះ​ត្រា​តែ​អ្នក​មាន​សកម្មភាព​អ្វី​មួយ​សិន ហើយ​ការ​ពុត​ខ្លួន​នេះ​ក៏​រាប់​ជា​សកម្មភាព​ល្អ​មួយ​ដែរ។ ១) អាច​កាត់​បន្ថយ​បញ្ហា​ថប់​អារម្មណ៍ ឬ​ស្តេ្រស នៅ​ពេល​ដែល​យើង​លាត​សន្ធឹង​ដង​ខ្លួន ឬ​ពត់​ខ្លួន ជួន​ពេល​តែ​មួយ​ជាមួយ​ការ​ស្ងាប​នោះ​អាច​ជួយ​ឲ្យ​លំហូរ​ឈាម​របស់​យើង​ដំណើរការ​ល្អ ហើយ​វា​ក៏​ស្វ័យប្រវត្តិ​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស។ នោះ​ក៏​ដោយសារ​តែ​ប្រព័ន្ធ​សរសៃប្រសាទ ដែល​ទទួល​បន្ទុក​ទៅ​លើ​ដំណើរការ​ចង្វាក់​បេះដូង ការ​រំលាយ​អាហារ វា​ចាប់ផ្តើម​លោត។ ២) មិន​ធ្វើ​ឲ្យ​យើង​ជាប់​សន្លាក់​ដៃ​ជើង ការ​ដែល​យើង​នៅ​នឹង​ថ្កល់​មួយ​កន្លែង ឬ​អ្នក​ឧស្សាហ៍​អង្គុយ​យូរ គឺ​ខ្លួន​ប្រាណ​របស់​អ្នក​ចាប់ផ្តើម​ជាប់​សន្លាក់​នៅ​ទីតាំង​ណា​មួយ​ជាក់​ជា​មិន​ខាន។ ហេតុផល​នេះ​ហើយ​អ្នក​ត្រូវ​ក្រោក​ឈរ​ឡើង ហើយ​លើក​ដៃ​ពត់​ខ្លួន​ចុះ​ឡើង ដើម្បី​ឲ្យ​រាងកាយ​ចាប់ផ្តើម​ដំណើរការ និង​អាច​ប្រាប់​ទៅ​កាន់​ខួរក្បាល​ឲ្យ​ដឹង​ថា…

4aaecefa 136e 4110 B1cc 6284f8c66bdc
កីទ្បា

Barcelona លេង​ក្បាច់​មួយជាមួយលោក Ronald Koeman ក្រោយ​ដឹង​ថា​គាត់​បន្ត​ដឹកនាំមួយរដូវកាល​ទៀត

ស្ថានីយទូរទស្សន៍ TV3(ទូរទស្សន៍នៅអឺរ៉ុប​ទេ) និង ESPN ដែលជាប្រភពពីរអាចទុកចិត្តបានបានរាយការណ៍ថា ឥឡូវនេះលោក Ronald Koeman ទំនងជាបន្តដឹ២កនាំនៅ Barcelona យ៉ាងហោចណាស់មួយរដូវកាលទៀត។ សេចក្តីសម្រេចចិត្តនេះត្រូវបានគេរាយការណ៍ថាក្លិបបានទាក់ទងទៅគាត់ក្នុងអំឡុងពេលប្រជុំមួយកាលពីថ្ងៃអង្គារ។ គេបាននិយាយថាហេតុផលនៅពីក្រោយការសម្រេចចិត្តគ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះនៅបន្ត​មួយរដូវ​កាល​ទៀតគឺមកពីអសមត្ថភាពរបស់លោក Joan Laporta(ប្រធានក្លិបថ្មី)​រក​គ្រូបង្វឹក​មក​ជំនួសមិនបាន​ទាន់​ពេល។   បើ Koeman បន្តនៅ Camp Nou, Barca នឹងសំឡើងរកលទ្ធភាពចរចាកិច្ចសន្យារបស់គាត់ឡើងវិញ។ ប្រភពខាងលើអះអាងថាក្លិបមានមូលដ្ឋាន​ក្នុងទឹកដីកាតាឡាន់ ចង់កាត់បន្ថយប្រាក់ខែរបស់គ្រូបង្វឹករូបនេះ និងផ្តល់ជូននូវប្រាក់ដែលនៅសល់ជារង្វាន់វិញ ប្រសិនបើគាត់​ជួយក្លិបឈ្នះពានរង្វាន់​ជាក់​លាក់ណាមួយនៅ​រដូវ​កាល​ក្រោយ។ គ្រូបង្វឹក​រូបនេះ​នៅ​សល់​កុងត្រា​ជាមួយ FC Barcelona មួយរដូវ​កាល​ទៀត។ រដូវ​កាល​ដំបូង​នៅ​កីឡដ្ឋាន…

Mm
សង្គម

ប្លោកនោមទប់ទឹកបានតែ ០,៥ លីត្រទេ ចុះបើយើងទម្លាប់ទប់នោមយូរ តើនឹងមានរឿងអ្វីកើតឡើង?

ជឿ​ថា​យុវវ័យ​ភាគ​ច្រើន នៅ​ពេល​ដែល​ការងារ​រវល់​ខ្លាំង ឬ​ស្ថិត​ក្នុង​ពេលវេលា​ចាំ​បាច់​ណា​មួយ ពួក​គេ​លែង​ទាំង​អើពើ​ពី​ការ​បត់ជើងតូច​ថែម​ទៀត។ ដោយ​នៅ​ពេល​ឈឺ​បត់ជើងតូច ឬ​ឈឺ​នោម ពួក​គេ​ចេះ​តែ​អូស​បន្លាយ​ពេល ហើយ​បង្ខំ​ខ្លួន​ឯង​ថា​មិន​អី ឬ​ចាំ​បង្ហើយ​ការងារ​អ្វី​មួយ​ហើយ​សិន។ សួរ​ថា​តើ​ទម្លាប់​បែប​នេះ​ទៅ​មុខ​ទៀត​ល្អ​ដែរ​ឬ​ទេ? ចម្លើយ៖ គឺ​មិន​ល្អ​នោះ​ទេ ហើយ​វា​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់ ឬ​បណ្តាល​ឲ្យ​អ្នក នោម​លែង​កើត​ក៏​មាន។ ជា​ទូទៅ​ប្លោក​នោម​មនុស្ស​ពេញ​វ័យ អាច​ទប់​ទឹក​នោម​បាន​ប្រហែល​កន្លះ​លីត្រ ហើយ​ប្រសិន​ឈាន​ដល់​ចំណុច​មួយ​ដែល​ពេញ ឬ​ដល់​ដែន​កំណត់​របស់​វា វា​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ឲ្យ​ដឹង​ភ្លាម ថា​ប្លោកនោម​ត្រូវ​ការ​បញ្ចេញ​ចោល តែ​បើ​ខួរក្បាល​ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​យើង​ឆ្លើយ​មក​វិញ​ថា ត្រូវ​ទប់​សិន ឬ​រក្សា​ទុក​សិន នោះ​វា​នឹង​រក្សា​ទប់ ដោយ​ឆ្លងកាត់​មុខងារ​នៃ​ផ្នែក​ក្រសាល់ (Sphincter) ដើម្បី​កុំ​ឲ្យ​ទឹក​នោម​វា​ហូរ​ចេញ​មក។ ត្រង់​ផ្នែក​ក្រសាល់​នេះ​ដែរ វា​ជា​រនាំង​ទប់​ទឹក​នោម​មួយ​យ៉ាង​ល្អ​បំផុត តែ​ប្រសិន​ណា​វា​ត្រូវ​ដំណើរការ​ញឹកញាប់​ពេក ឬ​មាន​ន័យ​ថា…