Barcelona លេង​ក្បាច់​មួយជាមួយលោក Ronald Koeman ក្រោយ​ដឹង​ថា​គាត់​បន្ត​ដឹកនាំមួយរដូវកាល​ទៀត

4aaecefa 136e 4110 B1cc 6284f8c66bdc
ការផ្សាយពាណិជ្ជកម្ម

ស្ថានីយទូរទស្សន៍ TV3(ទូរទស្សន៍នៅអឺរ៉ុប​ទេ) និង ESPN ដែលជាប្រភពពីរអាចទុកចិត្តបានបានរាយការណ៍ថា ឥឡូវនេះលោក Ronald Koeman ទំនងជាបន្តដឹ២កនាំនៅ Barcelona យ៉ាងហោចណាស់មួយរដូវកាលទៀត។ សេចក្តីសម្រេចចិត្តនេះត្រូវបានគេរាយការណ៍ថាក្លិបបានទាក់ទងទៅគាត់ក្នុងអំឡុងពេលប្រជុំមួយកាលពីថ្ងៃអង្គារ។

R847385_1296x729_16 9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គេបាននិយាយថាហេតុផលនៅពីក្រោយការសម្រេចចិត្តគ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះនៅបន្ត​មួយរដូវ​កាល​ទៀតគឺមកពីអសមត្ថភាពរបស់លោក Joan Laporta(ប្រធានក្លិបថ្មី)​រក​គ្រូបង្វឹក​មក​ជំនួសមិនបាន​ទាន់​ពេល។

ការផ្សាយពាណិជ្ជកម្ម
Aa945 16221909382452 800
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

បើ Koeman បន្តនៅ Camp Nou, Barca នឹងសំឡើងរកលទ្ធភាពចរចាកិច្ចសន្យារបស់គាត់ឡើងវិញ។ ប្រភពខាងលើអះអាងថាក្លិបមានមូលដ្ឋាន​ក្នុងទឹកដីកាតាឡាន់ ចង់កាត់បន្ថយប្រាក់ខែរបស់គ្រូបង្វឹករូបនេះ និងផ្តល់ជូននូវប្រាក់ដែលនៅសល់ជារង្វាន់វិញ ប្រសិនបើគាត់​ជួយក្លិបឈ្នះពានរង្វាន់​ជាក់​លាក់ណាមួយនៅ​រដូវ​កាល​ក្រោយ។

ការផ្សាយពាណិជ្ជកម្ម
6a3bc5fb Fd42 4aaa Ab5a 173637d9135b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រូបង្វឹក​រូបនេះ​នៅ​សល់​កុងត្រា​ជាមួយ FC Barcelona មួយរដូវ​កាល​ទៀត។ រដូវ​កាល​ដំបូង​នៅ​កីឡដ្ឋាន Camp Nou  គាត់​ជួយក្លិប​ឈ្នះពាន Copa de Ray, បញ្ចប់ចំណាត់ថ្នាកើលេខ៣​នៅ La Liga និងធ្លាក់ចេញ​ពី​ពាន​រង្វាន់ Champions League នៅ​វគ្គ១៦ក្រុមចុងក្រោយ។

ការផ្សាយពាណិជ្ជកម្ម