រកឃើញកីឡាករល្អបំផុត​ក្នុង​ Premier League រដូវ​កាល ២០២០/២០២១​ហើយ

PPOTY
ការផ្សាយពាណិជ្ជកម្ម

ខ្សែការពារ Ruben Dias របស់ក្រុម Manchester City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League នៅក្នុងរដូវកាលដំបូងរបស់គាត់។

Images 2 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Dias បានផ្តួលគូប្រជែងឆ្នើម ៗមួយចំនួន​ដូចជាមិត្តរួម​ក្រុម Manchester City គឺ Kevin De Bruyne, Ilkay Gundogan និង Phil Foden ។ Kane និង Bruno Fernandes ក៏បានជាប់ឈ្មោះក្នុងបញ្ជីសម្រាំងចុងក្រោយដែរ ប៉ុន្តែ​មិន​បាន​ទទួលជ័យលាភីនោះ​ទេ។

ការផ្សាយពាណិជ្ជកម្ម

Mo Salah គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាពកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League រដូវ​កាល​នោះ​ទេ ទោះ​បី​ជា​គាត់ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជេះាង​គេ​លំដាប់​ពី​២ (២២គ្រាប់)​តាម​ពី​ក្រោយ​ម្ចាស់​ស្បែកជើងមាស Harry Kane ក៏​ដោយ។

E3HMwvyXoAY1LlM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទោះយ៉ាងណា Salah ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមល្អបំផុតនៃរដូវកាលមុនដែលទើប​តែបានប្រកាសកាលពីយប់មិញ។ Bruno Fernandes ដែលជាគូប្រជែងដ៏រឹងមាំសម្រាប់រង្វាន់នេះតែ​មិនជាប់ ទោះបីគាត់ជាអ្នករកគ្រាប់បាល់ដ៏ច្នៃប្រឌិតបំផុតម្នាក់សម្រាប់ក្រុម Manchester United កាលពីរដូវកាលមុនក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម
0_Bruno Fernandes
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គាត់បានស៊ុតបាល់បញ្ចូលទី ១៨ គ្រាប់និងបញ្ជូនបាល់ ១២ លើក ក្នុង​នាម​ជាខ្សែបម្រើតែម្នាក់​គត់​ក្នុងចំណោម​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេបំផុត។។ នៅក្នុងស្ថិតិនេះ Fernandes ក៏បានបំបែកកំណត់ត្រារបស់ Frank Lampard ផងដែរ។

43861633 9654789 Image A 88_1622888217248
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទោះយ៉ាងណា Bruno ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុមបិសាចក្រហមដែលជាពានរង្វាន់ដែលសមនឹងទទួលបានបន្ទាប់ពីយុទ្ធនាការដ៏អស្ចារ្យ​មួយ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម