ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gg
សង្គម

រូបភាពមួយដែលអ្នកសម្លឹងឃើញមុនគេ អាចទម្លាយពីអ្វីដែលអ្នកនឹងជួបនៅពេលខាងមុខ

តាមរយៈរូបភាពបំភ័ន្តភ្នែកមួយនេះ ចូរអ្នកសម្លឹងមើលមួយស្របក់ ហើយផ្តល់ចម្លើយមកវិញ តើអ្នកចាប់អារម្មណ៍រូបភាពណាមុនគេ? ចម្លើយរបស់អ្នកអាចឲ្យយើងបង្ហាញត្រលប់ទៅវិញ នៅរឿងរ៉ាវដែលនឹងអាចកើតឡើងក្នុងជីវិតអ្នកនៅពេលខាងមុខ៖ ១) ទម្រង់មុខមនុស្ស អ្នកនឹងទទួលបានភាពរុងរឿងក្នុងអាជីពការងារ ឬអាជីវកម្ម។ ដោយជម្លោះ ការទាស់ពាក្យសម្តីផ្សេងៗនឹងត្រូវបានដោះស្រាយនៅពេលខាងមុខ នាំឲ្យអ្នកទទួលបានភាពត្រូវរ៉ូវគ្នាវិញជាមួយមិត្តរួមការងារ ឬដៃគូសហការ។ យ៉ាងណាបើអ្នកកំពុងគិតចង់ចាប់ផ្តើមអ្វីថ្មីមួយ ឬការបោះជំហានថ្មីក្នុងវិស័យណាមួយ ពេលវេលាដ៏ខ្លីខាងមុខនេះគឺសក្តិសមបំផុតហើយ។ ២) សត្វក្ងោក បើអ្នកកំពុងទំនេរ មិនទាន់មានអាជីពការងារណាមួយនឹងនទេនោះ វាដល់ពេលហើយដោយកំឡុងខែកក្កដានេះ អ្នកនឹងទទួលបានការងារដ៏សមប្រកបមួយ។ ប៉ុន្តែការងារដំបូង អ្នកត្រូវខិតខំបន្តិច វាអាចជានឿយហត់បន្តិច តែអ្នកនឹងទទួលបានបទពិសោធន៍ច្រើនពីវា។ ៣) ដើមឈើ អ្នកនឹងជួបមនុស្សម្នាក់ ដែលជាគូព្រេង ដោយគេនឹងពាំនាំក្តីស្រលាញ់មកកាន់អ្នក…

10 2333
សង្គម

រៀងរាល់​ព្រឹក​បើ​ចេញ​សញ្ញា​ព្រមាន​ទាំង​នេះ គឺ​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្បាស់​ណាស់

នៅ​រៀងរាល់​ព្រឹក បើ​រាងកាយ​អ្នក​ចេញ​សញ្ញា​ទាំង ៥ នេះ​មក នោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ពី​ជំងឺ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស៖ ៥) អញ្ចាញ​ធ្មេញ​ហូរ​ឈាម ជា​ធម្មតា​នៅ​ពេល​ដែល​អញ្ចាញ​ធ្មេញ​ហូរ​ឈាម​នៅ​ពេល​អ្នក​ដុស​ធ្មេញ វា​អាច​មក​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​បើ​វា​មិន​ស្ថិត​ក្នុង​ជំពូក​បញ្ហា​នោះ វា​ក៏​អាច​មក​ពី​បញ្ហា​ឈាម​កក ដែល​នេះ​ទាក់ទង​នឹង​ជំងឺ​ថ្លើម​វិញ។ ៤) ក្អក​យូរ ហើយ​ក្អក​ជាមួយ​ស្លេស នៅ​ពេល​ដែល​អ្នក​ងើប​ពី​ព្រលឹម ហើយ​ឧស្សាហ៍​ក្អក​ឥត​ឈប់ ៣-៤ សប្តាហ៍​ហើយ​មិន​បាត់​សោះ វា​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ហើយ ដោយ​នេះ​អាច​ទាក់ទង​នឹង​បញ្ហា​សួត ពោល​អាច​ជា​រលាក​ទង​សួត។ ៣) ទឹក​នោម​ពណ៌​ប្លែក ក្រោយ​ក្រោក​ពី​គេង ពេល​អ្នក​នោម​លើក​ដំបូង​ប្រចាំ​ថ្ងៃ ទឹក​នោម​គួរ​តែ​ចេញ​ពណ៌​លឿង​ស្រាល តែ​បើ​ប្រែ​ទៅ​ជា​ពណ៌​លឿង​ងងឹត នោះ​មាន​ន័យ​ថា អាច​មក​ពី​អ្នក​មាន​បញ្ហា​ប្លោក​នោម ឬ​តម្រង​នោម។…

Thumnail
សង្គម

តារាចម្រៀងសិ.ចស៊ី កញ្ញា រតនៈពិសី វិលត្រលប់មកចូលសិល្បៈវិញ ច្រៀងដៀលHATERកប់ៗមាត់(មានវីឌីអូ)

តារាចម្រៀងសិ.ចស៊ីសាច់សខ្ចី កញ្ញា រតនៈពិសី វិលចូលមកសិល្បៈវិញក្រោយបាត់មុខអស់មួយរយៈធំ ដោយនាំមកជាមួយនឹងចម្រៀងមួយបទដែលមានចំណងជើងថា Hater។ តារាចម្រៀងប្រចាំផលិតកម្ម Top Music កញ្ញា រតនៈពិសី តែងតែនាំមកនូវជាមួយបទចម្រៀងដែលប្លែកមកជូនដល់អ្នកគាំទ្ររបស់កញ្ញាជានិច្ច។ ជាក់ស្តែងដូចមុនពេលដែលកញ្ញាផ្អាកពីសិល្បៈ កញ្ញាបានចេញនូវចម្រៀងមួយបទដែលមានចំណងជើងថា អត់កំណើត ។ ហើយបទ អត់កំណើត នោះផងដែរ ក៏ត្រូវបានមហាជនចែករំលែកភ្លូកទឹកភ្លូកដី ធ្វើឲ្យបទនោះផ្ទុះមធ្យមក្នុងពេលមួយប៉ព្រិចភ្នែក។ បទ Hater ដែលកញ្ញា រតនៈពិសី នាំមកបង្ហាញក្នុងពេលចូលសិល្បៈវិញ គឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោក យឹម ជីមហ៊ុយ និងត្រូវបានដឹកនាំសម្តែងដោយ លោក ចាន់…

អង្គរថាយហ្គឺរ
កីទ្បា

អង្គរថាយហ្គឺរ​ជិះឡានក្រុងទៅ​យក​បី​ពិន្ទុពី​ក្រុមម្ចាស់​ផ្ទះព្រះខ័នរាជស្វាយរៀងទាល់​តែ​បាន

ក្រុមអង្គរថាយហ្គឺរបានយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល​២០២១ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១។ ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy បានទាត់បញ្ចូលទីនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ បន្ទាប់ពីការបញ្ជូនដោយ សុខ សំណាង ក្នុងនាទីទី៥។ នាំមុខ​មិន​ទាន់​បានក្តៅ​ដៃផង ៥នាទីក្រោយមក អង្គរថាយហ្គឺរតាមស្មើវិញ ពេលខ្សែបម្រើ ឡុង ម៉េងហាវ លើកបាល់ជ្រុង ហើយខ្សែការពារ តាំង ពិសី លោតទាត់យ៉ាងអស្ចារ្យផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់។…

Happiness Key
ទស្សនៈ

តើអ្វីទៅគឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៏ជាច្រេីនអំពីការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅតែរឿងល្អៗនោះអ្នកនឹងជួបតែរឿងល្អៗ នោះជីវិតអ្នកគឺពេញដោយ ក្តីសង្ឃឹម សុខភាព និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងនឹងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរយេីងត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែរយេីងគិត។ ១០ ចំនុចខាងក្រោមនេះគឺជាអត្ថប្រយោជន៏ដែរខ្ញុំបានស្រាវជ្រៀវហេីយវាមានផលប្រយោជន៍ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖ ១.គំនិតវិជ្ជមានទាក់ទាញព្រឹត្តិការណ៍វិជ្ជមានមនុស្សវិជ្ជមាន៖ ប្រសិនបេីយេីង សំរេចចិត្តដេីម្បីក្លាយ ជាមនុស្សវិជ្ជមាន នោះអ្នកក៏អាចក្លាយជា ប្រភេទមនុស្សដែរគេហៅថា «ច្បាប់នៃការទាក់ទាញ» មានន័យថា ប្រសិនបេីយេីងគិត តែរឿងវិជ្ជមានច្រេីននៅក្នុងជីវិត នោះរឿងល្អៗនឹងកេីតឡេីងចំពោះអ្នក។ ២. មានទំនាក់ទំនងដ៏ល្អ និង ចុះសំម្រុងគ្នា នៅពេលដែរអ្នកជ្រេីសរេីសឥវិយាបទវិជ្ជមាន អ្នកនឹងសំគាល់ឃេីញថាមនុស្សយេីងមានលក្ខណៈសម្បត្ដិល្អៗជាច្រេីន និង មិនអើពើពីកំហុស…

Junior Firpo
កីទ្បា

Leeds United ប្រកាស​ចុះកុងត្រា​យកខ្សែការពារ Junior Firpo ពីក្លិប FC Barcelona

Leeds United បាន​ប្រកាស​ជាផ្លូវការ​ថា​បាន​ចុះកុងត្រា​យក​ខ្សែការពារលេង​បាន​ច្រើន​តំណែង Junior Firpo ពីក្លិប​ FC Barcelona ដែល​កុងត្រា​បានស៊ីញេលើ​ក្រដាស​រយៈពេល​៤ឆ្នាំ​ផុត​កំណត់​នៅ​ខែ​មិថុនាឆ្នាំ២០២៥។ កើតនៅសាធារណរដ្ឋដូមីនីកែន Firpo បានផ្លាស់ទៅប្រទេសអេស្បាញតាំងពីគាត់នៅក្មេង ហើយបានចូល​ហ្វឹកហាត់លើក​ដំបូងនៅ​ក្លិប Real Betis។ Firpo ចាប់ផ្តើមបង្ហាញខ្លួននៅ La Liga លើកដំបូងនៅខែកុម្ភៈឆ្នាំ ២០១៨ ក្នុងជ័យជម្នះ ១-០ របស់ Betis លើ Deportivo La Coruna ។ ខ្សែការពារស្លាបរូបនេះបានក្លាយជាផ្នែកមួយសំខាន់និង​បាន​លេងទៀងទាត់នៅ​កីឡដ្ឋាន Estadio Benito…

7
ទស្សនៈ

ចង់ដឹងមនុស្សម្នាក់នោះបែបណា គឺមានតែពេលវេលា និងទឹកចិត្តប៉ុណ្ណោះ ទើបអាចឆ្លុះបញ្ចាំងពីគេបានច្បាស់

ប្រើភ្នែកមើលមនុស្ស អាចស្រវាំង ព្រោះភ្នែកគ្រាន់តែមើលឃើញរបស់មានរូបតែប៉ុណ្ណោះ ។ ចិត្តគេសរ ឬខ្មៅ ប្រើភ្នែកទៅមើល អាចនឹងមើលខុស ពីព្រោះភ្នែកមិនអាចមើលឃើញដល់ចិត្តរបស់គេនោះទេ។ មើលមនុស្សម្នាក់ ត្រូវប្រើពេលវេលាមកមើល រឿងខ្លះអាចបិទបាំងភ្នែកមួយគ្រាបាន តែមិនអាចបិទបាំងបានមួយជីវិតនោះទេ ក្រដាសមិនអាចខ្ចប់ភ្លើងបានយូរឡើយ មុន និងក្រោយគង់តែដឹង។ ពេលវេលានឹងយកភាពក្លែងក្លាយបកស្រោមមុខចេញ និងពាក្យកុហកទាំងឡាយដែលបង្ហាញការពិតនៅថ្ងៃណាមួយ។ មើលមនុស្សម្នាក់ ត្រូវប្រើចិត្តមកមើល ក្នុងចិត្តមានអារម្មណ៍អ្វី មានតែខ្លួនឯងទេទើបដឹង។ បើក្នុងចិត្តគេចេះគិតដល់អ្នក គេមិនអាចនិយាយកុហកអ្នកឡើយ ក៏មិនអាចប្រើល្បិចបោកបញ្ឆោតអ្នកដែរ។   ពេលវេលាអាចជួយអ្នក អាចស្គាល់ពីចិត្តពិត និងក្លែងក្លាយ ចិត្តអាចជួយអ្នក បែងចែកភាពស្និទ្ធស្នាល និងឃ្លាតឆ្ងាយ…

7
ស្នេហាយុវវ័យ

ស្រីៗគួររៀនសង្កេតមើល បើពេលឈ្លោះគ្នាហើយ ដៃគូបង្ហាញសញ្ញាទាំង៣នេះចេញមក អ្នកគួរតែឆាប់ចាកចេញ កុំបន្តទៀតអី

គេច្រើននិយាយថា ពេលដែលអ្នករស់នៅជាមួយមនុស្សយ៉ាងម៉េច ជីវិតរបស់អ្នក នឹងមានភាពសភាពយ៉ាងនោះដែរ ក៏ដូចគ្នានៅក្នុងរឿងស្នេហា មនុស្សស្រីចាំបាច់ត្រូវមើលឱ្យច្បាស់ពីមនុស្សប្រុសដែលនៅក្បែរខ្លួន ទោះជាស្រលាញ់មនុស្សម្នាក់ខ្លាំងយ៉ាងណា ក៏ត្រូវរកមនុស្សប្រុសដែលមានចរិតល្អដែរ ដូច្នេះជីវិតថ្ងៃក្រោយទើបមានសុភមង្គល។ តាមពិតទៅ ចង់ស្ទាបស្ទង់ថាគេជាមនុស្សយ៉ាងដូចម្តេច មើលក្រោយពេលអ្នកទាំងពីរឈ្លោះគ្នាទៅដឹងហើយ។ ពេលដែលឈ្លោះគ្នាហើយ មនុស្សប្រុសមានកាយវិការបែបនេះ គឺបានន័យថាគេដាច់ចិត្តណាស់ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏កុំផ្ញើជីវិតលើគេឱ្យសោះ បើមិនអ៊ីចឹងទេ អ្នកដែលរងទុក្ខ គឺមានតែខ្លួនឯងនេះហើយ។ ១. ពេលដែលឈ្មោះគ្នាហើយ គេនៅតែស៊ីផឹកសប្បាយដូចគ្មានអ្វីកើតឡើង បើសិនក្រោយពេលឈ្លោះគ្នាហើយ គេនៅតែអាចចេញទៅស៊ីផឹកសប្បាយទៀតនោះ សឹងតែអាចនៅលេងហ្គេមបណ្តើរទៀតនោះ ដោយមិនបានគិតពីអារម្មណ៍របស់អ្នកទាល់តែសោះ និយាយទៅ គេបានមិនស្រលាញ់អ្នកទេ ម្យ៉ាងទៀតក៏ចិត្តដាច់ខ្លាំងណាស់ដែរ។ គេមិនអាចទៅយកចិត្តទុកដាក់នឹងអ្នកឡើយ មិនខ្វល់ពីអារម្មណ៍របស់អ្នក មនុស្សប្រុសបែបនេះមិនអាចផ្តល់សុភមង្គលដល់អ្នកនោះទេ…

7
សុខភាព

តែបៃតង ក៏មានអត្ថប្រយោជន៍ជាច្រើន ដល់រាងកាយ និងសុខភាពរបស់មនុស្សយើង

តែបៃតងត្រូវបានគេនិយាយតៗគ្នាថា ជាភេសជ្ជៈដែលផ្តល់ប្រយោជន៍ជាច្រើនដល់រូបរាងកាយ។ វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនមុខ ដែលអាចជួយដល់សុខភាពរបស់យើងព្រមទាំង អាចជំនួយដល់ការគិត បញ្ចុះជាតិខ្លាញ់ ការពារពីជំងឺមហារីក និងកាត់បន្ថយហានីភ័យនៃជំងឺបេះដូង។ ខាងក្រោមនេះជាសារៈប្រយោជន៍ដែលបានពីការទទួលទានតែបៃតង ៖ ១. ផ្ទុកសារធាតុសកម្មជាច្រើនជួយដល់សុខភាព នៅក្នុងតែបៃតង វាជាភេសជ្ជៈបំបាត់ភាពស្រេកទឹក តែក៏បានផ្ទុកសារធាតុសមាសជាច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់រូបរាងកាយរបស់យើង នៅក្នុងនោះ តែបៃតងវាសម្បូរទៅដោយ polyphenols ដែលជាធម្មជាតិវា ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់មនុស្ស ដូចជាកាត់បន្ថយការរលាក និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ មួយវិញទៀតវាផ្ទុក សារធាតុ catechin ឈ្មោះគីមី epigallocatechin-3-gallate (EGCG) សារធាតុនេះជាប្រភេទប្រឆាំងអុកស៊ីតកម្ម ដែលការពារកោសិការបស់យើងពីការខូចខាត ម្យ៉ាងវិញទៀតវាក៏អាចជួយដល់រាងកាយរបស់យើងប្រឆាំងនឹងជំងឺផ្សេងៗបានថែមទៀត។…

7
សុខភាព

សម្រាប់អ្នកដែលតែងតែទទួលទានទឹកឃ្មុំ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នឹកស្មានមិនដល់

ទឹកឃ្មុំជាអាហារដែលមនុស្សយកមកប្រើប្រាស់តាំងពីសម័យបុរាណ វាអាចប្រើសម្រាប់ជាម្ហូបអាហារ។ ទឹកឃ្មុំវាមានសារៈប្រយោជន៍ច្រើនណាស់ដែលផ្តល់ទៅដល់មនុស្ស ដោយសារសារធាតុសមាស ដែលឃ្មុំបានក្រេបលំអងពីផ្កា យកមកបង្កើតជាទឹកឃ្មុំ មានរសជាតិផ្អែម តែគ្មានកាឡូរីនោះទេ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកឃ្មុំក្រោយពីទទួលទាន ៖ ១. ផ្ទុកទៅដោយសារធាតុចិញ្ចឹមចម្បងៗ ទឹកឃ្មុំមានរសជាតិផ្អែម មានលក្ខណៈខាប់ នៅក្នុងទឹកឃ្មុំសម្បូរទៅដោយស្ករដែលបានពីលំអងផ្កា ហើយទឹកឃ្មុំទាំងនោះធាតុពិតគឺ ឃ្មុំផលិតវាឡើងដើម្បីទុកបម្រុងសម្រាប់កូនឃ្មុំដែលទើបញាស់ សម្រាប់ធ្វើជាអាហារ។ នៅក្នុងទឹកឃ្មុំ១ស្លាបព្រា មានផ្ទុក ១៧ក្រាមនៃស្ករ ដោយស្ករទាំងនោះ មានដូចជា fructose glucose maltose និង sucrose ហើយវាក៏ផ្ទុកនូវប្រូតេអ៊ីន និងពពួកវីតាមីនចម្រុះនៅក្នុងនោះ ម្យ៉ាងវិញទៀត វាផ្ទុកនូវរុក្ខសមាស…

New Copy
ប្លែកៗ

តាមជំនឿពីបុរាណ! កាត់សក់ថ្ងៃណាល្អ? កាត់ក្រចកថ្ងៃណាទើបមានរាសីខ្ពស់?

តាមក្បួនបុរាណគេនិយមកាត់សក់នៅថ្ងៃសៅរ៍៥កើត ឬ៥រោច ដែលគេមានជំនឿថា ជាថ្ងៃមានគុណប្រសើរ ឈ្នះអស់មារសត្រូវទាំងពួង និងជាមហានិយមគឺស្នេហ៍មុខយ៉ាងពិសេស។ ហេតុនេះការកាត់សក់ គឺជាជោគមួយផ្នែកសម្រាប់ប្រមូលផ្តុំនូវសោភ័ណភាព និងអាចជាការរំលស់នូវសោភ័ណភាពបានផងដែរ។ ដូច្នេះពីសម័យបុរាណមុននឹងកាត់សក់គេតែងរើសថ្ងៃណាស់ ដើម្បីបានជាសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារទៀតផង។ កាលណាកាត់សក់ខុសទំនង ឬកាត់សក់ខុសថ្ងៃ នោះគេជឿថានឹងអាចនាំមកនូវសេចក្តីក្រហល់ក្រហាយស្ទាក់ស្ទើរជាប់នៅក្នុងចិត្តជានិច្ច។ ចំណែកឯការកាត់ក្រចកដៃជើងវិញក៏ដូច្នេះដែរ គេជឿថាប្រសិនបើកាត់នៅក្នុងថ្ងៃដែលមានសិរីសួស្តី នោះនឹងជួយឱ្យខ្លួនសមប្រថ្នា ធ្វើការអ្វីក៏តែងតែប្រកបបាននូវសេចក្តីល្អ មានជោគមានជ័យជាដរាប។ តោះចង់ដឹងថា គួរកាត់សក់ ឬកាត់ក្រចកដៃជើងនៅក្នុងថ្ងៃណាល្អនោះ មកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖ ក) តើគួរកាត់សក់នៅថ្ងៃណាល្អ ដែលអាចនាំមកនូវសិរីសួស្តីដល់ខ្លួន? ១. កាត់សក់ថ្ងៃ អាទិត្យ៖ នឹងបានសិរីសួស្តី មានជោគជ័យបានក្សេមក្សាន្ត…

KNONGSROK
PR

ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញថ្មីជាង ៣០០​ ទីតាំង ក្នុងឆ្នាំ ២០២១ ដើម្បីធ្វើឲ្យសេវា 4G LTE របស់ខ្លួនកាន់តែប្រសើរបំផុត!!

រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែកក្ដដា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត-រាជធានីក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយ៍ទីតាំងជាង ៣០០ កន្លែង ត្រូវបានដាក់ពង្រាយអំឡុងពេល៦ខែក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន​ ដែលមានទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារ។ តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន៣០០ ទីតាំងថ្មីទាំងអស់នេះ ធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE និងបទពិសោធន៍នៃការទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើងតាមបណ្ដាខេត្តចំនួន ៩​។ ក្នុងចំណោមទីតាំងថ្មីចំនួន៣០០ កន្លែង មានទីតាំងចំនួន ៧៨…