
ទោះឆ្ងាយគ្នាប៉ុណ្ណាក៏នៅតែឆ្លង បើអ្នកនៅបន្តប្រើប្រាស់របស់ ៤ នេះរួមគ្នា
មនុស្សភាគច្រើនដោយសារភាពស្និទ្ធស្នាលនឹងគ្នា ជាពិសេសគឺមនុស្សស្រី រមែងតែងតែចែករំលែក ឬប្រើប្រាស់របស់ណាមួយរួមគ្នា។ ប៉ុន្តែវាជាកំហុសទៅវិញទេ ដោយវាអាចវិវត្តទៅរកជំងឺជាច្រើនរួមមានទាំងមហារីកផងដែរ។ ខាងក្រោមបង្ហាញពីរបស់ ៤ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នាឡើយ៖ ៤) កន្ត្រៃកាត់ក្រចក ទោះអ្នកលាងដៃញឹកញាប់ប៉ុណ្ណា តែជឿទៅផ្នែកក្រចកមិនត្រូវបានសម្អាតដិតដល់នោះឡើយ ហើយវាជាកន្លែងដែលផ្ទុកនូវវីរុស មេរោគផ្សិតជាច្រើនរាប់មិនអស់។ នៅពេលដែលអ្នករំលែកឲ្យគេប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា នោះអ្នកកំពុងប្រឈមហានិភ័យនៃការឆ្លងមេរោគស្បែក ឬវីរុស HPV ដែលបង្កឲ្យមានជំងឺមហារីកបាន។ សម្រាប់ស្រីៗដែលនិយមទៅ Salon អ្នកគួរតែយកឈុតកាត់ក្រចករបស់ខ្លួនឯង មិនគួរប្រើប្រាស់របស់លាយឡំជាមួយគេឡើយ។ ៣) កន្សែងងូតទឹក ទាំងកន្សែងជូតមុខ និងកន្សែងធម្មតាក្តី មិនគួរប្រើប្រាស់រួមគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគលើស្បែក។ អ្នកគួរតែប្រើប្រាស់ដាច់ដោយឡែកពីគ្នា ហើយបោកសម្អាតវាឲ្យបានទៀងទាត់…











