ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

7
ទស្សនៈ

តាមពិត ជីវិតងាយណាស់! មិនបាច់បារម្ភគ្រប់រឿងខ្លាំងពេកទេ យ៉ាងណាគង់តែកន្លងផុតទៅតាមពេលវេលា

IU គឺជាតារាចម្រៀង និងតារាសម្តែងរបស់ប្រទេសកូរ៉េ ដែលមានរូបរាងស្រស់ស្អាត នាងមានចរិតស្លូតបូតស្មោះត្រង់ នៅក្នុងវិស័យសិល្បៈ នាងក៏បានជួបព្យុះភ្លៀងជាច្រើនណាស់ដែរ ក្នុងដំណើរផ្លូវមួយនេះ នាងប្រឹងប្រែងដើរឆ្លងកាត់រហូតមក។ មនុស្សតែងតែមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ មោះ! ចូលយើងមកមើលពាក្យលើកទឹកចិត្ត និងពាក្យរំឭករបស់ តាមពិត តើមានអ្វីខ្លះទៅ ៖ ១. កើតមកជាមនុស្ស អាចមើលថែខ្លួនឱ្យបានល្អ គឺល្អណាស់ហើយ អាចមើលថែខ្លួនឯងបានល្អ មិនផ្តល់ការរំខានដល់អ្នកដទៃ គឺជារឿងដែលល្អណាស់ទៅហើយ។ ចំណែកឯអ្នកដទៃវិញ មិនអាចទៅខ្វល់ពីគេ ឬទៅគ្រប់គ្រងគេបានឡើយ ព្រោះការជ្រើសរើសរបស់មនុស្សម្នាក់ៗខុសៗគ្នា មានអ្នកខ្លះសុខចិត្តជ្រើសរើសផ្លូវមិនត្រឹមត្រូវ ប្រាប់យ៉ាងម៉េចក៏មិនស្តាប់ មានតែបណ្តោយតាមនេះហើយ មានតែការមើលថែខ្លួនឯងឱ្យបានល្អទេ គឺជារឿងដែលល្អបំផុត។…

7
សង្គម

ហេតុអ្វីបានជាមនុស្សស្រីមានចេតនាមិនផ្ញើសារតបប្រុសៗវិញ នេះហើយជាមូលហេតុ!

នៅក្នុងរឿងស្នេហា មានពេលខ្លះកាយវិការដែលមនុស្សស្រីធ្វើមកកាន់មនុស្សប្រុស ក៏អាស្រ័យលើមនុស្សប្រុសដែរ បើមនុស្សប្រុសព្រងើយដាក់នាង ដូច្នេះនាងមិនចាំបាច់ទៅស្និទ្ធស្នាលអ្វីឡើយ រឹតតែមិនទៅយកចិត្តគេទៀតផង ហើយមនុស្សស្រីសង្កេតឃើញថាបើស្នេហារបស់គេប្រែជាសាបរលាបហើយ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ មនុស្សស្រីក៏បញ្ចេញអារម្មណ៍មិនពេញចិត្តទៅកាន់មនុស្សប្រុសដែរ បើមនុស្សស្រីមានចេតនាមិនឆ្លើយតបសារទៅកាន់មនុស្សប្រុស តាមពិតនៅក្នុងចិត្តគេមានកំណួចអ្វីខ្លះទៅ តើអ្នកអាចយល់ពីនាងទេ? ១. ក្នុងចិត្តគិតចង់បញ្ចប់ស្នេហាមួយនេះ បើនាងមានចេតនាមិនឆ្លើយតបសាររបស់អ្នក តាមពិតនៅក្នុងចិត្តនាងមានគំនិតគិតចង់បញ្ចប់ស្នេហានេះជាមួយអ្នកហើយ ដោយសារមានចេតនាមិនតបសារ បញ្ជាក់ថាស្នេហានាងចំពោះអ្នកគឺសាបរលាបហើយ ម្យ៉ាងទៀត នាងមានការស្ទាក់ស្ទើរជាច្រើនលើក បញ្ជាក់ថាក្នុងចិត្តនាងគិតចង់បញ្ជប់មនោសញ្ចេតនាមួយនេះហើយ។ ប៉ុន្តែនាងនៅមិនទាន់ច្បាស់ពីគំនិតនេះ តែបែរជាមិនចង់បន្តនៅស្និទ្ធស្នាលជាមួយអ្នក ដូច្នេះហើយទង្វើបែបនេះ ក្នុងនាមមនុស្សប្រុសគួរតែសង្កេតឱ្យបានច្រើន ហើយបើនាងចេះតែគេចមុខ គួរតែរកនាងនិយាយគ្នាឱ្យច្បាស់ បើកាយវិការរបស់នាងមានការធុញទ្រាន់ និងសោះអង្គើយនោះ ឆាប់សួរឱ្យច្បាស់តែម្តងទៅ តើចង់បន្តស្នេហាមួយនេះតទៅទៀតទេ? ២.ដោយសារតែទង្វើរបស់មនុស្សប្រុសមិនសូវល្អ…

7
ប្លែកៗ

ស្វែងរកសំណាងរបស់អ្នក តាមរយៈបាច់ផ្កាដែលអ្នកបានជ្រើសរើស

បាច់ផ្កាទាំង៤នេះ តើអ្នកចូលចិត្តមួយណាជាងគេ វាអាចទាយដឹងថាផ្នែកណាដែលអ្នកមានសំណាងជាងគេ? តោះសាកល្បងជ្រើសរើស នោងទៅមើលចម្លើយទាំងអស់គ្នា។ 1. ជ្រើសរើស A អ្នកមានសំណាង មិនបាច់ទទួលភាពនឿយហត់អ្វីឡើយ អ្នកមានវាសនាសោយសុខ អ្នកមានចរិតទន់ភ្លន់ ចិត្តល្អ ឆ្លាតហើយរ៉ូមែនទិក។ នៅក្នុងជីវិតរបស់អ្នករមែងមានអ្នកនៅការពារអ្នក ថ្នាក់ថ្នមអ្នក ជួយបាំងខ្យល់បាំងភ្លៀងដល់អ្នក។ 2. ជ្រើសរើស B អ្នកគ្មានកង្វល់ក្នុងការហូបចុកស្លៀកពាក់ឡើយ ការរស់នៅពេញបរិបូរណ៍ គ្រួសារមានសំណាងល្អនឹងធឹង ។ អ្នកជាមនុស្សពោរពេញដោយបញ្ញា ដោះស្រាយរឿងរ៉ាវដោយភាពស្ងប់ស្ងាត់ អ្នកមានភាពទន់ភ្លន់ចំពោះគេ ជាមនុស្សដែលមានទំនួលខុសត្រូវទាំងក្នុងគ្រួសារនិងការងារ អ្នកអាចជួបដៃគូរដែលអាចកាន់ដៃអ្នកមួយជីវិត ហើយថ្ងៃមុនអ្នកក៏អាចមានចំណូលនឹងនរផងដែរ។ 3. ជ្រើសរើស…

0_beckham Shaw
កីទ្បា

ការបញ្ជូនបាល់របស់ Luke Shaw ជិត​តាម​ទាន់កំណត់​ត្រា​អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះហើយ

Luke Shaw បាន​បញ្ជូនបាល់​ឲ្យ​មិត្តរយម​ក្រុមស៊ុតបញ្ចូល​ទី​បាន២​គ្រាប់​ក្នុង​ជំនួប​អង់គ្លេស ​ឈ្នះ​អ៊ុយក្រែន​៤​ទល់​០​វគ្គ៨ក្រុមចុងក្រោយកក់កៅអី​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ Euro 2020។ នេះ​មានន័យថាខ្សែការពារស្លាបឆ្វេងរបស់បិសាចក្រហម​រូបនេះកំពុងឈរ​មុខ​គេ​ក្នុង​នាម​ជាកីឡាករបញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមច្រើន​ជាង​គេ​ក្នុងពាន​រង្វាន់​មួយ​នេះ​ដែល​សរុប​បាន​៣​លើក។ មាន​តែ David Beckham ប៉ុណ្ណោះ​ដែល​មាន​កំណត់​ត្រាបញ្ជូនបាល់ច្រើនជាង Shaw ប្រវត្តិសាស្រ្តពាន​ជើងឯកទ្វីបអឺរ៉ុបឲ្យ​ជម្រើស​ជាតិ​អង់គ្លេស។ ពិតណាស់! ខ្សែការពារស្លាបឆ្វេងនៅមាន​ឱកាស​វ៉ាដាច់​កំណត់​ត្រារបស់​វីរបុរស​ក្លិប​បិសាចក្រហម Man Utd ប្រសិន​បើ​គាត់បន្ត​បង្ហាញទម្រង់​លេង​បាន​ល្អឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់នៃពាន Euro 2020 នេះ។ ក្រុម​តោបី​អង់គ្លេសនឹង​ត្រូវ​ជួបដាណឺម៉ាក​ក្នុង​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ ហើយ​ការ​ប្រកួត​នេះ​គឺ​ជាឱកាស​ដេល​ Shaw នឹង​សង្ឃឹម​ថា​បង្ហាញ​ទម្រង់​លេង​ដសោយ​សឆារ​បញ្ជូនបាល់បាន​១ឬ២​លើក​ទៀត៕        

7
ទស្សនៈ

មូលហេតុ ដែលឥន្ទ្រី អាចរស់នៅបានអាយុវែងជាងសត្វដទៃ

បើសត្វឥន្ទ្រី បើមិនជម្រុះរោមវាចោលទេ ម្តេចនឹងអាចហោះបានខ្ពស់ទៅ នាគរាជមិនសកស្រកា ម្តេចអាចហោះលើអាកាសបានទៅ។ សត្វឥន្ត្រី គឺជាអម្បូរសត្វស្លាបដែលមានអាយុវែងជាងគេនៅក្នុងលោក វាអាចបន្តជីវិតរបស់វាបាន នៅពេលដែលវាមានអាយុ៤០ឆ្នាំ វាចាំបាច់ត្រូវធ្វើរឿងលំបាកមួយ ហើយជាការសម្រេចចិត្តដ៏សំខាន់ទៀតផង ពេលដែលឥន្រ្តីរស់ដល់អាយុ៤០ឆ្នាំ ក្រញាំរបស់វាចាប់ផ្តើមស្កកពណ៌ ប្រែទៅជាចាស់ មិនអាចប្រមាញ់អាហារបាន ចំពុះរបស់វាប្រែទៅជាវែងហើយកោង ស្ទើរតែប៉ះនឹងទ្រូងរបស់វាបាន ស្លាបរបស់វាប្រែទៅជាធ្ងន់ ព្រោះនៅពេលនេះរោមរបស់វាដុះកាន់តែក្រាស់ហើយធ្ងន់ ពេលហោះហើរ គឺមានការពិបាកជាខ្លាំង។ នៅពេលនេះវាមានជម្រើស២ រង់ចាំសេចក្តីស្លាប់ ឬក៏ត្រូវឆ្លងកាត់មហាសែនឈឺចាប់ ក្នុងរយៈពេលប្រែប្រែលដ៏វែងឆ្ងាយចំនួន១៥០ថ្ងៃ។ ដំបូងវាចាំបាច់ត្រូវហោះឱ្យដល់កំពូលភ្នំ ហើយទៅសម្ងំនៅក្នុងសម្បុកដែលនៅឯជ្រលងភ្នំ ឈប់ត្រឹងនៅទីនោះ មិនអាចហោះហើរបាន ដំបូងវាប្រើចំពុះរបស់វាជល់នឹងថ្ម រហូតដល់ជ្រុះធ្លាក់មក បន្ទាប់មកសម្ងំនៅចាំដុះចំពុះថ្មី…

Cover Zodiace
ប្លែកៗ

តោះ មកដឹងពីលក្ខណៈពិសេសទាក់ទាញ របស់តារានិករនីមួយៗ

យើងទាំងអស់គ្នាមានលក្ខណៈ និងអត្តចរឹកប្លែកៗពីគ្នា ប៉ុន្តែអ្នកខ្លះអាចនិយាយបានថាមានលក្ខណៈ ស្រដៀងគ្នាជាមួយអ្នកដទៃ។ ពេលខ្លះភាពស្រដៀងគ្នាទាំងនេះមកពីពន្ធុវិទ្យា ហើយជួនកាលមកពីតារានិករនៃឆ្នាំរបស់យើង។ តើអ្នកដឹងទេតារានិករទាំងនេះក៏អាចបង្ហាញលើរូបរាងរបស់យើងផងដែរ? តារានិករអាចរៀបរាប់ពីអ្វីៗជាច្រើននៅពេលនិយាយដល់បុគ្គលិកលក្ខណៈនិងចរិតលក្ខណៈរបស់អ្នក។ តើអ្នកតារានិករមួយណាជារបស់អ្នក?​ តើតារានិករមួយណាដែលចាត់ទុកថាទាក់ទាញចំណាប់អារម្មណ៏ជាងគេ? ខាងក្រោមនេះជាតារានិករដែលត្រូវបានគេចាត់ថ្នាក់ជាតារានិករដែលមានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៏ ១. Scorpio (ថ្ងៃទី ២៣ ខែតុលាដល់ថ្ងៃទី ២១ ខែវិច្ឆិកា) -លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ បុគ្គលិកលក្ខណៈអាថ៌កំបាំង និងកែវភ្នែកដ៏ស្រទន់។ តារានិករ Scorpio គឺមានបុគ្គលពោរពេញដោយថាមពល និងភាពស្វាហាប់ ហើយជំហរលើខ្លួនឯង។ ពួកគេមិនសូវបង្ហាញចំណាប់អារម្មណ៍លើអ្នកដទៃ ដោយសារតែពួកគេមានទំនុកចិត្តលើខ្លួនឯង។ តារានិករនេះក៏ទទួលបានការច្រណែន និងមិនចូលចិត្តពីមនុស្សជុំវិញខ្លួនផងដែរ។ ២. Libra…

Untitled 1
កីទ្បា

Varane យល់​ព្រម​លើលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមុនជាមួយ Manchester United

Raphael Varane ចង់លេងឱ្យក្រុម Man United នៅរដូវកាលក្រោយ ហើយថែមទាំងបានឈានដល់ការព្រមព្រៀងលើលក្ខន្តិកៈផ្ទាល់ខ្លួន នេះ​បើ​តាមការផ្សាយរបស់ ABC Deportes ដែលជាកសែត​ធំជាងគេនៅទីក្រុងម៉ាទ្រីដ។ កាសែតអេស្ប៉ាញនេះបានចេញមុខអះអាងយ៉ាងមុតមាំថាកីឡាករបារាំងរូបនេះចង់ចាប់ផ្តើមហ្វឹកហាត់និងលេងមិត្តភាពមុនរដូវកាល ជាមួយក្រុមបិសាចក្រហមជាជាង Real Madrid!។ Varane ចង់ឱ្យអនាគតរបស់គាត់ត្រូវបានដោះស្រាយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ ហើយបានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ United ដែលនឹងអាចឱ្យគាត់រកចំណូលបាន ១២ លានអឺរ៉ូ (១០.៣ លានផោន) ក្នុងមួយឆ្នាំ ឬ ត្រឹមតែជាង ២១០,០០០…

កាកាកកា
កីទ្បា

ចាន់ វឌ្ឍនាកាស៊ុតហែតទ្រីកជួយបឹងកេតឈ្នះឈ្នះព្រៃវែង​៣​ទល់១

ចាន់ វឌ្ឍនាកាបាន​បើក​គណនី​គ្រាប់​បាល់​៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ជាលើក​ដំបូង​ក្នុងរដូវ​កាល​ថ្មី​២០២១​បន្ទាប់​ពី​បឹង​កេត​បាន​យក​ឈ្នះក្រុមខេត្តព្រៃវែង​ក្នុងលទ្ធផល​៣​ទល់​១។ ចូល​លេង​បាន​ត្រឹម​នាទី​២ អតីតខ្សែប្រយុទ្ធជម្រើស​ជាតិកម្ពុជា​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​ដោយ​បាល់​ពិន័យហ្វ្រីឃីគពី​លើ​តំបូល​ទូក នាំ​មុខ​បណ្ដោះ​អាសន្ន ប៉ុន្តែ​ខ្សែប្រយុទ្ធគី រីណារក​បាន​គ្រាប់​បាល់​តាមស្មើនៅ​នាទី​៤៥មុន​ចប់​វគ្គ​ទី​មួយ។ ចូល​វគ្គ​ទី​២ វឌ្ឍនាកាបន្ថែម២​គ្រាប់​ទៀតឲ្យ​បឹង​កេតយក​បាន​បី​ពិន្ទុពី​ទឹក​ដី​ខេត្តព្រៃវែង។ ៣​គ្រាប់​នេះ​គឺជា​ការ​រក​បាន​គ្រាប់​បាល់​លើក​ដំបូងបំផុត​ក្នុង​រដូវ​កាល​២០២១ ហើយ​ក៏​ជា​លើក​ដំបូងក្នុងរដូវកាលថ្មី​នេះ​ដេល​រូប​គេ​ចូល​ក្នុង​ជម្រើសដំបូង១១នាក់ហើយ​រក​បាន​៣​គ្រាប់​ម្នាក់ឯង។ មួយ​គូ​ទៀត​គឺ​ក្រុមវិសាខាបាន​ត្រឹម​ស្មើ​ក្រុមភ្ញៀវណាហ្គាវើល​ក្នុង​លទ្ធផល​២​ទល់​២​នៅ​កីឡដ្ឋាន ព្រីនស៍តែ​ប៉ុណ្ណោះ៕

Jj
សង្គម

ច្បាស់ណាស់ រាងកាយអ្នកកំពុងខ្វះខាតវីតាមីន C ហើយ បើចេញសញ្ញាព្រមានទាំង ៨ នេះ

អ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖ ៨) ឆាប់អស់កម្លាំង អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។ ៧) ការផ្លាស់ប្តូរអារម្មណ៍លឿន អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។ ៦) ការឈឺចាប់ នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។ ជួនកាលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍…

T
សង្គម

ជ្រើសរើសរូបភាពទេវតា ដើម្បីទទួលយកសារណែនាំដ៏ល្អសម្រាប់ជីវិតនៅពេលនេះ

តើក្នុងចំណោមរូបភាពទាំង ៣ រូបភាពណាមួយដែលទាក់ទាញចិត្តអ្នកបំផុត? តាមរយៈការជ្រើសរើសមួយរបស់អ្នក យើងអាចបង្ហាញឲ្យអ្នកបាននូវសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតនៅពេលនេះ៖ ទេវតាទី ១ អ្នកគឺជាមនុស្សដែលទទួលបានពរនៃអំណាច កម្លាំងខាងក្នុង និងភាពឈ្លាសវៃ។ អ្នករមែងអាចប្រឈមនិងដោះស្រាយបញ្ហាមួយចំនួន ក្នុងស្ថានភាពដែលមនុស្សទូទៅមិនអាចនឹងប្រឈម។ ជាសារណែនាំមួយសម្រាប់អ្នក៖ អ្នកត្រូវចាំថា គ្មានការលំបាកណាមួយដែលនឹងបន្តជារៀងរហូតឡើយ ដរាបណាអ្នកមិនបោះបង់ការខិតខំប្រឹងប្រែង ហើយការប្រកាន់ខ្ជាប់នៅសន្តិភាពផ្លូវចិត្ត នោះជោគជ័យនៃជីវិតក៏នឹងរំកិលចូលមកដល់នៅពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន។ ទេវតាទី ២ ជាមនុស្សដែលមានគេស្រលាញ់រាប់អានច្រើន រមែងទទួលបានការអាណិតអាសូរពីមនុស្សជុំវិញខ្លួន និងអ្នកខ្ពស់ជាងខ្លួន។ យ៉ាងណាយើងក៏មានសារណែនាំសម្រាប់អ្នកពេលនេះ៖ ចូរបន្តជឿជាក់លើខ្លួនឯង កុំឆាប់បាក់ទឹកចិត្តខ្លាំងពេក ព្រោះរឿងខ្លះអ្នកបម្រុងនឹងសម្រេចបានទៅហើយ បើអ្នកប្រញាប់តែបោះបង់ វាក៏ស្មើនឹងអ្នកបានបំផ្លាញនូវសមិទ្ធផលដែលខ្លួនឯងអាចបានសម្រេចពាក់កណ្តាលទីមកហើយ។ ទេវតាទី ៣ ជាមនុស្សដែលមានសមត្ថភាពក្នុងការជម្នះរាល់ការលំបាក…

Ggf
សង្គម

កម្រមានអ្នកដឹង! នេះចែករំលែករូបមន្តធម្មជាតិ ៤ ជួយឲ្យស្បែកមុខភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាព

ចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖ ៤) បិទម៉ាសជាមួយស៊ុត គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។ ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។ ៣) ទឹកអង្ករ ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។ ២)…

ជឬ៧
កីទ្បា

ហាងឆេងផ្ទេរកីឡាករ Cristiano Ronaldo៖ Man United នៅតែជាក្រុមមានភាគរយខ្ពស់

Cristiano Ronaldo នៅ​តែ​មាន​ព័ត៌មាន​ជាប់​ទាក់​ទង​ធ្វើ​ការ​ផ្ទេរ​ចេញ​ពី​ Juventus បន្ទាប់​ពី​ចំណាយ​ពេល​៣រដូវ​កាល​ជាមួយក្លិប​មាន​មូលដ្ឋានក្នុងទីក្រុងទួរីនមួយ​នេះ។ ហើយអ្នកវិភាគនិង​អ្នក​កំណត់​ហាងឆេងភ្នាល់នៅ​វេបសាយ Betfair ជឿជាក់ថាខ្សែប្រយុទ្ធជម្រើស​ជាតិព័រទុយហ្កាល់នឹងផ្លាស់ទៅ Manchester United ប្រសិនបើគាត់ចាកចេញពីប្រទេសអ៊ីតាលីនៅរដូវក្តៅនេះ។​ហាងឆេងនិង​ភាគរយនៃ​ទីផ្សារដោះដូរកីឡាកររបស់ Cristiano Ronaldo តាមរយៈBetfair៖ Manchester United – 7/4 Paris Saint-Germain – 5/2 Real Madrid – 5/1 Sporting Lisbon – 6/1 Bayern Munich…