
អេស្ប៉ាញឡើងដល់វគ្គ៤ក្រុមចុងក្រោយតែ Real Madrid អស់កីឡាករលេងនៅ Euro2020 ហើយ
Thibaut Courtois និង Eden Hazard អស់ភារកិច្ចលេងនៅ Euro2020 ទៀតហើយបន្ទាប់ពីជម្រើសជាតិបែលហ្សិកបរាជ័យក្រោមថ្វីជើងជម្រើសជាតិអ៊ីតាលីវគ្គ៨ក្រុមចុងក្រោយយប់មិញក្នុងលទ្អផល១ទល់១។ នេះមានន័យថាគ្មានកីឡាករ Real Madrid ណាម្នាក់នៅសល់ក្នុងការប្រកួតពានរង្វាន់ធំជាងគេនៅអឺរ៉ុបមួយនេះឡើយ។ Courtois ជាប់ឈ្មោះក្នុងជម្រើស១១នាក់ដំបូងរបស់បែលហ្សិកលេងជាមួយអាស៊ូរីអ៊ីតាលីហើយរបូត២គ្រាប់ខណៈ Hazard មិនមានវត្តមានក្នុងការប្រកួតនេះទេ ដោយរបួសកាលពីប្រកួតមុនៗ។ ក្នុងព្រឹត្តិការណ៍ Euro2020 នេះដែរ អ្នកចាំទីស្ដេចសរូបនេះលេងបាន៦ប្រកួតរបូតគ្រាប់បាល់៣គ្រាប់ និងរក្សាសំណាញ់ទីមិនឲ្យគេស៊ុតចូល៣ប្រកួត ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមួយលើកដែរ។ ពេលនេះគេមិនដឹងថាតើ Thibaut Courtois និង Eden Hazard មានវត្តមានមកហ្វឹកហាត់ និងលេងមិត្តភាពមុនបើករដូវកាលជាមួយ Real…











