ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
ទស្សនៈ

ទម្លាប់ទាំង១០របស់សហគ្រិនជោគជ័យលើពិភពលោក!

មេរៀនដ៏ល្អដែល​យើងអាចរៀន គឺរៀនពីបទពិសោធន៍នានាតាមរយៈការអង្កេតមើលទៅលើអ្នកដែល​ជោគជ័យនៅលើពិភពលោក។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្តន៍ នឹងជួយឲ្យភាពជាអ្នក​ដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង អភិវឌ្ឍការសម្រេចចិត្តនិងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជា​ស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។​ ដូច្នេះមនុស្សគ្រប់គ្នាអាចបើកចិត្តទទួលយកចំនុចទាំង១០ដូចខាងក្រោមនេះបាន ព្រោះការពិតគេមានចំណុចល្អៗ ដល់ទៅ១០យ៉ាងប្រាកដជាមិនមានការសោកស្តាយឡើយបើបានអាន៖ ១. ស្រលាញ់ការងារដែលខ្លួនមាន៖ អ្នករស់ដើម្បីបង្កើត​ផលិតផល​ថ្មីល្អៗក្នុងការជួយបង្កើត​ស្នាមញញឹមដល់អតិថិជនរបស់អ្នក។ ការធ្វើការងារ​គឺមិនមែនគិតតែលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើការ​ផ្លាស់ប្តូរស្ថានភាពរស់នៅដ៏ល្អមួយដល់សង្គម។ ២. បង្កើតទំនាក់ទំនងឲ្យកាន់តែច្រើន៖ ការ​បង្កើតបណ្តាញទំនាក់ទំនងគឺមិនត្រឹមតែស្វែងរកអតិថិជនបន្ថែមនោះទេ ប៉ុន្តែថែមទាំងជួបមនុស្សផ្សេងៗដែល​មានឆន្ទះដូចអ្នក នឹងអាចជួយអ្នករីកចម្រើនបន្តទៅមុខទៀត។ ៣. បន្តការរៀនឥតឈប់ឈរ៖ អ្នកមិនអាច​បង្កើតអាជីវកម្មមួយដែល​អ្នកមិនយល់ ឬដោយប្រើបច្ចេកវិទ្យាហួសសម័យនោះឡើយ។ ការយល់ដឹងច្បាស់ពីវិស័យអាជីវកម្មរបស់អ្នក​និងបច្ចេកវិទ្យាចុងក្រោយ គឺចាំបាច់ណាស់សម្រាប់អ្នកជាសហគ្រិន។ ចូររៀនអ្វីមួយថ្មីៗជា​រៀងរាល់ថ្ងៃ។ ៤. ធ្វើការងារណាដែល​ជាជំនាញរបស់ខ្លួនពិតប្រាកដ៖ ស្ថាបនិករបស់ក្រុមហ៊ុន Zappos បាននិយាយថា “ចូរកុំលេងល្បែងណាដែល​អ្នកមិនយល់ឲ្យសោះ ទោះបីជាអ្នកមើលឃើញមនុស្ស​ជាច្រើនបាន​បង្កើតលុយពីវាបានច្រើនក៏ដោយ”។…

Untitled 1
កីទ្បា

🏟 រដូវកាល​ក្រោយ​!អ្នក​ទស្សនានឹង​អនុញ្ញាតឱ្យចូល​ទស្សនាពេញ​កីឡដ្ឋានឡើងវិញ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថានឹងអនុញ្ញាតឲ្យ​អ្នក​ទស្សនាចូល​កីឡដ្ឋាន​ពេញៗឡើងវិញសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី។ ព័ត៌មាននេះបានកើតឡើងនៅពេលដែលប្រទេសអង់គ្លេសត្រូវបានគេកំណត់ថានឹងបន្ធូរបន្ថយការរឹតត្បិតគម្លាតសង្គម ដែលបាន​ដាក់ចេញ​ជាញឹកញាប់ដោយសារការ​ឆ្លងកូវីដ១៩នៅថ្ងៃទី ១៩ ខែកក្កដា។ បែបនេះ​ហើយ! គេរំពឹងទុកថាក្របខ័ណ្ឌ Premier League, Championship, League One និង League Two នឹងត្រូវបានអនុញ្ញាតឱ្យស្វាគមន៍អ្នកគាំទ្រត្រឡប់មកវិញ ដោយគ្មានការរឹតត្បិតនៅពេលយុទ្ធនាការឆ្នាំ ២០២១/២២ ចាប់ផ្តើមនៅខែសីហាខាងមុខនេះ។ អ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋានពេញ​លេញ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ហើយលើក​នេះមិនតម្រូវឲ្យអនុវត្តគម្លាតសង្គម​នោះ​ទេ។ ការបញ្ជាក់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដា​ហើយផែនការដកការរឹតបន្តឹងនិង​គម្លាតសង្គម នឹង​ធ្វើ​ឡើងមួយសប្តាហ៍ក្រោយទៀត។ ការប្រកួតចុងក្រោយដែលលេងនៅ​មុខ​អ្នក​គាំទ្រ​ទស្សនា​ពេញគឺជំនួប Leicester ឈ្នះ…

T
សង្គម

អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ​ក្នុង​រូប​នេះ ជា​ចម្លើយ​ប្រាប់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត!

នៅ​ក្នុង​រូបភាព​ដ៏​ស្រស់បំព្រង​មួយ​នេះ មាន​លាយឡំ​នៅ​បង្គំ​រូប​ផ្សំ​ជា​ច្រើន ចុះ​សម្រាប់​ការ​ចាប់​អារម្មណ៍​ភ្លាមៗ​របស់​អ្នក តើ​អ្នក​ចាប់​ចិត្ត​ទៅ​លើ​រូបភាព​ត្រង់​ណា​មុន​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​នៅ​ពេល​នេះ៖ រូបភាព​ព្រះពុទ្ធ ប្រសិន​អ្នក​មើល​ឃើញ​ព្រះ​ពុទ្ធ​មុន​គេ​បង្អស់ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម ដែល​ជឿជាក់​លើ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ។ ការ​ខិតខំ​របស់​អ្នក រមែង​នាំ​ឲ្យ​អ្នក​ជួប​លទ្ធផល​ជោគជ័យ​ជា​រឿយៗ តែ​ទន្ទឹម​នោះ​អ្នក​ក៏​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ បញ្ហា​ស្នេហា ការងារ ហើយ​វា​បាន​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក។ ជា​សារ​ណែនាំ ទោះ​ផ្លូវ​ទៅ​មុខ​អ្នក​ជ្រើសរើស​ខុស អ្នក​ដើរ​ខុស​មួយ​ជំហាន​ក៏​ដោយ​ក្តី ចូរ​អ្នក​រឹងមាំ​ឡើង ហើយ​កុំ​បោះបង់​នូវ​អ្វី​ដែល​បាន​ឆ្លង​កាត់​កន្លង​មក ពោល​ត្រូវ​រៀន​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី ហើយ​ក្លាហាន​ប្រឈម​នឹង​វា​ជានិច្ច។ រូបភាព​សត្វ​កំប្រុក សត្វ​កំប្រុក​ពណ៌​ស​នៅ​លើ​ដើម​ឈើ បើ​អ្នក​បាន​សម្លឹង​ឃើញ​វា​មុន​គេ នោះ​អ្នក​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ចង់​រស់នៅ​ក្នុង​តំបន់​សុខ​ស្រួល (Comfort Zone)។ អ្នក​តែងតែ​ចង់​ឃើញ​ពិភពលោក​ថ្មី ចង់​សាកល្បង​ការ​ប្រកួតប្រជែង​ថ្មី…

T4
សង្គម

ចាំបាច់ទៅរកអីឆ្ងាយ! ដាំទឹកស្លឹកគ្រៃទទួលទាន អាចជួយឲ្យស្រកទម្ងន់ និងប្រយោជន៍ធំ ៣ នេះ

ស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការដាំទឹកស្លឹកគ្រៃយកមកទទួលទានជាប្រចាំ ក៏អាចពាំនាំនូវផលវិជ្ជមានជាច្រើនដល់រាងកាយ និងសម្រស់។ តាមការស្រាវជ្រាវ ស្លឹកគ្រៃក្រៅពីមានក្លិនឈ្ងុយ វាក៏មានផ្ទុកនូវសារធាតុប្រេងសំខាន់ៗប្រមាណ ០,៤ ទៅ ០,៨ ភាគរយ ដែលវានាំមកនូវប្រយោជន៍ធំៗ ៤ ដូចខាងក្រោម ដោយគ្រាន់តែអ្នកយកវាមកដាំក្នុងទឹកក្តៅ ហើយយកមកទទួលទានជាប្រចាំជារៀងរាល់ថ្ងៃ៖ ៤) បន្សាបជាតិពុលពីរាងកាយ ស្លឹកគ្រៃអាចលាងសម្អាតប្រព័ន្ធរំលាយអាហារ លំពែង តម្រងនោម ប្លោកនោម ពោលគឺលុបបំបាត់នូវសារធាតុពុល និងកាត់បន្ថយអាស៊ីតអ៊ុយរិកក្នុងខ្លួន។ លើសពីនេះវាក៏អាចបន្សាបជាតិអាកុលបានដែរ ដូច្នេះសម្រាប់មនុស្សស្រវឹង អ្នកអាចយកស្លឹកគ្រៃមកលាយជាមួយទឹក ហើយបុកឲ្យបាន ១ ពែងកែវ រួចទទួលទានអ្នកនឹងឆាប់ស្វាងស្រវឹង ហើយកាត់បន្ថយអាការៈឈឺក្បាល។…

Untitled 1
កីទ្បាក្នុងស្រុក

ផ្លូវការ៖ AFC ឲ្យ​វិសាខា ​និង​​Lalenok United ឡើង​ទៅ​វគ្គ​ជម្រុះក្នុងពូល I ក្នុងពាន AFC Cup ស្វ័យប្រវត្តិ

គណៈកម្មាធិការរៀប​ចំ​ការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃនេះបានសម្រេចលើចន្លោះទំនេរនៃព្រឹត្តិការណ៍ AFC Cup ឆ្នាំ ២០២១ បន្ទាប់ពីក្រុម Kaya FC-Iloilo មកពីប្រទេសហ្វីលីពីន ទទួលបានសិទ្ធិប្រកួតជម្រុះដំបូងរបស់ពួកគេសម្រាប់វគ្គជម្រុះតាមពូលនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League តំបន់(ខាងកើត) ។ ដោយពិចារណាលើអវត្តមាននៃក្លឹបរង់ចាំពីសហព័ន្ធបាល់ទាត់ហ្វីលីពីន PFF និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពស្ថិតស្ថេរ និងភាពស្មោះត្រង់នៃព្រឹត្តិការណ៍ AFC Cup 2021 គណៈកម្មាធិការប្រកួតប្រជែងបានសម្រេចចិត្តលុបចោលការប្រកួតជម្រុះ AFC Cup Playoff Stage រវាង Visakha…

Thumbnail
សម្រង់

តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ ខាន់ ស៊ីអឿន ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តមែន(មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ និងជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ ទើបតែចេញចម្រៀងថ្មីមួយបទក្តៅៗ ដោយមានចំណងជើងថា ជូនពរឲ្យអូនឆាប់មាន ។ បទ ជូនពរឲ្យអូនឆាប់មាន ជាស្នាដៃនិពន្ធទំនុកច្រៀង របស់លោក ហ៊ាង ម៉េងហួរ អ្នកនិពន្ធមានស្នាដៃល្អ ព្រមទាំងនិពន្ធបទចម្រៀងផ្ទុះៗជាច្រើនថែមទៀតផង។ បើនិយាយពីភ្លេងវិញរឹតតែពិសេសតែម្តង ដោយសារតែភ្លេងបទ ជូនពរឲ្យអូនឆាប់មាន មួយបទនេះជាស្នាដៃ របស់តារាចម្រៀងជើងចាស់ដែលមានឈ្មោះបោះសម្លេងខ្លាំង គឺលោក ណាំ ប៊ុណ្ណារ័ត្ន។ បទ ជូនពរឲ្យអូនឆាប់មាន ពោរពេញទៅដោយអត្ថន័យស្នេហាឈឺចាប់ ដែលមនុស្សប្រុសត្រូវលះបង់សង្សាររបស់ខ្លួនទៅអ្នកផ្សេង ដោយសារតែខ្លួនគ្មានលទ្ធភាពមើលថែសង្សាររបស់ខ្លួនឲ្យល្អឡើយ។…

ឥណ្ឌូនេស៊ី
កីទ្បា

AFC U17 Women’s Asian Cup 2022 នៅឥណ្ឌូនេស៊ីត្រូវ​លើក​ទៅ​ឆ្នាំ២០២៤

ការប្រកួតជ្រើស​រើសជើងឯកបាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម ១៧ ឆ្នាំ​ AFC Under-17 Women’s Asian Cup ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ និងពានរង្វាន់AFC U20 Women’s Asian Cup នៅអាស៊ីអ៊ូសបេគីស្ថាន​ដែល​គ្រោងចាប់ផ្ដើមក្នុងឆ្នាំ ២០២២ ត្រូវបានផ្លាស់ទៅលេងឆ្នាំ ២០២៤ វិញ។ ការលើក​នេះគឺធ្វើតាមសេចក្តីសំរេចរបស់គណៈកម្មាធិការប្រតិបត្តិរបស់ AFC ក្នុងការអនុម័តលើអនុសាសន៍របស់គណៈកម្មាធិការកីឡាបាល់ទាត់នារីរបស់ AFC ស្តីពីការផ្លាស់ប្តូរ។ គណៈកម្មាធិការប្រតិបត្តិរបស់ AFC បានទទួលស្គាល់ពីសារៈសំខាន់ក្នុងការផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកីឡាករយុវជនរបស់ទ្វីបនេះប្រឆាំងនឹងស្ថានភាពនៃភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតនាកូវីដ១៩ពេលបច្ចុប្បន្ន។ លើសពីនេះទៀត! ក្នុងការរៀបចំសម្រាប់ព្រឹត្តិការណ៍អាស៊ី…

Untitled 1
កីទ្បា

UEFA ពន្យល់ពីមូលហេតុ Ronaldo ស្ថិតនៅខាងលើ Schick ក្នុងតារាងស្បែកជើងមាស​ Euro2020

ទោះបីជាត្រូវបានជ្រុះចេញពី​ពាន​រង្វាន់ Euro2020 ក៏ដោយក៏ខ្សែប្រយុទ្ធសាធារណៈរដ្ឋឆែក Patrik Schick អាចធ្វើបានតាមស្មើរនឹងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី Cristiano Ronaldo ដែលបានជ្រុះចេញ​ពី​វគ្គ១៦ក្រុមចុងក្រោយ។ ឥឡូវនេះ Schick និង Ronaldo បានចាកចេញពីព្រឹត្តិការណ៍ Euro ២០២០ ដោយមាន ៥ គ្រាប់ដូចគ្នា ហើយ​ខ្សែប្រយុទ្ធជម្រើស​ជាតិឆែកស្ថិតក្នុងចំណាត់ថ្នាក់លេខ ២។យោងទៅតាម UEFA មានតែអ្នកឈ្នះស្បែកជើងមាសតែម្នាក់ប៉ុណ្ណោះ ហើយ Ronaldo ឈរ​កំពូលតារាងនៅចំណុចនេះ ទោះបីកីឡាករទាំងពីររកបានគ្រាប់បាល់ចំនួនដូចគ្នាក៏ដោយ។ Patrik Schick is now the…

7
សង្គម

ពាក្យបែក ឬលែងលះ កុំចេះតែនិយាយផ្ដេសផ្ដាស ជាពិសេស គឺពេលដែលកំពុងតែខឹង អារម្មណ៍មិនល្អ

មនុស្សជាច្រើនពេលដែលខឹង ឬមួម៉ៅ គឺនិយាយឱ្យរួចតែពីមាត់ អ្វីក៏អាចនិយាយចេញមកបានដែរ ប្រហែលជាពេលនោះពិតជាគិតបែបនេះមែន ប៉ុន្តែតាមពិតទៅ គឺមិនបានសម្រេចចិត្តបែបនេះនោះទេ។ ការបែកគ្នា ឬការលែងលះ ជាពាក្យដែលមនុស្សមួយចំនួនឧស្សាហ៍លើកយកមកនិយាយ យកការបែកគ្នាដើម្បីបង្ខំឱ្យគេធ្វើការកែប្រែ ហើយឱ្យគេកាន់តែចេះថែរក្សាអ្នក។ តែធ្វើបែបនេះអាចនឹងមានលទ្ធផលអវិជ្ជមាន៤យ៉ាង ដែលអ្នកមិនធ្លាប់គិតដល់ ផលវិបាកអាចកាន់តែធំជាងមុនទៀត។ ១. មិនស្មើភាព បើព្រោះតែចង់ឱ្យមនុស្សម្នាក់ ចេះទៅថែរក្សា និងស្តាយស្រណោះម្នាក់ទៀតនោះ ដូច្នេះត្រូវតាមចិត្តគេគ្រប់ពេល ធ្វើបាបខ្លួនឯងដើម្បីតម្រូវចិត្តដៃគូម្ខាងទៀត តាមចិត្តគេដើម្បីរស់នៅឱ្យបានសុខ។ យូរៗទៅ កាន់តែមានអារម្មណ៍ហត់ៗទៅ ដល់ពេលវេលាណាមួយ គេអាចនឹងបោះបង់អ្វីៗគ្រប់យ៉ាង លែងចង់បានទំនាក់ទំនងបែបនេះទៀត។ ទំនាក់ទំនងមនុស្សត្រូវមានតុល្យភាពជាចម្បង បើបាត់បង់តុល្យភាពហើយ អាចធ្លាក់ចុះគ្រប់ពេលវេលា។ ២.…

7
សង្គម

កុំព្រោះតែការឆ្លើយឆ្លងគ្នាជារៀងរាល់ថ្ងៃ ក៏បណ្ដែតបណ្ដោយឱ្យខ្លួនឯង ផ្ដេកផ្ដួលលើនរណាម្នាក់ទាំ

ពេលដែលអ្នកផ្តេកផ្តួលលើមនុស្សម្នាក់ តើមានអារម្មណ៍ដូចម្តេច? ឧទាហរណ៍ថា ! អ្នកមិនដឹងថាត្រូវញុំាអ្វីក៏មានទម្លាប់សួរគេ ពេលដែលជួបបញ្ហាអ្វីនៅក្នុងជីវិត ស្រាប់តែនឹកឃើញដល់គេ ពេលដែលមានរឿងក្នុងចិត្តចង់ប្រាប់គេគ្រប់យ៉ាង។ តែពេលដែលគេមិនបានតបសារអ្នក អ្នកតែងតែសម្លឹងមើលទូរស័ព្ទដោយមិនដឹងខ្លួន ខ្លាចខកខានសាររបស់គេ។ អ្នកទម្លាប់នៅពេលព្រឹកបើកទូរស័ព្ទផ្ញើសារ “អរុណសួស្តី” ទៅគេ ទម្លាប់មុនពេលគេងនិយាយ “រាត្រីសួស្តី” ទៅគេ ប្រៀបដូចជានៅក្នុងជីវិតបានកំណត់រួចជាស្រេចពីវត្តមានគេ បើគ្មានគេទេ នៅក្នុងចិត្តដូចជាល្ហល្ហេវណាស់។ បែបនេះ អ្នកកាន់តែមិនអាចឃ្លាតឆ្ងាយពីមនុស្សដែលបានកំដរអ្នកឆាតលេងរាល់ថ្ងៃ ប៉ុន្តែអ្នកមិនបានដឹងសោះថា ការផ្តេកផ្តួលនៅពេលនេះបានក្លាយទៅជាក្តីស្រលាញ់ដែលមិនអាចដកចិត្តចេញរួច។ ពេលដែលស្រលាញ់មនុស្សម្នាក់ នៅក្នុងចិត្តមានការរំពឹងទុកជាខ្លាំង អ្នកនឹងរំពឹងទុកគេនឹងឆាតមករកអ្នកមុនជារៀងរាល់ថ្ងៃ យកចិត្តទុកដាក់នឹងអ្នក រំពឹងថាមានថ្ងៃមួយទម្លាប់បែបនេះនឹងក្លាយទៅជាស្នេហារវាងអ្នកទាំងពីរជាមិនខាន។ មិត្តខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងបានជួបបុរសម្នាក់ ពួកគេទាំងពីរស្គាល់គ្នានៅក្នុងក្រុបឆាត…

7
ទស្សនៈ

កុំបណ្ដោយឱ្យភាពខ្ជិលច្រអូស មកបំផ្លាញជីវិត និងអនាគតរបស់អ្នកបានឱ្យសោះ

បើចង់មានជីវិតដែលជោគជ័យមួយ ក្រៅពីឆន្ទៈ ការរក្សាភាពឧស្សាហ៍ព្យាយាម គឺជារឿងសំខាន់បំផុត។ ទោះជាមានឆន្ទៈធំប៉ុនណាក៏ដោយ បើមិនអាចយកភាពឧស្សាហ៍ទៅខិតខំធ្វើដោយជាក់ស្តែងទេ ក៏មិនអាចសម្រេចបានដែរ ទីបំផុតគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ។ លោក Thomas Alva Edison ធ្លាប់បាននិយាយថា ៖ រឿងជោគជ័យ មាន ៩៩% ជាញើសឈាម ក្នុងនោះមានតែទេពកោសល្យតែ ១% ប៉ុណ្ណោះ ។ គ្មានអ្នកណាម្នាក់គ្រាន់តែពឹងលើ ទេពកោសល្យតែម្យ៉ាង ហើយទទួលបានជោគជ័យនោះឡើយ។ ព្រះអាទិទេពបានផ្តល់ ទេពកោសល្យឱ្យយើង ហើយយកភាពឧស្សាហ៍នេះ បម្លែងទៅជាទេពកោសល្យ ។ Stephen Edwin…

Kk
សង្គម

ផ្លែ​ឈើ​និង​អាហារ ៤ ប្រភេទ​នេះ បើ​ហ៊ាន​ដាក់​ក្នុង​ទឹកកក​យូរ អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ!

ជា​ទូទៅ​ស្រ្តី​មេផ្ទះ​រមែង​ចូលចិត្ត​ទុក​ចំណី​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​ក្នុង​ទូ​ទឹកកក ព្រោះ​គិត​ថា​អាច​រក្សា​គុណភាព​វា​បាន​យូរ និង​ខ្លះ​ទៅ​ចូលចិត្ត​ការ​ទទួល​ទាន​បែប​ត្រជាក់ៗ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ប្រសិន​អ្នក​មិន​បាន​សិក្សា​ឲ្យ​ច្បាស់។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ប្រាប់​នៅ​ប្រភេទ​អាហារ ​និង​បន្លែ​ផ្លែឈើ ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង​រក្សា​វា​ទុក​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ៖ ១) ផ្លែ​ឪឡឹក ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារធាតុ​ទឹក​ច្រើន​បំផុត ប៉ុន្តែ​គ្រូ​ពេទ្យ​ជំនាញ​សូម​ណែនាំ​មិន​ឲ្យ​រក្សា​វា​ទុក​នៅ​សីតុណ្ហភាព​ត្រជាក់​ពេក​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ្នក​ដែល​បរិភោគ​មាន​ហានិ.ភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក។ ប្រសិន​អ្នក​ចង់​បរិភោគ​ជាមួយ​សភាព​ត្រជាក់ៗ បែប​នេះ​គួរ​ទុក​វា​ត្រឹម​រយៈ​ពេល ២-៣ ម៉ោង​យ៉ាង​យូរ​បំផុត ហើយ​ក៏​សមល្មម​នឹង​មិន​ធ្វើ​ឲ្យ​វា​ខូច​គុណភាព​នោះ​ដែរ។ ២) ផ្លែ​ចេក ជា​ទូទៅ​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នៅ​ពេល​យើង​ដាក់​ផ្លែ​ចេក​ក្នុង​ទូ​ទឹកកក​យូរ នោះ​វា​សំបក​របស់​វា​នឹង​ឡើង​ពណ៌​ខ្មៅ នោះ​ហើយ​គឺ​មាន​ន័យ​ថា ចេក​បាន​ខូច​គុណភាព។ ប្រសិន​អ្នក​ព្យាយាម​យក​មក​ទទួល​ទាន នោះ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ទល់​លាមក។ ៣) ខ្ទឹម​ស​និង​ខ្ទឹម​បារាំង ការ​រក្សា​ទុក​ខ្ទឹម​ស​និង​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹក​កក…