ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Bvbv
សង្គម

ច្រើនគ្នាហើយកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន! នេះវេជ្ជបណ្ឌិតប្រាប់ពីវិធីសង្កេតមើលតាមរយៈក្រចក

អត្រានៃការកើតជំងឺទឹកនោមផ្អែមក្នុងពិភពលោកយើងនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ដោយសាររោគសញ្ញានៃជំងឺនេះមនុស្សមួយចំនួនមិនសូវបានចាប់អារម្មណ៍ ហើយទម្រាំតែដឹង គឺហួសពេល និងអាចប្រឈមហានិភ័យនៃការបាត់បង់ជីវិតបាត់ទៅហើយ។ ជាចំណេះដឹងល្អសម្រាប់មនុស្សទូទៅ ដែលអ្នកគួរតែដឹង ដោយយើងបង្ហាញអ្នកពីអាការៈដែលអាចចំណាំមើលបាន ដោយគ្រាន់តែមើលតាមរយៈក្រចកដៃ ក៏អាចដឹងថាអ្នកកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមឬអត់ដែរ ហើយបើអ្នកមានគួរតែប្រញាប់ទៅរកពេទ្យដើម្បីស្វែងរកដំណោះស្រាយ៖ ប្រែទៅជាពណ៌លឿងនិងផុយស្រួយ ក្រចករបស់អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលវាឆ្លងមេរោគ នោះនឹងបណ្តាលឲ្យវាប្រែទៅជាពណ៌រាងលឿង ហើយផុយ។ វាជាសញ្ញាព្រមាននៃការកើតជំងឺមិនល្អជាច្រើន ជាពិសេសគឺកម្រិតជាតិស្ករក្នុងឈាម។ ខុសពីក្រចកសម្រាប់មនុស្សដែលមានសុខភាពល្អ គឺពណ៌រាងបែកស៊ីជម្ពូ ផ្កាឈូកស្រាល ហើយមានឆ្នូតសំប៉ែតរាងរង្វង់ព្រះខែមួយ។ មានស្នាមបន្ទាត់ផ្តេកកាត់ក្រចក សញ្ញានៃជំងឺទឹកនោមផ្អែម ក៏បង្ហាញមកដោយក្រចករបស់អ្នក នឹងឡើងគំនូសបន្ទាត់ផ្តេកកាត់ពាក់កណ្តាកក្រចក។ ក្រៅពីជំងឺទឹកនោមផ្អែមនេះក៏ជាសញ្ញានៃការកើតជំងឺក្រពេញទីរ៉ូអីត និងកង្វះជាតិស័ង្កសីផងដែរ។ ក្រចកខ្លី យើងមិនសំដៅនៅពេលដែលមនុស្សកាត់ក្រចក ឬខាំក្រចកនាំឲ្យវាខ្លីនោះទេ…

T
សង្គម

សាកល្បងជ្រើសរើសផ្កាមួយ ដើម្បីទស្សន៍ទាយដឹងថា អ្នកជាមនុស្សប្រភេទណា?

តាមរយៈជម្រើសរូបភាពផ្កាទាំង ៦ ផ្សេងៗពីគ្នានេះ យើងមានជម្រើសពណ៌ច្រើនសម្រាប់អ្នកជ្រើសរើស ហើយចម្លើយក្នុងការពេញចិត្តមួយរបស់អ្នក ក៏អាចបង្ហាញច្បាស់ថា អ្នកជាមនុស្សបែបណា? ចំណុចខ្លះជឿថា អ្នកខ្លួនឯងក៏ប្រហែលមិនចាប់អារម្មណ៍ពីខ្លួនឯងដែរ ប៉ុន្តែវាជាការពិតដែលត្រូវតែទទួលស្គាល់។ តុះទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖ ផ្កាទី ១ អ្នកជាមនុស្សដែលចូលចិត្តបារម្ភខ្វល់ខ្វាយពីអ្នកដទៃ ជាងសុខទុក្ខខ្លួនឯង។ ចំណុចពិសេសនេះហើយ ដែលធ្វើឲ្យអ្នកមានមនុស្សជុំវិញខ្លួនស្រលាញ់ចូលចិត្តជាខ្លាំង ព្រោះពេលនៅក្បែរអ្នកពួកគេមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថិភាព។ ផ្កាទី ២ អ្នកជាមនុស្សដែលក្លាហាន ពូកែ និងស្មោះត្រង់។ ក្នុងជីវិតរបស់អ្នក អ្នកបានគិតយ៉ាងល្អិតល្អន់ថាអ្នកចង់បានអ្វី ត្រូវទៅធ្វើអ្វីដើម្បីសម្រេចបានវា។ មនុស្សដូចជាអ្នកមិនសូវចេះនៅស្ងៀមទេ ហើយបើបានធ្វើការហើយ គឺធ្វើមិនចង់ដកដៃ។ ផ្កាទី ៣…

T4
សង្គម

កាតទីប៉ុន្មានទាក់ភ្នែកអ្នកមុនគេបង្អស់? បើកមើលដើម្បីទទួលយកសារណែនាំដ៏ល្អសម្រាប់ជីវិត

ជីវិតមនុស្សយើងមានឡើង មានចុះ មិនស្ថិតស្ថេរនោះទេ តែត្រូវចាំថា ពេលដែលលំបាកខ្លាំង ជាពេលដែលអ្នកអាចទទួលបានមេរៀនល្អបំផុត។ អ្នកមិនគួរបោះបង់ចោលពាក់កណ្តាលទីឡើយ ហើយក្រោកឈរឡើង ដើម្បីត្រៀមបន្តដំណើរទៅមុខទៀត។ យ៉ាងណាក្នុងអត្ថបទនេះ យើងក៏ចូលរួមចំណែកបញ្ចេញសារណែនាំដ៏ល្អមួយចំនួន សម្រាប់ជីវិតរបស់អ្នក ដោយគ្រាន់អ្នកតែជ្រើសរើសយកកាតមួយសន្លឹក ហើយផ្ទៀងផ្ទាត់នៅខាងក្រោម៖ កាតទី ១ កាតនេះបង្ហាញថានៅពេលខាងមុខ អ្នកនឹងមានសំណួរជាច្រើនដែលត្រូវសួរមកកាន់ខ្លួនឯង តើអ្នកចង់បានអ្វី អ្នកចង់ទៅកន្លែងណា? ជីវិតរបស់អ្នកមិនលំបាករហូតនោះទេ ក៏នៅតែមានពេលមួយ ឆាប់ៗប៉ុន្មានសប្តាហ៍បន្ទាប់នេះ គ្រប់យ៉ាងនឹងកើតឡើងទៅតាមហេតុនិងផល។ នោះមានន័យថា ការដែលអ្នកបានខិតខំជាច្រើនកន្លងមក វានឹងតបស្នងមកវិញនូវផលជាផ្លែផ្កា ដែលអ្នកសក្តិសមនឹងទទួលបាន។ គ្រប់ស្ថានភាពទាំងអស់ចាប់ពីពេលនេះទៅ អ្នកត្រូវបន្ថែមការអត់ធ្មត់ខ្ពស់ ដើម្បីត្រៀមចាប់យកលាភធំសម្រាប់ជីវិតនៅពេលខាងមុខ។ កាតទី…

Bvvbfg
សង្គម

បើលឺពាក្យ ៤ នេះចេញពីមាត់បុរស ស្រីៗទោះស្រលាញ់គេប៉ុណ្ណា ក៏ដល់ពេលកាត់ចិត្តហើយ

ពេលខ្លះត្រឹមតែសកម្មភាព និងពាក្យសម្តីមួយចំនួនដែលខាងបុរសបង្ហាញមកចំៗ យើងជានារីគួរតែអាចវាយតម្លៃនិងសន្មតបានហើយថា គេជាបុរសដែលមិនគួរឲ្យទុកចិត្តនោះឡើយ ហើយអ្នកក៏មិនអាចបន្តដំណើរជីវិតជាមួយតទៅទៀតនោះដែរ។ ខាងក្រោមយើងបង្ហាញពីពាក្យទាំង ៤ ប្រសិនអ្នកលឺចេញពីមាត់របស់បុរសដែលអ្នកស្រលាញ់ អ្នកក៏ដល់ពេលហើយដែលគួរកាត់ចិត្ត និងដើរចេញពីជីវិតរបស់គេ ជាជាងបៀមទុក្ខកាន់តែច្រើន៖ ៤) កុំមកចេះដឹងរឿងរបស់ខ្ញុំ ពេលគេជួបបញ្ហា គេសប្បាយ គេលែងចង់ឲ្យអ្នកដឹងលឺសុខទុក្ខគេដូចមុន ហើយពេលអ្នកចោទសួរទៅគេ គេបែរជាស្រែកមកវិញថា៖ “មិនបាច់មកចង់ដឹងរឿងរបស់ខ្ញុំ” ឬ “កុំចង់ដឹងរឿងរបស់ខ្ញុំ” ពាក្យទាំងនេះស្តាប់ទៅខ្លី តែអត្ថន័យរបស់វាល្មមឲ្យអ្នកឆ្អែតចិត្តបានហើយ។ ចាប់ពីពេលនោះទៅ អ្នកគួរតែរៀនកាត់ចិត្ត គ្មានហេតុផលអ្វីដែលត្រូវបន្តឡើយ ព្រោះបើរស់នៅក្បែរគ្នា តែមិនគួរដឹងសុខទុក្ខគ្នា អ៊ីចឹងស៊ូធ្វើជាអ្នកដទៃ ដើរផ្លូវរៀងខ្លួនល្អជាង។ ៣) មានទម្លាប់កុហក…

Bvbv
សង្គម

កំហុស ៥ អ្នកមានទម្លាប់ច្រកបាយទៅកន្លែងធ្វើការ អាចនាំឲ្យខ្លួនឯងខូចថ្លើមនិងតម្រងនោម

ជឿថាមានគ្នាយើងច្រើនណាស់ ដែលមានទម្លាប់យកបាយទៅបរិភោគនៅកន្លែងធ្វើការ ឬរៀបចំច្រកដាក់ប្រអប់ ដើម្បីកាត់បន្ថយការចំណាយទទួលទានអាហារនៅខាងក្រៅ និងសន្សំសំចៃពេលវេលា។ យ៉ាងណាបើអ្នកបង្កកំហុស ៥ យ៉ាងដូចបង្ហាញខាងក្រោម តាមរយៈការច្រកបាយទៅកន្លែងធ្វើការ នោះលុយដែលអ្នកខំរក ក៏នឹងអស់ទៅវិញ ព្រោះថ្ងៃមុខរាងកាយអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន៖ ៥) ខ្ចប់បាយជាមួយប្រអប់ប្លាស្ទិកដែលមានគុណភាពអន់ ប្រអប់ប្លាស្ទិកមានច្រើនជម្រើស ច្រើនម៉ាក តែបើអ្នកសន្សំសំចៃខ្លាំងពេក ទៅរកទិញរបស់ដែលមានតម្លៃថោក ហើយគ្មានគុណភាព ល្អតែមើល នោះនឹងប៉ះពាល់សុខភាពអ្នកជាខ្លាំង។ អ្នកត្រូវយកប្រភេទប្រអប់ដែលមានភាពធន់នឹងកម្ដៅបានល្អ ហើយបើអាចគួរតែប្រើប្រាស់ប្រភេទពរ្សឺឡែន ឬកញ្ចក់ជំនួស ព្រោះវានឹងមិនរំលាយជាតិជ័រដែលបង្កគ្រោះថ្នាក់ដូចប្រភេទប្រអប់ប្លាស្ទិកឡើយ។ ៤) ដាក់ម្ហូបក្តៅចូលក្នុងប្រអប់ ពេលអ្នកប្រញាប់ខ្លាំងពេក អ្នកច្រកយកៗ ទាំងដែលម្ហូបកំពុងក្តៅខ្លាំង នោះគឺគ្រោះថ្នាក់ខ្លាំងបំផុតដល់រាងកាយ។ តាមពិតទៅការបាត់បង់ឱជារសវាជារឿងធម្មតាទេ…

Bvbfg
សង្គម

របស់សាមញ្ញក្នុងផ្ទះទាំង ៦ កខ្វក់ជាងចានបង្គន់ទៅទៀត បើអ្នកមិនសូវចាប់អារម្មណ៍

របស់ប្រើប្រាស់មួយចំនួនក្នុងផ្ទះ បើអ្នកមិនបានបោកសម្អាត ឬទុកដាក់វាឲ្យបានត្រឹមត្រូវ ពិតណាស់វានឹងក្លាយជារបស់កខ្វក់ជាងចានបង្គន់ទៅទៀត។ គ្រាន់តែមួយយើងឃើញភាពកខ្វក់នៅនឹងមុខ មួយទៀតយើងមើលរំលង៖ ៦) កន្សែងជូតខ្លួន ទាំងកន្សែងជូតខ្លួន និងជូតមុខ ជាកន្លែងបណ្តុំបាក់តេរីទ្វេដង ជាពិសេសនៅពេលដែលវាសើម ហើយអ្នកទុកចោល មិនបានយកទៅហាលថ្ងៃត្រឹមត្រូវ នោះគឺបាក់តេរីនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរតែលាងសម្អាតកន្សែងជូតខ្លួន ជូតមុខជាប្រចាំ ហើយពេលសើម គួរយកវាទៅហាលនៅក្រោមពន្លឺថ្ងៃឲ្យស្ងួត សឹមយកមកប្រើប្រាស់សារជាថ្មី។ ៥) ច្រាសដុសធ្មេញ តាមការស្រាវជ្រាវ ច្រាសដុសធ្មេញជាកន្លែងដែលផ្ទុកបាក់តេរីច្រើនជាង ៦ ដង ធៀបនឹងលើចានបង្គន់។ ក្នុងកំឡុងពេលអ្នកដុសសម្អាតធ្មេញ បាក់តេរីនឹងមាននៅជាប់ចន្លោះសរសៃច្រាសតូចៗដែលយើងមើលមិនឃើញ។ អ្នកត្រូវរក្សាទុកច្រាសដុសធ្មេញនៅកន្លែងដែលមានខ្យល់បរិយាកាសល្អ ហើយតាមការណែនាំគួរតែ ៣…

Untitled 2
កីទ្បា

ទីផ្សារដោះដូរកីឡាករជើង​ទី​២​ក្នុង​ MCL ចាប់​ផ្ដើម​បើកពេលណា?

ទីផ្សារដោះដូរកីឡាករក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល២០២១​ជើង​ទី​២​ ឬ​អាច​និយាយ​ទីផ្សារដោះកីឡាករពាក់កណ្ដាលរដូវ​កាល​ (Cambodian League Transfer Window 2)នឹង​ចាប់​ផ្ដើម​បើកនៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ហើយ។ តាម​ការ​បញ្ជាក់​របស់គណៈកម្មការរៀបចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា ថ្ងៃចាប់ផ្ដើម​បើក​ទីផ្សារ​ដោះដូរកីឡាករ​គឺ​នៅ​ថ្ងៃ​ទី​២១​ខែ​កក្កដា​ខណៈថ្ងៃបិទបញ្ចប់នៅ​ថ្ងៃទី២០ខែសីហាឆ្នាំ២០២១។ កំឡុង​ពេល​នេះ! ក្លិប​នានាក្នុង​លីគកំពូលកម្ពុជា​អាច​ធ្វើ​ការ​ដោះដូរកីឡាកររបស់​ខ្លួន​ចំនួន​៥នាក់ កីឡាករខ្មែរចំនួន៣នាក់ កីឡាករបរទេសចំនួន២​នាក់។ គិត​មកដល់​ថ្ងៃនេះ ការ​ប្រកួតពាន​រង្វាន់លីគ​កំពូលកម្ពុជារដូវ​កាល​២០២១​ឈាន​ដល់សប្ដាហ៍​ទី​៧​ហើយ​ខណៈ​ការ​ប្រកួតក្នុង​សប្ដាហ៍មួយចំនួន​ត្រូវ​លើក​ពេល​ដោយ​សារ​កូវីដ១៩ហើយ​ធ្វើឱ្យក្លិប​ដេល​ពាក់ព័ន្ធត្រូវ​ផ្អាក ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​ព្យាបាល៕

Thumnail
សង្គម

លោក សេង តារា មិនប្រាថ្នានិពន្ធចម្រៀងឲ្យតារាល្បី ប៉ុន្តែមានស្នាដៃផ្ទុះៗជាច្រើន (មានវីឌីអូ)

អ្នកនិពន្ធទំនុកច្រៀងនិងមេឡូឌីមានសមត្ថភាពមួយរូប វ័យ ២៥ ឆ្នាំ លោក សេង តារា បានរៀបរាប់ពីខ្សែជីវិតរបស់គាត់ទាក់ទងនឹងការតែងនិពន្ធទំនុកច្រៀងប្រាប់មកខាងសារព័ត៌មានក្នុងស្រុក ស្តាប់ហើយចង់ស្រក់ទឹកភ្នែក។ លោក សេង តារា ស្រលាញ់វិស័យតែងនិពន្ធទំនុកច្រៀងតាំងពីលោក កំពុងសិក្សាថ្នាក់ទីប្រាំបួនមកម្លេះ។ នៅពេលទំនេរ លោក ចូលចិត្តស្តាប់បទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត និង តែងកំនាព្យ ដោយសារតែលោកមានដុងតាំងពីកំណើតជាមួយនឹងវិស័យតែងនិពន្ធនេះផង ទើបលោកអាចមានសម្ថតភាពនិពន្ធទាំងទំនុកច្រៀង និង មេឡូឌីបាន ទោះបីជាមិនចេះភ្លេងក៏ដោយ។ ដំបូងឡើយមុនពេលលោកមានឱកាសបានបង្ហាញស្នាដៃជាច្រើនដូចសព្វថ្ងៃនេះ លោកត្រូវបានតារាល្បីៗមួយចំនួនបដិសេដស្នាដៃរបស់លោកចោលមិនទទួលយកច្រៀងឡើយ ជាហេតុធ្វើឲ្យលោក សេង តារា បាក់ទឹកចិត្តជាខ្លាំង។ ទោះជាត្រូវគេបដិសេដស្នាដៃ និង…

T
សង្គម

ជ្រើសរើស​កែវ​វេទមន្ត​មួយ ដើម្បី​ដឹង​ថា​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​សប្តាហ៍​ខាង​មុខ?

តាម​រយៈ​កែវ​កញ្ចក់​វេទមន្ត​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ជ្រើសរើស​មួយ ហើយ​ចម្លើយ​របស់​អ្នក នឹង​អាច​ឲ្យ​យើង​ទស្សន៍ទាយ​បាន​ថា​នៅ​សប្តាហ៍​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ជីវិត៖ កែវ​វេទមន្ត​ទី ១ ដុំ​ពពក​នៃ​បញ្ហា​ជា​ច្រើន បាន​នឹង​កំពុង​រសាត់អណ្តែត​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ពេល​នេះ​អ្នក​កំពុង​ព្យាយាម​ចង់​ចាកចេញ​ពី​ការ​ពិត ព្រោះ​រឿង​ខ្លះ​អ្នក​ពិត​ជា​ពិបាក​នឹង​ទទួល​យក។ នៅ​សប្តាហ៍​បន្ទាប់​វា​ដល់​ពេល​ហើយ​ដែល​ជីវិត​អ្នក​នឹង​រាង​ធូរស្បើយ​ជាង​មុន ដោយ​អ្នក​នឹង​មាន​ជំនួយការ​ពិត​ប្រាកដ​មក​ចូល​ជួយ ដែល​គេ​នោះ​ជា​មនុស្ស​មិន​បាន​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​ឡើយ​ពី​អ្នក តែ​គេ​ជា​មនុស្ស​គួរ​ឲ្យ​រាប់អាន​ពិត​ប្រាកដ ហើយ​ចង់​ជួយ​អ្នក​អស់​ពី​បេះដូង។ យើង​ជូនពរ​ឲ្យ​បញ្ហា​ដែល​អ្នក​កំពុង​ស្ពាយ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ចុះ​នៅ​ពេល​ខាង​មុខ។ កែវ​វេទមន្ត​ទី ២ អ្នក​ហាក់​រឹងរូស​បន្តិច​ក្នុង​ការ​ទទួល​យក​ពាក្យ​ណែនាំ​ពី​អ្នក​ដទៃ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ឯករាជ្យ ដែល​នាំ​ឲ្យ​ក្នុង​កាលៈទេសៈ​ខ្លះ អ្នក​បែរ​ជា​អស់​ផ្លូវ​ដើរ ដោយ​សារ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​តែ​ម្ខាង។ វា​ដល់​ពេល​ហើយ នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​គេ​មក​ណែនាំ​អ្នក​នៅ​មតិ​យោបល់​មួយ​ចំនួន ហើយ​អ្នក​គួរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក។ ដ្បិត​មិន​យក​មក​អនុវត្ត​ទាំង​ស្រុង…

Jhjh
សង្គម

បុរស​ចាស់ទុំ​ដែល​ស្រលាញ់​អ្នក​ពិត ពេល​ស្នេហ៍​ល្អក់កករ គេ​នឹង​ធ្វើ​រឿង ៥ យ៉ាង​នេះ​មក​ហើយ

ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ មិន​អាច​ឲ្យ​នឹងន​ពោរពេញ​ដោយ​ភាព​រីករាយ​ដូច​ជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​មក​បាន​រហូត​ឡើយ។ ជឿ​ទៅ​វា​គង់​តែ​មាន​ថ្ងៃ​ណា​មួយ ដែល​ទាំង​សង​ខាង​ចាប់ផ្តើម​ល្អក់កករ​នឹង​គ្នា មាន​រឿង​រកាំរកូស​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​មាន​ការ​អន់​ចិត្ត​រៀង​ខ្លួន។ យ៉ាង​ណា​មិន​សុទ្ធ​តែ​ពេល​មាន​ទាំង​អស់​នោះ​ហើយ ដៃ​គូ​ទាំង​អស់​ជ្រើស​យក​ជម្រើស ផ្លូវ​បែក ផ្ទុយ​ទៅ​វិញ​ពួក​គេ​ក៏​មាន​វិធី​ក្នុង​ការ​កែខៃ ជា​ពិសេស​គឺ​ខាង​បុរសៗ​ដែល​ចាស់​ទុំ​ពិត​ប្រាកដ ហើយ​ស្រលាញ់​អ្នក​ជា​អ្នក នោះ​គេ​នឹង​បង្ហាញ​កាយវិការ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្មោះត្រង់​នឹង​អារម្មណ៍​ខ្លួន​ឯង នេះ​មាន​ន័យ​ថា គេ​នៅ​តែ​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ច្បាស់លាស់​នឹង​ខ្លួន​ឯង​ជា​មុន សឹម​ដាក់​ចិត្ត​ថា​ត្រូវ​បន្ត​ដោយ​របៀប​ណា។ មនុស្ស​យើង​គឺ​បែប​ហ្នឹង​ពិត​មែន បើ​ខ្លួន​ឯង​មិន​ច្បាស់​ថា​ខ្លួន​ឯង​នៅ​ស្រលាញ់​គេ​ឬ​អត់ នៅ​ចង់​បន្ត​ជាមួយ​គេ​ឬ​អត់​ផង តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​របៀប​ណា? ៤) មិន​ដើរ​រំលង​បញ្ហា គេ​នឹង​ព្យាយាម​លើក​ឡើង​នៅ​បញ្ហា​រួម មក​ដោះស្រាយ​ជាមួយ​គ្នា តើ​អ្នក​អន់​ចិត្ត​អី គេ​អន់​ចិត្ត​អី អ្នក​ទាំង​ពីរ​អាច​ប៉ះប៉ូវ​ឲ្យ​គ្នា​ទៅ​មក​បាន​ដោយ​បែប​ណា? មនុស្ស​ប្រុស​ប្រភេទ​ហ្នឹង​ហើយ…

KNONGSROK
PR

តែគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ TRUEDAN បើកដំណើរការសាខា នរោត្តម នៅព្រឹកថ្ងៃ​៨ កក្កដានេះ!!!

កាលពីថ្ងៃទី៨កក្កដាកន្លងទៅថ្មីៗនេះ តែគុជ TRUEDAN ដែលទទួលបានការពេញនិយមនៅទូទាំងទ្វីបអាស៊ីនិងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់បានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគារ BNK Microfinance។​ លោក Alan Lian​ ប្រធានគ្រប់គ្រងទីផ្សារ TRUEDAN ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថា TRUEDAN ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ ហើយកំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា 13 ប្រទេស។ ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាយើងហើយ។ គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្តក្នុងការរៀបចំ…

SEAGAMES2021
កីទ្បា

ស៊ីហ្គេមលើកទី៣១នៅវៀតណាមសម្រេចពន្យារពេលទៅឆ្នាំ២០២២

ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមបានសម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅធ្វើនា ឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនថា  «លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សា​កីឡាអាស៊ី​អាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ ថ្ងៃនេះ គឺថា គណៈអចិន្រ្តៃយ៍ស៊ីហ្គេម (SEA Games) ចំនួន១១ប្រទេសបានចូលរួមប្រជុំតាម…