
ហេតុអ្វីការងារខ្លះ រកបានតិច ចំណូលទាប តែបែរជាអ្នកធ្វើ មានអារម្មណ៍ថា មានក្ដីសុខច្រើន ហើយពេញចិត្តនឹងធ្វើទៅវិញ?
នៅក្នុងការងារ វាពិតជាពិបាកនឹងគេចផុតពីការជួបភាពលំបាកណាស់ ក៏អាចមានពេលដែលត្រូវធ្វើការសម្រេចចិត្តរាប់មិនអស់ផងដែរ។ អ្នកជោគជ័យ រមែងតែងអាចនៅក្នុងនាទីសំខាន់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ដូច្នេះ អ្នកដែលចូលចិត្តធ្វើរឿងអ្វីស្ទាក់ស្ទើរ គ្មានភាពក្លាហានទៅធ្វើការជ្រើសរើស លទ្ធផលចុងក្រោយសុទ្ធតែជាជនបរាជ័យ។ ជាទូទៅ អាចរកបានការងារដែលល្អមួយ មានចំណូលនឹងនរ និយាយចំពោះអ្នកទាំងអស់គ្នា គួរតែស្កប់ស្កល់ហើយ។ តែបែរជានៅមានមនុស្សមួយចំនួន ដ្បិតតែគាត់មានការងារល្អហើយ បែរជាមានអារម្មណ៍ថាមិនទាន់ស្កប់ស្កល់ទៅវិញ យ៉ាងណា ការទាមទាររបស់មនុស្សក៏មិនដូចគ្នាដែរ។ បើសាកសួរពីមនុស្សដែលពេញចិត្តនឹងការងាររបស់ខ្លួនឯងវិញនោះ “ហេតុអ្វីបានជាអ្នកយល់ថាការងារបច្ចុប្បន្នរបស់អ្នកជោគជ័យ?” មនុស្សភាគច្រើនសុទ្ធតែឆ្លើយបែបនេះថា “ពីព្រោះការងារដែលខ្ញុំធ្វើនាពេលបច្ចុប្បន្ន គឺជាការងារដែលខ្ញុំចង់ធ្វើដោយពិតប្រាកដ។” ឧទាហរណ៍ថា ៖ មនុស្សភាគច្រើនសង្ឃឹមថាខ្លួននឹងមានការងារដែលនឹងនរ ដូចជា បុគ្គលិកធនាគារ … តែមានមនុស្សខ្លះបែរជាចូលចិត្តផ្សារភ្ជាប់ទំនាក់ទំនង ចូលចិត្តទីកន្លែងដើរកម្សាន្ត…











