
ផូស៊ីលដាយណូស័រអាយុកាល ១១០ លានឆ្នាំ ដែលអ្នកបុរាណវិទូមិនធ្លាប់បានជួបពីមុនមក
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Four Legged Tank បាននិយាយថាផូស៊ីលដាយណូស័រនេះត្រូវបានគេជីកប្រទះដោយចៃដន្យនៅក្នុងអណ្តូងរ៉ែ Millenium Mine នៅតំបន់ Alberta ភាគខាងជើងប្រទេសកាណាដា នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០១១ ត្រូវបានរកឃើញដោយអ្នករុករករ៉ែម្នាក់ឈ្មោះ Shawn Funk ។ បន្ទាប់ពីផូស៊ីលនេះត្រូវបានគេរកឃើញ និងសម្អាតហើយ ផូស៊ីលត្រូវបានគេរកឃើញថាមានសភាពល្អប្រសើរដោយមានច្រមុះ ត្រគាក និងស្បែកដែលអាចមើលឃើញយ៉ាងច្បាស់។ វាត្រូវបានគេចាត់ទុកថាជាផូស៊ីលដាយណូស័រពេញលេញបំផុតនៅលើពិភពលោក។ ដូចដែលប្រិយមិត្តបានឃើញនៅក្នុងរូបភាពទាំងនេះ។ បន្ទាប់ពីផូស៊ីលនេះត្រូវបានគេជីកបាន វាត្រូវបានគេដឹកទៅកាន់សារមន្ទីរ Royal Tyrrell Museum។ អ្នកជំនាញបានចំណាយពេលជាង ៧០០០…











