ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T
សង្គម

សំបក​គុជខ្យង​ដែល​អ្នក​ជ្រើសរើស នឹង​ទម្លាយ​ចំៗ​នូវ​ចំណុច​ខ្លាំង​ពី​កំណើត​របស់​អ្នក

សំបក​គុជ​ខ្យង​ដែល​យើង​រើស​បាន​ពី​ឆ្នេរ​សមុទ្រ យើង​លើក​យក​មក​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស ដោយ​ក្នុង​ចំណោម​សំបក​គុជ​ខ្យង​ទាំង ៤ តើ​អ្នក​ស្រលាញ់​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​ទស្សន៍ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ​របស់​អ្នក និង​រឿងរ៉ាវ​អាថ៌កំបាំង​មួយ​ចំនួន​ពី​ធម្មជាតិ​របស់​អ្នក ដែល​បាន​លាក់​ទុក៖ សំបក​គុជ​ខ្យង​ទី ១​ អ្នក​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​សាមញ្ញ​និង​ការ​រស់នៅ​បែប​សាមញ្ញ ជា​ជាង​ការ​ចង់​បាន​អ្វី​ទាំង​អស់។ អ្នក​រមែង​ព្យាយាម​ទាញ​ខ្លួន​ឯង​​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ស្មុគស្មាញ​និង​ពិបាក​ចិត្ត ហើយ​អ្នក​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​និង​ការ​គិត​វិនិច្ឆ័យ​ដោយ​មើល​តាម​កាយវិការ​របស់​នរណា​ម្នាក់។ នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ អ្នក​គឺ​តែងតែ​ឈាន​ដល់​ចំណុច​ស្នូល​បាន​ឆាប់​រហ័ស ហើយ​អាច​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ភាព​វាងវៃ។ សំបក​គុជ​ខ្យង​ទី ២ អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​នៅ​មួយ​កន្លែង ដោយ​ចូលចិត្ត​បម្រែបម្រួល​ថ្មី​ក្នុង​ជីវិត។ មិន​ថា​តែ​ការ​ហូប​ចុក ដំណើរ​កម្សាន្ត អ្នក​មិន​ចូលចិត្ត​ទៅ​កន្លែង​ដដែលៗ​ទេ ពោល​ចូលចិត្ត​ភ្លក់​រសជាតិ​ជីវិត​ថ្មី ហើយ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​វិញ​រៀងរាល់​ពីរ​បី​ឆ្នាំ​ម្តង​រមែង​មាន​ការ​ផ្លាស់ប្តូរ​ហើយ។ មនុស្ស​ប្រភេទ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត ហើយ​តែងតែ​រវល់​នូវ​ការ​បង្កើត​ផែនការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សំបក​គុជ​ខ្យង​ទី ៣ អ្នក​ចង់​បាន​ជីវិត​ដែល​មាន​សម្បូរបែប​និង​មាន​ន័យ…

Bngh
សង្គម

១ សប្ដាហ៍​ស្រក ៣ គីឡូ! បើ​អាច​អនុវត្ត​ត្រូវ​តាម​ក្បួន​ខ្នាត នៃ​របៀប​ហាត់ប្រាណ​ទាំង ១០

មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ តែ​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា ណា​មួយ​បើ​និយាយ​ពី​ការ​ហាត់ប្រាណ កំឡុង​ពេល​មាន​ស្ថានភាព​រាតត្បាត​ជំងឺ COVID-19 ផង អ៊ីចឹង​យើង​មិន​អាច​ទៅ​កន្លែង​ហាត់ប្រាណ (Gym) បាន​នោះ​ឡើយ។ ដូច្នេះ​ការ​ហាត់​នៅ​ផ្ទះ ក៏​អ្នក​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដែរ គ្រាន់​តែ​ទាមទារ​ឲ្យ​មាន​ក្បួនខ្នាត​ច្បាស់លាស់។ តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​របៀប​ហាត់ប្រាណ​ទាំង ១០ សម្រាប់​អ្នក​អាច​សាកល្បង​អនុវត្ត​បាន​នៅ​ផ្ទះ ហើយ​បើ​ធ្វើ​បាន​ត្រឹមត្រូវ​និង​អនុវត្ត​ជា​ប្រចាំ​ នោះ​ធានា​ត្រឹម ១ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​ហើយ​អាច​ស្រក​ដល់ ៣ គីឡូក្រាម​ក៏​មាន៖ ១) ចលនា​បង្វែរ​ខ្លួន ចលនា​ទី ១ នេះ​គឺ​ស្រួល​ទេ ដោយ​អ្នក​តម្រូវ​ឲ្យ​ឈរ​នៅ​មួយ​កន្លែង ហើយ​បង្វែរ​ខ្លួន​ចុះ​ឡើង​ ហើយ​រក្សា​ជំហរ​ជើង​ឲ្យ​នៅ​នឹង​ដដែល។ ធ្វើ​វា​យឺតៗ…

Untitled 1ghhghg
សង្គម

ភេសជ្ជៈ ៥ ផឹក​ពេល​ថ្ងៃ​ល្អ តែ​បើ​ផឹក​ពេល​យប់ នឹង​នាំ​ឲ្យ​ឡើង​ទម្ងន់ ​ហើយ​ស្បែក​ជ្រីវជ្រួញ

ភេសជ្ជៈ ៥ ប្រភេទ​នេះ​អ្នក​អាច​ទទួល​ទាន​បាន​នៅ​ពេល​ព្រឹក ឬ​ថ្ងៃ ដែល​វា​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដល់​រាងកាយ ប៉ុន្តែ​បើ​អ្នក​ជ្រើសរើស​យក​វា​មក​ទទួល​ទាន​នៅ​ពេល​ល្ងាច​ឬ​យប់ នោះ​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​រាងកាយ​ទៅ​វិញ៖ ៥) ទឹក​ដូង ទឹកដូង​ល្អ​សម្រាប់​សុខភាព​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ដល់​តម្រង​នោម ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ យ៉ាង​ណា​អ្នក​គួរ​ជៀសវាង​ទទួល​ទាន​ទឹកដូង​នៅ​ពេល​ល្ងាច ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ ហើយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នោះ​ទេ ណា​មួយ​ក៏​នឹង​រំខាន​នាំ​ឲ្យ​មាន​ការ​បន្ទោបង់​ច្រើន​ផង​ដែរ។ ល្អ​បំផុត​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក។ ៤) ទឹក​ក្រូច​ស្រស់ ទឹក​ក្រូច​ស្រស់​វា​អាច​ជួយ​វា​អាច​ផ្តល់​នូវ​វីតាមីន​មួយ​ចំនួន​ដល់​រាងកាយ ប៉ុន្តែ​ដោយសារ​វា​មាន​ជាតិ​អាស៊ីត​ខ្ពស់​ដូច្នេះ​មិន​អាច​ចេះ​តែ​ទទួល​ទាន​តាម​ចិត្ត​ចង់​បាន​ឡើយ។ នៅ​ពេល​ល្ងាច​អ្នក​ជំនាញ​មិន​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក​ក្រូច​ស្រស់​ទេ ព្រោះ​បរិមាណ​អាស៊ីត​អាច​ធ្វើ​ឲ្យ​ខូច​ធ្មេញ ហើយ​នៅ​ពេល​ដែល​បរិមាណ​ទាំង​នេះ​លើស​ក៏​ងាយ​នឹង​ផ្តុំ​ទៅ​ជាតិ​ខ្លាញ់ នាំ​ឲ្យ​ឡើង​ទម្ងន់​វិញ។ ៣) ទឹក​ខ្ញី ទឹក​ខ្ញី ជួយ​កាត់​បន្ថយ​ស្រ្តេស ជួយ​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង តែ​បើ​អ្នក​ទទួល​ទាន​វា​នៅ​ពេល​យប់​នោះ​នឹង​នាំ​ផល​វិបាក​ទៅ​វិញ។…

Thumnail
សង្គម

នាយពាក់មី បង្ខំចិត្តឱបថើបស្រីដើម្បីឲ្យគ្រួសាររបស់ខ្លួនរស់នៅមានសុភមង្គល

កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាកំប្លែងក្នុងប្រទេសកម្ពុជា នាយ ពាក់មី បានបង្ហោះសារមួយឃ្លារួមជាមួយរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកអាននិងអ្នកគាំទ្រមានចិត្តក្តុកក្តួលយ៉ាងខ្លាំងតែម្តង។ ក្នុងសារដែលតារាកំប្លែងរូបន័យបង្ហោះនោះ គឺមានអត្ថន័យបែបឈឺចាប់បន្តិចកំប្លែងបន្តិចដោយមានខ្លឹមសារថា “😭ជីវិតអ្នកថតកុនដូចខ្ញុំ​ មិនស្រួលជាងកាលនៅធ្វេីសំណង់ប៉ុន្មានទេ​ តែដេីម្បីប្រពន្ធកូន​ ស៊ូទ្រាំថតទាំងអៀន​ ទាំងភ័យ​ 😭 គ្នាយេីងបេីមិនចង់ពិបាកដូចខ្ញំទេ​ ស្អែកធ្វេីសំណង់ធម្មតាទៅ​ 👷៉ យោងតាមការបង្ហោះរបស់ នាយពាក់មី សបញា្ជក់ឲ្យឃើញថា លោក ឱបស្រី ថើបស្រីក្នុងរឿងកំឡុងពេលថតលោកពិតជាមិនចង់នោះទេ ប៉ុន្តែដោយសារតែជីវភាពគ្រួសារទើបលោកត្រូវសម្រេចចិត្តទាំងឈឺចាប់បែបនេះ។ កុំឲកយខាតពេលវេលាយូរសូមទស្សនារូបភាពបង្ខំចិត្តឈឺចាប់របស់នាយពាក់មីខាងក្រោម៖ សូមអរគុណសម្រាប់ការអាន នេះគ្រាន់តែជាអត្ថបទកម្សាន្តអារម្មណ៍ប៉ុណ្ណោះ។

Thumnail
សម្រង់

តារាចម្រៀងវ័យក្មេងសម្លេងពិរោះ យ៉ាន់ សុជាតា កំពុងសម្រុកចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងផលិតកម្មTop Music(មានវីឌីអូ)

តារាចម្រៀងស្រីវ័យក្មេងជាងគេប្រចាំផលិតកម្ម Top Music កញ្ញា យ៉ាន់ សុជាតា កំពុងតែសម្រុកចេញបទចម្រៀងជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្ររបស់ខ្លួន ទោះបីជាស្ថិតក្នុងកាលៈទេសៈកូ.វី.ដក៏ដោយ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យក្មេងស្រស់សោភារូបនេះ បានចូលច្រកក្រោមទ្រនំផលិតកម្ម Top Music តាំងពីខែធ្នូឆ្នាំ២០២០ មកម្លេះ។ បើគិតមកដល់ពលនេះតារាចម្រៀង យ៉ាន់ សុជាតា បានចេញចម្រៀងរបស់ខ្លួនក្នុងផលិតកម្មនេះ បានប្រមាណជា ប្រាំពីរបទហើយ បើគិតមកដល់ថ្ងៃទី១៥ខែកក្តដា ឆ្នាំ ២០២១។ ហើយនាពេលថ្មីៗនេះកញ្ញា យ៉ាន់ សុជាតា ក៏ទើបនឹងបានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា បាក់ស្លាបខានហើរ ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ស្តាប់ហើយញ័រជើងញ័រដៃចង់វៃឡើងតែម្តង។…

ៃានចហោ
កីទ្បា

តើ​ពេលណា Sancho អាចបង្ហាញខ្លួនលើក​ដំបូងបំផុតឱ្យ Man Utd?

Jadon Sancho នឹងមិនបង្ហាញខ្លួនក្នុង​ការ​ប្រកួតណាមួយជាលើកដំបូងឱ្យMan United នោះ​ទេ នៅ​ពេល​ដែលថ្ងៃសម្រាកវិស្សមកាល៣អាទិត្យរបស់​គាត់​មិន​ទាន់ផុត​កំណត់​គិត​ចាប់​តាំងពី​គាត់មក​ពិនិត្យសុខភាពជាមួយក្លិប។ កាសែតអង់គ្លេស The Athletic អះអាងថាកីឡាករអង់គ្លេសរូបនេះ នឹងចូលរួមជាមួយក្រុមក្នុងការប្រកួតចុងក្រោយនៃ​កាលវិភាគប្រកួតមុនបើករដូវកាលទល់នឹងក្រុម Everton នៅថ្ងៃទី ៧ ខែសីហា។ គាត់អាចនឹងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាកររបស់ Man United លេទល់នឹងក្រុម Everton នៅក្នុងនោះនៅ Old Trafford​ ។ ប៉ុន្តែយ៉ាងណា! Sancho ទំនងជានឹងបង្ហាញខ្លួនជាផ្លូវការសម្រាប់ក្រុមបិសាចក្រហម នៅក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ពួកគេទល់នឹងក្រុម Leeds…

Untitled 1
កីទ្បា

Griezmann លែងចង់ហាត់ជាមួយ Barca ទៀត​ហើយ ខណៈពេល​កំពុងរក​ផ្លូវ​ចេញ​ទៅ Atletico Madrid វិញ

របាយការណ៍គួរឱ្យទុកចិត្តបាននិយាយថា៖“ Antoine Griezmann មិនចង់ហ្វឹកហាត់ជាមួយ Barca ទៀតទេ ហើយគ្រាន់តែចង់ត្រលប់មក Atletico Madrid វិញ” ។ 💥 Informa Paco González ➡️ @AntoGriezmann no quería empezar los entrenamientos con el @FCBarcelona_es y solo quiere irse al @Atleti ❌…

Marcus Rashford England F365 1
កីទ្បា

កីឡាករជម្រើស​ជាតិ​អង់គ្លេសងឿងឆ្ងល់ហេតុអ្វី Rashford បានលេង​នៅ Euro 2020 តិចម្ល៉េះ

Marcus Rashford ត្រូវបានគ្រូបង្វឹកលោក Gareth Southgate បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសសរុប​ទាំង ២៦ នាក់នៅ Euro ២០២០ បើទោះបីជាមានបញ្ហារបួសប្រអប់ជើង និងស្មាក៏ដោយ។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ក្នុងការហ្វឹកហាត់ ហើយកីឡាកររបស់ក្រុមតោទាំងបីទាំងអស់បានងឿងឆ្ងល់ថាគាត់គួរតែលេងឱ្យបានច្រើនជាងនេះ​ហើយ​ហេតុអ្វីបាន​ជាគាត់មិនសូវ​ទទួលបានឱកាស​លេង?។ ទោះយ៉ាងណាកីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានកំណត់ឱ្យលេងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងពេលប្រកួតនានា ហើយលោក Gareth Southgate បាន​ដាក់​ឲ្យ​គាត់​ទៅ​ស៊ុត​បាល់​ប៉េណាល់ទីពេល​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រជាមួយអ៊ីតាលី។ Rashford គ្រោងនឹងធ្វើការវះកាត់ជាចាំបាច់នៅលើស្មារបស់គាត់ ខណៈបិសាចក្រហមរំពឹងថាកីឡាកររូបនេះនឹងវិលត្រឡប់មកវិញរហូតដល់ខែតុលា។ យោងតាម Telegraph ការ​វះកាត់នគ្រោងនឹងធ្វើនៅចុងខែនេះ៕

Cover Bopha
PR

ស្រស់ស្រាយមែនទែន! បុប្ផាលាក់ខ្លួន នៅជើងភ្នំ​១៥០០ បោះតង់ក៏បាន កក់បន្ទប់ក៏បាន!

ថ្មីៗនេះភ្នំ​១៥០០ បាននឹងកំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង ដោយការធ្វើដំណើរថ្មើរជើងដោយផ្ទាល់ទៅកំពូលភ្នំដែលពោរពេញដោយទេសភាពស្រស់ស្អាតបែបធម្មជាតិ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរផ្សងព្រេង ឬខ្លាចមានបញ្ហាសុខភាពនោះ ចង់លំហែកាយជាមួយនឹងទេសភាពភ្នំ​១៥០០ មិនមែនជារឿងពិបាកនោះទេ ដោយថ្មីៗនេះនៅក្បែរភ្នំ ១៥០០ មានរីហ្សតលាក់ខ្លួនបង្កើតថ្មីមួយ ដែលមានភ្នំ និងព្រៃព្រឹក្សព័ទ្ធជុំវិញគួរជាទីមនោរម្យមែនទែន នោះគឺ « បុប្ផាលាក់ខ្លួនរីសត » ។ « បុប្ផាលាក់ខ្លួនរីសត » គឺជារីសត ដែលទើបតែបើកដំណើរការរយៈពេលខ្លីតែប៉ុណ្ណោះ តែទទួលបានការគាំទ្រជាខ្លាំងពីអ្នកទេសចរណ៍មកស្នាក់នៅ ដែលអាចស្នាក់នៅជាបន្ទប់ក៏បាន ចង់បោះជាតង់ក៏បាន អាចសម្រាកកម្សាន្តបានតាមបែបគ្រួសារ សង្សារ មិត្តភក្តិ និងក្រុមការងារ ពោរពេញដោយភាពសប្បាយរីករាយ។ រីសតនេះមិនត្រឹមតែមានកន្លែងស្នាក់នៅបែបធម្មជាតិ ក៏មានលក្ខណ:ពិសេសជាច្រើនដូចជា…

MBE
កីទ្បា

គ្រូបង្វឹកបាល់​ទាត់ឈុតកុមារ​ម្នាក់​ត្រូវប៉ូលិសចាប់ខ្លួន​និង​ដោះលែងវិញ​ក្រោយសរសេរសាររើសអើងពូជសាសន៍មកលើ Marcus Rashford

គ្រូបង្វឹកបាល់ទាត់កុមារម្នាក់ត្រូវបានចាប់ខ្លួនពីបទសរសេរសាររើសអើងពូជសាសន៍ផ្សាយតាមអ៊ីនធ័រណេតសម្ដៅលើតារាបាល់​ទាត់​ជម្រើសជាតិអង់គ្លេស Marcus Rashford ។ គ្រូបង្វឹក​ម្នាក់នោះ​មានឈ្មោះ Nick Scott ត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ បន្ទាប់ពីគាត់បានសរសេរក្នុងបណ្តាញសង្គម Twitter ដោយ​គាត់បាន​សរសេរក្នុង​អត្ថន័យប្រាប់កីឡាកររបស់បិសាចក្រហរូបនេះ​រៀបចំខោអាវទៅប្រទេសរបស់ខ្លួនវិញ?។ ទោះ​យ៉ាងណា! បុរសវ័យ ៥០ ឆ្នាំរូបនេះបានបដិសេធការផ្ញើសារបែបនេះ ហើយប្រកែកថាគណនីរបស់គាត់ត្រូវបានគេលួចចូល Hack!)។ ចាប់តាំងពីពេលនោះមក! គាត់ត្រូវបានដោះលែងវិញ​ តែស្ថិតក្រោមការស៊ើបអង្កេត។Tweet ក្នុងគណនីរបស់ Nick Scott  ត្រូវបានគេបង្ហោះប៉ុន្មាននាទី បន្ទាប់ពី Rashfordស៊ុត​បាល់ប៉េណាល់ទីមិន​ចូល​ក្នុង​ជំនួប​អង់គ្លេស​ចាញ់អ៊ីតាលីកាលពីរាត្រីថ្ងៃអាទិត្យបាត់​បង់​ពាន Euro2020 ក្នុង​ទឹក​ដី​ខ្លួនឯង។ Twitter នោះសរសេរថា៖ :…

Gffg
សង្គម

កុំ​មើល​ស្រាល​ឲ្យ​សោះ! ពេល​បត់​ជើង​តូច បើ​ចេញ​សញ្ញា​ព្រមាន ៤ នេះ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​កត់​សម្គាល់​ឃើញ​ថា នៅ​ពេល​បត់​ជើង​តូច រាងកាយ​ចេញ​សញ្ញា​ ៤ នេះ​មក នោះ​មាន​ន័យ​ថា វា​ជា​សញ្ញា​ព្រមាន​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ ដែល​អ្នក​គួរ​តែ​ឆ្លៀត​ពេល​ទៅ​ពិនិត្យ​សុខភាព ឬ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា៖ ៤) ទឹកនោម​ពពុះ ប្រសិន​ពេល​អ្នក​បត់​ជើង​តូច ទឹក​នោម​នោះ​ឡើង​ទៅ​ជា​ពពុះ នោះ​ជា​សញ្ញា​មួយ​បង្ហាញ​ច្បាស់​ថា​តម្រង​នោម​មិន​អាច​ច្រោះ​សារធាតុ​បញ្ចេញ​ចោល​បាន​ល្អ ហើយ​វា​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ផ្នែក​តម្រង​នោម (Proteinuria)។ ៣) ពេល​នោម​ចេញ​ទឹក​តិចតួច យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​យ៉ាង​ហោច​ណាស់​រយៈ​ពេល ២៤ ម៉ោង​ក៏​នឹង​បញ្ចេញ​ទឹក​នោម ៥០០ មីលីលីត្រ​អី​ដែរ ប៉ុន្តែ​អ្នក​នោម​មក​តិច ត្រឹម​តែ ៥០ មីលីលីត្រ​អី​នោះ មាន​ន័យ​ថា អ្នក​កំពុង​កើត​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា “Anuria”។ វា​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​ខ្សោយ​តម្រង​នោម…

Fgfg
តេស្តIQ

មាន​អ្នក​កើត​ឆ្នាំ​ទាំង ៥ នេះ​ទេ? ដល់​ពេល​កើប​លុយ​ចូល​ផ្ទះ​ហើយ នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ

នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត មាន​ទ្រព្យ​ហូរ​ចូល​លឿន ហើយ​មិន​ខ្វះ​លុយ​ក្នុង​​ហោប៉ៅ​នោះ​ទេ។ ៥) អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់) ជា​ទូទៅ​មនុស្ស​កើត​ឆ្នាំ​ពស់ រមែង​ជា​មនុស្ស​សុភាព​រាបសា និង​ដឹង​ចាស់​ទុំ។ នៅ ២ សប្តាហ៍​ចុង​ក្រោយ​នេះ ពួក​គេ​ដល់​ពេល​កើប​លុយ​ធំ​ហើយ ដោយ​ឱកាស​នឹង​មាន​ច្រើន​សម្រាប់​អ្នក​កើត​ឆ្នាំ​ពស់ ហើយ​តុល្យភាព​សាច់ប្រាក់​របស់​គេ គឺ​មាន​តែ​សញ្ញា​បៃតង​ឡើង​ទៅ​លើ។ ៤) អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) ជា​ទូទៅ​អ្នក​កើត​ឆ្នាំ​ខាល ជីវិត​របស់​ពួក​គេ​អាច​ថា​រាង​ពិបាក​បន្តិច តែ​មិន​លំបាក​រហូត​ទេ ក៏​គង់​តែ​មាន​ពេល​ស្រណុក​ខ្លះ​ដែរ។ មនុស្ស​នេះ​ក្លាហាន មាន​ឆន្ទៈ​រឹងមាំ មិន​ងាយ​មាន​នរណា​មក​រារាំង​គោលដៅ​របស់​ពួក​គេ​បាន​ឡើយ។…