ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ឬាសហថោរ
កីទ្បា

វះកាត់របួសស្មា Rashford នឹង​អវត្តមាន២ខែដំបូងក្នុង Premier League រដូវកាលថ្មី

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford កំពុងជំរុញការវះកាត់របួសស្មានិង​ជើងរបស់​គាត់ បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍ Euro2020 ។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United បានទទួលការស្កេនមួយ កាលពីដើមសប្តាហ៍នេះដោយបង្ហាញថាការដាច់រហែកសាច់ដុំនៅស្មាខាងឆ្វេងរបស់គាត់បច្ចុប្បន្នមិនមានសភាពធ្ងន់ធ្ងរទេ តែ​យ៉ាង​ណា!របួស​ចាំបាច់​ត្រូវ​ការ​វះកាត់។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះ នៅតែត្រូវបានគេរំពឹងថានឹងវះកាត់របួស​នេះជាចាំបាច់ បន្ទាប់ពីបានរងរបួសស្មាចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០២០ និងលេងដោយការចាក់ថ្នាំបំបាត់ការឈឺចាប់។ ជាមួយនឹងការវះកាត់ដែលគ្រោងនឹងធ្វើនៅចុងខែកក្កដានេះ Rashford ទំនងជាខកខានរយៈពេល ២ ខែដំបូងនៃរដូវកាល ២០២១/២២ ។ Man United រំពឹងថារូបគេនឹងវិលត្រឡប់មកវិញនៅខែតុលា៕

T
សង្គម

ត្រូវ ៩៥ ភាគរយ! ជ្រើសរើស​កន្លែង​មួយ​ដែល​ចង់​ទៅ អាច​បង្ហាញ​ច្បាស់​ពី​ចរិត​ធម្មជាតិ​របស់​អ្នក

តាម​រយៈ​រូបភាព​នៃ​កន្លែង​កម្សាន្ត​ដ៏​ស្រស់​ស្អាត​ទាំង ៤ ដូច​បង្ហាញ ចូរ​អ្នក​បិទ​ភ្នែក​បន្តិច ហើយ​ស្រមៃ​មើល​ថា​ពេញ​ចិត្ត​និង​ចង់​ទ​កន្លែង​មួយ​ណា​ជាង? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​ទស្សន៍ទាយ​ដឹង​ពី​ចរិត​ធម្មជាតិ​របស់​អ្នក​បាន៖ រូបភាព​ទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ធំ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត។ អ្នក​តែងតែ​គិត​វិជ្ជមាន ហើយ​មើល​ឃើញ​ជីវិត​នៅ​ភាព​ល្អ​ប្រសើរ ហេតុ​នេះ​ហើយ​ទើប​ជា​មូលហេតុ​ដែល​មិន​ងាយ​ឲ្យ​អ្នក​រុញរា ឬ​បោះបង់​នៅ​ការ​ចាប់ផ្តើម ឬ​ក្នុង​ឱកាស​ណា​មួយ​ឡើយ។ អ្នក​ជឿ​ថា តាម​រយៈ​ការ​លះបង់ និង​ព្យាយាម​របស់​អ្នក​នេះ​ឯង ទើប​អាច​យក​ឈ្នះ​ការ​លំបាក​នៃ​ជីវិត​យ៉ាង​ពិត​ប្រាកដ។ ក្នុង​វចនានុក្រម​ជីវិត​របស់​អ្នក មិន​ងាយ​មាន​ពាក្យ​ថា “ខ្ជិល” រំលេច​ឡើង​មក​ឡើយ។ រូបភាព​ទី ២ អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ដែល​អាច​សម្រេច​ជោគជ័យ​តាម​របៀប​ឬ​មធ្យោបាយ​ជា​ច្រើន​ផ្សេង​ពី​គ្នា។ ដ្បិត​អ្នក​ទទួល​បាន​អ្វី​ដែល​ចង់​បាន​ហើយ​ក៏​ដោយ តែ​ក្នុង​ការ​ប្រកួតប្រជែង​ខ្លះ អ្នក​រមែង​ចង់​ឈរ​នៅ​ចំណុច​កំពូល…

T
សង្គម

ជ្រើសរើស​កំសៀវ​វេទមន្ត​មួយ ដើម្បី​ប្រាថ្នា​យក​រឿង​ល្អ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ

តាម​រយៈ​ការ​កំសៀវ​វេទមន្ត​ដូច​បង្ហាញ​ក្នុង​រូប​ទាំង ៣ តើ​អ្នក​នឹង​ជ្រើសរើស​មួយ​ណា? ការ​ពេញចិត្ត​នៃ​កំសៀវ​មួយ​របស់​អ្នក នឹង​បង្ហាញ​ពី​រឿង​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ៖ កំសៀវ​ទី ១ អាវុធ​ដ៏​សំខាន់​របស់​អ្នក គឺ​ជំនឿ។ ប្រសិន​អ្នក​ចង់​ឈ្នះ​ទៅ​លើ​រឿង​អ្វី​មួយ គឺ​ត្រូវ​តែ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់ ហើយ​លះបង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ រឿងរ៉ាវ​នៅ​ពេល​ខាង​មុខ ដែល​អ្នក​សម្លឹង​ចង់​បាន នឹង​អាច​ក្លាយ​ជា​ការ​ពិត បើ​អ្នក​នៅ​រក្សា​គោលជំហរ​បែប​នេះ ពោល​គឺ​បន្ត ខិតខំ​ជានិច្ច។ កំសៀវ​ទី ២ អ្នក​ត្រូវ​រង់ចាំ​បន្តិច ទើប​បំណង​ប្រាថ្នា​នឹង​អាច​សម្រេច​បាន។ ពេលវេលា​ខាង​មុខ​នេះ អាច​ថា​ជា​ការ​សាកល្បង​ការ​តស៊ូ​និង​ចិត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ជួប​ហើយ ចូរ​កុំ​ដើរ​គេច​អី។ បើ​អ្នក​ឆ្លង​ដំណាក់កាល​ខាង​មុខ​នេះ​បាន លទ្ធផល​ដែល​ទទួល​បាន​មក​វិញ អាច​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។ កំសៀវ​ទី ៣…

៧
ទស្សនៈ

អត្ថបទអប់រំ! បើអ្នកជាជនពិការហើយ តើកាន់ចង្កៀងបំភ្លឺមានន័យអ្វី បើគង់តែមើលមិនឃើញដដែលហ្នឹង?

មានជនពិការភ្នែកម្នាក់ទៅសួរសុខទុកមិត្តភក្តិ ពួកគេជជែកគ្នាលេងៗក៏ជ្រុលដល់យប់ជ្រៅបានត្រលប់មកផ្ទះវិញ មិត្តរបស់គាត់ក៏បានឱ្យចង្កៀងទៅគាត់មួយ ដើម្បីងាយស្រួលធ្វើដំណើរ។ ជនពិការភ្នែកនិយាយថា ៖ “ខ្ញុំគឺជាមនុស្សពិការភ្នែក កាន់ចង្កៀងតើមានប្រយោជន៍អ្វីទៅ?” មិត្តភក្តិនិយាយថា ៖ “ដ្បិតតែអ្នកជាជនពិការភ្នែកមែន តែមេឃងងឹតយ៉ាងនេះ ពេលអ្នកមានចង្កៀងក្នុងដៃអ្នកដទៃអាចមើលឃើញអ្នក មិនអាចដើរបុកអ្នកឡើយ”។ ជនពិការភ្នែកបានកាន់ចង្កៀងដើរតាមផ្លូវ ស្មានមិនដល់ថាដើរបានពាក់កណ្តាលផ្លូវត្រូវបានមនុស្សម្នាក់បុកឱ្យដួល។ ជនពិការភ្នែកនោះនិយាយដោយខឹងថា ៖ “ អ្នកឯងខ្វាក់ភ្នែកមែនទេ? ហេតុអ្វីបានជាបុកខ្ញុំបែបនេះ?” អ្នកដំណើរឆ្លើយតបថា ៖ “សុំទោស ខ្ញុំមិនបានមើលឃើញអ្នកទេ”។ ជនពិកាភ្នែកងឿងឆ្ងល់យ៉ាងខ្លាំង ៖ “ដៃរបស់ខ្ញុំកាន់ចង្កៀងហើយ ហេតុអ្វីបានជាអ្នកមិនឃើញទៀត”? អ្នកដំណើរនិយាយថា ៖ “លោក…

៧
ទស្សនៈ

គន្លឹះជោគជ័យ! មិនថាអ្នកជាថៅកែ ឬបុគ្គលិកនោះទេ បើអ្នកអាចរៀនសូត្រតាមបុគ្គលទាំងពីរនេះបាន អ្នកនឹងជោគជ័យមិនខានឡើយ

ចូលមើលលោក Jack Welch ដែលជាកូនប្រុសរបស់បុគ្គលិកធ្វើការក្នុងរថភ្លើង តើគាត់បានក្លាយជាសហគ្រិនល្បីល្បាញយ៉ាងដូចម្តេចទៅ? នៅខែតុលា ឆ្នាំ ១៩៦០ នៅពេលលោក Jack Welch ដែលមានសញ្ញាបត្រកម្រិតបណ្ឌិត និងបទពិសោធន៍ក្នុងអាជីព បានបើកឡាន Volkswagen ដ៏ចាស់មួយ ជាមួយនឹងប្រពន្ធរបស់គាត់ ពេលដែលបានមកដល់ក្រុមហ៊ុនផ្លាស្ទិកដែលជាផ្នែកមួយរបស់ក្រុមហ៊ុន General Electric នៅទីក្រុង Fairfield រដ្ឋ Connecticut នៃសហរដ្ឋអាមេរិក បានពោរពេញដោយក្តីសង្ឃឹម តែពេលដែលគាត់មកដល់ អ្នកដែលមកទទួលគាត់មានតែជាងមេកានិចម្នាក់ដែលមានតំណែងតូចទាប និងប្រាក់ខែតិចតួចប៉ុណ្ណោះ។ នៅពេលនោះគាត់គ្មានទីស្នាក់អាស្រ័យនឹងនរឡើយ ដូច្នេះប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Carolyn…

AALJmut
កីទ្បា

វាអាចក្លាយជារឿងភ្ញាក់ផ្អើលទ្វេរដង​បើកិច្ចព្រមព្រៀងរវាង Man Utd និង​ Real Madrid កើតឡើង​បែបនេះ

យោងតាមរបាយការណ៍បានឱ្យដឹងថា Raphael Varane អាចធ្វើឱ្យក្រុម Manchester United រង់ចាំមួយឆ្នាំសិន ទើបទទួលបានហត្ថលេខារបស់គាត់ ប៉ុន្តែក៏មានការអះអាងថា​គាត់​អាចនឹង​ផ្ទេរ​ទៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​ពោល​គឺ PSG។ Varane ត្រូវបានកោតសរសើរជាយូរមកហើយពីសំណាក់ Man Utd ហើយវាហាក់ដូចជាពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរយក។ ម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៨ កំពុងឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយ Real Madrid ។ ប្រសិនបើមិនមានការរីកចម្រើនលើការបន្តកុងត្រាទេ ពួកគេប្រហែលជាត្រូវលក់គាត់។ United រីករាយនឹងយកគាត់នៅពេលពួកគេស្វែងរកដៃគូសម្រាប់ Harry Maguire នៅតំបន់ខ្សែការពារកណ្តាល​។ ថ្លៃឈ្នួលផ្ទេរអាចជាបញ្ហាតែមួយគត់ព្រោះ Real មិនចង់ឱ្យចាកចេញក្នុងតម្លៃថោក។ ប៉ុន្តែប្រសិនបើគាត់មិនបន្តកិច្ចព្រមព្រៀងរបស់គាត់ទេ…

Shaw
កីទ្បា

លោក Ole និយាយបែបនេះពេល​ឃើញ​ Luke Shaw បង្ហាញទម្រង់លេងល្អនៅ Euro2020

លោក Ole Gunnar Solskjaer បាននិយាយក្នុងគេហទំព័រផ្លូវការរបស់ Man United ថាលោក​ពិត​ជាសប្បាយចិត្ត​ដែល​ឃើញ Luke Shaw បង្ហាញទម្រង់​លេង​ល្អនៅ​ក្នុង​ព្រឹត្តិការណ៍ Eueo2020។ “ ខ្ញុំសប្បាយចិត្តណាស់សម្រាប់ Luke ។ ខ្ញុំបានមើលវាហើយតើមានអ្វីកើតឡើង? ‘ “ គាត់បានចាប់ផ្តើមឡើង​ទៅ​ជំនួយក្នុង​តំបន់ប្រយុទ្ធ ហើយយើងបានលើកទឹកចិត្តគាត់ឱ្យចូលដល់តំបន់នេះ។ យើងដឹងថាគាត់ពូកែខាងបច្ចេកទេសយ៉ាងម៉េចហើយ! គាត់ពូកែលេងហើយគាត់បញ្ជូនបាល់បានល្អ​ណាស់។ លោកបានបន្តថា៖ «ភ្នែករបស់គាត់ផ្តោតលើបាល់​មិនឱ្យឃ្លាត។ នោះជាបាល់ទាត់សំរាប់អ្នកហើយ។ Luke សមនឹងសំណាងទាំងអស់ដែលគាត់អាចទទួលបាន។ គាត់មានពេលច្រើនឆ្នាំជាមួយយើង”។ Shaw គឺ​ជា​កីឡាករ​ដែលមានការច្នៃប្រឌិតបំផុតរបស់ជម្រើស​ជាតិអង់គ្លេសនៅ យូរ៉ូ២០២០…

5f310958b480feae4d91daae7d
ប្លែកៗ

តារាល្បី ៗ ៥ រូបមាន IQ ខ្ពស់ដូច Albert Einstein

Shakira បានសរសេរកំណាព្យដំបូងរបស់នាងនៅពេលនាងមានអាយុ ៤ ឆ្នាំ។ ប៉ុន្តែក្នុងចំណោមតារានិងតារាល្បី ៗ មិនត្រឹមតែ Shakira ម្នាក់នោះទេដែលមាន​ IQ ខ្ពស់។ តាមពិតមានមនុស្សឆ្លាតជាច្រើននៅក្នុងពេលបច្ចុប្បន្នដែលយើងនឹកស្មានមិនដល់។ ហើយនេះគឺជាតារាហូលីវូដចំនួន ១៥ នាក់ដែលមាន IQ ខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ មុនពេលអ្នកដឹងពីរឿងរ៉ាវរបស់តារាល្បី ៗ អ្នកគួរតែដឹងថាតើកម្រិត IQ របស់ពួកគេគឺជាអ្វី (IQ ជាពាក្យកាត់មកពី Intelligence quotient) សំដៅទៅលើភាពវៃឆ្លាត ការគិត ការគណនាបានឆាប់រហ័សដែលទទួលបានពីសក្តានុពលខួរក្បាលខាងក្នុង។ IQ អាចត្រូវបានវាស់តាមសមាមាត្រលេខថេរតម្លៃមធ្យមសម្រាប់មនុស្សជាមធ្យមគឺប្រហែល ៨០-១០៩…

Thumnail 1
សម្រង់

មិននឹកស្មានថាអ្នកគាំទ្រហ៊ាននិយាយបែបនេះសោះ ក្រោយមាសសុខសោភាចេញបទចំណែកស្នេហ៍ (មានវីឌីអូ)

ថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរាម កញ្ញា មាស សុខសោភា បានចេញចម្រៀងមួយបទក្តៅៗ ដោយមានចំណងជើងថា ចំណែកស្នេហ៍។ គ្រាន់តែបទចំណែកស្នេហ៍របស់កញ្ញា មាស សុខសោភា ចេញផ្សាយជាផ្លូវការលើ Channel ផលិតកម្មរាមភ្លាម មិនបានប៉ុន្មាននាទីផង ក៏មានអ្នកគាំទ្រយ៉ាងច្រើនចូលទៅបញ្ចេញមតិនៅក្នុងបទចម្រៀងមួយនេះតែម្តង។ បើតាមសម្តីរបស់អ្នកនិពន្ធលោក ពុធ មិថុនា អ្នកនិពន្ធវ័យក្មេងលោកបានសរសេររៀបរាប់ថា នេះជាបទដែលលោកបាននិពន្ធឡើងតាំងពីឆ្នាំ2018មកម្លេះ។ ហើយនេះក៏ជាស្នាដៃទីពីរផងដែររបស់លោក ពុធ មិថុនា ក្នុងផលិតកម្មរាម បន្ទាប់ពីបទ ព្រួយខ្លាចបាត់បង់ ដែលបកស្រាយរួមគ្នា រវាង តារាចម្រៀង ដួងវីរៈសិទ្ធ និង…

Manchester United Appoint New First Team Coach 758x398
កីទ្បា

Man Utd តែងតាំង​គ្រូជំនួយម្នាក់ ដើម្បី​បន្ថែមលើ​ជំនាញបាល់ Set-Piece ដល់​ក្រុមមុនរដូវកាលថ្មីមកដល់

Man United បានតែងតាំងលោក Eric Ramsay ធ្វើជាគ្រូបង្វឹក(គ្រូជំនួយ)សម្រាប់ឈុតថ្មីរបស់ពួកគេមុនរដូវកាល ២០២១/២២ចូលមកដល់ ។ យោងតាមគេហទំព័រផ្លូវការរបស់​ក្លិប អតីត​គ្រូបង្វឹក​យុវជន u23​ក្លិប​តោ​ខៀវ Chelsea រូបនេះ នឹងទទួលខុសត្រូវក្នុងការធ្វើការជាមួយកីឡាករផ្ទាល់លក្ខខណៈបុគ្គល និងទទួលបន្ទុកក្នុងការបណ្តុះបណ្តាលលើបាល់រៀបចំ​(set-pieces)។ លោក Ole Gunnar Solskjaer បានមានប្រសាសន៍អំពី​ការ​តែងតាំង​គ្រូជំនួយថ្មី​ ដើម្បី​ជួយគាំទ្រនិង​ជ្រោមជ្រែងលោកថាៈ“ យើងមានសំណាងគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលលោក Eric Ramsay ឲ្យមកចូលរួមជាមួយក្លិបល្អបំផុតនៅលើពិភពលោកនិងក្នុងប្រទេសអង់គ្លេស”។ “គាត់គឺជាគ្រូបង្វឹកដែលទទួលបានការវាយតំលៃខ្ពស់ ដែលនឹងត្រូវធ្វើការជាមួយកីឡាករជាលក្ខណៈបុគ្គល និងទទួលបន្ទុកក្នុង​ការ​បង្វឹក​បាល់រៀបចំផង​ដែរ។ យើងរំភើបណាស់។ គាត់នៅក្មេង និង​មានភាពស្រស់ស្រាយ ហើយមានគំនិតថ្មីៗ…

Ac5f2777 5a10 4b4f Abc4 1437929d9074
កីទ្បា

Jadon Sancho រំពឹង​ថា​នឹង​មក​ពិនិត្យសុខភាព​នៅ​ Man utd ស្អែក​នេះ​ក្រោយ​ចប់​ភារកិច្ច​នៅជម្រើសជាតិ

យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា Jadon Sancho ទំនងជានឹងទទួលការ​ពិនិត្យសុខភាពជាមួយក្រុម Man United របស់គាត់ នៅថ្ងៃអង្គារទី ១៣ ខែកក្កដាពោលគឺពីរបីថ្ងៃបន្ទាប់ពីទទួល​ការ​ខកចិត្តជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ។ បិសាចក្រហមចង់បំពេញកិច្ចព្រមព្រៀងនេះឱ្យបាន​ឆាប់ហើយចង់ឲ្យកីឡាករអង់គ្លេស បំពេញរាល់នីតិវិធីដែលនៅសេសសល់មុនពេលគាត់ឈប់សម្រាកនៅថ្ងៃវិស្សមកាល។ Sancho នឹងឈប់សម្រាក ៣ សប្តាហ៍សម្រាប់វិស្សមកាលរបស់គាត់ ដែល​នេះមានន័យថាគាត់នឹងត្រូវត្រឡប់មកវិញនៅខែសីហា និងចូលរួមការហ្វឹកហាត់សម្រាប់​ការ​ប្រកួតមុនបើករដូវកាលក្រោយជាធម្មតា។ បិសាចក្រហមបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ពេលនេះជាមួយក្រុម Borussia Dortmund ដោយបានចំណាយប្រាក់ចំនួន ៧៣ លានផោនឱ្យក្លិបអាឡឺម៉ង់សម្រាប់​តម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំរូបនេះ។ Sancho…

Cover Cloth
សង្គម

ញាក់សាច់! ស្រលាញ់ការងារច្នៃម៉ូតខោអាវ តែម៉ែឱ្យថែសួន ទើបចេញម៉ូតផ្កាបែបនេះ

ការច្នៃម៉ូតសំលៀកបំពាក់ ទាមទារគំនិតនៃការច្នៃប្រតិដ្ឋខ្ពស់ណាស់ ដែលម៉ូតនីមួយៗតែងតែមានការតុបតែងស្រស់ស្អាត ប្លែក និងគួរឱ្យចាប់អារម្មណ៍ ដែលការច្នៃនេះក៏ទាមទារនូវចិត្តស្រលាញ់ និងទេពកោសល្យផងដែរ។ យ៉ាងណាមិញថ្មីៗនេះរូបភាពនៃការច្នៃម៉ូតសំលៀកបំពាក់ពីស្រទាប់ផ្កាតូចៗ បានកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ថាមានភាពស្រស់ស្អាតប្លែក ដោយគ្រាន់តែយកផ្កា ស្រទាប់ផ្កា មកតុបតែងក៏អាចចេញជាម៉ូតសំលៀកបំពាក់ដែលបង្កប់ការច្នៃប្រតិដ្ឋមិនធម្មតាដែរ។ គួរឱ្យដឹងផងដែរថា រូបភាពនៃម៉ូតសំលៀកបំពាក់ពីផ្កានេះលេចចេញពីគំនិតច្នៃប្រតិដ្ឋរបស់អ្នករចនាម៉ូតជនជាតិជប៉ុនមួយរូបដែល ល្បីល្បាញនៅក្នុងបណ្តាញសង្គម Instagram ផងដែរ។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖ ប្រភពរូបភាព៖ Fairydress_i_made