
ប្រកាន់ខ្ជាប់ទម្លាប់សាមញ្ញទាំង ៦ អាចជួយឲ្យអ្នកស្រកទម្ងន់ដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព
ការចង់ស្រកទម្ងន់ មិនសុទ្ធតែទាមទារឲ្យការធ្វើលំហាត់ប្រាណមួយមុខ អាចជួយអ្នកបាននោះទេ។ ប្រសិនជាចង់បានលទ្ធផលពិត អ្នកត្រូវតែប្រកាន់ខ្ជាប់នៅទម្លាប់នៃការរស់នៅសាមញ្ញ ៦ នេះទៀត ទើបវាអាចជួយឲ្យអ្នកបានផលលឿន ហើយមិនប៉ះពាល់សុខភាព៖ ៦) គ្រប់គ្រងចំណង់អាហារ មិនចេះតែទទួលទានតាមឃ្លាននោះទេ អ្នកត្រូវចេះគ្រប់គ្រងរបបអាហារជាប្រចាំឲ្យបានល្អ ព្រោះវាជាដំណាក់កាលដំបូងក្នុងការកំណត់ពីទម្ងន់ខ្លួនប្រាណរបស់អ្នក។ ប្រសិនអ្នកចេះគណនាកាឡូរីនៃអាហារនីមួយៗទៀតនោះគឺកាន់តែល្អ តែបើអត់ទេ អ្នកត្រឹមដឹងថា មិនចាំបាច់តែឃ្លានខ្លាំងសឹមសម្រុកទទួលទានឡើយ តែគួរទទួលទានជាប្រចាំទៅតាមពេលនីមួយៗ ហើយក្នុងកម្រិតសមល្មម។ ៥) ទទួលទានទឹកឲ្យបានច្រើន ទឹកមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏ល្អក្នុងការរក្សាទម្ងន់ខ្លួនផងដែរ។ ការទទួលទានទឹក មុនពេលទទួលទានអាហារ វានឹងជួយឲ្យអ្នកមិនសូវឃ្លាន ហើយបញ្ចៀសការទទួលទានលើសប្រមាណ។ ៤) បន្ថែមអាហារជាតិសរសៃ អាហារដែលមានជាតិសរសៃ (Fiber)…











