មនុស្សដែលមានលក្ខណៈពិសេសទាំង ៥ នេះ មានតិចតួចណាស់ក្នុងពិភពលោក

Gfgf
ការផ្សាយពាណិជ្ជកម្ម

មានរឿងរ៉ាវចម្លែកជាច្រើនកើតឡើងមកលើរាងកាយរបស់យើង ហើយសូម្បីតែអ្នកវិទ្យាសាស្រ្តក៏ពិបាកនឹងបកស្រាយឲ្យច្បាស់ការដែរ ថាមកពីកត្តាអ្វី? ជាក់ស្តែងដូចជា ពាក់ព័ន្ធនឹងខ្សែបាតដៃ ក៏ដូចជាផ្នែកចម្លែកៗលើរាងកាយមួយចំនួនផ្សេងទៀត ហើយចំណុចខ្លះមានតែ ១-៣ ភាគរយប៉ុណ្ណោះនៃមនុស្សពិភពលោកដែលមានវា។ តើអ្នកមានផ្នែកចម្លែកៗដូចបង្ហាញទាំង ៥ ខាងក្រោមដែរឬទេ?

១) ភ្នែកពីរពណ៌

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រាប់ភ្នែកទាំងសងខាងមានពណ៌ផ្សេងគ្នា គេជឿថា មនុស្សប្រភេទនេះគឺកម្រណាស់ហើយមានតែ ១ ភាគរយគត់ក្នុងលោក។ ប្រសិនបើអ្នកមាន រាប់បានជាមនុស្សកម្រនឹងកើតមានក្នុងលោកនេះហើយ។

២) អាចលាតអណ្តាតប៉ះចុងច្រមុះ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកអាចលាតអណ្តាតចេញពីមាត់ ប៉ះដល់ចុងច្រមុះបាន នោះគឺពិសេសណាស់ ដោយមនុស្សក្នុងលោកច្រើនបំផុតតែ ១០ ភាគរយទេ ដែលអាចធ្វើបាន។

៣) ខ្សែបាតដែលមិនដាច់ពីគ្នា

ការផ្សាយពាណិជ្ជកម្ម
Vvf
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លើកបាតដៃរបស់អ្នក ហើយខ្ទង់វាចូលគ្នា បើឃើញខ្សែបាតដៃបែកចេញពីគ្នា អ្នកជាមនុស្សធម្មតា តែមនុស្សកម្រ គឺខ្សែបាតដៃនេះសោតនឹងមិនដាច់ពីគ្នាឡើយ ពោលនឹងជាប់គ្នាមានចំណុចផ្តើមនិងបញ្ចប់។

ឧទាហរណ៍៖ ដូចជាបាតដៃរបស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair និងអតីតប្រធានាធិបតីលោក Nikita Krussov ដោយគេជឿថាមានមនុស្សតែ ១,៥ ភាគរយទេដែលមានខ្សែបាតដៃប្រភេទនេះ។

ការផ្សាយពាណិជ្ជកម្ម

២) អ្នកអាចញាក់ត្រចៀក

យើងអាចញាក់ភ្នែក វាជារឿងធម្មតា តែបើអាចបញ្ជាឲ្យត្រចៀកញាក់ មានសភាពរំញោចបានដែរ នោះអ្នកស្ថិតក្នុងចំណោមមនុស្សតែ ២០-៣០ ភាគរយប៉ុណ្ណោះក្នុងលោក។

ការផ្សាយពាណិជ្ជកម្ម

១) ពេលបត់ម្រាមដៃកណ្ដាល ហើយម្រាមដៃនាងអាចបញ្ជាបាន

Ice_screenshot_20210712 124534
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាទូទៅពេលយើងបត់ម្រាមដៃកណ្ដាល នោះម្រាមដៃនាងនឹងជាប់ ពោលមិនអាចបម្លាស់ទីបានទេ ហើយបើបាន ក៏ពិបាកខ្លាំងដែរ តែបើយើងបត់បែនធម្មតា ហាក់គ្មានតឹងអីសោះនោះ អ្នកជាមនុស្សកម្រក្នុងលោកនេះដូចគ្នា៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម