ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
សង្គម

ជ្រើសរើស​សន្លឹក​បៀរ​លេខ ៨ ដើម្បី​ដឹង​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​លើ​អ្នក​នៅ​ពេល​ខាង​មុខ?

នៅ​ក្នុង​រូប​ដែល​បាន​បង្ហាញ យើង​មាន​សន្លឹក​បៀរ​លេខ ៨ ចំនួន ៤ ប្រភេទ​ផ្សេងៗ​ពី​គ្នា។ តាម​រយៈ​ចម្លើយ​នៃ​ការ​ជ្រើសរើស​របស់​អ្នក យើង​អាច​បង្ហាញ​ឲ្យ​អ្នក​បាន​ដឹង​ពី​រឿង​អ្វី​ដែល​នឹង​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​ពេល​ខាង​មុខ៖ សន្លឹក​បៀរ​ទី ១ នៅ​ពេល​ខាង​មុខ​នេះ អាច​នឹង​កើត​មាន​រឿងរ៉ាវ​ស្មុគស្មាញ​សម្រាប់​អ្នក​ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ចាំ​បាច់។ ជា​សារ​ណែនាំ​សម្រាប់​អ្នក ចូរ​គិត​ពី​បច្ចុប្បន្នភាព​ជា​ធំ ហើយ​កុំ​គិត​ពី​រឿងរ៉ាវ​អតីត​កាល​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ។ គិត​ឲ្យ​ច្បាស់​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ស្តាប់​បេះដូង​និង​ខួរក្បាល​របស់​អ្នក ៥០/៥០ ហើយ​ផ្តល់​អាទិភាព​ទៅ​លើ​រឿង​ដែល​ចាំ​បាច់​ជា​មុន។ យើង​ជឿ​ថា​ការ​សម្រេច​ចិត្ត​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​ជួយ​ឲ្យ​ជីវិត​អ្នក​ល្អ​ប្រសើរ​ជាង​មុន។ សន្លឹក​បៀរ​ទី ២ អ្នក​មិន​ទាន់​អាច​ផ្តល់​គ្រប់យ៉ាង​ដែល​ល្អ​បំផុត​ចំពោះ​គ្រួសារ​របស់​អ្នក​នៅ​ឡើយ ហើយ​ដោយសារ​ផ្តោត​លើ​គោលដៅ​ខ្លាំង​ពេក វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឆ្ងាយ​ពី​គ្រួសារ។ យ៉ាង​ណា​វា​មិន​រហូត​នោះ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ធ្វើ​ខុស​នោះ​ដែរ។ នៅ​ពេល​ខាង​មុខ​នេះ រឿងរ៉ាវ​ដែល​អ្នក​ចង់​បាន នឹង​កើត​ឡើង​ជា​ផ្លែផ្កា​បណ្តើរៗ​ហើយ…

Gettyimages 1046625622
កីទ្បា

Rashford នឹងខកខាន​ការ​ប្រកួតសំខាន់​ទាំង​នេះបន្ទាប់​ពីវះកាត់របួស

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford គ្រោងនឹងធ្វើការវះកាត់ស្មារបស់គាត់នៅចុងខែកក្កដា ហើយគាត់អាចនឹងសម្រាករយៈពេល ២ ខែទៀត។ ក្រុមបិសាចក្រហម Manchester United រំពឹងថាខ្សែប្រយុទ្ធរូបនេះនឹងខកខានការចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០២១/២២ នៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមបិសាចក្រហមកំពុងប្រជែងនឹងក្រុម Manchester City នៃ​ពានរង្វាន់ Premier League ។ ខណៈពេល​នេះមិនទាន់មានអ្វីត្រូវបានបញ្ជាក់នៅឡើយទេ តែវាអាចទៅរួចដែលថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងវិលត្រឡប់មកប្រកួតនៅក្រៅដីជាមួយក្រុម Leicester City នៅថ្ងៃទី…

9a2bb38c 3d2f 4ca8 A682 A242e8f84a0c
កីទ្បា

តម្លៃខ្លួនលើ​ទីផ្សារដោះដូរកីឡាកររបស់ Pedri ឡើងខ្លាំងយ៉ាង​គំហុកក្រោយ Euro 2020

មុនពេលចាប់ផ្តើមនៃអឺរ៉ូឆ្នាំ ២០២០ តម្លៃលើទីផ្សាររបស់ Pedri ឈរនៅលំដាប់ ៧០ លានអឺរ៉ូក្នុងមួយវេបសាយ Transfermarkt  ទោះយ៉ាងណាខ្សែបម្រើរូបនេះឥឡូវនេះមានតម្លៃ ៨០ លានអឺរ៉ូបន្ទាប់ពីការប្រកួតពាន Euro 2020បានបញ្ចប់ក្នុងមួយសប្តាហ៍។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបង្ហាញទម្រង់​លេងឱ្យជម្រលស​ជាតិ​គោជល់ក្រហមអេស្បាញនៅយូរ៉ូ ហើយត្រូវបានគេបោះឆ្នោតអោយជាកីឡាករវ័យក្មេងល្អបំផុតប្រចាំ​ព្រឹត្តិការណ៍ដោយ​ជាប់​ជម្រើស​ដំបូង១១នាក់​របស់​ជម្រើស​ជាតិ​យ៉ាង​ទៀងទាត់។ តាមការ​ពន្យល់​អំពីស្ថិតិលេង​របស់ Pedri គឺ៖ Pedri បានចាប់ផ្តើមក្នុង​ជម្រើស១១នាក់ក្នុងការប្រកួតទាំង ៦ សម្រាប់ជម្រើសជាតិអេស្ប៉ាញ។កីឡាកររបស់​ FC Barcelona រូបនេះសម្រេច​ជោគជ័យក្នុងការ​បញ្ជូនបាល់​និង​ប៉ះសេបាល់៩២%​គឺច្រើន​ជាង Bruno Fernandes និង Ronaldo បញ្ចូលគ្នាទៅទៀត។…

Cover Love Flowers
សង្គម

ចង់ដឹងថា ពេលណាអ្នកជួបស្នេហាទៅ? តោះជ្រើសរើសប្រភេទផ្កា ដែលអ្នកចាប់ចិត្តពេលឃើញលើកដំបូង

ស្នេហាពិត អ្នកណាដែលថាមិនចង់ជួបនោះ តែវាមិនមែនចេះតែចង់បានដូចចិត្តប្រាថ្នានោះទេ។ វាស្តែងពីលើទង្វើដែលអ្នកប្រឹងប្រែងស្វែងរកខ្នះខ្នែងដោយខ្លួនឯង ហើយពេលខ្លះវាក៏មកពីស្ថានភាព ចិត្តគំនិតការចង់បានរបស់អ្នក និងអាចមកពីព្រហ្មលិខិតស្នេហារបស់អ្នកផងដែរ។ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំល្បែងទាយរូបភាពមួយ ដែលអាចទាយដឹងពីវាសនាស្នេហារបស់អ្នកបាន ថាពេលណាអ្នកជួបស្នេហាពិត ដោយគ្រាន់តែជ្រើសរើសរូបផ្កាមួយដែលអ្នកពេញចិត្តប៉ុណ្ណោះ។ ចង់ដឹងថា ពេលណាអ្នកជួបស្នេហាទៅ? តោះជ្រើសរើសប្រភេទផ្កា ដែលអ្នកចាប់ចិត្តពេលឃើញលើកដំបូង ៖ ១. ផ្កា Sweet William ប្រសិនជាអ្នកជ្រើសផ្កាប្រភេទនេះ វាសនារបស់អ្នកទាល់តែអ្នកអាចសម្រេចនូវក្តីស្រមៃ និងមានភាពជោគជ័យនៅក្នុងជីវិតនោះ ស្នេហាពិតរបស់អ្នកនឹងមកដល់ដូចគ្នា។ នោះបានន័យថាប្រសិនជាអ្នកទទួលបានជោគជ័យនៅក្នុងជីវិតទាំងរឿងលុយកាក់ ការងារ និងការរកស៊ីហើយ ដៃគូជីវិតរបស់អ្នកនឹងដើរចូលមកក្នុងជីវិតអ្នកដូចគ្នា…

Cover Card
ទស្សនៈ

សាកជ្រើសរើសបៀរ ២សន្លឹក អាចទាយដឹងពីរឿងស្នេហា និងរឿងជីវិតរបស់អ្នកបាន

តើអ្នកជឿលើការទស្សន៍ទាយលើសន្លឹកបៀរដែរ ឬទេ? ក្បួនទាយកាតរូបភាពមួយនេះ នឹងធ្វើឱ្យអ្នកអាចដឹងពីវាសនា និងរឿងស្នេហារបស់អ្នកបាន។ អ្នកអាចសាកល្បងក្បួនទស្សន៍ទាយមួយនេះថាវាពិតជាទាយឆុត ឬក៏អត់ ដោយគ្រាន់តែជ្រើសរើសសន្លឹកបៀរទាំង ៩សន្លឹកនេះតែប៉ុណ្ណោះ ដោយការទស្សន៍ទាយម្តង អ្នកត្រូវជ្រើសម្តង ២សន្លឹក ពីលេខ ១ ដល់លេខ ៩។ មុនជ្រើសរើសសន្លឹកបៀរ សូមបិទភ្នែកបួងសួង និងគិតដល់រឿងដែលអ្នកចង់ដឹង ហើយជ្រើសបៀរ ២សន្លឹក។ ជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖ # បៀរសន្លឹកទី១ ៖ ដាវ នៅក្នុងពេលនេះ អ្នកហាក់បីដូចជាមិនប្រាកដប្រជានឹងរឿងស្នេហានោះទេ បានន័យថាអ្នកមិនទាន់ត្រៀមខ្លួននឹងការមានស្នេហាឡើយ។ តែបើពេលនេះ…

Cover Thai
សង្គម

ទឹកចិត្តស្នេហាជាតិ! ផេកគាំទ្រតារាថៃ របស់ខ្មែរជាច្រើន នាំគ្នាឈប់​បង្ហោះ​គាំទ្រ​តារាថៃទៀតហើយ

ថ្មីៗនេះដោយសារតែបញ្ហាចម្រូងចម្រាស់រវាងប្រទេសកម្ពុជា និងថៃ ទាក់ទងនឹងការសាងសង់សំណង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្ត បានធ្វើឱ្យប្រទេសខ្មែរ និងថៃមានបញ្ហាល្អក់កកររវាងគ្នានឹងគ្នាជាខ្លាំង មិនទាន់រកដំណោះស្រាយឃើញនៅឡើយទេ។ នៅក្នុងនោះប្រជាជនកម្ពុជាជាច្រើនរូបបានងើបឈរឡើងជាឆន្ទៈតែមួយ ក្នុងគំនិតស្នេហាជាតិ និងវប្បធម៌ ប្រឆាំងនឹងការចម្បងវប្បធម៌អរិយធម៌បែបនេះ រហូតធ្វើឱ្យខ្មែរ និងថៃបង្ហោះសារឌឺដងគ្នាទៅវិញទៅមក រហូតលេចមានពាក្យអសុរោះផងដែរ។ មិនអាចមើលឃើញនឹងភ្នែក និងមានគំនិតស្នេហាជាតិផងនោះ ពេលនេះសូម្បីតែគណនីហ្វេសប៊ុកផេករបស់ជនជាតិខ្មែរ ដែលធ្លាប់តែផុសគាំទ្រតារាថៃនោះ ក៏បានចេញមកធ្វើពហិការ បន្តៗគ្នាឈប់បង្ហោះពីតារាថៃបន្តទៅទៅទៀតនោះដែរ ដោយមានផេកខ្មែរគាំទ្រតារាថៃមួយចំនួនផុសបកស្រាយពីបញ្ហាក្តៅគគុកពីប្រាសាទរបស់ខ្មែរ ក៏មានជនជាតិថៃនាំគ្នាធ្វើការ Report  Facebook Page  ទៀតផង នាំឱ្យមានបញ្ហាល្អក់កករកាន់តែខ្លាំងឡើង។ ក្រៅពីធ្វើពហិកាមិនបង្ហោះពីតារាថៃបន្តទៅទៀត ផេកគាំទ្រតារាថៃខ្លះក៏បានដកខ្លួនឈប់ដំណើរការផេកពីតារាថៃបន្ត ឯផេកខ្លះក៏បានរៀបរាប់ថានឹងធ្វើការប្តូរឈ្មោះផេក ទៅប្រើប្រាស់នៅក្នុងផ្សព្វផ្សាយពីប្រទេសកម្ពុជា និងកន្លែងកម្សាន្តប្រទេសកម្ពុជា ដែលមានប្រយោជន៍ចំពោះប្រទេសជាតិវិញ។…

19
ទស្សនៈ

យកការលំបាកជាន់ក្រោមបាតជើង ទើបអាចឱ្យយើង រួចផុតពីទុក្ខទាំងឡាយទៅបាន

នៅក្នុងមួយជីវិតនេះ ពួកយើងប្រហែលជាបានជួបនូវការលំបាករាប់មិនអស់ ប្រឈមមុខនឹងស្ថានភាពលំបាកក៏មិនតិចដែរ ពេលដែលសេចក្តីលំបាកចូលមករារាំងដំណើរផ្លូវរបស់យើង តើអ្នកប្រើទឹកចិត្តអ្វីទៅប្រឈមមុខទៅ? គេចវេះ ប្រឈមមុខ ឬក៏យកវាជាន់ក្រោមបាតជើង? មានពេលខ្លះ ពួកយើងអាចនឹងត្រូវបានសេចក្តីលំបាកបន្លាចដល់យើង ហើយយើងទ្រាំមិនបានក៏រុញរា ចង់បោះបង់វាចោល បើបែបនេះមែន នោះអ្នកក៏មិនអាចគេចផុតពីការលំបាកជារៀងរហូតដែរ ប្រៀបមិនស្មើពុះពារនឹងការលំបាកនោះទេ យកការលំបាកនេះមកជាន់ក្រោមបាតជើង។ សមត្ថភាពរបស់មនុស្ស គឺឥតព្រំដែន ឱ្យតែអ្នកជឿជាក់លើខ្លួនឯង មើលស្រាលលំបាកនេះ អ្នកប្រាកដជាអាចដើរចេញពីការលំបាកនេះជាមិនខាន ហើយមកស្វាគមន៍ថ្ងៃស្រស់បំព្រងសម្រាប់ជីវិត។ ពាក្យចាស់ពោលថា អានសៀវភៅរាប់ម៉ឺនក្បាលមិនស្មើយកចំណេះដឹងនោះមកអនុវត្តជាក់ស្តែងឡើយ។ បើមិនអាចនៅក្នុងភាពលំបាកនេះវាយផ្តួលវាបានទេ យើងក៏មិនអាចយល់អំពីការរស់នៅដ៏ពិតប្រាកដដែរ។ អ្វីដែលនៅក្នុងសៀវភៅច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវយកមកអនុវត្តន៍ជាក់ស្តែងដែរ។ ឱ្យតែឆ្លងកាត់ការអនុវត្តន៍ជាក់ស្តែងហើយ ទើបអ្នកអាចដឹងថា “ដើមឡើយខ្ញុំអាចធ្វើបានដល់កម្រិតមួយនេះ” ទើបអាចបន្ថែមជំនឿចិត្តដល់ខ្លួនឯង…

19
ទស្សនៈ

ភាពវៃឆ្លាត! អ្នកមានពិត គឺមានចិត្ត មានគំនិត អាចច្នៃរបស់ដែលទុកចោល ឱ្យក្លាយជារបស់ដែលមានតម្លៃ

នៅក្រោមការសន្និដ្ឋានលក្ខខណ្ឌទស្សនៈមិនផ្លាស់ប្តូរ ការប្រើកម្លាំងមនុស្ស កម្លាំងសម្ភារ និងហិរញ្ញវត្ថុដែលមានស្រាប់ឱ្យបានពេញលេញ ដើម្បីបញ្ចេញនូវគុណសម្បត្តិរបស់ខ្លួនអ្នកផ្ទាល់ ជីកគាស់យកសក្តានុពលផ្ទាល់នៅក្នុងខ្លួន គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីរកផលចំណេញ។ មហាសេដ្ឋីជនជាតិអាមេរិក ហ៊ីលតុន (Hilton) បានទិញសណ្ឋាគារប្រណីតមួយនៅទីក្រុងញូវយ៉កក្នុងតម្លៃ ៧ លានដុល្លារ។ លោក ហ៊ីលតុន (Hilton) បានកត់សម្គាល់ឃើញថា សសរមូលធំទាំងបួនដ៏ស្រស់ស្អាតនៅច្រកដើររបស់សណ្ឋាគារ ធ្វើឱ្យគាត់មានអារម្មណ៍ថាសសរមូលទាំងនេះដូចជាគ្រីស្តាល់ គឺជាសសរដែលប្រហោងមួយ ហើយគ្មានអ្វីទាក់ទងនឹងទម្រពិដានឡើយ ។ ដូច្នេះ លោក ហ៊ីលតុន (Hilton) បញ្ជាឱ្យគេប្រញាប់រុះរើមើល ពិតជាដូចអ្វីដែលគាត់គិតមែន គឺជាសសរប្រហោងមួយតែប៉ុណ្ណោះ។ គាត់បានអញ្ជើញជាងឈើមក ដើម្បីតំឡើងបង្អួចកញ្ចក់ខ្នាតតូចដ៏ប្រណិតមួយចំនួននៅក្នុងសសរមូលធំនោះ បន្ទាប់មកដាក់ជួលក្នុងតម្លៃដ៏ខ្ពស់។…

Untitled 1
កីទ្បា

ជើង​ខ្លាំង​ចិន​២​នាក់​នេះ​ដែល​ ចាន់​ រតនា​ ចង់ជួបបំផុត

ថ្មី​ៗ​កន្លង​ទៅ​នេះ អ្នក​លេង​​គុន​​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra បាន​ប្រកាស​ចង់​ជួប​​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា នៅ​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE Championship។ ការ​ប្រកាស​ចង់​ជួប​របស់​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​​គឺ​មាន​គោល​ដៅ​សំខាន់​ពីរ​យ៉ាង​។ ទី​១ រូប​គេ​ចង់​សាក​សមត្ថភាព​ឲ្យ​ដឹង​ស​ខ្មៅ​ដើម្បី​ក្លាយ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​អាច​យក​​ឈ្នះ​អ្នក​លេង​គុនចម្រុះ​កម្ពុជា​រូប​នេះ​បាន​ និង​ទី​២​រូប​គេ​ចង់​សង​សឹក​ឲ្យ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ដែលចាញ់​ ចាន់ រតនា កន្លង​មក។ ជា​ការ​ឆ្លើយ​តប អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា អាយុ​៣៥​ឆ្នាំ​ ស្វាគមន៍​ជា​និច្ច ប្រសិន​បើ​ស្ថាប័ន ONE Championship រៀប​ចំ​ឲ្យ​​ជួប​បំពេញ​តាម​ការ​ចង់​បាន​របស់ Roni។ ទូត​សុច្ឆន្ទៈ​របស់ Cellcard រឹត​តែ​មាន​ទំនុក​ចិត្ត…

ឈុតថ្មី
កីទ្បា

FC Barcelona បង្ហាញឈុតក្រៅដីរដូវកាលថ្មី២០២១/២២​

ក្លិបបាល់​ទាត់បាសេឡូណាបានបង្ហាញជាផ្លូវការនូវ​ឈុតថ្មីក្រៅដីសម្រាប់រដូវកាល ២០២១/២២ ខណៈឈុត​នេះ​មាន​ពណ៌ប្រផេះភ្លឺនិង​ឡូហ្គោពណ៌ខៀវ។ យោងតាមហាងផ្លូវការរបស់ក្លឹបបានឱ្យដឹងថាឈុតថ្មីនេះរចនាដោយ​ផ្ដោតលើការផ្ញើសារទៅ​ពិភពលោកក្នុងការអនុគ្រោះដល់ភាពចម្រុះ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ក្នុងនាមជាតួឯកតំណាងឱ្យការប្រយុទ្ធដើម្បីសមភាពយេនឌ័រ និងរក្សាពណ៌ខៀវនិងក្រហមក្នុង ឆ្នូតបញ្ឈរក្រោយ “។  

Untitled 1
ប្លែកៗ

១៨ រូបភាពនៃការ Selfies ល្អឥតខ្ចោះ

ថតរូបដោយខ្លួនឯងគឺថតរូបខ្លួនអ្នកជាមួយកាមេរ៉ាឌីជីថល ឬកាមេរ៉ាទូរស័ព្ទដៃ វាអាចត្រូវបានថតដោយដៃឬដោយជើង selfie ដែលបច្ចុប្បន្នកំពុងពេញនិយម។ យើងអាចមើលឃើញរូបថត Selfie ពីបណ្តាញសង្គមដូចជាហ្វេសប៊ុក ឬ IG ហើយថ្ងៃនេះយើងសូមបង្ហាញជូននូវរូបថត Selfie មួយចំនួនប៉ុន្តែរូបភាព Selfie ទាំងអស់នេះមិនមែនជារូបភាពធម្មតាទេ ព្រោះវាជាការថតឱ្យទាន់ពេលវេលា រហូតដល់រូបភាពល្អឥតខ្ចោះកើតឡើយមក។ #1 អស្ចារ្យអីយ៉ា! #2 ថត Selfie ជាមួយសត្វ Super យឺត #3 ស្ទីលដូចគ្នា #4 សួស្តី​ពិភពលោក! #5 គំនិតដ៏អស្ចារ្យ! #6…

T
សង្គម

ជ្រើសរើស​កាត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ជួយ​អ្នក​ដើរ​ចេញ​ពី​ការ​លំបាក​ពេល​នេះ

ជឿ​ថា​អ្នក​ដែល​បាន​ចុច​មើល​អត្ថបទ​នេះ សឹង​តែ​ ១០០ ភាគរយ​គឺ​កំពុង​មាន​ទុក្ខ មាន​ការ​លំបាក គ្រាន់​តែ​បញ្ហា​ខុសៗ​ពី​គ្នា។ យ៉ាង​ណា​តាម​រយៈ​ការ​ជ្រើសរើស​កាត​មួយ ក្នុង​ចំណោម​កាត​ទាំង ៣ យើង​នឹង​ផ្តល់​សារ​ណែនាំ​ដ៏​ល្អ​បំផុត​មួយ ជា​ការ​ចូលរួម​ជួយ​ទាញ​អ្នក​ចេញ​ផុត​ពី​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ៖ កាត​ទី ១ បេះដូង​កំពុង​លោត​ញាប់ ផ្នែក​មួយ​ចំនួន​នៃ​រាងកាយ​កំពុង​មាន​សភាព​ញ័រ ក៏​ដោយសារ​តែ​បញ្ហា​វា​បាន​កើត​ឡើង​បន្ត​កន្ទុយ​គ្នា​ខ្លាំង​ពេក។ យ៉ាង​ណា​មាន​ការ​ណែនាំ​មក​ថា អ្នក​ត្រូវ​តែ​ផ្តោត​លើ​គោលដៅ​ចម្បង​ដដែល ហើយ​មិន​ត្រូវ​បោះបង់​ទេ ដោយ​ពេល​ហត់​ខ្លាំង​អ្នក​ត្រូវ​គិត​ដល់​បំណង​ប្រាថ្នា​ដែល​អ្នក​ចង់​បាន។ យើង​ត្រូវ​តែ​ដឹង​ថា រឿង​ខ្លះ​មិនមែន​តែ​យើង​ទេ​ដែល​ជួប គេ​ផ្សេង​ក៏​ជួប​បញ្ហា​នោះ​ដូច​តែ​យើង​ដែរ ហើយ​វា​ពេល​ខ្លះ​ជា​ការ​សាកល្បង​កម្រិត​នៃ​ការ​តស៊ូ​របស់​យើង​តែ​ប៉ុណ្ណោះ បើ​យើង​ខំ​តែ​បន្តិច មិន​បោះបង់ នោះ​ជោគជ័យ​នឹង​ចេញ​ផ្លែផ្កា​ជាក់​ជា​មិន​ខាន។ កាត​ទី ២ បើ​ទោះ​បី​អ្នក​ពុំ​មាន​អារម្មណ៍​ក្លាហាន​ទាំង ១០០ ភាគរយ…