ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

58246b28 8b99 4518 Bd25 0c5b08058264
កីទ្បា

Real Madrid មិនទាន់​សម្រេចចិត្តឱ្យ​កីឡាករណាមួយពាក់អាវ​លេខ៤​ដែល​បន្សល់ទុកដោយ​ Ramos នៅ​ឡើយ​ទេ

ទូរទស្សន៍អេស្ប៉ាញ  El Chiringuito បាន​រាយការណ៍ថា Real Madrid មិនទាន់សម្រេចចិត្តតើអ្នកណានឹងពាក់អាវក្រុមលេខ ៤ ដែលនៅទំនេរ បន្ទាប់ពី Sergio Ramos ចាកចេញទៅ PSG ។ David Alaba គឺជាកីឡាកថ្មីតែម្នាក់គត់នៅក្លឹប Real Madrid ហើយគាត់អាចពាក់វាបាន។ ខ្សែការពារ​លេង​បាន​ច្រើន​តំណែងសញ្ជាតិអូទ្រីសចូលចិត្តលេខ 27 ដែលជាលេខគាត់ធ្លាប់បានពាក់អស់រយៈពេល 13 រដូវកាលទៅ​ហើយកាលនៅឯក្លិប Bayern Munich ។ តែ​យ៉ាងណា! នៅអេស្ប៉ាញ! Alaba មិនអាចពាក់លេខដែលខ្លួនពេញចិត្តបាន​ទេ…

Nnb
សង្គម

គ្មានភាពជឿជាក់នឹងពាក់អាវវាលខ្នង? នេះរូបមន្តធម្មជាតិបំបាត់មុនខ្នងទាំង ៤ ដែលអ្នកគួរដឹង

សម្រាប់មនុស្សស្រីការកើតមុនខ្នង អាចថាជារឿងដែលគួរឲ្យខ្វល់ចិត្តជាងមនុស្សប្រុស ព្រោះជាទូទៅស្រីៗនិយមពាក់អាវវាលខ្នង ហើយក្នុងកម្មវិធីជប់លៀងមួយចំនួន ការពាក់អាវវាលខ្នងមើលទៅវាមានភាពស៊ីវិល័យឬស៊ិចស៊ីជាង។ យ៉ាងណាបើកើតមានមុនខ្នងហើយ តើនរណាជឿជាក់នឹងទៅបង្ហាញវាជាសាធារណៈកើតនោះ? ចង់បានខ្នងរលោងស្អាតបែបធម្មជាតិ អ្នកអាចប្រើរូបមន្តធម្មជាតិទាំង ៤ ខាងក្រោម ក្នុងការកម្ចាត់មុនខ្នងបានយ៉ាងមានប្រសិទ្ធភាព៖ ៤) ប្រើអំបិលដើម្បីព្យាបាលមុន អំបិលជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពមួយ ហើយអាចកម្ចាត់មុនខ្នងបានយ៉ាងឆាប់រហ័ស។ អ្នកអាចអនុវត្តបានដោយ៖ លាយអំបិលជាមួយទឹក ហើយយកវាមកប៉ាតទៅលើផ្ទៃខ្នងដែលកើតមុន រួចត្រដុសវាថ្នមៗប្រហែល ១០ ទៅ ១៥ នាទី ងូតទឹកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហ៍ៗ ដែលវាជួយឲ្យស្បែកមិនឡើងក្រហាយ អ្នកក៏អាចប្រើចំណិតក្រូចឆ្មារស្តើងៗ មកលាយជាមួយអំបិលហើយត្រដុសវាដោយផ្ទាល់នៅលើស្បែកក៏កាន់តែមានប្រសិទ្ធភាព។ ៣) ប្រើក្រូចឆ្មារកម្ចាត់មុន អ្នកអាចប្រើក្រូចឆ្មាសុទ្ធក៏បាន ដោយហាន់វាស្តើងៗរួចយកមកត្រដុសនៅលើផ្ទៃដែលកើតមុនរយៈពេល…

T
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា​តើ​នឹង​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ?

​ថ្ងៃ​នេះ​យើង​មក​តេស្ត​បែប​វិទ្យាសាស្រ្ត​ថ្មី​មួយ​ទៀត ដោយ​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​រូបភាព​មួយ ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដើម្បី​ដឹង​ថា​តើ​នៅ​ពេល​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ឆាក​ជីវិត៖ រូបភាព​ទី ១ នៅ​ខាង​មុខ​នេះ ជា​ពេលវេលា​ដែល​មមាញឹក អាច​ថា​មាន​រឿងរ៉ាវ​រវល់​ជា​ច្រើន​នឹង​កើង​ឡើង​ក្នុង​ជីវិត​អ្នក ហើយ​វា​នឹង​មាន​បញ្ហា​មួយ​ចំនួន តែ​បង្កប់​ក្នុង​បញ្ហា​នោះ ក៏​ជា​លាភ​សំណាង​សម្រាប់​អ្នក​ខ្លះ​ដែរ។ អ្នក​ត្រូវ​មាន​តុល្យភាព​ក្នុង​ជីវិត​ខាង​មុខ​នេះ ដោយ​មិន​ត្រូវ​ឲ្យ​បញ្ហា​មក​គ្របដណ្តប់​ចិត្ត​អ្នក​បាន​ឡើយ។ បើ​ចង់​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ធំ អ្នក​ក៏​ត្រូវ​លះបង់​ធំ​ដូច​គ្នា។ រូបភាព​ទី ២ នៅ​ពេល​ខាង​មុខ អ្នក​នឹង​មាន​ឱកាស​ផ្លាស់ប្តូរ​នូវ​វិសាលភាព​ដ៏​ធំ​ក្នុង​ជីវិត អាច​ថា​ផ្លូវ​បំបែក​ខាង​មុខ​នេះ ជា​លាភ​សំណាង​ដល់​អ្នក​ហើយ។ ប៉ុន្តែ​សំខាន់ គឺ​អ្នក​ត្រូវ​រក្សា​ឥរិយាបថ​វិជ្ជមាន និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង នោះ​ទើប​ជា​កម្លាំង​ជំរុញ​ពិត​ប្រាកដ​ដែល​អ្នក​ត្រូវ​តែ​មាន។ បើក​បេះដូង​ទទួល​យក​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​ចំណុច​ថ្មី កុំ​គិត​ថា​តែ​រឿង​មិន​ល្អ​ច្រើន​ពេក ហើយ​ចាំ​មើល​ទៅ​នឹង​មាន​រឿង​ភ្ញាក់ផ្អើល​មួយ​កើត​ឡើង​មក​លើ​អ្នក។ រូបភាព​ទី…

T
សង្គម

ជីវិត​អ្នក​កំពុង​ជួប​បញ្ហា​ហើយ ជ្រើសរើស​ទេវតា​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ

អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ងងឹត​មួយ​ពេល​នេះ ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ពន្លឺ​ដែល​អាច​ចាកចេញ​ពី​ពិភព​ខ្មៅ​ងងឹត​នោះ​បាន​ដែរ។ ពេល​ខ្លះ​អ្នក​ត្រូវ​ការ​ពាក្យ​លើក​ទឹកចិត្ត ពាក្យ​ណែនាំ​ដ៏​ល្អ ដែល​វា​ក៏​អាច​ចូលរួម​ចំណែក​ជួយ​អ្នក​បាន។ តាម​រយៈ​អត្ថបទ​នេះ ចូរ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ទេវតា​មួយ ក្នុង​ចំណោម​ទេវតា​ទាំង ៣ ហើយ​អូស​ទៅ​ខាង​ក្រោម​ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ៖ ទេវតា​ទី ១ តាម​ពិត​ទៅ​នេះ​អាច​ថា​ជា​ពេលវេលា​ដ៏​អំណោយផល​សម្រាប់​អ្នក ក្នុង​ការ​គិត​ពី​ផែនការណ៍​ជីវិត​នៅ​ពេល​បន្ទាប់។ ដក​ដង្ហើម​ឲ្យ​បាន​វែងៗ គិត​ឲ្យ​ជ្រៅ ហើយ​ត្រៀម​ខ្លួន​នឹង​ទទួល​យក​ការ​ផ្លាស់ប្តូរ។ អ្នក​ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ ប្រសិន​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ពិត​ប្រាកដ។ បញ្ហា​ពេល​នេះ​ត្រូវ​គិត​ថា វា​គ្រាន់​ជា​សាកល្បង​ចិត្ត​អ្នក​តែ​ប៉ុណ្ណោះ ហើយ​អ្នក​មិន​អន់​ដល់​ម្លឹង​ទេ ព្រោះ​រឿង​កន្លង​មក​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​លំបាក​ជាង​ហ្នឹង​ទ្វេ​ដង។ តុះ​ដល់​ពេល​ក្រោក​ឈរ​ហើយ យក​បញ្ហា​មក​ធ្វើ​ជា​ការ​ប្រកួតប្រជែង​សម្រាប់​ជីវិត ចូរ​កុំ​ខ្លាច​វា ហើយ​ញញឹម​ដើរ​ទៅ​រក​វា​ជានិច្ច។ ទេវតា​ទី ២ មនុស្ស​យើង​ការ​រៀនសូត្រ​គឺ​មិន​ចេះ​ចប់​នោះ​ទេ ហើយ​មិនមែន​សំដៅ​ទៅ​លើ​ការ​ចាប់​យក​ជំនាញ​អ្វី​ថ្មី​ឡើយ តែ​ជា​ការ​រៀន…

Jj
តេស្តIQ

១២០ ​ថ្ងៃ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​យីអ៊ុន​ខ្ពស់ ជួប​ផ្កាយ​នាំ​សំណាង​ធំ​បំផុត​ប្រចាំ​ឆ្នាំ

នៅ​រយៈ​ពេល ១២០ ​ថ្ងៃ​ទៅ​មុខ ឬ​ ៤ ខែ​បន្តបន្ទាប់​នេះ តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ជោគជ័យ​ទាំង​លើ​ការ​បង្កើត​ទ្រព្យ និង​ស្នេហា៖ អ្នក​កើត​ឆ្នាំ​មមី (សេះ) កាល​ពី​ដើម​ឆ្នាំ អ្នក​កើត​ឆ្នាំ​មមី​លំបាក​ច្រើន​ណាស់​មក​ហើយ ពួក​គេ​ក៏​បាន​ចំណាយ​ច្រើន​ណាស់​ដែរ តែ​នៅ​ពេល​បន្ទាប់ ៤ ខែ​ខាង​មុខ ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​ទ្រព្យ​ទាំង​នោះ​ត្រលប់​មក​វិញ ហើយ​អាច​នឹង​បាន​លើស​ពី​ការ​បាត់បង់​ទៅ​ទ្វេ​ដង​ថែម​ទៀត។ ផ្កាយ​នាំ​សំណាង​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ នឹង​ហោះ​ចូល​មក​ដល់​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី នៅ​ចន្លោះ​ពេល ១២០ ​ថ្ងៃ​ខាង​មុខ។ អ្នក​ធ្វើ​ការ ក៏​អាច​នឹង​មាន​ឱកាស​ដំឡើង​ប្រាក់​ខែ បាន​ថ្នាក់​លើ​ឲ្យ​តម្លៃ ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹងប្រែង…

38591d653f1d6e2e27cfba7652bd4484480f98fe 1592404389 5eea29a5 1200x630
កីទ្បា

UEFA បង្ហាញទីកន្លែង​សម្រាប់​ប្រកួត Champions League រយៈ​ពេល​៤ឆ្នាំ​ទៅ​មុខ

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីប​អឺរ៉ុបបានបញ្ជាក់ជាផ្លូវការពីទីតាំងដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League បួនលើកបន្ទាប់។ ទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ ដោយទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៣ បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១ របស់ពួកគេត្រូវបានផ្លាស់ទៅ Porto ដោយ​សារ​កូវីដ១៩។ 🏟️ Following the relocation of the 2021 #UCL final from Istanbul to Porto,…

Hggh
សង្គម

ចង់​ដឹង​សួត​អ្នក​នៅ​ល្អ​ឬ​អត់ មក​សង្កេត​ ៦ ចំណុច​នេះ បើ​មាន​មួយ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ហើយ

ប្រសិន​អ្នក​ចង់​ដឹង​ថា ផ្នែក​សួត​របស់​អ្នក នៅ​ដំណើរការ​ល្អ មាន​សុខភាព​ល្អ ឬ​ជួប​បញ្ហា​អ្វី​ខ្លះ​ហើយ អ្នក​អាច​សង្កេត​មើល​បាន​តាម​រយៈ​ចំណុច​ទាំង ៦ ដូច​ខាង​ក្រោម៖ ៦) ក្រចក​ដុះ​មិន​ធម្មតា បើ​សភាព​នៃ​ការ​ដុះ​ក្រចក​របស់​អ្នក ចេញ​មក​ហាក់​មិន​ធម្មតា ដែល​វា​ក្រាស់​ហើយ​រីក​ធំ​ចុះ​មក​ក្រោម (ដូច​បង្ហាញ​ក្នុង​រូប) នោះ​មាន​ន័យ​ថា អ្នក​កំពុង​មាន​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម។ តាម​វេជ្ជសាស្រ្ត​ហៅ​រោគ​សញ្ញា​នេះ​ថា អាច​ពាក់ព័ន្ធ​នឹង​សាច់ដុំ​ក្នុង​សួត។ ៥) ហើម​កូន​កណ្តុរ​នៅ​ក អ្នក​ជក់​បារី​ច្រើន រមែង​ជួប​បញ្ហា​នេះ ដោយ​មាន​កូន​កណ្តុរ​កើត​ឡើង​នៅ​ជុំវិញ​ក និង​ឆ្អឹង​កង។ ប្រសិន​អ្នក​ឃើញ​មាន​អាការៈ​នេះ​ហើយ គួរ​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​សុខភាព​សួត​ជា​បន្ទាន់។ ៤) ឈឺចាប់​ទ្រូង ការ​តឹងទ្រូង គឺ​ជា​សញ្ញា​ព្រមាន​ចំៗ​នៃ​ជំងឺ​សួត។ ភាគ​ច្រើន​ពួក​គេ​ជួប​អាការៈ​ឈឺ​ចុក​ចាប់​ផ្នែក​ទ្រូង ដោយ​ហាក់​ដូច​ជា​មាន​ដុំ​ពក​អ្វី​ម្យ៉ាង​នៅ​ផ្នែក​នោះ…

Fggf
តេស្តIQ

តាម​ហោរាសាស្ត្រ៖ នេះ​ឆ្នាំ​ហៅ​ទ្រព្យ​ទាំង ៣ ប្រចាំ​ខែមិថុនា ហើយ​នឹង​ឡើង​ទ្វេ​ដង​នៅ​ខែកក្កដា

តាម​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​មិថុនាខាងមុខ​នេះ ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​មួយ​កម្រិត​ហើយ តែ​ចូល​ដល់​ខែ​ក្រោយ​បន្ទាប់ គឺខែកក្កដា ពួក​គេ​នឹង​កាន់​តែ​សំណាង​មួយ​កម្រិត​ទៀត៖ អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) មនុស្ស​ដែល​កើត​ឆ្នាំ​ខាល ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។ យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុង​ពេល ២ ខែ ​មិថុនា-កក្កដា​នេះ​ គឺ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល។ ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។…

.jpg
ទស្សនៈ

ទំនាក់ទំនងមាន១៧ប្រភេទ តើអ្នកស្ថិតក្នុងទំនាក់ទំនងបែបណា ឬធ្លាប់ឆ្លងកាត់ទំនាក់ទំនងមួយណាខ្លះហើយ?

ជាក់ស្ដែងណាស់ ទំនាក់ទំនងគឺបែងចែកចេញជា១៧ប្រភេទផ្សេងគ្នា មនុស្សយើងបង្កើតទំនាក់ទំនង អ្នកខ្លះបង្កើតឡើងដើម្បីតែប្រយោជន៍ តែអ្នកខ្លះបង្កើតឡើងដើម្បីសាងការរាប់រាក់ទាក់ល្អពិតប្រាកដ ដូច្នេះ តើអ្នកធ្លាប់ជួប ឆ្លងកាត់ និងកំពុងតែស្ថិតក្នុងទំនាក់ទំនងមួយណាដែរ? តោះ! ទៅដឹងពីទំនាក់ទំនងទាំង១៧ប្រភេទនោះ តើមានអ្វីខ្លះ? ១. ទំនាក់ទំនងភាពពឹងអាស្រ័យ បើគ្មានគាត់អ្នកពិតជាមិនអាចរស់នៅបានទេ។ អ្នកត្រូវការឱ្យពួកគេដឹកនាំអ្នកនៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក អ្នកផ្ដោតសំខាន់ទៅលើម្នាក់នោះ ព្រោះគេជាផ្នែកទាំងអស់ ហើយក៏ផ្ដល់ឱ្យគេនូវការដោះស្រាយបញ្ហាជីវិតគ្រប់បែបយ៉ាងរបស់អ្នកផងដែរ។ នេះគឺជាប្រភេទនៃទំនាក់ទំនងដែលពឹងផ្អែកលើមនុស្សម្នាក់ទៀត ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកយ៉ាងខ្លាំង។ វាអាចកើតឡើងពីម្ខាង ឬទាំងសងខាងក៏ថាបានដែរ។ ២. គ្រប់គ្រងទំនាក់ទំនង នៅក្នុងទំនាក់ទំនងដែលមានការគ្រប់គ្រង តែងតែមានមនុស្សម្នាក់ “លេចធ្លោ” ដែលគ្រប់គ្រងអ្វីៗទាំងអស់លើមនុស្សម្នាក់ទៀត នឹងធ្វើតាមច្បាប់ដែលកំណត់ដោយមនុស្សម្នាក់ទៀត។ លើសពីនេះនឹងបង្វែរអារម្មណ៍ទៅជាបន្ទុក ហើយមនុស្សដែលគ្រប់គ្រងហួសហេតុនឹងមានអារម្មណ៍មិនសប្បាយចិត្ត…

Untitled 1
កីទ្បា

លោក Ole ចង់​កែប្រែក្បួនលេងរបស់​ Man Utd នៅ​រដូវកាល​ក្រោយ

កីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានរាយការណ៍អំពីការហ្វឹកហាត់របស់ក្រុមមុនបើករដូវកាលរបស់​លោក Ole Gunnar Solskjaer ហើយកីឡាករមានការភ្ញាក់ផ្អើលចំពោះទម្រង់លេងថ្មីរបស់គាត់។ យោងតាម ESPN FC ដែលជាប្រភពគួរឱ្យទុកចិត្តអ្នកចាត់​ការ​សញ្ជាតិន័រវែសកំពុងរៀបចំផែនការអនុវត្តទម្រង់វាយសម្រុក៤-៣-៣ សម្រាប់យុទ្ធនាការ ២០២១/២២ ។ ការមកដល់របស់ Jadon Sancho មានន័យថាបិសាចក្រហមទំនងជានឹងលេងជាមួយខ្សែបម្រើការពារតែម្នាក់គត់នៅរដូវកាលក្រោយទាំង Fred ឬ Scott McTominay ។ ការនាំយកខ្សែការពារកណ្តាលលំដាប់ពិភពលោកត្រូវបានគេនិយាយថាជាគន្លឹះសម្រាប់គំនិតរបស់ Solskjaer ខណៈដែល Man United ព្យាយាមធ្វើកិច្ចព្រមព្រៀងជាមួយ Real Madrid…

36dd27d5 F559 4757 9232 1650d1eaf7b1
កីទ្បា

ចេញ​ហាង​ឆេងព្យាករក្រុមលើក​ពាននៅ Premier League ៖ Man Utd ស្ថិតក្រៅតំបន់ Top 3, Man City បន្ត Top 1

Manchester United ទទួលជោគជ័យក្នុង​ការចុះហត្ថលេខាលើកីឡាករ Jadon Sancho ខណៈដែលពេល​នេះក្រុមបិសាចក្រហមកំពុងប្រជែងដើម្បីដណ្តើមតំណែងជើងឯកពាន Premier League នៅរដូវកាលក្រោយ។ ទោះយ៉ាងណា! អ្នកថ្លឹងថ្លែង និង​កំណត់ហាងឆេងក្នុងវេបសាយភ្នាល់ល្បីៗ​នៅ​អឺរ៉ុប​មិន​បានវាយតម្លៃខ្ពស់ចំពោះក្រុមលោក Ole Gunnar Solskjaer ក្នុងចំណោមក្រុម​ដែលប្រកួតប្រជែងពានរង្វាន់ Premier League រដូវកាល ២០២១ / ២២នោះ​ឡើយ។ ក្រុម Manchester City ត្រូវបានគេព្យាករណ៍ថា​ការពារ​តំណែងជើងឯក ហើយ Liverpool បញ្ចប់លេង​២ ខណៈដែលក្រុមដែលឈ្នះជើងឯក Champions League …

Cover New
ដើរកម្សាន្ត

ជិះកាត់ឡើងសឹកផ្លូវហើយ អត់ដឹងថាតែ ១ម៉ោងពីភ្នំពេញ ជួបទេសភាពនៅលើភ្នំជើងឆ្នុកស្រស់ស្រាយបែបនេះសោះ

សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង និងចូលចិត្តទីកន្លែងថ្មីៗស្រស់ស្អាត ពិសេសសម្រាប់ការថតរូបនោះ ច្បាស់ណាស់ប្រាកដជាចង់ស្វែងរកកន្លែងថ្មីៗបែបទេសភាពធម្មជាតិសម្រាប់ជាការកម្សាន្តជាមិនខាន។ យ៉ាងណាមិញ សម្រាប់អ្នកដែលធ្វើដំណើរទៅតាមផ្លូវថ្នល់កែង បន្តដំណើរទៅខេត្តកំពង់ចាម ជាពិសេសក្រុមអ្នកជិះកង់ប្រាកដជាស្គាល់ភូមសាស្រ្តថ្នល់កែងនេះច្បាស់ណាស់ តែប្រហែលជាមិនមានអ្នកដឹងច្រើនឡើយថា នៅម្តុំនោះ មានភ្នំដ៏ស្រស់ស្អាតមួយលាក់ទុកសម្រស់នូវខ្នងភ្នំពោរពេញដោយទេសភាពដើមឈើតូចធំខៀវស្រងាត់ ជាពិសេសគឺ រណ្តៅទឹក ឡើងពណ៌ខៀវស្រងាត់ ដែលបានបន្សល់ក្រោយពីបំផ្ទុះយកថ្ម នៅភ្នំជើងឆ្នុកតែម្តង។ គួរឱ្យដឹងផងដែរថា ភ្នំជើងឆ្នុក នេះមានទីតាំងស្ថិតនៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយចូលទៅតាមវត្ត សុវណ្ណគីរីជើងឆ្នុក ប្រហែលជា ១០នាទី រួចបន្តធ្វើដំណើរដើរថ្មើរជើង ឬយានយន្តបានឡើងទៅជើងភ្នំ នឹងជួបទេសភាពស្រស់ស្អាតបែបនេះបន្ថែមតែប្រមាណ​៥នាទីទៀតប៉ុណ្ណោះ  ឬអាចស្វែងរកទីតាំងបានតាមរយៈ Google Map: https://goo.gl/maps/tqtPdtnHAxxnqWrp6…