តាមជំនឿពីបុរាណ! កាត់សក់ថ្ងៃណាល្អ? កាត់ក្រចកថ្ងៃណាទើបមានរាសីខ្ពស់?

New Copy
ការផ្សាយពាណិជ្ជកម្ម

តាមក្បួនបុរាណគេនិយមកាត់សក់នៅថ្ងៃសៅរ៍៥កើត ឬ៥រោច ដែលគេមានជំនឿថា ជាថ្ងៃមានគុណប្រសើរ ឈ្នះអស់មារសត្រូវទាំងពួង និងជាមហានិយមគឺស្នេហ៍មុខយ៉ាងពិសេស។ ហេតុនេះការកាត់សក់ គឺជាជោគមួយផ្នែកសម្រាប់ប្រមូលផ្តុំនូវសោភ័ណភាព និងអាចជាការរំលស់នូវសោភ័ណភាពបានផងដែរ។ ដូច្នេះពីសម័យបុរាណមុននឹងកាត់សក់គេតែងរើសថ្ងៃណាស់ ដើម្បីបានជាសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារទៀតផង។ កាលណាកាត់សក់ខុសទំនង ឬកាត់សក់ខុសថ្ងៃ នោះគេជឿថានឹងអាចនាំមកនូវសេចក្តីក្រហល់ក្រហាយស្ទាក់ស្ទើរជាប់នៅក្នុងចិត្តជានិច្ច។

ចំណែកឯការកាត់ក្រចកដៃជើងវិញក៏ដូច្នេះដែរ គេជឿថាប្រសិនបើកាត់នៅក្នុងថ្ងៃដែលមានសិរីសួស្តី នោះនឹងជួយឱ្យខ្លួនសមប្រថ្នា ធ្វើការអ្វីក៏តែងតែប្រកបបាននូវសេចក្តីល្អ មានជោគមានជ័យជាដរាប។

ការផ្សាយពាណិជ្ជកម្ម

តោះចង់ដឹងថា គួរកាត់សក់ ឬកាត់ក្រចកដៃជើងនៅក្នុងថ្ងៃណាល្អនោះ មកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖

ក) តើគួរកាត់សក់នៅថ្ងៃណាល្អ ដែលអាចនាំមកនូវសិរីសួស្តីដល់ខ្លួន?

ការផ្សាយពាណិជ្ជកម្ម

១. កាត់សក់ថ្ងៃ អាទិត្យ៖ នឹងបានសិរីសួស្តី មានជោគជ័យបានក្សេមក្សាន្ត មានអាយុវែង សុខភាពរាងកាយរឹងមាំ ចៀសឆ្ងាយពីរោគភ័យនានា

២. កាត់សក់ថ្ងៃ ច័ន្ទ៖ នឹងតែជោគលាភសំណាងតាមមកពីក្រោយ ព្រោះថ្ងៃច័ន្ទគឺជាថ្ងៃដើមទ្រព្យ។

ការផ្សាយពាណិជ្ជកម្ម

៣. កាត់សក់ថ្ងៃ អង្គារ៍៖ មិនល្អទេ នឹងធ្វើឱ្យអាប់រាសី អាប់កិត្តិយស បាត់បង់ទ្រព្យធន មាសប្រាក់ជាដើម។

៤. កាត់សក់ថ្ងៃ ពុធ៖ ជឿថាជាថ្ងៃអប្បលក្ខណ៍ ទឹកមុខមានមន្ទិល គ្មានសិរីសួស្តីកើតឡើងទេហើយអាចនឹងរលាយបង់ទ្រព្យសម្បត្តិផងក៏មាន។

ការផ្សាយពាណិជ្ជកម្ម

៥. កាត់សក់ថ្ងៃ ព្រហស្បត្តិ៍៖ ជឿថា​នឹងមានទេវតា ឬវត្ថុស័ក្តិសិទ្ធតាមថែរក្សា និងជួយឃុំគ្រង វៀរចាកពីទុក្ខទោសទាំងឡាយ។

៦. កាត់សក់ថ្ងៃ សុក្រ៖ ជាថ្ងៃល្អប្រសើរ មានភោគទ្រព្យហូរចូល និងជឿថាបង្កើតស្នហ៍មុខ នរណាឃើញក៏លង់ស្រលាញ់ អាណិត ចង់ជិត ចង់ក្បែរ។​

ការផ្សាយពាណិជ្ជកម្ម

៧. កាត់សក់ថ្ងៃ សៅរ៍៖ មានជោគមានជ័យប្រសើរខ្ពង់ខ្ពស់ និងបានថ្កើងបុណ្យសក្តិ គិតធ្វើអ្វីក៏សម្រេចតាមបំណង មានលាភមានសំណាង ធ្វើឱ្យមុខមានរាសី។

 

ការផ្សាយពាណិជ្ជកម្ម
B 909
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ) តើគួរកាត់ក្រចកដៃជើងនៅថ្ងៃណាទើបល្អ?

១. កាត់ក្រចកថ្ងៃ អាទិត្យ៖ គេជឿថាជាថ្ងៃល្អ និងមានតែរឿងល្អៗចូលមកក្នុងជីវិត។​

ការផ្សាយពាណិជ្ជកម្ម

២. កាត់ក្រចកថ្ងៃ ច័ន្ទ៖ អ្នកដែលកាត់ក្រចកថ្ងៃនេះ នឹងមានលាភធំកើតឡើងចំពោះខ្លួន។

៣. កាត់ក្រចកថ្ងៃ អង្គារ៍៖ មនុស្សបុរាណតែងហាមកាត់ក្រចកនៅថ្ងៃនេះ ព្រោះគេជឿថាជាថ្ងៃខ្មៅ ថ្ងៃរឹង នឹងអាចនាំមកនូវភាពចង្រៃ អពមង្គល ដល់ខ្លួន អាចនឹងមានរឿងនាំឱ្យខាតបងទ្រព្យសម្បត្តិមាសប្រាក់ផង។

ការផ្សាយពាណិជ្ជកម្ម

៤. កាត់ក្រចកថ្ងៃ ពុធ៖ ជាថ្ងៃល្អ នឹងនាំមកនូវសិរីសួស្តី ចៀសឆ្ងាយពីរឿងហ្មងសៅទាំងឡាយទាំងពូង។

៥. កាត់ក្រចកថ្ងៃ ព្រហស្បតិ៍្ត៖ បុរាណប្រកាន់ថា ថ្ងៃនេះជាថ្ងៃគ្រូ បើសិនជាកាត់ក្រចកថ្ងៃនេះនឹងនាំមកនូវសេចក្តីក្តៅក្រហាយ នាំសំណាងអាក្រក់មកដល់ខ្លួន។

៦. កាត់ក្រចកថ្ងៃ សុក្រ៖ ជាថ្ងៃល្អ នឹងនាំមកនូវសិទ្ធិអំណាច មានលាភជ័យ សិរីមង្គល។

៧. កាត់ក្រចកថ្ងៃ សៅរ៍៖ ជំនឿជឿថា​នឹងនាំមកនូវគ្រោះភ័យ ឈឺថ្កាត់ មិនស្រណុកនៅក្នុងខ្លួន។

B 808
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយឡែកនាពេលបច្ចុប្បន្ននេះជំនឿទាំងនេះហាក់ដូចជាសាបរលាបទៅតាមពេលវេលា និងសម័យកាល ក៏ប៉ុន្តែក៏នៅតែមានអ្នកជឿនូវជំនឿទាំងនេះដែរ ព្រោះអ្នកខ្លះគិតថាគឺជារឿងសិរីមង្គលម្យ៉ាងដែលទោះបីជាយើងធ្វើតាមក៏មិនមែនជារឿងខុសអ្វីដែរ៕

ការផ្សាយពាណិជ្ជកម្ម