ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សនៈ

ផ្លូវដែលយើងបានកំណត់ ត្រូវចេះតស៊ូ អត់ធ្មត់ ដើរឱ្យបានល្អ

ថ្ងៃមួយនៅឆ្នាំ ១៩២៤ នៅលើផ្លូវមួយក្នុងតំបន់ ប្រាង(Bronx) នៃទីក្រុង ញ៉ូយ៉ក មានក្មេងស្រីសក់ខ្មៅអាយុ៣ឆ្នាំម្នាក់ ទោះជាម្តាយគេលួងយ៉ាងណា ក៏ក្មេងស្រីនោះនៅតែនិយាយដោយដាច់ខាតថា៖ “ អត់ទេ! ខ្ញុំចង់ដើរតាមផ្លូវថ្មីមួយទៀតដើម្បីត្រលប់ទៅផ្ទះ” មនុស្សដែលរោមព័ន្ធមើលនាងទីបំផុតបានយល់ពីអ្វីដែលនាងនិយាយ តាមពិតម្តាយនាងនាំនាងដើរតាមផ្លូវដែលខ្លួនធ្លាប់ដើរត្រលប់ទៅផ្ទះរាល់ថ្ងៃ ប៉ុន្តែ ក្មេងស្រីនេះរឹងទទឹងដាច់ខាតចង់ដើរផ្លូវថ្មីដែលនាងបានជ្រើសរើស។ ចុងក្រោយ ម្តាយនាងក៏បានស្របតាមនាង។ បន្ទាប់ពី៥៣ឆ្នាំក្រោយមក អ្នកណាទៅនឹកស្មានថាក្មេងស្រីម្នាក់នៅពេលនោះបែរជាអាចឈរនៅលើវេទិការមហោស្រប ស្តុកហូម (Stockholm) ទទួលបានពានរង្វាន់ណូបែល ផ្នែកសរីរវិទ្យា និងវេជ្ជសាស្ត្រ គាត់គឺជាអ្នកវិទ្យាសាស្រ្តស្រី្តដែលមានឈ្មោះល្បី គឺ រ៉ូសាលីន សូមែន យ៉ាឡូ (Rosalyn Sussman…

New Copy
ទស្សនៈ

កុំបន្តលិចលង់នៅក្នុងសង្គមទំនើបខ្លាំងពេក ប្រយ័ត្ន រើខ្លួនមិនរួច

យុវវ័យរមែងចូលចិត្តដើរតាមសម័យកាល ភាពទាន់សម័យ ថែមទាំងខ្លាចត្រូវបានភាពទាន់សម័យបោះបង់ចោលខ្លួនទៀតផង។ តាមពិតទៅ បែបនេះគឺជារឿងខុសឆ្គងនោះទេ អ្នកមិនគួរញុំាងឱ្យខ្លួនឯងលិចលង់ក្នុងភាពជឿលឿនជ្រុលរបស់សង្គមនេះពេកទេ។ ចង់ឱ្យអ្នកដទៃចាប់អារម្មណ៍ដល់អ្នក ចង់បានភាពជោគជ័យ ត្រូវរៀនចេះពីភាពខុសប្លែកពីគេ។ អ្នកនាំមុខនៃភាពជឿនលឿនក្នុងសង្គមទំនើបទាំងនោះ ជាទូទៅការចាប់ផ្តើមសុទ្ធតែមានភាពខុសប្លែកពីគេ ស្ទើរតែត្រូវបានគេសើចចំអកថាជាពួកខុសពីគេថែមទៀតផង ដល់ចុងក្រោយគេឯងសុទ្ធតែទទួលស្គាល់ពីភាពខុសប្លែករបស់ពួកគេ ហើយត្រាប់តាមពួកគេទៀតផង។ មនុស្សដែលលិចលង់តាមសម័យកាលទំនើប មិនអាចទាក់ទាញភាពចាប់អារម្មណ៍របស់អ្នកដទៃឡើយ។ ចង់ទាក់ទាញក្រសែភ្នែកកាន់តែច្រើន គឺត្រូវដឹងថាធ្វើដូចម្តេចទើបខុសប្លែកពីគេ។ ភាពស៊ីវិល័យគឺជាសកម្មភាពដែលស្របតាមសម័យកាលណាមួយ មុននឹងក្រោយគង់តែកន្លងផុតទៅតាមពេលវេលាហើយត្រូវបានគេជម្រុះចោលនោះទេ លោកស្រី ឆាណែល (Chanel) ធ្លាប់បាននិយាយថា “ ភាពរុងរឿងងាយនឹងកន្លងផុតទៅ ហើយរចនាប័ទ្ម ឬស្ទាយស្ថិតនៅជារៀងរហូត។” គាត់បានលើកទឹកចិត្តដល់សុភាពនារីទាំងអស់ត្រូវក្លាយទៅជារចនាប័ទ្ម ឬស្ទាយពិសេសសម្រាប់ខ្លួនឯង កុំឱ្យដេញតាមភាពពេញនិយមដោយមមិងមមាំង និងនៅពីក្រោយសង្គមទំនើបឱ្យសោះ…

New Copy
ទស្សនៈ

កិច្ចការដូចគ្នា អាចប្តូរវីធីសាស្រ្តខុសគ្នាមកអនុវត្ត ទើបប្រាកដថា មិនស្មុគស្មាញ មិនរញ៉េរញ៉ៃ

ឱ្យតែរំឭកដល់រឿងការងារ ដឹងតែមានអារម្មណ៍ថាដូចត្រូវគេធ្វើបាប រវល់វីវក់រាល់ថ្ងៃ បែរជាធ្វើការមិនចេះចប់មិនចេះហើយសោះ នៅត្រូវថៅកែ ឬថ្នាក់លើស្តីបណ្តោសឱ្យទៀត ថាធ្វើការបណ្តែតបណ្តោយ គ្មានសមត្ថភាព។ ហើយខ្លួនមិនហ៊ានតបតអ្វីឡើយ ចេះតែរអ៊ូរទាំពីក្រោយខ្នងតែប៉ុណ្ណោះ។ រ៉ូសា (Rosa) ធ្វើការរនៅក្នុងក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវផ្នែកកិច្ចការផ្ទៃក្នុង ដ្បិតតែបានធ្វើការអស់ជាង១ឆ្នាំមែនពិត តែចេះតែយល់ថាខ្លួនធ្វើការមិនបានពេញដៃសោះ ពេលខ្លះនៅមានលេចចេញកំហុសទៀតផង។ ខាងក្រោមនេះនឹងរៀបរាប់អំពីការចែកចាំងការងាររបស់នាង ដែលនាងត្រូវធ្វើពេញមួយថ្ងៃ។ ១. ធ្វើផែនការការងារសម្រាប់ត្រីមាសបន្ទាប់ ថ្ងៃទី២ត្រូវប្រគល់ឱ្យថ្នាក់លើ ២. មានការណាត់ជួបជាមួយនឹងភ្ញៀវសំខាន់ម្នាក់ ៣. ម៉ោង១១កន្លះត្រូវទៅទទួលមិត្តភ័ក្រ្តនៅព្រលានយន្តហោះដែលខានជួបគ្នាជាង៥ឆ្នាំ និងជូនគេទៅសណ្ឋាគារ ៤. ទៅមន្ទីរពេទ្យ ដើម្បីបើកថ្នាំអាឡែកស្សី ៥. ទៅធនាគារដើម្បីបំពេញបែបបទពាណិជ្ជកម្ម…

Picsart_22 02 24_21 52 53 679
មិត្តអ្នកអាន

វត្ថុស័កិ្តសិទ្ធមានអ្វីចង់ដាស់តឿនអ្នកនៅក្នុងឆ្នាំនេះ ដើម្បីទទួលលាភទទួលជ័យ និងជំនះរាល់ឧបសគ្គផ្សេងៗ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការធ្វើតេស្តមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលការដាស់តឿនពីវត្ថុស័កិ្តសិទ្ធរបស់អ្នកនៅក្នុងពេលនេះ តាមរយៈការជ្រើសរើសនាឡិកាខ្សាច់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ នាឡិកាខ្សាច់ទី 1 ប្រហែលជាមានការលំបាកខ្លះក្នុងជីវិតរបស់អ្នក អាចមានរឿងតូចតាចមានដែនកំណត់នៅក្នុងអ្វីមួយ តែវាគឺជាថាមពលជំរុញដ៏អស្ចារ្យសម្រាប់អ្នក។ អ្វីដែលអ្នកបានធ្វើកាលពីអតីតកាលអាចចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ប៉ុន្តែនៅទីបញ្ចប់វានឹងទទួលបានជោគជ័យ។ នៅតាមផ្លូវអ្នកអាចនឹងជួបឧបសគ្គមួយចំនួន ឬ​មានពាក្យ​ខ្លះ​ចូល​មក​បង្អាក់ដំណើរ ចូលកុំបណ្តោយឱ្យមនុស្សទាំងនោះ មានឥទ្ធិពលលើអ្នក កុំបណ្តោយឱ្យសម្តីរបស់អ្នកដទៃមកគ្របសង្កត់លើសមត្ថភាពរបស់អ្នក តាមពិតអ្នកមានសមត្ថភាពខ្ពស់ជាងអ្វីដែលអ្នកគិត ហើយ​កុំ​មាន​ចិត្ត​មេត្តាហួសដែនកំណត់​ពេក។ នាឡិកាខ្សាច់ទី 2 គួរលះបង់ភាព​អត្មា​និយមខ្លួន​ឯងខ្លះ ព្យាយាមចាប់យកពេលវេលានោះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ពេលនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នក។ ក្នុង​ទំនាក់ទំនង​ស្នេហា​មនុស្ស​មួយចំនួន​អាច​នឹង​មាន​បញ្ហា​រយៈចម្ងាយឃ្លាតឆ្ងាយណាយចិត្ត ពេលខ្លះ​ធ្វើឱ្យ​ទំនាក់ទំនង​និយាយ​គ្នា​មិនសូវ​ច្បាស់​បង្កឲ្យមានបញ្ហា​ ។ ឆ្នាំ​ក្រោយ​បើ​ចង់​ធ្វើ​អ្វី​ក៏​អាច​ធ្វើ​បាន​ដែរ ឬ​បើ​គិត​ហើយ​មិន​ធ្វើ​ក៏​នៅ​តែ​មិនអាចទៅមុខបានទេ…

Untitled 1
PR

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ គ្រោងនឹងប្រារព្ធធ្វើឡើង ខណៈដែលទីផ្សារអចលនទ្រព្យក្នុងស្រុកកាន់តែមានភាពរឹងប៉ឹងឡើង

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ គ្រោងនឹងប្រារព្ធធ្វើឡើង ខណៈដែលទីផ្សារអចលនទ្រព្យក្នុងស្រុកកាន់តែមានភាពរឹងប៉ឹងឡើង • ក្រុមអ្នកវិភាគជំនាញបានលើកឡើងថា អតិថិជនក្នុងស្រុកបាននឹងកំពុងជំរុញឱ្យមានសន្ទុះទីផ្សារអចលនទ្រព្យនៅកម្ពុជា ដើម្បីសម្របទៅតាមការពេញនិយម និងតម្រូវការក្នុងស្រុក • ពិធីពិសារភោជនាហារពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានផ្សាយផ្ទាល់តាមប្រព័ន្ធ AsiaPropertyAwards.com និង បណ្តាញជាដៃគូផ្សេងៗទៀត • ការបើកទទួលការចុះឈ្មោះ និងទទួលឈ្មោះក្រុមហ៊ុនអចលនទ្រព្យចូលរួមក្នុងកម្មវិធី បើកចំហចំពោះសាធារណជនទូទៅរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ ភ្នំពេញ ប្រទេសកម្ពុជា –…

Picsart_22 02 23_18 47 56 799
មិត្តអ្នកអាន

ថាត្រូវអីយ៉ាងនេះ! រើសកូនសោចាក់ហឹបកំណប់មាសមួយ ដើម្បីទម្លាយអាថ៌កំបាំងនៅក្នុងចិត្តគំនិតរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោរមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះ ហើយអានចម្លើយខាងក្រោម ។ កូនសោទី 1 កូនសោនេះបង្ហាញពីសតិបញ្ញា អ្នកពូកែសង្កេតការណ៍ ចេះវិភាគ ជាមនុស្សល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ។ បើមើលតាមរូបរាងខាងក្រៅអ្នកដូចជាមនុស្សនិយាយត្រង់ទៅត្រង់មក ពេលខ្លះនិយាយមិនបានគិតធ្វើឲ្យគេខឹងទៀតផង តែតាមពិតអ្នកគ្មានបំណងអាក្រក់លើអ្នកណាទេ។ ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន តែអ្នកកម្របង្ហាញវាឲ្យនរណាម្នាក់ឃើញណាស់ ហើយនៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងស្រឡាញ់គេខ្លាំងបំផុត ប៉ុន្តែប្រសិនបើគេហ៊ានតែក្បត់ចិត្តអ្នក អ្នកនឹងស្អប់គេដល់ឆ្អឹង ។ កូនសោទី 2 កូនសោនេះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ…

Knongsrok 1
PR

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការគ្នាក្នុងការបំពាក់ជំនាញវិជ្ជាជីវៈកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មទៅដល់និស្សិតកម្ពុជា

ភ្នំពេញ​ – ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២២​ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស៊ីប៊ីស៊ី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាការរួមបញ្ចូលគ្នាថ្មីមួយដែលមិនធ្លាប់មានពីមុនមករវាងវិស័យឯកជនជាមួយនឹងថ្នាក់ឧត្តមសិក្សា។​ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរកាលពីម្សិលមិញគឺដើម្បី ផ្ដល់ឪកាសដល់និស្សិតកម្ពុជាដែលមានសមត្ថភាពសក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និង​វិស្វកម្ម​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។​​ ការឧបត្ថម្ភទឹកប្រាក់ចំនួន​​ ៨ ម៉ឺនដុល្លារគឺមានបូករួមទាំងការបំប៉នជំនាញវិជ្ជាជីវៈ ​និង​យល់ដឹងពីវិស័យការងារដែលពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ និងការវិភាគទិន្នន័យពី​ក្រុមហ៊ុនស៊ីប៊ីស៊ី។​  សាកលវិទ្យាល័យ​កំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេស ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ “អាហារូបករណ៍ CBC Data Science and Engineering” នឹងបើកជូននិស្សិតកម្ពុជាចំនួន ២…

Cover Fern
សេដ្ឋកិច្ច

លះបង់រឿងទាំងអស់នេះឱ្យបាន ​ជីវិតរបស់អ្នកនឹងមានសេចក្តីសុខជាងមុនដល់ទៅ ១០០ដង

សេចក្តីសុខនៅក្នុងជីវិត ពិតជាពិបាករកណាស់ ដូច្នេះហើយបានជាមនុស្សមួយចំនួនមានលុយ មានឡាន មានផ្ទះ មានការងារល្អ និងមានអ្វីៗគ្រប់យ៉ាងទៅហើយនៅតែមិនសប្បាយចិត្តនិងមិនស្កប់ចិត្តទាល់តែសោះ ។ គឺព្រោះតែជីវិតរបស់គេមិនទាន់អាចរកសេចក្តីឃើញនោះឯង និងមិនដឹងថាធ្វើយ៉ាងណាទើបអាចធ្វើឱ្យជីវិតមនុស្សយើងមានក្តីសុខបាន។ ថ្ងៃនេះយើងនឹងលើកយកគន្លឹះមួយចំនួនដែលអាចឱ្យអ្នកមានសេចក្តីសុខជាងមុន ប្រសិនជាអ្នកចេះលះបង់ និងបញ្ឈប់ រាល់ទង្វើធំៗទាំង ២១យ៉ាងខាងក្រោមនេះ៖ ១. ឈប់ចំណាយពេលអត់ប្រយោជន៍៖អ្នកត្រូវចំណាយពេលវេលាឱ្យមានតម្លៃបំផុត ធ្វើខ្លួនឱ្យមានក្តីសុខឱ្យអស់លទ្ធភាព ជាពិសេសចាកចេញពីមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ និងមនុស្សដែលមិនសាកសមនឹងចូលជីវិតរបស់អ្នកចុះ មិនថាជាមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់នោះទេ។ ២.ឈប់គេចពីបញ្ហា៖ បើមានបញ្ហាកើតឡើង កុំរត់គេចឱ្យសោះ ត្រូវរៀនធ្វើចិត្ត និងរៀនដោះស្រាយការលំបាកថ្ងៃនេះឱ្យរួចរាល់ នោះថ្ងៃខាងមុខអ្នកនឹងមានក្តីសុខជាងនេះជាមិនខាន។ ៣.ឈប់កុហកខ្លួនឯង៖ ធ្វើជាមនុស្សត្រូវតែចេះស្មោះត្រង់ជាមួយនឹងមនុស្សគ្រប់រូប ជាពិសេសគឺខ្លួនឯង ព្រោះអ្នកជាមនុស្សតែម្នាក់ដែលដឹងពីខ្លួនឯងច្បាស់ ហើយការកុហកខ្លួនឯងនឹងធ្វើឱ្យសតិសម្បជញ្ញៈរបស់អ្នកជេរស្តីគ្រប់ពេលវេលាជាមិនខាន។ ៤.ឈប់ដាក់គំនាបលើខ្លួនឯង៖…

Thumnail
សម្រង់

រវាងមនុស្សដែលចំណាយពេលពេញមួយថ្ងៃនៅក្បែរអ្នក និងអ្នករវល់ពេញមួយថ្ងៃហើយឆ្លៀតមកកំដរអ្នក តើអ្នកណាសំខាន់ជាង?

ធម្មតា មនុស្សស្រលាញ់គ្នា ជាសង្សារនឹងគ្នា តែងចង់ទៅណាមកណាជាគូ ទោះអ្នកខ្លះចូលចិត្តបង្ហាញប្រាប់អ្នកដទៃក្ដី និងអ្នកខ្លះមិនចង់បង្ហាញក្ដី តែពួកគេតែងចូលចិត្តចំណាយពេលវេលារួមគ្នា​ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក ដើម្បីអាចដឹងច្បាស់ពីគ្នា និងអាចឈានទៅរកអនាគតមួយរួមគ្នាបាន។ រវាងមនុស្សប្រុសដែលចំណាយពេលពេញមួយថ្ងៃនៅក្បែរអ្នក និងអ្នករវល់ពេញមួយថ្ងៃហើយឆ្លៀតមកកំដរអ្នក តើអ្នកណាសំខាន់ជាង? ជាទូទៅ មនុស្សស្រលាញ់គ្នា គេតែងចង់នៅក្បែរគ្នាបែបនេះហើយ តែពេលខ្លះ​ខាងស្រីក៏គួរគិតដល់ចំណុចពីរនេះផងដែរ។ មនុស្សប្រុសដែលស្រលាញ់យើង មិនប្រាកដថាមានពេលទំនេរគ្រប់ពេលសម្រាប់អ្នកនោះទេ​ តែបើអ្នកតែងតែចង់ឱ្យគេនៅក្បែរពេក ក៏មិនល្អដែរ ព្រោះមនុស្សគ្រប់រូបសុទ្ធតែមានការងាររវល់រៀងៗខ្លួន។ នៅពេលដែលគេតែងនៅក្បែរអ្នកគ្រប់ពេល ហើយបើសិនជាថ្ងៃណាមួយ គេរវល់មិនអាចមកជួបអ្នកបាន អ្នកនឹងមានអារម្មណ៍អន់ចិត្ត ហើយអាចគិតច្រើនហួសហេតុក៏មាន ប៉ុន្តែសាកគិតលេងៗវិញទៅមើលថា រវាងមនុស្សប្រុសដែលចំណាយពេលវេលាពេញមួយថ្ងៃនៅក្បែរអ្នក ហើយមិនធ្វើអ្វីសោះ និងមនុស្សប្រុសដែលរវល់ពេញមួយថ្ងៃជាមួយការងារ ហើយឆ្លៀតពេលទំនេរមកក្បែរអ្នកវិញ តើម្នាក់ណាល្អជាង?…

Knongsrok 1
សម្រង់

២៤ ម៉ោងដូចគ្នា ហេតុអ្វីគេជោគជ័យជាងយើង?

សហគ្រិនជោគជ័យម្នាក់លោក Lawrence Jones បាននិយាយថា​គន្លឹះដើម្បីជោគជ័យគឺជាការចេះប្រើប្រាស់ពេលវេលា​ឲ្យបានត្រឹមត្រូវ​និងប្រសិទ្ធភាព។ បន្ថែមពីនេះ នាយកប្រតិបត្តិក្រុមហ៊ុន UKFast ក៏បានលើកឡើងផងដែរថានៅពេល​យើងចង់សម្រេចគោលដៅអ្វីមួយ​ ពេលវេលា​មិនមែន​ជារបាំង​ឧបសគ្គនោះទេ។​ គាត់បាន​លើកឡើង​ក្នុង​កម្មវិធីមួយដោយនិយាយថា​ម្តាយក្មេង​របស់គាត់​បាន​សរសេរ​លើក្រដាស​មួយជូនលោក សរសេរថា៖ កុំនិយាយថា​អ្នក​មិន​មាន​ពេលវេលា។ តាមពិតទៅ អ្នក​មាន​ពេលវេលា២៤ម៉ោងក្នុ​ង១ថ្ងៃដូចនឹងបុគ្គលិក​ជោគជ័យ​មួយចំនួនលើលោក ​ឧទាហរណ៍ ៖ Helen Keller, Pasteur, Michaelangelo, Mother Teresa, Leonardo da Vinci, Thomas Jefferson and Albert Einstein ។ ចុះហេតុអ្វីបាន​ជាពួកគេប្រើប្រាស់ពេល​វេលាបានត្រឹមត្រូវ…

Knongsrok 1
ទស្សនៈ

តើអ្នក​ជា​សហគ្រិនពិតឬទេ? តើអ្នកនឹង​ជោគជ័យ​ក្នុង​អាជីវកម្មរបស់​អ្នក​ឬទេ?

មូលហេតុអ្វី​បានជា​សហគ្រិនបរាជ័យចំពោះ​អាជីវកម្មខ្លួន​? ហើយហេតុអ្វី​បានជា​អាជីវកម្មចាប់ផ្តើម​ដំបូង​បរាជ័យ? តើអ្នក​ជា​សហគ្រិនពិតឬទេ? តើអ្នកនឹង​ជោគជ័យ​ក្នុង​អាជីវកម្មរបស់​អ្នក​ឬទេ? ជាសំនួរខ្លះៗ ដែលត្រូវសួរខ្លួនឯង ​នៅពេល​អ្នក​ក្លាយ​ជា​សហគ្រិន។​ ចំនុចមួយចំនួនខាងក្រោម​នឹង​ផ្តល់ឲ្យ​អ្នក​នូវ​មូលហេតុដែល​សហគ្រិន​មួយចំនួន​បរាជ័យ ហើយ​អ្នកអាចនឹង​ជៀសវាងវា​បានយ៉ាងដូចម្ត៉េច។ តោះ​អាន​អត្ថបទ​ខាងក្រោម ដើម្បីដឹងថា​តើអ្នកកំពុង​ឆ្ពោះ​ទៅកាន់ភាពជោគជ័យ ឬបរាជ័យ។ ខ្វះការ​ផ្តោតសកម្មភាពលើអាជីវកម្ម៖​ លោក Albert Einstein និយាយថា៖ ‘ទេពកោសល្យគឺ​ជាសមត្ថភាពក្នុងការផ្តោតលើការងារ​ពិសេសមួយសម្រាប់រយះពេលវៃងដោយមិន​បាត់បង់​ការ​ផ្តោតសកម្មភាព​លើការងារនេះ’ ។​ ការ​ខ្វះនូវគោលដៅច្បាស់លាស់ គឺជាមូលហេតុដ៏សំខាន់មួយដែល​សហគ្រិនភាគច្រើន​បរាជ័យចំពោះអាជីវកម្ម។​ យើងមើលឃើញថា ​សហគ្រិន​មួយចំនួនគ្មានក្តីស្រម៉ៃ គ្មាន​បេសកកម្ម គ្មានគោលដៅច្បាស់លាស់។ ប្រភេទនៃសហគ្រិន​បែបនេះ ធ្វើអាជីវកម្មដោយមិនបានកំណត់គោលដៅ។ ពួកគេពឹងផ្អែក​លើជោគវាសនា។ ពួកគេជឿលើសំណាង និងព្យាយាម​ទទួលអ្វីដែល​កើតមាន​ចំពោះគេ។ សហគ្រិន​បែបនេះបាន​បាត់បង់​ការ​គ្រប់គ្រង​លើជោគវាសនារបស់ខ្លួន។​ ក្រុមហ៊ុន McDonald…

Knongsrok 1
PR

ដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត បានលុបបំបាត់ កាកសំណល់ប្លាស្ទិកប្រមាណ ១៨០ តោននៅកម្ពុជា

ក្រុងព្រះសីហនុ ប្រទេសកម្ពុជា៖ វាត្រូវការការចូលរួមពីភូមិមួយ ដើម្បីសម្អាតភូមិមួយឱ្យស្អាត។ នេះគឺជាគោលការណ៍មួយដែលដឹកនាំក្រុមហ៊ុន TONTOTON ក្នុងការបង្កើតដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមានសមត្ថភាពអាចលុបបំបាត់សំណល់​ប្លាស្ទិករាប់ពាន់តោនពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច ហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាត យុទ្ធនាការអប់រំ និងលើកកម្ពស់ការយល់ដឹងបែបបរិយាប័ន្នត្រូវ​បាន​រៀប​ចំឡើង​ តាម​រយៈការប្រជុំតាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូបសញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។ លោក Barak Ekhstein ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន TONTOTON បានមានប្រសាសន៍ថា «ភាពម្ចាស់ការនៅ​ក្នុង​​សហគមន៍ គឺជាគន្លឹះជោគជ័យនៃគម្រោងរបស់យើង។ វាជារឿងសំខាន់ណាស់ ដែលអ្នកភូមិជាអ្នកមើលការខុសត្រូវដោយផ្ទាល់ក្នុងការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយយល់ដឹងពីសារៈប្រយោជន៍…