
ប្រវត្តិផ្ទះបុរាណ ២ខ្នង ដែលមានអាយុកាលជាង ១០០ឆ្នាំ នៅខេត្តបាត់ដំបង!
បាត់ដំបង៖ ខេត្តបាត់ដំបង ត្រូវបានគេដឹងថា ជាខេត្តដែលមានបន្សល់សំណង់បែបបុរាណប្រវត្តិសាស្រ្តជាច្រើនពីសម័យអាណានិគមបារាំង និងផ្ទះបែបបុរាណតាំងពីរជ្ជកាលបាត់ដំបងសម័យលោកម្ចាស់ផងដែរ។ នៅក្នុងនោះផ្ទះបុរាណនៅខេត្តបាត់ដំបងទោះបីជាមានច្រើនខ្នងបន្សល់ទុកយ៉ាងណាក្តី តែមានត្រឹមតែផ្ទះ ២ខ្នងតែប៉ុណ្ណោះដែលបើកជាសាធារណៈឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្តនោះ នោះគឺ ផ្ទះប៉ិត និងផ្ទះ ខសង។ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំពីប្រវត្តិរបស់ផ្ទះបុរាណទាំង២នៅបាត់ដំបង ដោយធ្វើការដកស្រង់ពីប្រភពព័ត៌មានដ៏ច្បាស់ការណ៍ដូចខាងក្រោម៖ ១. ផ្ទះបុរាណម៉ូត ខ សង របស់យាយ យៀង ផ្ទះខ្មែរបុរាណ ”ម៉ូដ ខសង” ស្ថិតក្នុងខេត្តបាត់ដំបង សាងសងឡើងក្នុងឆ្នាំ ១៩០៧ តាំងពីមុនសម័យប៉ុលពត…











