ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok 1
កីទ្បា

សូមចូលរួមសោកស្ដាយដល់កីឡាករ លឹម ពិសុទ្ធ ដែលនឹងត្រូវខកខានចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដោយសារបញ្ហារបួស។

សូមចូលរួមសោកស្ដាយដល់កីឡាករ លឹម ពិសុទ្ធ ដែលនឹងត្រូវខកខានចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដោយសារបញ្ហារបួស។ កំឡុងពេលធ្វើការប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី០២ ខែកុម្ភៈ មក ក្រុមការងាររបស់ក្រុមជម្រើសជាតិ បានសង្កេតឃើញថា ពិសុទ្ធ មានបញ្ហារបួសត្រង់ជង្គង់ដែលជារបួសចាស់ ហេតុដូច្នេះក្រុមការងារក៏បានសម្រេចចិត្តធ្វើការពិនិត្យជង្គង់របស់គាត់តាមរយៈ (MRI Scan)។ ក្រោយការពិនិត្យ និងយោងតាមស្ថានភាពជង្គង់របស់ពិសុទ្ធ អ្នកចាត់ការទូទៅ លោក Keisuke Honda បានសម្រេចឱ្យពិសុទ្ធសម្រាកព្យាបាលជៀសវាងរបួសនេះកាន់តែរ៊ាំរ៉ៃ ហើយបង្កឱ្យមានភាពធ្ងន់ធ្ងរប៉ះពាល់ដល់អាជីពជាកីឡាកររបស់ខ្លួន។ សូមជូនពរកីឡាករ លឹម ពិសុទ្ធ ឱ្យឆាប់ជាសះស្បើយពីរបួសនេះ…

Jjhj]
សង្គម

ប៉ះ​បន្តិច​ជាំ ក្រោក​ពី​គេង​អត់​ដឹង​អី​ផង​ជាំ! កុំ​មើល​ស្រាល ព្រោះ​វា​ជា​សញ្ញា​ព្រមាន​ជំងឺ ៥ នេះ

ធ្លាប់​ជួប​ទេ? រាងកាយ​មនុស្ស​មួយ​ចំនួន ឆាប់​ទទួល​រង​សភាព​ជាំ​ខ្លាំង​ណាស់ បន្ទាប់​ពី​ប៉ះ​ទង្គិច​របស់​អ្វី​មួយ។ អ្នក​ខ្លះ​ទៀត​ទៅ ក្រោក​ពី​គេង​ អត់​ដឹង​ខ្លួន​ថា​ឈឺចាប់​អី​ផង តែ​ត្រង់​ទីតាំង​ស្បែក​កែង​ដៃ ឬ​ជើង ក៏​មាន​ឡើង​ស្នាម​ជាំ​ដែរ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ទាំង​នេះ វា​មិនមែន​ជា​អាការៈ​ល្អ​នោះ​ទេ ហើយ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ ព្រោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ជំងឺ​ទាំង ៥ ខាង​ក្រោម៖ ៥) ខ្សោយ​ថ្លើម នៅ​ពេល​ថ្លើម​មាន​បញ្ហា សមត្ថភាព​នៃ​ការ​បញ្ចេញ​ប្រូតេអ៊ីន សម្រាប់​កំណក​ឈាម​ក៏​ត្រូវ​បាន​កាត់​បន្ថយ ជា​ហេតុ​នាំ​ឲ្យ​ស្នាម​ជាំ ងាយ​នឹង​រំលេច​ចេញ​មក​លើ​ស្បែក​បាន​យ៉ាង​ងាយ។ លើស​ពី​នេះ​មនុស្ស​ដែល​មាន​ជំងឺ​ថ្លើម ស្បែក​ក៏​ឡើង​ជាំ​បែក​លឿង ហើយ​រមាស់ ទឹក​នោម​ប្រែ​ទៅ​ជា​ងងឹត ហើយ​ជើង​អាច​នឹង​ហើម នោះ​គឺ​ច្បាស់​ណាស់។ ៤) ជំងឺ​រលាក​ស្រោម​ខួរ វា​ជា​ជំងឺ​តំណ​ពូជ…

Gffg
សង្គម

មិន​ថា​បុរស​ឬ​ស្រ្តី ដែល​មាន​លក្ខណៈ​ ៤ ច្រើន​តែមិន​ងាយ​ជោគជ័យ​ ទាំង​រឿង​លុយកាក់​និង​ស្នេហា​

តាម​ក្បួន​នរវិទ្យា លក្ខណៈ​របស់​មនុស្ស​ គឺ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត ជោគវាសនា​នៅ​ពេល​អនាគត។ តាម​រយៈ​លក្ខណៈ​ទូទៅ​ទាំង ៤ ខាង​ក្រោម​លើ​ដង​ខ្លួន​មនុស្ស បាន​បង្ហាញ​ថា​មនុស្ស​នោះ នឹង​ពិបាក​ក្លាយ​ជា​អ្នក​មាន ដោយ​ទោះ​បី​ខំ​ខ្លាំង​ប៉ុណ្ណា តែ​សំណាង​មិន​សូវ​មាន​ឡើយ៖ ៤) ទម្រង់​ច្រមុះ [ដូច​បង្ហាញ​ក្នុង​រូប] ដូច​បង្ហាញ​ក្នុង​រូប ទម្រង់​ច្រមុះ​បែប​នេះ ត្រូវ​បាន​គេ​ពោល​មក​ថា រមែង​ជា​មនុស្ស​ដែល​ពិបាក​នឹង​សល់​ទ្រព្យ​ក្នុង​ដៃ។ មនុស្ស​នេះ ធ្វើ​ការ​រហូត​លែង​ឃើញ​លុយ​ក៏​មាន ក៏​ដោយសារ​តែ​ចំណាយ​ច្រើន ហើយ​មិន​សូវ​ចេះ​សន្សំ​ទុក​ដាក់​នោះ​ទេ។ ៣) ត្រចៀក​រាង​ក្រពឹត អ្នក​ដែល​មាន​ត្រចៀក​រាង​ក្រពឹត​ចូល​ក្នុង មិន​សូវ​បើក គឺ​រមែង​ជា​មនុស្ស​ដែល​ទទួល​បន្ទុក​ច្រើន​ក្នុង​ជីវិត។ មនុស្ស​នេះ​រក​បាន​ច្រើន​ប៉ុណ្ណា ក៏​មើល​មិន​ឃើញ​ក្តីសុខ​សម្រាប់​ខ្លួន​ឯង​នោះ​ដែរ ព្រោះ​ទ្រព្យ​ត្រូវ​ចែក​ទៅ​គ្រប់​ច្រក។ យ៉ាង​ណា​រហូត​ដល់​ក្រោយ​អាយុ ៤០…

Cvdfdf
សង្គម

ទឹក​ដូង​ផ្តល់​ប្រយោជន៍​ច្រើន​ហើយ តែ​មនុស្ស​ ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ទេ

ទឹក​ដូង ​អាច​ផ្តល់​នូវ​អាហារូបត្ថម្ភ​ជា​ច្រើន​មក​រាងកាយ ពោល​ក្រៅ​ពី​ជួយ​បំពេញ​ជាតិ​ទឹក​ វា​ក៏​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង។ យ៉ាង​ណា​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស ៥ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ទឹកដូង​នោះ​ទេ ព្រោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ៖ ៥) អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ទឹក​ដូង​ក្នុង​មួយ​កែវ មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ប្រមាណ ៦,២៦ ក្រាម ​ដ្បិត​ទំហំ​នេះ​វា​ទាប​ជាង បើ​ធៀប​នឹង​ផ្លែ​ឈើ​ដទៃ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ទឹក​នោម​ផ្អែម​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​ចង់​ទទួល​ទាន ក៏​គួរ​ដាក់​កំហិត​នៅ​បរិមាណ​ទាប​មួយ​ដែរ។ ៤) មនុស្ស​ដែល​ងាយ​អាឡែស៊ី ចំពោះ​មនុស្ស​ដែល​ងាយ​នឹង​អាឡែស៊ី​អាហារ ឬ​អ្វី​មួយ ជាមួយ​តឹក​ដូង​ក៏​ងាយ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គេ ដូច​ការ​ទទួល​ទាន​អាហារ​សមុទ្រ​អី អ៊ីចឹង​ដែរ។ ជា​ពិសេស​គឺ​ពេល​ទទួល​ទាន​ទឹក​ដូង លាយ​ទឹក​កក ពេល​វា​ប្រតិកម្ម​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឈឺ​ពោះ…

Fddf
សង្គម

បន្ទាប់​ពី​ផឹក​ទឹក ឃើញ​រាងកាយ​ចេញ​សញ្ញា ៣ អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ទឹក​ជា​អ្វី​ដែល​យើង​ខ្វះ​មិន​បាន​ជា​រៀងរាល់​ថ្ងៃ ហើយ​ការ​ទទួល​ទាន​ទឹក ជា​រឿង​ចាំ​បាច់ ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ ដោយ​មិន​ចាំ​បាច់​នរណា​បង្គាប់​ឡើយ។ យ៉ាង​ណា​ប្រសិន​អ្នក​ឃើញ​កើត​មាន​រោគ​សញ្ញា​ ៣ នេះ​ឡើង​ បន្ទាប់​ពី​ផឹក​ទឹក នោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​យក​ពេល​ទៅ​ជួប​អ្នក​នឹង​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ៣) ផឹក​ទឹក​ច្រើន ហើយ​អត់​បត់​ជើង​តូច ជា​ធម្មតា​សុខភាព​ល្អ ជា​មធ្យម​ត្រូវ​បត់​ជើង​តូច​ប្រហែល ៦ ទៅ ៧ ដង/ថ្ងៃ។ ប៉ុន្តែ​ប្រសិន​អ្នក​បត់​ជើង​តូច​តិច​ជាង ២-៣ ដង/ថ្ងៃ ឬ​មាន​គម្លាត​ច្រើន​ម៉ោង ហើយ​មិន​បត់​ជើង​តូច នោះ​បង្ហាញ​ថា រាងកាយ​កំពុង​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ខ្លាំង។ ជា​រួម​មក មាន​ន័យ​ថា ប្រសិន​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ហើយ បន្ទាប់​ពី​នោះ​ប៉ុន្មាន​ម៉ោង​អ្នក​មិន​មាន​អារម្មណ៍​ចង់​បញ្ចេញ​ទឹក​នោម នោះ​ត្រូវ​ប្រុងប្រយ័ត្ន…

3697501 4 Con Giap Troi Ban So Hu 1
ប្លែកៗ

ក្នុង​ផ្ទះ​មាន​អ្នក​កើត​ឆ្នាំ​ ៤ នេះ​ទេ? បើ​មាន នោះ​ប្រៀប​ដូច​ជួប​លាភ​សំណាង​មួយ​គ្រួសារ

យោង​តាម​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម មិន​ត្រឹម​តែ​មាន​សំណាង​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​អាច​នាំ​លាភ នាំ​ជ័យ​ចូល​ដល់​សមាជិក​គ្រួសារ ប្រៀប​ដូច​ជា​ឥទ្ធិពល​ទាញ​គ្នា​ឲ្យ​មាន​បាន​ជុំ​គ្នា​ថែម​ទៀត​ផង​ដែរ។ ជាង​នេះ​ នៅ​ឆ្នាំ ២០២២ ពួក​គេ​ដូច​មាន​ទេវតា​ទ្រព្យ មាន​ព្រលឹង​ដូន​តា តាម​ថែ​រក្សា​ជាប់​ជានិច្ច និង​មិន​ងាយ​ឲ្យ​ជួប​គ្រោះ​ក្នុង​ជីវិត​ឡើយ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ) ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម មាន​ចិត្ត​សប្បុរស មិន​ដែល​ចង់​ធ្វើ​បាប​នរណា​ឡើយ។ ចូល​មក​ដល់​ឆ្នាំ ២០២២ ឆ្នាំ​ខាល សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ប្រៀប​ដូច​បាន​ឆ្ពោះ​មក​ដល់​ចំណុច​កំពូល​ក្នុង​ជីវិត ជោគវាសនា​អាច​រក​លុយ​បាន​ច្រើន អាច​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ក្បែរ​ខ្លួន ដល់​បាន​ឡើង​ឋានៈ មាន​ឱកាស​ទិញ​ផ្ទះ ទិញ​ឡាន​ថ្មី។ ឆ្នាំ​ឆ្លូវ​នេះ​សោត​មិន​ត្រឹម​តែ​សំណាង​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ទាញ​មនុស្ស​ជុំវិញ​ខ្លួន ឲ្យ​ជួប​សំណាង​ជា​បន្តបន្ទាប់​ផង​ដែរ។…

៨
សុខភាព

៣ ជំហានសាមញ្ញៗ ជួយកម្ចាត់ស្នាម​អុច​ខ្មៅ បំបាត់ស្នាមជាំ និងផ្ដល់សំណើមដល់ស្បែក

ចំណុចពណ៌ត្នោតនឹងត្រូវលេចឡើងនៅពេលដែលរាងកាយផលិតជាតិមេឡានីនច្រើនពេក ដោយសារតែការប៉ះពាល់ស្បែកដោយផ្ទាល់ទៅនឹងកាំរស្មីយូវី ដែលជាហេតុបង្កឱ្យកើតជំងឺស្បែកផ្សេងៗ ហើយចំណុចពណ៌ត្នោតនេះដែរ ក៏មិនងាយនឹងលុបក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទេ។ យ៉ាងណាក៏ដោយ អ្នកនៅតែអាចពន្លឿនការលុបបំបាត់ពិការភាពនេះបាន ដោយការថែទាំស្បែក និងជ្រើសរើសផលិតផលថែរក្សាស្បែកត្រឹមត្រូវ។ ដូច្នេះ អ្នកគួរជ្រើសរើស ៣ ជំហានងាយៗខាងក្រោមនេះ អ្នកនឹងទទួលបានមកនិញនូវស្បែកដែលគ្មានស្នាមជាំ បំបាត់ស្នាមអុចខ្មៅ។ លាបឡេការពារកំដៅថ្ងៃ ឡេការពារកម្តៅថ្ងៃគឺជាជំហានដំបូងក្នុងការថែរក្សាស្បែកដ៏ល្អបំផុត ដែលអ្នកគួរលាបបន្ទាប់ពីលាបក្រែមសំណើមព្រោះវាផ្ដល់ក៏សារៈសំខាន់គ្រប់ប្រភេទស្បែក។ ម្យ៉ាងទៀត គួរតែប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF ៣០ យ៉ាងតិច និងការពារទាំងកាំរស្មី UVA និង UVB ។ ជាមួយនឹងប្រភេទនៃពន្លឺពណ៌ខៀវពីកុំព្យូទ័រយួរដៃ ស្មាតហ្វូន និងថេប្លេត…

៥
សុខភាព

ដឹងហើយម្ដេចនៅតែធ្វើ ទម្លាប់ទាំង ៣ នេះ បំផ្លាញស្បែក សរសៃឈាម និងឆ្អឹង ខ្លាំងណាស់!!

តើអ្នកទាំងអស់គ្នាមានដឹងទេថា ការធ្វើទម្លាប់អាក្រក់ទាំង ៣ ខាងក្រោមនេះ ប៉ះពាល់ដល់សុខភាពរាងកាយកម្រិតណា? លិតបបូរមាត់ស្ងួតញឹកញាប់ពេក នៅរដូវត្រជាក់ ដោយសារមានខ្យល់ស្ងួត គួបផ្សំនឹងអាកាសធាតុត្រជាក់ អាចធ្វើឲ្យបបូរមាត់ងាយស្ងួត របក និងប្រេះ បណ្ដាលឲ្យមនុស្សភាគច្រើនលិត ឬហែកស្បែកបបូរមាត់។ ទម្លាប់នៃការលិតបបូរមាត់ដោយអណ្តាត មើលទៅហាក់បីដូចជាទឹកមាត់អាចផ្តល់សំណើមដល់បបូរមាត់ ប៉ុន្តែពេលវេលាផ្ដល់សំណើមរបៀបនេះគឺខ្លីណាស់ ដែលបណ្តាលឲ្យកើតជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃដូចជា ប្រេះបបូរមាត់ ប្រេះ រហូតហូរឈាម។ ក្នុងពេលជាមួយគ្នានេះដែរ ប្រសិនបើបបូរមាត់របស់អ្នកស្ងួតខ្លាំង និងប្រេះ ហើយអ្នកនៅតែហែក ឬបក វានឹងបង្កើនការឈឺចាប់ ហូរឈាមនៅលើបបូរមាត់ ហើយថែមទាំងអាចវិវត្តទៅជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃទៀតផង។ ហេតុដូចនេះ ដើម្បីកំណត់ស្ថានភាពបបូរមាត់ឲ្យមានសំណើមជាប្រចាំ អ្នកគួរតែលាបក្រែមផ្តល់សំណើមដល់បបូរមាត់ជារៀងរាល់ថ្ងៃ។…

Picsart_22 02 11_15 00 36 361
ប្លែកៗ

បើកបៀមើល “លាភសំណាង” របស់អ្នកនៅពេលនេះ សាករើសមួយដែលចូលចិត្តរួចចាំចូលអាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលលាភសំណាងខ្លួនឯងនៅក្នុងពេលនេះ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀទី 1 នៅមិន​ទាន់​មាន​លាភសំណាងខ្លាំង​នៅ​ឡើយ​ទេ ចូរ​ផ្តោត​លើ​ការងារ​និង​ភារកិច្ច​ជា​មុន​សិន បន្ទាប់មកអ្វីដែលរំពឹងទុកនឹងកើតឡើងដោយខ្លួនឯង ប៉ុន្តែ​សូមចាំថាកុំ​មាន​សង្ឃឹម​ខ្ពស់ពេក អ្វីដែលវាសនាចារមកជារបស់យើងវានឹងមិនបាត់បង់ទេ សង្ឃឹមកាន់តែខ្ពស់ពេលអស់សង្ឃឹមក៏វាធ្ងន់ដែរ ។ សន្លឹកបៀទី 2 លាភសំណាងរបស់អ្នកនឹងមកជាមួយការផ្លាស់ប្តូរ ដើម្បីទទួលបានវាអ្នកត្រូវតែបាត់បង់អ្វីមួយជាថ្នូរ នេះវាជារឿងធម្មតានៅក្នុងពិភពលោកនេះ។…

៣
សុខភាព

ស៊ែចែកគ្នាដឹង! ហេតុអ្វីបានជាស្ត្រីក្រោយសម្រាលភាគច្រើនមិនចង់រួមភេទ?

អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីមានការប្រែប្រួលជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្ត និងសុខភាពរាងកាយរបស់នាង។ ការឈឺចាប់ទ្វារមាស ការហត់នឿយ ការធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ ខ្លាំងពេក ក៏ជាហេតុធ្វើឲ្យស្ត្រីបាត់បង់ចំណាប់អារម្មណ៍លើការរួមភេទផងដែរ៖ *តើ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្រ្តីមិន​ចង់​រួម​ភេទ​បន្ទាប់​ពី​មាន​កូន? ការថយចុះចំណង់ផ្លូវភេទក្រោយពេលសម្រាលកូនគឺជារឿងធម្មតា ហើយអារម្មណ៍មួយនេះអាចមានរយៈពេលជាច្រើនខែទៀតផង។ នៅក្នុងការសិក្សាលើស្ត្រីក្រោយសម្រាលបង្ហាញថា ២០% មានចំណង់ផ្លូវភេទតិចតួចឬគ្មានរហូតដល់រយៈពេល ៣ ខែបន្ទាប់ពីសម្រាលកូន ហើយ ២១% ទៀតបាត់បង់ចំណង់ផ្លូវភេទទាំងស្រុង ឬមិនចូលចិត្តសកម្មភាពផ្លូវភេទ។ ទាំងនេះជាកត្តាចម្បង​មួយ​ចំនួន​ដែលនាំ​ឱ្យ​ស្រ្តីមិន​ចង់​រួម​ភេទ​ក្រោយ​ពេល​សម្រាល​កូន៖ ១.ការថែទាំកុមារ នេះគឺជាកត្តាទី១ ដែលចំណង់ផ្លូវភេទរបស់ស្រ្តីត្រូវប្រកួតប្រជែងជាមួយនឹងភាពអស់កម្លាំងដ៏លើសលប់ដែលបណ្តាលមកពីការថែទាំទារកទើបនឹងកើត។ ដោយសារទារកទើបនឹងកើតត្រូវការការយកចិត្តទុកដាក់ពេញម៉ោង និងការទំនាក់ទំនងរាងកាយច្រើន។ ២. ការផ្លាស់ប្តូរអ័រម៉ូន រាងកាយ​ស្ត្រី​បាន​ធូរស្បើយ​ពី​ការ​សម្រាល​កូន​ហើយ​ ប៉ុន្តែការផ្លាស់ប្តូរអ័រម៉ូនសំខាន់ៗកំពុងកើតឡើង ដែលអាចធ្វើអោយអ្នកមានអារម្មណ៍ថា…

៤
សុខភាព

គួរចំណាយពេលអាន! បុរសៗបើមិនចង់អាយុខ្លី ត្រូវកែទម្លាប់ទាំង ៣ នេះចេញ!!

ខាងក្រោមនេះជាទម្លាប់មិនល្អចំនួន ៣ ដែលបុរសភាគច្រើតែងតែអនុវត្តជាប្រចាំដោយមិនបានខ្វល់ពីផលប៉ះពាល់ដល់សុខភាពនាពេលអនាគត់៖ ជារឿយៗចូលគេងយឺត ភាគច្រើននៃ​មនុស្ស​សម័យ​ទំនើប​​តែងមានទម្លាប់មួយ​ចូល​គេង​យឺត ដែលជា​ហេតុ​ធ្វើ​ឲ្យ​​ស្លាប់​ភ្លាមៗផងដែរ ដោយសារនៅពេលចូលគេងយប់សរីរាង្គក្នុងរាងកាយនឹងចាប់ផ្តើមជួសជុល និងកែតម្រូវដោយខ្លួនឯង ដើម្បីជួយកម្ចាត់ជាតិពុលដែលផលិតចេញពីរាងកាយ ឲ្យកាន់តែមានសុខភាពល្អ។ ទន្ទឹមនឹងនោះ ការចូលគេងយឺតនឹងកាត់បន្ថយពេលវេលានៃការគេង ពុំមានពេលគ្រប់គ្រាន់សម្រាប់សរីរាង្គសម្រាក និងជួសជុល ងាយបង្កជំងឺសរសៃឈាមបេះដូង និងសរសៃឈាម ហើយកាត់បន្ថយភាពស៊ាំផងដែរ។ ផឹកស្រាច្រើន មាន​បុរស​ជា​ច្រើន​តែង​មាន​ទម្លាប់​ផឹក​ស្រា​ពេញ​មួយ​ថ្ងៃយូរៗទៅនឹងធ្វើឱ្យងាយនឹងកើតជំងឺថ្លើមនិងតម្រងនោម ជាពិសេសក៏បង្កឱ្យដាច់សរសៃឈាមខួរក្បាល នាំឱ្យកើតជម្ងឺក្រិនថ្លើម រហូតគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ញ៉ាំច្រើនដង និងខុសប្រក្រតី ដោយសារតែសម្ពាធការងារនិងបុគ្គលិកលក្ខណៈធម្មតា បុរសជាច្រើនចាត់ទុកថា ខ្លួនរវល់ជាមួយការងារ អាហារពេលព្រឹក និងអាហារថ្ងៃត្រង់អាចទទួលទានដោយមានភាពខុសឆ្គងខ្លាំង សូម្បីតែពេលខ្លះមិនបរិភោគ។ ប៉ុន្តែ​ពេលខ្លះក៏សម្រេចទទួលទានអាហារវេចខ្ចប់ស្រាប់ដែលជាហេតុនាំ​ឱ្យ​មាន​ជំងឺ​គ្រោះថ្នាក់​ជា​ច្រើន​ដូច​ជា ជំងឺ​បេះដូង…

Telegram Cloud Document 5 6325760702657069963
PR

៥ យ៉ាង ដែលអ្នកគួរចាប់អារម្មណ៍ អំពីកូនមនុស្សយន្ដ Heineken® BOT!

ធ្លាប់ឮពីការអញ្ជើញមកដល់របស់តារាល្បីឈ្មោះពិសេសនៅក្នុងតំបន់ដែរឬទេ? ស្រាបៀរ Heineken® បានណែនាំតារាល្បីឈ្មោះពិសេស ដែលត្រូវបានគ្រប់គ្នាស្គាល់ថាជា Heineken® BOT ដើម្បីផ្តល់នូវបទពិសោធន៍ប្លែក និងភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន។ Heineken® BOT គឺជាកូនមនុស្សយន្ដ ធុងទឹកកកស្វ័យប្រវត្តិកម្មដំបូងគេបង្អស់ ដែលនឹងដឹកជញ្ជូនស្រាបៀរ Heineken® ដ៏ត្រជាក់ជូនអតិថិជនជុំវិញទីក្រុងភ្នំពេញ ។ ខាងក្រោមនេះគឺជាចំណុច ៥ យ៉ាង ដែលគួរឲ្យចាប់អារម្មណ៍អំពី Heineken® BOT៖ ១. Heineken® BOT ជាកូនមនុស្សយន្ដដែលមានសមត្ថភាពដឹកជញ្ជូន Heineken® និងទឹកកកស្វ័យប្រវត្តិកម្មដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា មកពីសហរដ្ឋអាមេរិក និងត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា (AI)…