
គ្រពេទ្យណែនាំ! រឿង ៥ យ៉ាង ហាមធ្វើក្រោយពិសាគ្រឿងស្រវឹង ពិសេសចំណុចទី១ ប៉ះពាល់ដល់អាយុជីវិត
ជាទូទៅបន្ទាប់ពីផឹកស្រាហើយ មនុស្សភាគច្រើនតែងមានទម្លាប់ក្អួតចេញមក ដើម្បីធ្វើខ្លួនឲ្យកាន់តែស្វាងឡើងវិញ។ ជាការពិត ការក្អួតចង្អោរ អាចជួយឱ្យបានខ្លះខនិងជួយឱ្យស្ងប់ក្នុងកម្រិតជាក់លាក់មួយ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់ជីវិតផងដែរ។ ការក្អួតចង្អោរក្រោយពេលផឹកស្រាតែងតែប្រថុយប្រថានខ្លាំង ដោយសារក្អួតក្នុងមាត់ងាយនឹងស្រូបចូលបំពង់ខ្យល់ដោយចៃដន្យ បណ្តាលឱ្យថប់ដង្ហើមភ្លាមៗ។ ជាពិសេរស ការក្អួតដោយបង្ខំនឹងបំផ្លាញបំពង់អាហារ បណ្តាលឱ្យរលាកបំពង់អាហារ ដំបៅបំពង់អាហារ ធ្ងន់ធ្ងរជាងនេះអាចនាំឱ្យមានការហូរឈាមច្រើន។ ខាងក្រោមនេះជាទង្វើមួយចំនួនដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានស្រា៖ ១.កុំចេញឲទៅកន្លែងត្រជាក់ បន្ទាប់ពីផឹកស្រា ឬស្រាបៀរ ជាតិអាល់កុលជំរុញឱ្យឈាមពង្រីក ចរាចរឈាមកើនឡើង ធ្វើឱ្យស្បែកឡើងក្រហម សីតុណ្ហភាពរាងកាយកើនឡើង ងាយនឹងកើតជំងឺផ្តាសាយ។ នៅពេលដែលស្រូបជាតិអាល់កុលចូលក្នុងខ្លួន យកល្អអ្នកមិនត្រូវចេញទៅក្រៅ ឬកន្លែងត្រជាក់ ឬអង្គុយក្រោមកង្ហារទេ ព្រោះអាចធ្វើឱ្យរាងកាយងាយកើតជំងឺផ្តាសាយ។ ២.កុំដេកភ្លាមៗបន្ទាប់ពីផឹកស្រារួច បន្ទាប់ពីផឹកស្រា អ្នកអាចមានអារម្មណ៍ងងុយគេងខ្លាំង …











