ស្រីៗ កុំរវល់តែគិត ដេកភ័យ ខ្លាចអត់ប្ដីឱ្យសោះ កុំរវល់តែខ្វល់ អញមានអ្នកយកអត់? អញមានអ្នកស្រឡាញ់អត់? អញឯកាណាស់ … ម៉េចអញអត់មានអ្នកយកចិត្តទុកដាក់ ថ្នាក់ថ្នម ផ្គាប់ចិត្តដូចគេសោះចឹង? ល្មមឈប់ដាក់សំណួរហ្នឹងសួរខ្លួនឯងហើយ … ភ័យខ្លាចអត់ប្ដី សួរថា ការហើយគិតថា ប្ដីរកចិញ្ចឹម ដាក់លើហឹងថ្វាយបង្គំមែន បានខ្លាចណាស់នោះ?

ល្មមសួរខ្លួនឯងហើយថា ៖
– អញមានបានរកលុយចាយបានដោយខ្លួនឯងឬនៅ?
– ពេលណាអញឈប់សុំលុយម៉ាក់ប៉ាចាយ?
– អញមានការងារ មុខរបរជាប់លាប់ មានចំណូលគ្រាន់បើឬនៅ?
– មួយខែៗ អញរកលុយបានប៉ុន្មាន?
– អាយុប៉ុន្មានបានអញអាចរកលុយ សល់ឡាន សល់ផ្ទះនឹងគេ?
– ពេលនេះរឹងមាំគ្រប់គ្រាន់ និងអាចមើលថែខ្លួនឯងបានប៉ុនណាហើយ…?

ចំណែករឿងប្ដី រឿងអីហ្នឹង ធ្វើខ្លួនឱ្យតែល្អទៅ មិនខ្វះទេ អ្នកគេត្រឹមត្រូវគេមើល គេចង់បានយើងនោះ សំខាន់ ត្រូវឱ្យខ្លួនឯងនេះរឹងមាំជាមុនសិន អាចជួយម៉ាក់ប៉ាបានសិន កុំខ្លាចក្រមុំចាស់ ខ្មាសអ្នកណា អ្នកសើចយើងហ្នឹង មិនប្រាកដមានក្ដីសុខ មានសុភមង្គល សប្បាយចិត្ត ប្ដីថ្នាក់ថ្នមនោះឡើយ …!!!៕
#មនុស្សចុងក្រោយ #Knongsrok #sadlife

