
ចំណាំមើល! ក្រុមមនុស្សអាយុវែង ឲ្យតែក្រោកពីគេងមក ដឹងតែមាន ៤ ចំណុចនេះហើយ
យើងម្នាក់ៗសុទ្ធតែចង់ទទួលបានសុខភាពល្អ អាយុវែង អាចរស់នៅមើលឃើញពិភពលោកច្រើនឆ្នាំទៅមុខទៀត។ តែទោះជាយ៉ាងណាវាក៏អាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះមានតាំងពីរបបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃ វាពិតជាសំខាន់ខ្លាំងណាស់។ ដោយឡែកមកក្នុងអត្ថបទនេះ Knongsrok ចង់ចែករំលែកពីវិធីសម្គាល់ថាខ្លួនយើងម្នាក់ៗ មានសុខភាពល្អដល់កម្រិតណា ហើយកំពុងស្ថិតក្នុងចំណោមក្រុមមនុស្សអាយុវែងឬអត់? តុះទៅមើល ៤ ចំណុចដូចខាងក្រោម តើអ្នកមានប៉ុន្មានចំណុចដែរ៖ ៤) មានអារម្មណ៍ល្អនៅពេលភ្ញាក់ ក្រោយភ្ញាក់ពីគេង អ្នកមិនមានអារម្មណ៍ថាវិលមុខ ឈឺ ក្បាល នេះបង្ហាញថា ការគេងរបស់អ្នកគឺស្កប់ស្កល់ល្អណាស់។ ចរន្តឈាមរបស់អ្នកក៏ដើរស្រួល ប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ អ៊ីចឹងវាជាកត្តាជួយឲ្យអ្នកអាចរស់នៅបានយូរមួយផ្នែកដូចគ្នា។ ផ្ទុយទៅវិញ ប្រសិនក្រោកមកមានអារម្មណ៍ដូចងងុយដេក វិលមុខ ឈឺក្បាល នេះអាចបណ្តាលមកពីអាការៈនៃជំងឺថ្លើម…











