ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

ស្ត្រីដែលមិនបណ្តោយតាមអាយុរបស់ខ្លួន ភាគច្រើនមានលក្ខណៈពិសេសទាំងនេះ!

តើស្រី្តដូចម្តេចទៅ ដែលមិនព្រមបណ្តោយខ្លួនឱ្យដើរតាមអាយុកាល? គ្មាននរណាអាចទប់ស្តាត់ភាពមិនចេះចាស់នោះ តែចំពោះដួងចិត្ត និងរូបរាងកាយរបស់យើងគឺជារបស់អាចក្តោបក្តាប់បាន។ ស្ត្រីដែលមានទឹកចិត្តវិជ្ជាមាន ទោះជារូបសម្បត្តិខាងក្រៅចាស់ក៏ពិតមែន តែក្នុងចិត្តពោលពេញដោយសេចក្តីក្លៀវក្លា និងភាពទាក់ទាញ ពីព្រោះជីវិតរបស់ពួកគេពេញលេញ និងសុខភាពល្អ ដូច្នេះយើងមកមើលលក្ខណៈទាំង៤ដែលបញ្ជាក់ថាស្រី្តមិនបណ្តោយតាមអាយុរបស់ខ្លួន។ ១. ញញឹមឱ្យបានច្រើន ស្នាមញញឹម គឺជាគ្រឿងសម្អាងតុបតែងមុខដ៏ល្អបំផុតសម្រាប់ស្ត្រី នៅលើមុខរបស់ស្ត្រីបើមាននូវស្នាមញញឹមរហូតនោះ គឺវាអាចបន្ថែមនូវភាពភ្លឺថ្លា និងទាក់ទាញនៅលើផ្ទៃមុខ។ ផ្ទុយមកវិញ បើនៅលើមុខសោះកក្រោះ ទោះជារូបសម្បត្តិស្អាត ផាត់មុខក្រាស់ ស្លៀកសម្លៀកបំពាក់ថ្លៃយ៉ាងណា ក៏មើលទៅមិនស្អាតនោះដែរ។ ស្ត្រីដែលចូលចិត្តញញឹម សុទ្ធតែមានភាពទាក់ទាញ គេជាមនុស្សសុទ្ធិដិនិយម ឆាប់ភ្លេចរឿងដែលមិនសប្បាយចិត្ត មិនខ្វល់ច្រើន និងមិនប្រកាន់ច្រើន ហើយបើជួបរឿងដែលមិនស្របបំណងវិញ…

New Copy
សម្រង់

សន្តានុពលភាពធំប៉ុនណា សូម្បីតែអ្នកខ្លួនឯងក៏នឹកស្មានមិនដល់ផង

មនុស្សគ្រប់រូបសុទ្ធតែមានសន្តានុពលភាពរៀងៗខ្លួន តែក្នុងស្ថានភាពទូទៅ គឺមិនអាចបង្ហាញចេញមកយ៉ាងច្បាស់នោះទេ។ ប៉ុន្តែ បើអ្នកអាចបញ្ចេញវាមកបាននោះ ច្បាស់ណាស់នឹងមានឥទ្ធិពលចំពោះអនាគតរបស់អ្នក។ កងទ័ពដ៏នឿយហត់របស់ ណាប៉ូឡេអុង បានឆ្លងកាត់ព្រៃមួយ ដោយសារតែមេឃងងឹត ទាហានម្នាក់មិនប្រយ័ត្នក៏បានធ្លាក់ទៅក្នុងលំហូរទឹកហូរដ៏ខ្មួលខ្មាញ់មួយ។ ទាហានដែលនៅក្នុងទឹកនោះបានកញ្ច្រោលស្រែកយ៉ាងខ្លាំង លទ្ធផលគឺអាសារបង់ ដោយសារតែទឹកហូរខ្លាំងពេក។ ទាហានដែលនៅលើច្រាំងបានប្រើគ្រប់មធ្យោបាយ នៅតែមិនអាចជួយមិត្តរបស់ពួកគេបាន ដោយសារតែទាហារទាំងនោះមានបច្ចេកទេសហែលទឹកមិនសូវខ្លាំងមានតែបើកភ្នែកធំៗសម្លឹងមើលមិត្តរបស់គេត្រូវទឹកហូរកាន់តែឆ្ងាយទៅៗ។ ណាប៉ូណេអុង (Napoléon) បានដឹងដំណឹងនេះក៏ប្រញាប់មកភ្លាម គាត់បានសួរទាហាននៅក្បែរខ្លួនគាត់ថា៖ “គេចេះហែលទឹកទេ?” ទាហានម្នាក់បានឆ្លើយថា៖ “ គេចេះហែលទឹក តែបច្ចេកទេសមិនខ្លាំងទេ ម្យ៉ាងទៀតអម្បាញ់មិញគេបានរើបម្រាស់ហើយស្រែកខ្លាំងៗអស់ពេលយូរយ៉ាងនេះហើយ ខ្លាចតែគេលែងមានកម្លាំងហើយ។” “ឱ្យតែគេចេះហែលទឹកទៅគឺបានហើយ!” និយាយចប់ ណាប៉ូឡេអុង ប្រញាប់លើកកាំភ្លើងនៅក្នុងដៃរបស់គាត់ឡើង…

New Copy
សង្គម

មនុស្សប្រុសដើរស្រលាញ់គេផ្តេសផ្តាស តែងមានទង្វើទាំង៣នេះ បើជួបហើយសុំចៀសឱ្យឆ្ងាយ

មិនថានរណាទេសុទ្ធតែចង់ដឹងថា មនុស្សដែលតាមស្រលាញ់យើង តើគេមានចិត្តស្មោះចំពោះយើងឬអត់? ព្រោះថាកុំឱ្យមានវិប្បដិសារីនៅថ្ងៃក្រោយ ដូច្នេះដើម្បីឱ្យដឹងច្បាស់ថាមនុស្សប្រុសម្នាក់នោះលេងសើចនឹងយើងឬអត់ យើងអាចសង្កេតតាមទង្វើទាំង៣ចំណុចនេះរបស់គេបាន។ ១. គេមានមិត្តភ័ក្រ្តស្រីៗច្រើន ថែមទាំងស្និទ្ធិស្នាលទៀតផង អ្វីទៅជាស្នេហាដ៏ល្អបំផុត? មានពាក្យមួយពោលថា « ពេលដែលជួបអ្នកហើយ ចាប់ពីពេលនោះមកអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ហើយខ្ញុំគឺជារបស់អ្នកតែម្នាក់គត់ » ស្នេហាដែលមានសុភមង្គលពិតប្រាកដ គឺបែបនេះ។ បើមនុស្សពីរនាក់ចាប់ដៃគ្នាហើយ មានការយកចិត្តទុកដាក់ចំពោះស្នេហាមួយនោះ ប្រាកដជារក្សាគន្លាតជាមួយមនុស្សផ្ទុយភេទជាមិនខាន ក្នុងចិត្តផ្ទុកបានដែលមនុស្សម្នាក់តែប៉ុណ្ណោះគ្មានអ្នកផ្សេងឡើយ។ បើមនុស្សប្រុសម្នាក់ រមែងចូលចិត្តលេងសើច ស្និទ្ធិស្នាលជាមួយនារីដទៃនោះ ឬក៏នៅក្បែរគេសម្បូរទៅដោយមនុស្សស្រី ផ្ញើរសារឱ្យគេ នេះបញ្ជាក់បានច្បាស់ថា គេមិនបានមានចិត្តស្មោះត្រង់និងអ្នកឡើយ ហើយទង្វើ និងសម្ដីរបស់គេអាចបង្ហាញថាគេងាយនឹងធ្វើទង្វើផិតក្បត់នឹងអ្នកណាស់។ ២.…

New Copy
ទស្សនៈ

ពេលប្រឈមមុខនឹងសម្ពាធ អ្នកគួរតែសាកល្បងកាត់បន្ថយការងារ

Jane Monique គឺជាអ្នកប្រឹក្សាទីផ្សាររបស់ក្រុមហ៊ុន State of Connecticut។ ទស្សនៈរបស់នាងចំពោះភាពតានតឹងគឺ ភាពតានតឹងផ្លូវចិត្តដែលបណ្តាលមកពីជីវិត និងការងារគឺជាជំងឺមួយក្នុងចំណោមជំងឺនាពេលបច្ចុប្បន្ន ដែលមិនអាចចៀសរួចបាន។ វិធីសាស្រ្តនៃការព្យាបាលដែលមិនគប្បីប្រើ គួរតែចៀសវាង ប៉ុន្តែត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ។ នាងតែងតែនិយាយថា “ត្រូវមានភាពសកម្ម និងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហា និងការលំបាកផ្សេងៗ នោះអ្នកនឹងមានសុភមង្គល និងទំនុកចិត្តលើខ្លួនឯង ផ្ទុយទៅវិញភាពអសកម្ម មិនចេះបត់បែននឹងធ្វើឱ្យអ្នកនឿយហត់ទៅវិញទេ”។ នាងមានអាវុធដ៏មានអានុភាពពីរយ៉ាង៖ ទីមួយ គឺផែនការការងារដែលបានរៀបចំយ៉ាងលម្អិត មិនថាអ្នកប្រើកុំព្យូទ័រ ឬខ្មៅដៃ និងក្រដាសដើម្បីធ្វើវានោះទេ អ្វីដែលសំខាន់គឺត្រូវប្រើវិធីរៀបចំផែនការដើម្បីរក្សាក្បាលឱ្យមានភាពច្បាស់លាស់។ ហើយដឹងថាត្រូវធ្វើអ្វីមុនគេ និងអ្វីត្រូវធ្វើក្រោយគេ អ្វីដែលសំខាន់ និងអ្វីដែលបន្ទាប់បន្សំ…។…

New Copy
សង្គម

ពេលឈ្លោះគ្នាម្តងៗ បើអ្នកទុកគេចោលមិនខ្វល់ពីគេ ហើយគេមានសភាពទាំងនេះ បញ្ជាក់ថាគេស្រលាញ់អ្នកហើយ

ដោយសារតែមនុស្សយើងមានចរិតមិនដូចគ្នា ទោះជាស្ថិតនៅក្នុងទំនាក់ទំនាក់ស្នេហាក៏អាចមានពាក្យទាស់សម្ដីគ្នាដែរ។ ជាការពិតណាស់ ការឈ្លោះប្រកែកគ្នាគឺជារឿងធម្មតាទេ មនុស្សពីរនាក់មិនអាចមានគំនិតដូចគ្នារហូតនោះឡើយ។ ខាងក្រោមនេះនឹងបង្ហាញថាតើគេស្រលាញ់អ្នកឬអត់ នៅពេលដែលអ្នកមិនខ្វល់ខ្វាយពីរូបគេ។ ១. ប្រញាប់មករកអ្នក ក្រោយពីឈ្លោះគ្នាហើយ ពេលអ្នកទុកគេចោលមិនរវល់នឹងគេនោះ បើមនុស្សប្រុសដែលស្រលាញ់អ្នក គេនិងឆាប់ចាប់អារម្មណ៍ជាមិនខាន ព្រោះគេមិនខ្លាចឈ្លោះគ្នាឡើយ ដោយគេយល់ថាការប្រកែកគ្នា គឺជាការសន្ទានមួយប្រភេទ តែបើអ្នកហ៊ានតែមិនខ្វល់ពីគេ គេចពីគេនោះ គេនឹងស្លន់ស្លោរដើររកអ្នកជាមិនខាន មកសុំទោសអ្នក ដោយសារគេខ្លាចបាត់បង់រូបអ្នក ។ ២. ភ័យស្លន់ស្លោ ឱ្យតែពេលដែលអ្នកមិនខ្វល់ពីគេ នៅក្នុងចិត្តគេបាម្ភពីអ្នកយ៉ាងខ្លាំង ព្រោះគេយល់ថាអ្នកខឹងនឹងគេខ្លាំងហើយ គេយល់ថាអ្នកគិតផ្តេសផ្តេសចង់ចាកចេញពីគេ ដូច្នេះនៅជាមួយអ្នក គេប្រយ័ត្នប្រយែងណាស់ ​ចៀសវាងមិនឱ្យអ្នកខឹងឡើយ។ ឱ្យតែគេឃើញអ្នកមុខក្រញ៉ូវ…

New Copy
ទស្សនៈ

គោលការណ៍ជីវិតទាំង ៥ សម្រាប់មនុស្សស្រី គួរតែដឹង និងចងចាំ ដើម្បីបង្កើនគុណភាពជីវិតឱ្យខ្លួនឯង

ក. ទម្លាប់ក្នុងការបរិភោគអាហារ មនុស្សស្រីឆ្នើមម្នាក់នឹងស្រលាញ់រូបរាងរបស់ខ្លួនឯង ហើយបដិសេធចំពោះអាហារដែលហួសប្រមាណ។ ១. អាហារពេលព្រឹកសំខាន់ជាងការផាត់មុខទៅទៀត! ២. បរិភោគអាហារគ្រាប់ធញ្ញជាតិឱ្យច្រើន! ៣. ចៀសវាងភេសជ្ជៈកូកាកូឡា និងភេសជ្ជៈមានជាតិកាបូនទាំងឡាយ! ៤. ផឹកទឹក និងហូបផ្លែឈើឱ្យច្រើន។ ខ. ការស្លៀកពាក់តុបតែងខ្លួន មនុស្សស្រីឆ្នើមម្នាក់ សុទ្ធតែចេះតុបតែខ្លួនឱ្យសមរម្យ ដាច់ខាតមិនឱ្យពេលវេលាកន្លងហួសដោយឥតប្រយោជន៍ឡើយ ១. ដើរទាន់សម័យកាល! ២. ថែរក្សារាងឱ្យបានល្អ! ៣. ពេលស្លៀកពាក់កុំឱ្យមានពណ៌ច្រើនពេក កុំឱ្យលើសពី៣ពណ៌ឱ្យសោះ! ៤. អាប្បកិរិយាសំខាន់ជាងរូបសម្បត្តិខាងក្រៅ ភាពរម្យទម្យមិនទាក់ទងនឹងអាយុឡើយ! ៥. មិនត្រូវទិញសម្លៀកបំពាក់ដែលមានតម្លៃថោកពេកទេ! គ.…

New Copy
សង្គម

ឆ្ងល់អត់ ម៉េចបានឥឡូវមិនសូវ​ Post អីសោះចឹង?

ពេលដែលយើងចាប់ផ្តើមលេង Facebook ដំបូង យើងតែងតែចូលចិត្តផុស Status បើជួបអ្វីដែលយើងយល់ថាថ្មី ប្លែក យើងនឹងផុសចេញទៅ ដើម្បីឱ្យមិត្តរបស់យើង និងសាធារណៈជនមើលឃើញ ជួនខ្លះស្ទើរតែអាចផុសរាល់ថ្ងៃ ឬអាចផុសមួយថ្ងៃច្រើនដងក៏មាន ឱ្យតែយើងយល់ថាវាជារឿងដែលគួរឱ្យចាប់អាម្មណ៍។ មានមិត្តម្នាក់បានសួរខ្ញុំថា “ម្តេចក៏មិនដែលឃើញខ្ញុំផុស Status អ៊ីឹចឹង តើខ្ញុំសុខសប្បាយទេ?” ខ្ញុំឆ្លើយតបថា “សុខធម្មតាទេ” តែចាប់ពីពេលនោះមក ខ្ញុំចាប់ផ្តើមរៀនផុស Status នឹងគេដែរ។ រាល់ដងពេលខ្ញុំផុស ប្រហែល១អាទិត្យផុសពី ២ទៅ៣ដង ខ្លឹមសារដែលខ្ញុំផុស ភាគច្រើនជាការហូបអាហារ ការដើរកម្សាន្ត ការហាត់ប្រាណ សែលហ្វី…

New Copy
ប្លែកៗ

ចិត្តសាស្រ្ត ៖ គ្រាន់តែកាយវិការមួយដែលអ្នកចូលចិត្តជាងគេ ក៏អាចទាយដឹងពីចរិតរបស់អ្នកបានដែរ

គេតែងនិយាយថា ការឈរក៏អាចទាយដឹងពីចរិតមនុស្សបានដែរ ប្រហែលជាអ្នកមិនដឹងថាការឈរ មិនត្រឹមតែបង្ហាញពីរូបរាងអ្នកនោះទេ នៅអាចបង្ហាញឱ្យគេដឹងពីចរិតរបស់អ្នកទៀតផង ។ តោះ! យើងមកមើលទាំងអស់គ្នា ថាអ្នកជាមនុស្សដូចម្តេច! A. ដៃទាំងពីរដាក់ចូលក្នុងហោប៉ៅ ខណៈពេលនេះអ្នកកំពុងតែបិទបាំងពីចិត្តរបស់អ្នក ឬក៏លាក់ពីអារម្មណ៍របស់អ្នក អ្នកកំពុងតែស្ងប់ស្ងាត់នៅក្នុងពិភពរបស់ខ្លួន មិនចង់ទៅទាក់ទងជាមួយអ្នកណាឡើយ។ B. ជើងទាំងពីរញែកចេញពីគ្នា ហើយឱបដៃទាំងពីរ នៅខណៈពេលនេះអ្នកតាំងស្មារតីបានល្អ មានចិត្តចង់សាកល្បង ចង់ត្រៀមខ្លួនទៅទទួលរ៉ាប់រងការងារធំ អ្នកមានជំនឿចិត្តខ្ពស់ តែងតែមានចិត្តបាញ់ឆ្ពោះទៅមុខ គឺបង្ហាញថាអ្នកមានភាពជាអ្នកដឹកនាំ និងមានអំណាច។ C. ឈរធម្មតា ដៃទាំងពីរសំយ៉ុងចុះក្រោម នៅខណៈពេលនេះអ្នកមានអារម្មណ៍ថាធូរស្រាល នៅក្នុងចិត្តរីករាយ ពិភពលោកគ្មានការប្រជែង ចង់ឱ្យគ្រប់ទីកន្លែងមានសន្តិភាព។…

៤
សង្គម

គោលការណ៍ ៣ ប្រភេទ ជួយឲ្យបុរសជោគជ័យ កាន់តែមានឆាប់ មានទ្រព្យហូរហៀរ!!

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​៖ «​ហេតុ​អ្វី​អ្នកក្រ​កាន់​តែក្រ អ្នក​មានកាន់តែ​​មាន​​»? តាមពិតទៅមនុស្សមិនមែនជាអ្នកក្រទេ ការគ្មានទេពកោសល្យពូកែ ទម្លាប់ និងរបៀបគិតតែប៉ុណ្ណោះដែលកំណត់ពួកគេបាន។ បើចង់​កាត់​បន្ថយ​គម្លាត​រវាង​អ្នកក្រ​និង​អ្នក​មាន ចូរ​រៀន​ធ្វើ​ខ្លួន​ជា​មនុស្ស ​«​កំណត់» តាម ​៣ ​ចំណុច​ខាងក្រោម​នេះ​។ ១. “កំណត់” ជាមួយនឹងការចំណាយមិនចាំបាច់ ប្រាកដណាស់លុយនឹងអស់យ៉ាងលឿន ប្រសិនបើអ្នកមិនមានផែនការសន្សំ ចំណាយ និងវិនិយោគឱ្យបានត្រឹមត្រូវ។ ជំនួសឱ្យការខ្ជះខ្ជាយលុយទិញរបស់ដែលមិនចាំបាច់ ចាយវាយលើរបស់ប្រណិត ខ្ចីបំណុល អ្នកគួរតែរៀនពីរបៀបយកលុយសម្រាប់ចំណាយទាំងនេះមកបណ្តាក់ទុន ឬសន្សំធម្មតាទើបជាការល្អ។ ឧទាហរណ៍៖ “លោក Bill Gates មុននឹងក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរហូតដល់រាប់រយពាន់លានដុល្លារ អាចទទួលបានជីវិតដ៏ប្រណិត និងទទួលបានអ្វីក៏ដោយដែលគាត់ចង់បាន…

៨
សង្គម

កំហុសធំៗ ៤ យ៉ាង ដែលមនុស្សសាមញ្ញៗតែងព្យាយាម «ចម្លងអ្នកមាន» តែលទ្ធផលនៅតែមិនល្អ

មានភាពស្រដៀងគ្នាមួយចំនួនរវាងការសម្រេចចិត្តរកលុយ និងជម្រើសដើម្បីរក្សាវា ដោយភាគច្រើនពិតជាខុសគ្នាខ្លាំង។កំហុសទាំង ៥ ខាងក្រោមនេះ គឺជារឿងដែលគ្រប់គ្នាគួរយល់ដឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំបណ្ដោយខ្លួនឲ្យហួសពេល៖ កំហុសទី១៖ ព្យាយាមដើម្បីសម្រេចបាននូវគោលដៅធំ មនុស្សភាគច្រើនគិតថា អ្នកមានតែងតែចាប់ផ្តើមពីគោលដៅធំ ដែលធាតុពិតហាក់ដូចជាមិនធំពេកនោះទេ ប៉ុន្តែពួកគេដឹងពីអ្វីដែលត្រូវធ្វើដើម្បីសម្រេចគោលដៅនោះ។ ដូច្នោះ បើអ្នកយកតម្រាប់តាមអ្នកមានដោយងងឹតងងុល លទ្ធផលចុងក្រោយគឺត្រឹមតែ ០ ប៉ុណ្ណោះ។ មិនមានន័យថា អ្នកមិនគួរកំណត់គោលដៅធំនោះទេ ព្រោះប្រសិនបើគោលដៅរបស់អ្នកធំពេកសម្រាប់សមត្ថភាពបច្ចុប្បន្នអ្នកគ្រាន់តែបង្កើតការខកចិត្តសម្រាប់ខ្លួនឯង។ មិនតែប៉ុណ្ណោះវាក៏អាចក្លាយជា “សុបិន្តអាក្រក់” ខាងផ្លូវចិត្តដែលធ្វើឱ្យអ្នកឈ្លក់វង្វេង មិនអាចគេចផុតពីស្រមោលនៃភាពបរាជ័យ។ កំហុសទី២៖ ភាពឯករាជ្យ មនុស្សដែលជោគជ័យខ្លាំង (ជាពិសេសមនុស្សវ័យក្មេង) ច្រើនតែកើតចេញពីការខិតខំប្រឹងប្រែងជាក្រុម ដោយសារពួកគេមានអ្នកគ្រប់គ្រង គ្រូបង្វឹក…

៦
សុខភាព

ចង់ឲ្យថ្លើមមានសុខភាពល្អបរិបូរណ៍ ត្រូវចៀសឲ្យឆ្ងាយពីបន្លែ ៤ មុខនេះ!!

ថ្ងៃនេះ “ក្នុងស្រុក” សូមលើកយកនូវមុខម្ហូបចំនួន ៤ មុខ ដែលប្រិយមិត្តទាំងអស់គ្នាតែងតែទទួលទានជាប្រចាំ ដោយមិនបានដឹងពីគុណសម្បត្តិដ៏អាក្រក់របស់វា ដែលអាចបំផ្លាញសុខភាពថ្លើមធ្ងន់ធ្ងររហូតបង្កជាជំងឺមហារីកថ្លើមបាន។ សណ្តែកបណ្តុះគ្មានឫស ជាធម្មតា សណ្តែកបណ្តុះ​ដែលដាំតាម​ធម្មជាតិ​នឹង​ចំណាយពេល​ប្រហែល ៣-៤ ថ្ងៃ​ទើប​អាច​ប្រមូលផល​បាន។ ដោយសារ តែការថែទាំប្រចាំថ្ងៃ សណ្តែកបណ្តុះប្រភេទនេះនឹងមើលទៅវែង ស្តើង មានឫសច្រើន ហើយរូបរាងក៏មិនសូវល្អដែរ។ ផ្ទុយ​ទៅ​វិញ ប្រភេទ​សណ្ដែក​បណ្ដុះ​ដែល​ជំរុញ​ឱ្យ​ដុះ​តែងមាន​រាង​ស្អាត រាង​ធាត់ តម្លៃ​ថោក តែ​គ្មាន​ឫសទាល់តែសោះ។ ការទទួលទានសណ្ដែកបណ្ដុះប្រភេទនេះជាប់ៗគ្នាក្នុងរយៈពេលយូរអាចបណ្តាលឱ្យថ្លើមផលិតជាតិពុលជាច្រើនដែលប្រមូលផ្តុំ ដោយហេតុនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង រហូតបង្កទៅជាមហារីកថ្លើម។ ប៉េងប៉ោះមិនទុំ ប៉េងប៉ោះ​ជាបន្លែមួយប្រភេទដែលសម្បូរ​វីតាមីន C ប៉ុន្តែចំពោះ​ប៉េងប៉ោះ​ដែលមិន​ទុំ​មិន​គួរ​បរិភោគ​ឡើយ ដោយសារវាមានផ្ទុកសារធាតុ…

៣
សុខភាព

តើអាហារពេលព្រឹក-អាហារថ្ងៃត្រង់-អាហារពេលល្ងាច គួរញាំពេលណាទើបល្អ?

នេះ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​ក្នុង​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច ដើម្បី​ជួយ​អ្នក​សម្រក​ទម្ងន់ និង​រស់​នៅ​ឱ្យ​មាន​សុខភាព​ល្អ។ ដើម្បីទទួលបានប្រសិទ្ធភាពសូមអនុវត្តឲ្យជាប្រចាំ៖ អាហារពេលព្រឹក អាហារពេលព្រឹកពេញលេញគឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងចំណង់អាហារពេញមួយថ្ងៃ។ ម្យ៉ាងទៀត ប្រសិនបើអាហារពេលព្រឹកមានជីវជាតិគ្រប់គ្រាន់ នោះការចង់ទទួលទានអាហារដែលមិនល្អ និងមិនត្រឹមត្រូវក៏ត្រូវបានកាត់បន្ថយដែរ។ ហេតុនេះ ពេលវេលាដ៏ល្អបំផុតដើម្បីញ៉ាំអាហារពេលព្រឹកគឺចាប់ពីម៉ោង ៧ ព្រឹកគឺល្អបំផុត។ អាហារថ្ងៃត្រង់ អាហារថ្ងៃត្រង់មិនពេញលេញនឹងមិនធ្វើឱ្យអ្នកមានបញ្ហាសុខភាពឡើយ ហើយការទទួលទានអាហារថ្ងៃត្រង់ដែលមានសុខភាពល្អ និងមានតុល្យភាពអាចផ្តល់ឱ្យអ្នកនូវថាមពលបានពេញមួយថ្ងៃបានយ៉ាងងាយ។ ជាពិសេស អាហារថ្ងៃត្រង់ដ៏ល្អត្រូវផ្តល់វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតគ្រប់គ្រាន់ ដើម្បីរក្សាពោះឱ្យឆ្អែត។ ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានអាហារថ្ងៃត្រង់គឺចាប់ពីម៉ោង ១២ៈ៣០ ដល់ ១៣ៈ០០។ អាហារ​ពេលល្ងាច ការទទួលទានអាហារពេលល្ងាចទាន់ពេលគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់។ ការទទួលទានអាហារពេលល្ងាចយឺតនឹងនាំឱ្យមានការរំលាយអាហារយឺត…