ឆ្ងល់អត់ ម៉េចបានឥឡូវមិនសូវ​ Post អីសោះចឹង?

New Copy
ការផ្សាយពាណិជ្ជកម្ម

ពេលដែលយើងចាប់ផ្តើមលេង Facebook ដំបូង យើងតែងតែចូលចិត្តផុស Status បើជួបអ្វីដែលយើងយល់ថាថ្មី ប្លែក យើងនឹងផុសចេញទៅ ដើម្បីឱ្យមិត្តរបស់យើង និងសាធារណៈជនមើលឃើញ ជួនខ្លះស្ទើរតែអាចផុសរាល់ថ្ងៃ ឬអាចផុសមួយថ្ងៃច្រើនដងក៏មាន ឱ្យតែយើងយល់ថាវាជារឿងដែលគួរឱ្យចាប់អាម្មណ៍។ មានមិត្តម្នាក់បានសួរខ្ញុំថា “ម្តេចក៏មិនដែលឃើញខ្ញុំផុស Status អ៊ីឹចឹង តើខ្ញុំសុខសប្បាយទេ?” ខ្ញុំឆ្លើយតបថា “សុខធម្មតាទេ” តែចាប់ពីពេលនោះមក ខ្ញុំចាប់ផ្តើមរៀនផុស Status នឹងគេដែរ។

រាល់ដងពេលខ្ញុំផុស ប្រហែល១អាទិត្យផុសពី ២ទៅ៣ដង ខ្លឹមសារដែលខ្ញុំផុស ភាគច្រើនជាការហូបអាហារ ការដើរកម្សាន្ត ការហាត់ប្រាណ សែលហ្វី កន្លែងការងារ អត្ថបទល្អៗ ជួបជុំមិត្តភ័ក្រ្ត ជាដើម។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ ក្រោយមក ខ្ញុំក៏លែងចូលចិត្តផុស Status ដល់ថា្នក់មួយអាទិត្យទើបផុសម្តង ជួនរហូតដល់មួយខែទើបផុសម្តង យូរៗទៅខ្ចិលលែងផុសតែម្តង។ ខ្ញុំក៏បានប្រែពីមនុស្សដែលផុស Status ញឹកញាប់ ទៅជាចុក Like គេវិញម្តង ពីព្រោះជីវិតរស់នៅហាក់បីដូចជាដដែលៗ គ្មានរឿងភ្ញាក់ផ្អើល គ្មានការរំជើបរំជួល គ្មានអ្វីថ្មីឡើយ ក្នុងចិត្តក៏គិតថាទោះផុស Status ក៏គ្មានប្រយោជន៍អ្វីដែរ។

ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាមនុស្សឈប់ផុស Status កាន់តែច្រើនឡើងៗបែបនេះ? ពេលដែលអ្នកផុសអាហារឆ្ងាញ់ៗ ផុសដើរលេងកម្សាន្ត ផុសផ្ទះដែលទើបទិញថ្មី ឬទើបសាងសង់ហើយ អ្នកដទៃអាចនឹងច្រណែនអ្នក ក៏អាចមានអ្នកនិយាយពីអ្នកថា អ្នកចេះតែថតបង្អួតគេ មួយថ្ងៃៗគ្មានការងារធ្វើទេឬ?

ការផ្សាយពាណិជ្ជកម្ម

ពេលដែលអ្នកផុសពីការត្អួញត្អែរពីរឿងអ្វីមួយដែលអ្នកមិនគាប់បំណង គេយល់ថាអ្នកមិនទាន់ចាស់ទុំ មិនចេះបើកចិត្តឱ្យទូលាយ ដល់ពេលអ្នកផុសរឿងឈឺចាប់ អ្នកដទៃមិនបានសួរនាំអ្នក អាណិតអ្នក បែរជានិយាយថាអ្នកយកកម្មវិធី Facebook មកធ្វើជាកន្លែងបន្ធូរអារម្មណ៍ទៅវិញ។
គេនិយាយថា Status ដូចជាកញ្ចក់មួយផ្ទាំងអ៊ីចឹង វាអាចញុំាងឱ្យឃើញស្ថានភាពគ្រប់យ៉ាងរបស់មនុស្សនៅក្នុងសង្គម តាមពិតទៅ ខ្ញុំយល់ថា វាគឺជាកំណត់ត្រារបស់មនុស្សគ្រប់រូប សម្រាប់កត់ត្រារឿងគ្រប់យ៉ាងដែលយើងបានឆ្លងកាត់ មិនថាជាជីវិតផ្អែមល្វីងជូរចត់សប្បាយរីករាយឡើយ ។

កាលពីសម័យមុនបើចង់ប្រាប់ដំណឹង ឬអារម្មណ៍របស់ខ្លួនទៅកាន់គេ គឺប្រើជាសារសំបុត្រ ឬក៏ជាអ៊ីមែល តែបច្ចុប្បន្ននេះ ជួនខ្លះយើងចង់ប្រាប់ដំណឹងរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាតាមរយៈការផុស Status ដោយមិនចាំបាច់ទៅសរសេរអ្វីវែងឆ្ងាយឡើយ តាមពិតនេះគឺជាការផ្លាស់ប្តូរនៃរបៀបនៃការតក់ត្រាតែប៉ុណ្ណោះ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម