
រោគសញ្ញាធំៗ ៥ បង្ហាញថា អ្នកកំពុងខ្វះវីតាមីន C ដែលត្រូវការបន្ថែមឲ្យបានគ្រប់គ្រាន់ជាបន្ទាន់
ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំរោគសញ្ញាសំខាន់ៗមួយចំនួនដែលបានលេចឡើងលើរាងកាយរយៈពេលយូរ បង្ហាញថា កំពុងកង្វះវីតាមីនស៊ី ដែលត្រូវតែបន្ថែមឲ្យបានគ្រប់គ្រាន់ជាបន្ទាន់ ដើម្បីធ្វើឲ្យសុខភាពរឹងមាំ៖ ១.អស់កម្លាំងឥតឈប់ឈរ និងមានអារម្មណ៍មិនល្អ មនុស្សភាគច្រើនដែលមានកង្វះវីតាមីន C ងាយនឹងនឿយហត់ សូម្បីតែបន្ទាប់ពីគេងលក់ស្រួល ឬកាត់បន្ថយការប្រើប្រាស់ថាមពលទាំងមូលក៏ដោយ។ ជាមួយគ្នានេះកង្វះវីតាមីននេះក៏ប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្ត ងាយបង្កជាកំហឹង និងមានអារម្មណ៍ឆាប់ខឹងផងដែរ។ យ៉ាងណាក៏ដោយ ទោះបីជាភាពអស់កម្លាំង និងឆាប់ខឹងអាចជារោគសញ្ញាដំបូងដែលលេចឡើងក៏ដោយ ជាធម្មតាពួកវាអាចបាត់ទៅវិញបន្ទាប់ពីពីរបីថ្ងៃនៃការទទួលទានអាហារបំប៉នវីតាមីន C គ្រប់គ្រាន់ ឬក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការទទួលទានអាហារបំប៉នវីតាមីន C កម្រិតខ្ពស់។ ២.មានអារម្មណ៍ថាប្រព័ន្ធភាពស៊ាំខ្សោយ អ្នកនឹងឈឺរយៈយូរ វីតាមីន C…











