ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Japan SR
PR

មកលេងសៀមរាប អ្នកនិយមម្ហូបជប៉ុន មិនអាចរំលងបានជាមួយនឹងភោជនីយដ្ឋាន ហ្វូមីហ្សិន ( Fumizen ) ល្បីខ្លាំងនៅជប៉ុនអស់រយៈពេល៤០ឆ្នាំ (មានវីដេអូ)

សៀមរាប៖ អ្នកមកលេងខេត្តសៀមរាប និងចូលចិត្តទទួលទានម្ហូបជប៉ុន ប្រាកដជាមិនអាចធ្វើដំណើរហួសរំលង «  ភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន » ដ៏ល្បីនោះឡើយ ។ ដោយ ហ្វូមីហ្សិន មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុន មានមុខម្ហូបមានរសជាតិឆ្ងាញ់ច្រើនមុខ បូកនឹងគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ និងទឹកជ្រលក់រសជាតិឆ្ងាញ់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុនប៉ុណ្ណោះទេ តែភោជនីយដ្ឋាននេះល្បីថាមានទាំងបរិយាកាស និងសេវាកម្មល្អទាន់ចិត្តផងដែរ។ កាន់តែពិសេស មុននឹងឈានជើងបង្កើតសាខានៅលើទឹកដីអង្គរខេត្តសៀមរាប ភោជនីយដ្ឋាន ហ្វូមីហ្សិន ធ្លាប់មានប្រវត្តិល្បី ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដោយមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Hotel New Otani ដ៏ទំនើប ក្នុងតំបន់ជិយុដាក់គឹ ក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។…

7
សុខភាព

ងាយស្រួលណាស់! អនុវត្តត្រឹម ៤ ចំណុចមុនចូលគេងឲ្យបានត្រឹមត្រូវ ជួយឲ្យរាងកាយមិនមានជំងឺធ្ងន់ធ្ងរ

ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំគន្លឹះនៃសកម្មភាពល្អចំនួន ៤ យ៉ាងមុនពេលចូលគេង ជួយធ្វើឲ្យមានសុខភាពល្អ អាយុវែង និងមិនធ្វើឲ្យមានជំងឺសាហាវៗមកបៀតបៀនឡើយ៖ ១.មុនពេលចូលគេង សូមបិទឧបករណ៍បច្ចេកវិទ្យា មនុស្សភាគច្រើនតែងតែមានទម្លាប់ប្រើទូរទស្សន៍ ទូរស័ព្ទមុនពេលចូលគេង ដែលទង្វើទាំងអស់នេះ អាចរំខានដល់ដំណេកខ្លាំង។ ដោយសារពន្លឺដែលបញ្ចេញដោយឧបករណ៍ឌីជីថល ដូចជា ថេប្លេត កុំព្យូទ័រ ទូរស័ព្ទ និងទូរទស្សន៍ ផ្តល់សញ្ញាឱ្យខួរក្បាលភ្ញាក់ៗ។ ដូច្នេះបន្ទាប់ពីម៉ោង ៩ យប់ ចូរបិទសំឡេង និងបិទអេក្រង់ ឧបករណ៍ទាំងអស់ដើម្បីឲ្យគេងលក់ស្រួល។ ២.គួរអានសៀវភៅមុនពេលចូលគេង ការអានសៀវភៅមុនពេលចូលគេង អាចជួយបង្កើនថាមពលខួរក្បាល ភាពច្នៃប្រឌិត និងភាពវៃឆ្លាតខាងអារម្មណ៍។…

P=127156
សេដ្ឋកិច្ច

ជ្រើសរើសចម្លើយរបស់អ្នក ហើយស្វែងយល់ពីវិធីដែលអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ

ប្រសិនបើអ្នកចង់ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកបន្ថែមទៀត មានការធ្វើតេស្តមួយចំនួនដែលអាចជួយអ្នកបាន។ គ្រាន់​តែ​សម្រាក​ឱ្យស្រួល​ខ្លួន​បន្តិច ហើយ​មើល​រូប​ភាពខាង​ក្រោម។ មិនចាំបាច់គិតយូរពេកទេ ឬព្យាយាមយល់ពីរូបភាព។ រឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺ ឆ្លើយសំណួរហើយពិនិត្យមើលលទ្ធផល។ ជ្រើសរើសស្ត្រីដែលពរកូនរបស់នរណាម្នាក់ ដើម្បីរៀនពីរបៀបដែលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងទៀត។ ១. អ្នក​មិន​សូវ​មាន​មិត្តភ័ក្ដិ​ច្រើន​ទេ ប៉ុន្តែ​ប្រសិន​បើ​នរណាម្នាក់ជាមិត្ត​ស្និទ្ធស្នាល​នឹង​អ្នក អ្នក​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​គេ​សប្បាយ​ចិត្ត។ អ្នកស្រឡាញ់កន្លែងផ្ទាល់ខ្លួនរបស់អ្នក ហើយមិនឱ្យនរណាម្នាក់បំពានឡើយ។ ប្រសិនបើអ្នកត្រូវការ ការសម្រេចចិត្តដ៏លំបាក អ្នកគួរតែនៅម្នាក់ឯង ហើយរកពេលខ្លះដើម្បីគិតវាដោយខ្លួនឯង។ គ្រួសារ និងសាច់ញាតិរបស់អ្នកអាចប្រាកដណាស់ 100% នៅខាងអ្នក — អ្នកនឹងមិនធ្វើឱ្យពួកគេខកចិត្តឡើយ។ ប៉ុន្តែពេលខ្លះអ្នកលះបង់ច្រើនពេកសម្រាប់អ្នកដទៃ។ ២. អ្នកគឺជាអ្នកស្តាប់ដ៏ល្អ អ្នកតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រអ្នកដទៃ ហើយម្យ៉ាងទៀតអ្នកមិនអាចទប់កំហឹងរបស់អ្នកបានយូរទេ។ អ្នកចុះសម្រុងជាមួយអ្នកដទៃបានល្អ…

៧
សុខភាព

ជិតៗក្បែរខ្លួន! ចង់បានស្បែកស ភ្លឺថ្លា ក្លិនក្រអូប ចូរលូកអាហារ ៦ នេះឲ្យបានញឹក

ខាងក្រោម​នេះ​ជា្រភេទអាហារូបត្ថម្ភ ៦ ប្រភេទ មានសមត្ថភាពខ្ពស់ជួយ​ឱ្យ​អ្នក​មាន​សុខភាព​ល្អ​ទាំង​សម្រស់ ស្រស់ថ្លា ស្បែកសស្អាត ដែលគួរតែញាំឲ្យបានរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានប្រសិទ្ធភាព៖ ផ្លែល្ពៅ ការប្រើប្រាស់ល្ពៅឱ្យបានត្រឹមត្រូវសម្រាប់ភាពស្រស់ស្អាត មិនត្រឹមតែការពារស្បែកពីបរិស្ថានដែលបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែកកាន់តែមានពណ៌ផ្កាឈូក រន្ធញើសតូចទៀតផង។ ដោយសារតែផ្លែល្ពៅមានផ្ទុកនូវវីតាមីន E ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយពន្យារភាពចាស់នៃស្បែក ហើយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចរក្សាស្បែកឱ្យរលោង ស ភ្លឺថ្លា។ ផ្លែប៊ឺរី ផ្លែប៊ឺរី ដូចជា ផ្លែស្ត្របឺរី ប៊្លូបឺរី រ៉ាស្បបឺរី ជាក្រុមផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន មានប្រសិទ្ធភាពធ្វើឲ្យស្បែកប្រសើរឡើង កាត់បន្ថយភាពជ្រីវជ្រួញ…

3
សុខភាព

គ្រាន់តែធ្វើមិនពិបាកទេទម្លាប់ទាំង ៥ ពេលព្រឹក ជួយព្រឹងភាពសាំបានល្អ ជាពិសេសអាយុវែង!

តើទម្លាប់ល្អអ្វីខ្លះ ដែលមានសមត្ថភាពជួយអ្នក​ពង្រឹង​ភាពស៊ាំ​ក្នុងរាងកាយ កុំឲ្យ​ឈឺ ថែមទាំងមានសុខភាព​ល្អ​ ជាពិសេសមានអាយុវែង? ១.ភ្ញាក់ពីព្រលឹម ការក្រោកពីព្រលឹម មិនមែនមានន័យថា ចាប់ផ្តើមថ្ងៃនៅពេលព្រឹកនោះទេ ហើយក៏មិនមានន័យថា ចាប់ផ្តើមថ្ងៃនៅម៉ោង 8៨ ព្រឹកដែរ។ លើសពីនេះ ការដែលអ្នកឧស្សាហ៍ក្រោកពីព្រលឹម អាចមានអារម្មណ៍ថាអ្វីៗនៅជុំវិញភាពស្ងប់ស្ងាត់ និងក៏ជាពេលវេលានៃថ្ងៃដែលចិត្តរបស់អ្នកបានធូរស្រាលបំផុត ជាពិសេសទៀតនោះ ការភ្ញាក់ពីព្រលឹមក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ ២.បើកទ្វារបន្ទប់ទទួលពន្លឺថ្ងៃចូលផ្ទះ យោងតាមអង្គការសុខភាពពិភពលោក ការបើកបង្អួចនៅពេលព្រឹកព្រលឹម មិនត្រឹមតែអនុញ្ញាតឱ្យពន្លឺថ្ងៃបំភ្លឺបន្ទប់ប៉ុណ្ណោះទេ ថែមទាំងនាំឲ្យមានខ្យល់ចេញចូល សុខភាពកាន់តែល្អ។ ជាមួយគ្នានេះ ពន្លឺព្រះអាទិត្យជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D សម្រាប់រាងកាយ ជួយឱ្យអារម្មណ៍ស្រស់ស្រាយ ក៏ដូចជាជួយដល់ការផលិតសារធាតុ Serotonin…

T
ប្លែកៗ

ចំណាយពេល ១ នាទី អានមើលត្រូវអត់? រើសមេអំបៅ អាចទាយដឹងពីចរិតលក្ខណៈធម្មជាតិរបស់អ្នក

មេអំបៅ​គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ជឿ​ថា​ទាំង​មនុស្ស​ប្រុស​និង​ស្រី រមែង​ស្រលាញ់​គ្មាន​ការ​ស្អប់ខ្ពើម​អ្វី​នោះ​ឡើយ។ តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​ធ្វើ​ការ​លើក​យក​សត្វ​មេអំបៅ​ទាំង ៦ មក​ឲ្យ​អ្នក​ជ្រើសរើស ដើម្បី​បង្ហាញ​ថា​តើ​អ្នក​ជា​មនុស្ស​មាន​ចរិតលក្ខណៈ​បែប​ណា? មេអំបៅ​ទី ១ ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ១ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រស់នៅ​ជីវិត​បែប​សាមញ្ញ​បំផុត។ អ្នក​រក​ឃើញ​ក្តី​សុខ​តាម​រយៈ​សកម្មភាព​តូចៗ ហើយ​ក្នុង​ការ​គិត​របស់​អ្នក​តែងតែ​គិត​នៅ​រឿង​វិជ្ជមាន។ អ្នក​មិន​ចូលចិត្ត​ធ្វើ​ឲ្យ​រឿង​មើល​ទៅ​រញ៉េរញ៉ៃ​ឬ​មើល​ទៅ​ស្មុគស្មាញ​នោះ​ទេ មិន​ថា​តែ​ក្នុង​ទំនាក់ទំនង សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​គឺ​ចិត្ត​គំនិត។ មេអំបៅ​ទី ២ ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ២ នោះ​មាន​ន័យ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​សូវ​ចេះ​ភ័យខ្លាច អ្នក​មាន​ថាមពល​ក្លាហាន អង់អាច ដែល​រមែង​ជួយ​អ្នក​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដោយ​រលូន ត្បិត​បើ​ពេល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ណា​មួយ​ក៏​ដោយ។ មេអំបៅ​ទី ៣ ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ៣ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ដែល​មាន​ភាព​ស្ងប់ស្ងាត់…

Fddf
សង្គម

បើ​មាន ៣ ក្នុង​ចំណោម​ទម្លាប់ ៥ ដែល​ធ្វើ​រៀងរាល់​ព្រឹក អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ទម្លាប់​ទាំង ៥ ខាង​ក្រោម គឺ​អាច​ចូលរួម​ជួយ​ពង្រឹង​ភាព​សុាំ​របស់​រាងកាយ ជួយ​ឲ្យ​អ្នក​មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ សុខភាព​ល្អ បើ​ទោះ​បី​ឈាន​ចូល​វ័យ​ចំណាស់​ប៉ុណ្ណា​ក៏​ដោយ។ ប្រសិន​អ្នក​មាន​ ៣ ក្នុង​ចំណោម ៥ រាប់​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ជំពូក​មនុស្ស​អាយុ​វែង៖ ៥) ភ្ញាក់​ពី​ព្រលឹម ប្រសិន​អ្នក​មាន​ទម្លាប់​ក្រោក​ពី​ព្រលឹម ដោយ​ក្រោម​ម៉ោង ៨ ព្រឹក តាម​ការ​ស្រាវជ្រាវ គឺ​រមែង​នាំ​ឲ្យ​មនុស្ស​នោះ មាន​អារម្មណ៍​ធូរស្រាល ស្រស់ស្រាយ និង​មិន​មាន​សម្ពាធ​ច្រើន ដូច​មនុស្ស​ដែល​គេង​យូរ មិន​ងាយ​ភ្ញាក់​នោះ​ទេ។ ៤) ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់គ្រាន់ នៅ​ព្រឹក​ព្រលឹម បើ​អ្នក​ទម្លាប់​បើក​បង្អួច បើក​ទ្វារ ស្រូប​យក​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ នោះ​វា​មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​រាងកាយ​អាច​ស្រូប​យក​ខ្យល់​…

Gg
ស្នេហាយុវវ័យ

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត ច្រើន​តែ​ទម្លាប់​យក​ដៃ​ទៅ​ប៉ះ​ផ្នែក​រាងកាយ​អ្នក​ទាំង ៤ នេះ

តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា មនុស្ស​ប្រុស​ដែល​មាន​ចិត្ត​ស្មោះត្រង់​និង​ច្បាស់លាស់​ជាមួយ​អ្នក គឺ​ពួក​គេ​រមែង​យក​ដៃ​ទៅ​ប៉ះ​លើ​ផ្នែក​ទាំង ៤ នេះ នៃ​រាងកាយ​របស់​អ្នក៖ ៤) ប៉ះ​ចង្កេះ ពេល​ដែល​គេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ហើយ គេ​តែងតែ​ចង់​ឱប​ចង្កេះ​របស់​អ្នក។ ប៉ុន្តែ​ជា​ទូទៅ​ផ្នែក​ចង្កេះ​គឺ​ជា​តំបន់​ឯកជន​ភាព ដែល​មនុស្ស​ស្រី​មិន​ចេះ​តែ​ឲ្យ​នរណា​ប៉ះ​បាន​នោះ​ទេ ហើយ​យ៉ាង​ណា​ប្រសិន​បុរស​នោះ​គេ​មាន​ទម្លាប់​ឱប​ចង្កេះ​អ្នក​ពី​ក្រោយ​អ្វី​ជា​ដើម នោះ​គឺ​គេ​រាប់​អ្នក​ជា​មនុស្ស​អាទិភាព​តែ​ម្នាក់​ហើយ។ ៣) ប៉ះ​សក់ មនុស្ស​ស្រី​គឺ​ស្រលាញ់​សក់​ខ្លាំង​ណាស់ ហើយ​ចង់​បាន​សក់​ទន់ និង​ក្រអូប។ សម្រាប់​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​វិញ​ក៏​ដូច​គ្នា គឺ​ចូលចិត្ត​ទៅ​យក​ដៃ​អង្អែល​សក់ ហើយ​ស្ទាប​ក្បាល​របស់​អ្នក​ថ្នមៗ និង​ពេល​ខ្លះ​គឺ​គេ​យក​ច្រមុះ​ទៅ​ស្រង់​ក្លិន​ដ៏​ក្រអូប​នៃ​សក់​របស់​អ្នក។ ២) ប៉ះ​ដៃ មិន​ថា​ទៅ​កន្លែង​ណា ពេល​ណា នៅ​ជាមួយ​នរណា គឺ​គេ​ចង់​កាន់​ដៃ​អ្នក​មិន​ចង់​លែង​នោះ​ឡើយ។ ម្នាក់​ហ្នឹង​ប្រហែល​ស្រលាញ់​អ្នក​ខ្លាំង មិន​ចង់​បាត់​អ្នក​នោះ​ទេ ហើយ​ការ​កាន់ដៃ​នេះ​សោត​ក៏​បង្ហាញ​ជា​សាធារណៈ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​ដែរ។…

Hggh
សង្គម

​គ្រាប់​ទាំង ៥ លូក​យក​មក​ទទួល​ទាន​កាន់​តែ​ច្រើន អ្នក​នឹងកាន់​តែ​រស់​បាន​យូរ

អាហារ​ទាំង ៥ ខាង​ក្រោម សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី កាល់ស្យូម និង​សារធាតុ​រ៉ែ​មួយ​ចំនួន ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស។ ទទួល​ទាន​កាន់​តែ​ច្រើន រស់​កាន់​តែ​បាន​យូរ៖ ៥) គ្រាប់​ល្ង គ្រាប់​ល្ង​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី ជួយ​ពង្រឹង​ភាព​សុាំ​របស់​រាងកាយ ហើយ​វា​ក៏​ជា​ប្រភព​នៃ​សារធាតុ​ Phytosterols ដែល​ជា​សមាសធាតុ​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់​ផង​ដែរ។ វា​ក៏​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព និង​លើក​កម្ពស់​សុខភាព​ទូទៅ។ ៤) គ្រាប់​ល្ពៅ គ្រាប់​ល្ពៅ ​ងាយ​ស្រួល​រក​ទិញ ហើយ​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ណាស់។ វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​លើក​កម្ពស់​ប្រព័ន្ធ​ភាព​សុាំ បញ្ចៀស​ជំងឺ​អាក្រក់​ជា​ច្រើន មិន​ឲ្យ​មក​បៀតបៀន​រាងកាយ។ ៣) សណ្តែក​ខៀវ បន្ថែម​ពី​ការ​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ស័ង្កសី​គ្រប់គ្រាន់ ជាង​នេះ​វា​ក៏​ជួយ​ព្យាបាល​ការ​រលាក គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម…

Nguoi Tuoi Tho Ngan Hay Bi Ngua O 4 Vi Tri Tren Co The Gap 1 4 Diem Cung Can Kiem Tra Ngay 130216
សង្គម

ប្រយ័ត្ន​អាយុ​ខ្លី! ឧស្សាហ៍​រមាស់​ផ្នែក​ទាំង ៤ កុំ​មើល​ស្រាល​ឲ្យ​សោះ ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

នៅ​ពេល​ដែល​រាងកាយ​ជួប​ប្រទះ​សញ្ញា​មិន​ប្រក្រតី​ ដូច​ខាង​ក្រោម អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន ហើយ​ឆ្លៀត​ពេល​ទៅ​ជួប​ក្រុម​គ្រូ​ពេទ្យ ដើម្បី​ជៀសវាង​ការ​វិវត្ត​ទៅ​រក​សភាព​ជំងឺ​ធ្ងន់ធ្ងរ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត៖ ៤) រមាស់​ដៃ​និង​ជើង អ្នក​មិន​អាច​មើល​រំលង ហើយ​គិត​ថា​ជា​ជំងឺ​សើស្បែក​ធម្មតា​នោះ​ទេ ដោយ​វា​ក៏​អាច​ជា​សញ្ញា នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ។ តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​ចិន លើក​ឡើង​ថា ពេល​រាងកាយ​បាត់បង់​ជាតិ​ទឹក ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ នោះ​ក៏​នាំ​ឲ្យ​រាងកាយ​បញ្ចេញ​ញើស​លើ​ស្បែក រំខាន​ទៅ​ជា​ស្បែក​ស្ងួត​រមាស់។ នៅ​ពេល​អ្នក​បណ្តែតបណ្តោយ​យូរ​ទៅ នោះ​អាច​នាំ​ឲ្យ​កើត​ជា​ផល​វិបាក​នៃ​ជំងឺ​សរសៃឈាម​បេះដូង សរសៃប្រសាទ កាត់​បន្ថយ​អាយុ​ឲ្យ​ខ្លី ដោយ​មិន​ដឹង​ខ្លួន។ ៣) រមាស់​តំបន់​ឯកជន នេះ​ជា​សញ្ញា​នៃ​ជំងឺ​រោគ​ស្រ្តី​អាច​បណ្តាល​មក​ពី​ការ​រលាក តែ​វា​ក៏​ជា​សញ្ញា​ព្រមាន​នៃ​វត្តមាន​ដុំ​សាច់ ឬ​ការ​ផ្លាស់ប្តូរ​អ័រម៉ូន ទាក់ទង​នឹង​កោសិកា​មហារីក​ផង​ដែរ។ ២) រមាស់​ដើម​ទ្រូង ការ​រមាស់​ត្រង់​ផ្នែក​ដើម​ទ្រូង…

15
សុខភាព

អ្នកកង្វះជាតិស័ង្កសី កុំស្ទាក់ស្ទើរត្រូវញាំគ្រាប់ធញ្ញជាតិទាំង ៥ នេះភ្លាមដើម្បីបន្ថែមឲ្យពេញលេញ

ខាងក្រោមនេះជាគ្រាប់ធញ្ញជាតិ ៥ ក្រុមសម្បូរទៅដោយស័ង្កសី កាល់ស្យូម និងសារធាតុរ៉ែ ដែលល្អខ្លាំងសម្រាប់សុខភាព ជាពិសេសអ្នកដែលកង្វះជាតិស័ង្កសីគួរបរិភោគឲ្យបានច្រើន៖ ១.គ្រាប់ល្ង យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បង្ហាញថា គ្រាប់ល្ងសម្បូរទៅដោយជាតិស័ង្កសី ជួយពង្រឹងភាពស៊ាំរាងកាយ និងជាប្រភពនៃសារធាតុ phytosterols ដែលជាសមាសធាតុជួយបញ្ចុះកូឡេស្តេរ៉ុល ព្រមជាមួយសារធាតុ sesamin ជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូន និងលើកកម្ពស់សុខភាពទូទៅ។ ២.គ្រាប់ពូជ​ល្ពៅ គ្រាប់ល្ពៅងាយស្រួលរក និងមានសារធាតុចិញ្ចឹមខ្ពស់ សម្បូរទៅដោយជាតិស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយលើកកម្ពស់សុខភាពប្រព័ន្ធភាពស៊ាំ។ ទន្ទឹមនឹងនេះ គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុ phytoestrogens ដែលជួយកែលម្អកម្រិតកូឡេស្តេរ៉ុលអាក្រក់ចំពោះស្ត្រីក្រោយអស់រដូវ។ ៣.សណ្តែកដី នៅក្នុងសមាសភាពអាហារូបត្ថម្ភនៃសណ្តែកដី សម្បូរទៅដោយសារធាតុរ៉ែស័ង្កសី…

14
សុខភាព

ពិបាក​គេង គេង​មិន​លក់ កុំបារម្ភសាកត្រឹមវិធីទាំង ៥ នេះធានាទទួលបានប្រសិទ្ធភាពខ្ពស់

មានមូលហេតុផ្សេងៗគ្នាជាច្រើននៃការគេងមិនលក់នៅពេលយប់ ដូចជា ភាពតានតឹង ការផ្លាស់ប្តូរអ័រម៉ូន ទម្លាប់នៃការគេងមិនបានល្អ ឬផលវិបាកនៃលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់។ ប៉ុន្តែប្រសិនបើអ្នកមានការគេងមិនលក់ដោយសារតែស្ថានភាពសុខភាព អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលការណែនាំអំពីរបៀបព្យាបាលទាន់ពេលវេលា ឬអ្នកអាចសាកល្បងគន្លឹះទាំងនេះជាមុនសិន ដើម្បីធ្វើឲ្យគេងលក់ស្រួល។ រក្សាបរិយាកាសគេងឱ្យបានល្អ កន្លែងគេង​ដែល​មាន​ផាសុកភាព ​អាច​នាំ​ឱ្យ​អ្នក​គេង​លក់​ស្រួលស្កប់ស្កប់ ហើយមនុស្សមួយចំនួនក៏មិនបានអើពើនឹងបញ្ហានេះដែរ។ មួយវិញទៀត ប្រសិនបើអ្នកបើកភ្លើង ឬមានសំឡេងខ្លាំងៗអំឡុងពេលគេង វានឹងធ្វើឲ្យមានផលរំខានដល់ដំណេកជាក់ជាមិនខាន។ ដូច្នេះអ្នកគួរតែថែរក្សាខ្លួនអ្នកនូវកន្លែងគេងដែលមានបរិយាកាសល្អ ជ្រើសរើសពូក ខ្នើយ ដែលមានកម្ពស់ត្រឹមត្រូវ។ ញាំរបបអាហារដែលមានសុខភាពល្អ ការមានរបបអាហារមិនត្រឹមត្រូវ នឹងធ្វើឲ្យអ្នកគងមិនលក់ គុណភាពនៃការគេងនឹងកាន់តែខ្សោយ។ ជាពិសេសនៅពេលជ្រើសរើសអាហារខុសសម្រាប់អាហារពេលល្ងាច ដូចជាការញ៉ាំច្រើនពេក និងធ្វើឲ្យពិបាកក្នុងការរំលាយអាហារ។ ហើយបើអ្នកមានទម្លាប់ញ៉ាំអាហារពេលយប់ជ្រៅ…